Jump to content

រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ

ទឹកជ្រោះ​ក្បាលឆាយ​មាន​ទីតាំង​នៅក្នុង​ខណ្ឌ​ព្រៃនប់ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​មកពី​ខេត្ត​ព្រះសីហនុ​តាមផ្លូវ​ជាតិ​លេខ​៤ ឆ្ពោះទៅ​ទិស​ខាងជើង​មាន​ចំងាយ ៧​គីឡូម៉ែត្រ​រួច​បត់​ឆ្វេង​ចូល​តាមផ្លូវ​២១៧​ប្រហែល ៩​គីឡូម៉ែត្រ​និង​ទៅដល់​រមណីយ​ដ្ឋា​ន​ធម្មជាតិ​ទឹកធ្លាក់​ដ៏​គួរ​ឲ្យ​ទាក់ទាញ​នៃ​ទេសភាព​ស្រុក​ខ្មែរ​ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​មិនអាច​បំភ្លេចបាន​ពី​ភាពស្រស់​ឆើតឆាយ​របស់​វា​។ ​ទឹកជ្រោះ​ក្បាលឆាយ​មាន​ប្រភពទឹក​ជាច្រើន​មកពី​ជួរ​ភ្នំ​ផ្សេងៗ​ជាច្រើន​នៅតាម​មាត់សមុទ្រ ប៉ុន្ដែ​មកដល់​ចំណុច​មុខ​ក្បាលឆាយ​ប្រភពទឹក​នៅសល់​ផ្លូវទឹក​បី​សំរាប់​ហូរ​ដែលមាន​កំពស់​ពី ២ ទៅ ៤ ម៉ែត្រ​។ ចរន្ដទឹកមកដល់​ចំណុច​ក្បាលឆាយ​ផ្លូវទឹក​មានតែ​មួយ​ដែលមាន​ទឹក​ហូរ​ខ្លាំង​ហើយ​ធ្លាក់​ល្បាក់ទឹក​មាន​កំពស់ ១៤ ម៉ែត្រ ភាគច្រើន​អ្នកទេសចរ​ណ៏​ចូលចិត្ត​មក​ងូតទឹក​លេង​នៅត្រង់​កន្លែង​ទឹកធ្លាក់​នេះ​ណាស់​។

​ទឹកជ្រោះ​ក្បាលឆាយ មាន​ទិដ្ឋភាព​ស្អាត​បំផុត​ក្នុង​វស្សានរដូវ​ដែលមាន​ភ្លៀង​ធ្លាក់​ជោកជាំ​ចន្លោះ​ខែកក្កដា ដល់​ខែតុលា និង​មាន​អាកាសធាតុ​ត្រជាក់​ដូច​នៅ​តំបន់​ប៉ូល ជាមួយ​ដំណាក់​ទឹកធ្លាក់​បង្កើតបានជា​ពពុះ​ទឹកសៗ​បែក​ផ្កាត្រែង​លាន់ឮ​ស្នូរ​យ៉ាង​ពិ​រោះ​រណ្តំ​លាយឡំ​សត្វ​បក្សាបក្សី​ស្រែកយំ​អឺងកង ប្រៀប​បានជា​ចង្វាក់ភ្លេង​កំដរ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ភ្លេច​អស់​នូវ​ទុក្ខ​សោកសៅ​ទាំងឡាយ ។ ប៉ុន្តែ​ស្ថិតក្នុង​អំឡុងពេល​រដូវ​ក្តៅ​វិញ ទឹកធ្លាក់​ក្បាលឆាយ​បាន​រីង​ស្ទើរ​ជិត​អស់ តែ​ទោះជា​យ៉ាងនេះ​ក្តី​វា​ខំ​បញ្ចេញ​សម្រស់ ក៏ដូចជា​ទឹក​ហូរ ដើម្បី​កំដរ​ភ្ញៀវ​ឲ្យ​គ្រប់​រដូវ​កាល ។ សព្វថ្ងៃនេះ​មាន​អ្នកទេសចរ​ណ៏​ជាច្រើន​បាន​ទៅ ទស្សនា​និង​ងូតទឹក​កំសាន្ត​លេង​ដោយសារតែ​នៅ​តំបន់​ទឹកធ្លាក់​នេះ​មាន លក្ខណៈ​ទឹកធ្លាក់​ពីលើ ភ្នំ​និង​ផ្ទាំង​ថ្ម​ដ៏​ខ្ព​ស់មាន​ទេសភាព​ខ្យល់អាកាស​បរិសុទ្ធ ព្រៃឈើ​ធំៗ​ខ្ពស់ៗ និង ភ្នំ​ដ៏​ស្រស់ស្អាត​ជាពិសេសនៅ​ថ្ងៃ​បុណ្យទាន ឬ នៅ​ថ្ងៃ​ចុង​សប្ដាហ៍​។​ក៍មានភ្ញៀវមកលេងកម្សាន្តដែរ។

ប្រវត្តិ

ប្រវត្តិ​ទឹកធ្លាក់​ក្បាលឆាយ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ឆ្នាំ​១៩៦០ ដល់ ឆ្នាំ​១៩៦៣ និង ត្រូវបាន​រៀបចំ​ជា​កន្លែង​ប្រភព​ផ្ដល់​ទឹកស្អាត​សំរាប់​ប្រើប្រាស់​នៅក្នុង​ខេត្ត​ព្រះសីហនុ ប៉ុន្ដែ​ការស្ថាបនា​នោះ​ត្រូ​បាន​ខកខាន​ដោយសារ​សង្គ្រាម​កើតឡើង​ហើយ​តំបន់​នោះ ក៏បាន​ក្លាយជា​តំបន់​លាក់ខ្លួន​របស់​ខ្មែរក្រហម​។ លុះ​មកដល់​ឆ្នាំ​១៩៩៧ តំបន់​នោះ​ត្រូវបាន​ប្រែក្លាយជា​តំបន់​អភិវឌ្ឍ​ន៏​។ នៅ​ឆ្នាំ​១៩៩៨ តំបន់​ក្បាលឆាយ​ត្រូវបានក្រុមហ៊ុន អាន​កូ បានធ្វើការ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ព្រៃភ្នំ​នេះ​ប្រែក្លាយ​មុខមាត់​ថ្មី​ជា​តំបន់រ​មណី​យ​ដ្ឋា​ន​ទេសចរ​ណ៏​គួ​រឲ្យ​ចាប់អារម្មណ៍ បន្ទាប់ពី​ឆ្នេរ​នៅក្នុង​ទី​រួម​ខេត្ត​ព្រះសីហនុ ។