Jump to content

រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍អូរឫស្សីកណ្តាល

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍អូរឫស្សីកណ្តាល ដែលស្ថិតនៅក្នុងភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ចម្ងាយប្រហែលជិត៣០គីឡូម៉ែត្រ ភាគខាងត្បូង ពីទីរួមខេត្តស្ទឹងត្រែង។ បើលោកអ្នក ចង់ទៅរមណីយដ្ឋាននេះ គេអាចធ្វើដំណើរ ពីក្រុងស្ទឹងត្រែង តាមផ្លូវជាតិលេខ៧ ឆ្ពោះទៅជាប់ព្រំប្រទល់ខេត្តក្រចេះ។ ពេលទៅដល់នឹងមានខ្លោងទ្វារមួយមានចម្ងាយប្រហែល៧០០ម៉ែត្រ ទើបដល់រមណីយដ្ឋាននេះ។ពេលទៅដល់ គេត្រូវចំណាយប្រាក់ ៥០០០រៀល សម្រាប់ចតរថយន្តមួយគ្រឿង ដើម្បីចូលទស្សនា។ម៉ូតូមួយគ្រឿងថ្លៃ២០០០រៀល និងភ្ញៀវម្នាក់ថ្លៃ៥០០រៀលផងដែរ។ ទីនោះជាតំបន់ទេសចរណ៍ ដែលគួរឲ្យចាប់អារម្មណ៍មួយក្នុងចំណោម ទីតាំងផ្សេងៗទៀតរបស់ខេត្តនេះ។គេអាចធ្វើដំណើរទៅកម្សាន្តរមណីយដ្ឋានកណ្តាលព្រៃធម្មជាតិ ដ៏ស្រស់ស្អាត អាចងូតលេងទឹកត្រជាក់ និងស្តាប់សំឡេងសត្វយំ មានអារម្មណ៍ស្រស់ស្រាយបាត់ទុក្ខកង្វល់ក្នុងចិត្តទាំងអស់។ រមណីយដ្ឋាននេះ មានទឹកហូរវែងអន្លាយខួបប្រាំង ខួបវស្សា ទើបអ្នកស្រុកដាក់ឈ្មោះ«អូរច្រឡង់»។ អូរឫស្សីកណ្តាល គឺជាឃុំមួយរបស់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ដោយមានការផ្តើមគំនិតពីមន្ទីរទេសចរណ៍ សហការជាមួយ អង្គការម្លប់បៃតង អាជ្ញាធរ និងសហគមន៍នៅទីនោះ ក៏បង្កើតឲ្យមានរមណីយដ្ឋានសហគមន៍អេកូទេសចរណ៍ធម្មជាតិ អូរឫស្សីកណ្តាល តាំងពីឆ្នាំ២០០៧។ សហគមន៍នេះ ក៏បានដំណើរការរហូតមកដល់សព្វថ្ងៃនេះ[]

ឯកសារយោង

  1. ក្រុមទេសចរណ៍ខ្មែរ