Jump to content

រាជធានីហរិហរល័យ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

រាជធានីហរិហរាល័យ ឬតំបន់រលួសនៅមិនឆ្ងាយពីទីរួមខេត្តសៀមរាបប្រមាណ ១៣គីឡូម៉ែត្រនៃភាគខាងកើតស្ថិតនៅតាមបណ្តោយផ្លូវជាតិ ៦អា គឺជាតំបន់រលួស ដែលជាអតីតរាជធានីបុរាណនៃសម័យអង្គរ ដែលមានឈ្មោះដើមថា ហរិហរាល័យ។ ហរិហរាល័យគឺជាភាសាសំស្រ្កឹតមកពីពាក្យ ហរិ+ហរៈ+អាល័យ។ ហរិមានន័យថាព្រះវិស្ណុ។ ហរៈមានន័យថាព្រះឥសូរ ហើយពាក្យល័យមានន័យថាទីស្ថាន។ ដូចនេះហរិហរាល័យមានន័យថា ទីស្ថានរបស់ព្រះវិស្ណុ និងព្រះឥសូរ។ រាជធានីហរិហរាល័យត្រូវបានជ្រើសរើសជាធានីដំបូងជាថ្មីម្តងទៀតក្នុងសម័យអង្គរនៅដើមសតវត្សទី៩ ដោយព្រះបាទជ័យវរ្ម័នទី២។ មុនពេលព្រះអង្គយាងមកគង់នៅទីនេះជាអចិន្រ្ទៃយ៍ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីឥន្ទ្របុរៈ(ទំនងជានៅបន្ទាយព្រៃនគរ ខេត្រត្បូងឃ្មុំ) រួចព្រះអង្គបានផ្លាស់ប្តូររាជធានីជាបន្តបន្ទាប់មករាជធានីអង្គរ[]

ឯកសារយោង

  1. មគ្គុទេ្ទសក៍អាណាចក្រអង្គរ ភាគ១ ឆ្នាំ២០១៤ ដោយលោក ហែម សោភ័ន្ត ទំព័រទី១៩។