Jump to content

រមណីយដ្ឋានភ្នំជីសូរ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ភ្នំជីសូរ

ទេសភាពមើលពីលើភ្នំជីសូរ
កំពស់ ១៣០ ម៉ែត្រ
ទីតាំង ស្រុកសំរោង ខេត្តតាកែវ

ភ្នំជីសូរគឺជាភ្នំមួយ និងជាកន្លែងប្រវតិ្តសាស្រ្តមួយដែលស្ថិតក្នុងភូមិស្លាឃុំរវៀងស្រុកសំរោងខេត្តតាកែវ។ ដែលមានចំងាយប្រហែល ៦២ គីឡូម៉ែតខាងត្បូងរាជធានីភ្នំពេញ ឬ ២៧ គីឡូម៉ែត​ខាងជើង​ទីរួម​ខេត្ត​តាកែវ។ ដើម្បីទៅដល់ទីនោះ បើយើងមកពីភ្នំពេញ ត្រូវមកតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ។ បត់ស្តាំត្រង់ផ្លាកសញ្ញា និង កាត់តាមផ្លូវលំដែលមានដីហុយ៥ គីឡូម៉ែត។ ភ្នំជីសូរ គឺមានកំពស់១៣០ម៉ែត។ ប្រាសាទភ្នំជីសូរគឺត្រូបានកសាងមុនសតវត្សទី១១ដោយព្រះបាទសូរ្យវរ្មន័ទី២ (១០០២ -១០៥០)​ វាមានបណ្តោយ៦០ម៉ែត និងទទឹង៥០ម៉ែត ។ប្រាសាទ​ត្រូវបានហ៊ុម​ពទ្ធ័​ដោយ​ថែវ ២។​ថែវទី១មានប្រវែង៦០ម៉ែត​​​​ និង ថែវទី២តូចជាងពាក់កណ្ដាលដែលមានកន្លែងសក្ការ:ដ៏សំខាន់​ ជាមួយទ្វារពីរ ​​និង រូបចំលាក់ឈើ។ មានធ្នឹមនិងសសរដ៏ស្រស់ស្អាត់។ វត្តភ្នំជីសូរ​ត្រូវបានកសាង​នៅឆ្នាំ​១៩១៧ ហើយ​បានបំផ្លាញដោយសង្គ្រាមទសវត្សឆ្នាំ ១៩៧០ និងកសាង​ឡើងវិញនៅឆ្នាំ១៩៧៨ ។ ពីមុនវាគឺជាទួលដែលគេហៅថាសាលាធម្មសភា​​​​ កុដិ និងជាកន្លែងសក្ការ:បូជាមួយ។ មាន​ស្រះទឹក​មួយកាល​ពី​បុរាណ​ដែល​បាន​បង្កើត​នូវភាពអរូបី។ ជាធម្មតាប្រជាជនច្រើនឡើងតាមទិសខាងលិចនៃភ្នំដែលមានកាំជណ្តើរ៣៩០កាំ និងខាងត្បូងមាន៤០៨កាំ​​​ ហើយក៏មានផ្លូវដែលអាចអោយឡាន ម៉ូតូធ្វើ​ដំណើរទៅ​ដល់​លើភ្នំផងដែរ​ ដើម្បីដឹកសម្ភារ:មូយ​​ចំនួនយកទៅលើភ្នំ។ នៅភាគខាងកើតភ្នំក៏មានជណ្ដើរមួយដែរ គឺជណ្ដើរនេះ​ធ្វើ​អំពីថ្មបាយក្រៀម​ដែលមាន​លក្ខណ:​ចាស់ណាស់ទៅហើយ និង ចោតទៀតផង។​ បើយើង​ឡើង​​​​​ដល់​កំពូល​ភ្នំ​ យើងនឹងឃើញបឹងបួននៅជុំវិញភ្នំ។ ចំនែកឯទីធ្លាលើភ្នំវិញ​គឺមានទីធ្លាធំទូលាយ មានកន្លែងសម្រាប់សម្ដែងសិល្ប: មានប្រាសាទដ៏ស្រស់ស្អាតនៅ​​​​ប៉ែកឦសាននៃភ្នំ ឯខាង​ត្បូងវិញគឺ​មាន​ល្អាង​​មួយ​ដែល​​​គេអោយឈ្មោះថាល្អាង​​​ចន្ទ័វិមាន។ នៅពេលមានពិធីបុណ្យប្រពៃណីជាតិ ឬ​ បុណ្យផ្សេងៗតែងតែមានប្រជាជនទៅ​​លេងកម្សាន្តទីនោះយ៉ាងច្រើនកុះករ និង នៅចុងសប្ដាហ៍ថ្ងៃសៅរ៍ អាទិត្យ ក៏​មាន​អ្នកទេស​​​​ចរណ៍មកពីភ្នំពេញ ឬខេត្តផ្សេងៗមកកម្សាន្តផងដែរ។ នៅតាមផ្លូវចូលនៃជើងភ្នំខាងត្បូង​​​ និង ខាងលិចមានលក់់ម្ហូបអាហារ ផ្លែឈើ នំចំណីជាច្រើនប្រភេទ។

ប្រភពអត្ថបទ

សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ភឆ្នាំ ២០០៥ ទំព័ ៦៣-៦៤ ដោយលោក កែវ ភួង។