Jump to content

រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៩៧

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧ [][][]
កាលបរិច្ឆេទ ៥ កក្កដា – កញ្ញា ១៩៩៧
ទីតាំង ប្រទេសកម្ពុជា

ខេត្ត:

លទ្ធផល សហនាយករដ្ឋមន្ត្រីនរោត្តម រណឫទ្ធិត្រូវបានទម្លាក់ពីតំណែងនិងត្រូវនិរទេសទៅក្រៅដោយសហនាយករដ្ឋមន្រ្តីហ៊ុន សែនរហូតដល់ឆ្នាំ១៩៩៨
ភាគីសង្គ្រាម
គណបក្សប្រជាជនកម្ពុជា ហ៊្វុនស៊ិនប៉ិច កម្ពុជា ខ្មែរក្រហម (ជម្លោះនៅភាគខាងជើងប្រទេសកម្ពុជា)[]
មេបញ្ជាការ និង មេដឹកនាំ
ហ៊ុន សែន
កែ គឹមយ៉ាន
នរោត្តម រណឫទ្ធិ
ញឹក ប៊ុនឆៃ
សេរី កុសល (នៅខេត្តបាត់ដំបង)
កម្ពុជា ឈិត ជឿន
សហេតុភាព និង ការខាងបង់
គ្មានព័ត៌មាន មន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិចប្រហែល ៤០ នាក់ត្រូវបានស្លាប់[] គ្មានព័ត៌មាន

រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៩៧; អាចហៅបានថា "ព្រឹត្តិការណ៍ឆ្នាំ១៩៩៧" ឬ "វិបត្តិកម្ពុជាឆ្នាំ១៩៩៧" គឺជារដ្ឋប្រហារដែលរៀបចំឡើងដោយសហនាយករដ្ឋមន្រ្តីហ៊ុន សែនដើម្បីទម្លាក់សហនាយករដ្ឋមន្រ្តីនរោត្តម រណឫទ្ធិចេញពីអំណាច។ រដ្ឋប្រហារនេះបានប្រព្រឹត្តិធ្វើឡើងនៅខែកក្កដា ហើយបានបញ្ចប់ទៅវិញនៅខែកញ្ញានៃឆ្នាំ១៩៩៧។ មនុស្សយ៉ាងតិច ៣២ នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងជម្លោះមួយនេះ។[]

រឿងដើម

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៩២, អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) ក្រោមអ្នកតំណាង អសប ឈ្មោះអាកាឝ៊ិ-យ៉ាស៊ុយឝ៊ិ និងចន ស៊ែនដឺរសុនបានចុះមកប្រទេសកម្ពុជាដើម្បីអនុវត្តផែនការដែលរៀបរាងដោយអង្គការសហប្រជាជាតិដែលបានចែងនៅក្នុងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ ការបោះឆ្នោតក៏ត្រូវបានធ្វើឡើងនៅឆ្នាំ១៩៩៣។

ក្រុមយោធាខ្មែរក្រហមគណបក្សកម្ពុជាប្រជាធិបតេយ្យ (គកប) ដែលនៅពេលនោះកំពុងកាន់កាប់ដែនដីកម្ពុជានៅភាគខាងជើងបានរារាំងប្រជាជនខ្មែរនៅតំបន់ពួកគេមិនឱ្យទៅចូលរួមក្នុងការបោះឆ្នោតឆ្នាំ១៩៩៣ (គេបានប៉ានស្មានថាពេលនោះប្រជាជនកម្ពុជាប្រមាណ ៦% គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម)។ ទោះបីជាយ៉ាងណា, ប្រជាជនកម្ពុជាចំនួន ៤ លាននាក់បានចូលរួមក្នុងការបោះឆ្នោត (ប្រមាណ ៩០% ជាអ្នកមានសិទ្ធិបោះឆ្នោត)។

គណបក្សរាជានិយមហ៊ុនស៊ិនប៉ិចក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិបានទទួលបានសម្លេងគាំទ្រងខ្ពស់ជាងគេគឺ ៤៥.៥%, បន្ទាប់គឺគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែន និងទីបីគឺគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារបស់លោកសឺន សាន។ ទោះបីហ៊្វុនស៊ិនប៉ិចបានឈ្នះការបោះឆ្នោតក្តី ពួកគេបានចូលក្នុងកិច្ចពិភាក្សាចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះថាលោកហ៊ុន សែនមិនព្រមលះបង់និងប្រគល់អំណាចទៅឱ្យរណឫទ្ធិ។[]

ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់, រាជរដ្ឋាភិបាលកម្ពុជាថ្មីក៏បានបង្កើតឡើងដែលមានព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិជានាយករដ្ឋមន្រ្តីទីមួយ និងសម្តេចហ៊ុន សែនជានាយករដ្ឋមន្រ្តីទីពីរ។

មូលហេតុ

ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​ទាញ​ឲ្យ​​អ្នក​នយោបាយ​បកស្រាយ​ផ្ទុយ​គ្នា។ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំងសុទ្ធតែ​យល់​ឃើញ​ថា វា​ជា​ព្រឹត្តិការណ៍​ដណ្ដើម​អំណាច​គ្នា​រវាង​បក្ស​នយោបាយ​ធំៗ​ពីរ​កាលណោះ គឺ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា។ បើ​ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​បែប​នេះ​ពី​មជ្ឈដ្ឋាន​ទូទៅ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក ថ្លែង​ការពារ​ថា "វា​ពុំ​មែន​ជា​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទេ ប៉ុន្តែ​ហេតុការណ៍​ដែល​កើត​ឡើង​ពេល​នោះ គឺ​គ្រាន់​តែ​ជា​ហេតុ​ការណ៍​ទប់ទល់​សភាពការណ៍​ពី​កម្លាំង​ស្មោះ​ត្រង់​របស់​ហ៊្វុនស៊ិនប៉ិច ប៉ុណ្ណោះ។"

អតីត​មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន លោកគឹម សុខរក​ឃើញ​ថាព្រឹត្តិការណ៍​បង្ហូរ​ឈាម​ឆ្នាំ​១៩៩៧ គឺ​ជា​រដ្ឋ​ប្រហារ​យោធា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា"មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍​នេះ​ឡើងក្រោម​ហេតុផល​មួយ​ចំនួនដូចជា​លោកហ៊ុន សែនបារម្ភ​ខ្លាច​ការ​ចាញ់​ឆ្នោត​នៅ​ឆ្នាំ​១៩៩៨ ដែល​ជា​អាណត្តិ​ទី​២។ បន្ថែម​ពី​លើ​នេះ មាន​មន្ត្រី​ជាន់​ខ្ពស់​ដែល​ស្និទ្ធ​នឹង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ មួយ​ចំនួនបានក្បត់​នឹង​ព្រះអង្គ។" លោកគឹម សុខយល់​ឃើញ​ថា ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយដែល​ជំរុញ​នាំ​ឱ្យមាន​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ឆ្នាំ​១៩៩៧ កើត​ឡើង។[]

ជម្លោះរវាងក្រុមសម្ព័ន្ធនីមួយៗ

នៅឆ្នាំ១៩៩៧, ភាពតានតឹងរវាងគណបក្សកាន់អំណាចទាំងពីរគឺបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយនរោត្តម រណឫទ្ធិ និងបក្សរបស់ហ៊ុន សែន បានវិវត្តក្លាយទៅជាការប្រយុទ្ធប្រឆាំងបក្សពួកគ្នា ដែលជាលទ្ធផល បានបណ្តាលឱ្យបាត់បង់ជីវិតមនុស្សមួយចំនួន។ ព្រឹត្តិការណ៍នេះត្រូវបានស៊ើបថតដោយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិរួចហើយចាក់ផ្សាយទៅជុំវិញពិភពលោក, វិជ្ជាករមួយចំនួនបានពណ៌នាព្រឹត្តិការណ៍នេះថាជា"រដ្ឋប្រហារបង្ហូរឈាមដែលប្រព្រឹត្តិធ្វើឡើងដោយហ៊ុន សែន",[] ប៉ុន្តែអំណះអំណាងនេះមិនប្រាកដថាត្រឹមត្រូវ ១០០% នោះទេព្រោះថាការស៊ើបអង្កេតនិងការតាមដានគឺមានលក្ខណៈទាប។[១០] ក្នុងចំណោមមនុស្សតិចតួចបំផុតដែលបានព្យាយាមស្វែងមើលភស្តុតាងគឺឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាឈ្មោះថូនី ខេវិន,[១១] និងអ្នកសារព័ត៌មានអន្តរជាតិម្នាក់ឈ្មោះបារី-វេន ដោយលោកបានសរសេរថា, "នៅក្នុងព្រឹត្តិការណ៍ជម្លោះមួយនេះ កងកម្លាំងរបស់លោកហ៊ុន សែន... បានយកឈ្នះលើកងកម្លាំងរណឫទ្ធិនៅឯទីក្រុងភ្នំពេញ"។[១២]

ថូម៉ាស ហាំម៉ាប៊ឹក, ជាតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្សនៅកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរបាយការណ៍ខែតុលា ឆ្នាំ១៩៩៧ របស់គាត់ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា គឺជា"រដ្ឋប្រហារ"ពិតៗ។[] រឿងជម្លោះនេះត្រូវបានគេកំណត់ថាជាព្រឹត្តិការណ៍ដ៏ឃោឃៅ: 'អំណាចទ្វេភាគី' ដែលត្រូវបានអនុលោមឱ្យអនុវត្តនៅឆ្នាំ១៩៩៣ បានអនុញ្ញាតិឱ្យបក្សប្រជាជនរក្សានូវការគ្រប់គ្រងលើរចនាសម្ព័ន្ធអំណាច; ខណៈពេលដែលហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សផ្លូវច្បាប់ បានផ្តាច់សម្ព័ន្ធភាព – រណសិរ្សរួបរួមជាតិ – ជាមួយនឹងគណបក្សសម រង្ស៊ី;[១១] បន្ទាប់ពីបក្សទាំងពីរបានចោទគ្នាទៅវិញទៅមកថា បានព្យាយាមធ្វើសមាហរណកម្មអតីតទាហានខ្មែរក្រហម (ពោលគឺទាញឱ្យខ្មែរក្រហមចូលពាក់ព័ន្ធជាមួយ)។

ដូច្នេះហើយ លោកហ៊ុន សែនបានចោទរណឫទ្ធិថា បានចូលដៃជាមួយទ័ពខ្មែរក្រហមដើម្បីទម្លាក់លោកចេញពីអំណាច (ក៏ប៉ុន្តែ នេះមិនមែនមានន័យថាហ៊ុន សែនមិនជាប់ទាក់ទងអ្វីជាមួយខ្មែរក្រហមនោះទេ ព្រោះថាកងកម្លាំងរបស់លោកហ៊ុន សែនមួយចំនួនគឺជាអតីតខ្មែរក្រហមនុះឯង)។[១៣]

នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៩៧, កងកម្លាំងរបស់បក្សប្រជាជនដែលដឹកនាំដោយលោកឧត្តមសេនីយ៍កែ គឹមយ៉ានបានឡោមព័ទ្ធយោធភូមិយោធារបស់លោកញឹក ប៊ុនឆៃនៅខេត្តកំពង់ស្ពឺ។ កែ គឹមយ៉ានបានព្យាយាមនិយាយប្រលោមឱ្យលោកប៊ុនឆៃរំសាយទ័ពរបស់លោកចោលប៉ុន្តែបានទទួលបរាជ័យ។[១៤] ខណៈពេលនោះដែរ កងរាជអាវុធហត្ថ គបក បានទៅគេហដ្ឋានរបស់ឧត្តមសេនីយ៍ហ៊្វុនស៊ិនប៉ិចម្នាក់គឺលោកចាវ សម្បត្តិ ហើយទាមទារឱ្យលោកបញ្ជាទ័ពហ៊្វុនស៊ិនប៉ិច ឱ្យទម្លាក់ចុះនូវអាវុធរបស់ពួកគេហើយទទួលចុះចាញ់។[១៥] ញឹក ប៊ុនឆៃបានឆ្លើយតបទៅវិញដោយបញ្ជាឱ្យកម្លាំងរបស់លោកប្រឆាំងទប់ទល់នឹងកងទ័ពនិងកងរាជអាវុធហត្ថ គបក[១៦] បន្ទាប់មកការប្រយុទ្ធគ្នាក៏បានផ្ទុះឡើងនៅមូលដ្ឋានយោធាតាំង ក្រសាង និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ[១៥]

ភ្លាមៗនោះលោកហ៊ុន សែនក៏បានវិលត្រលប់មកពីវិស្សមកាលរបស់លោកនៅវង់តាវ[១៧] នៅថ្ងៃបន្ទាប់ លោកហ៊ុន សែនបានដាក់ពង្រាយកងអង្គរក្សរបស់លោកចូលទៅក្នុងកងកម្លាំង គបក ដែលកំពុងប្រយុទ្ធប្រឆាំងនឹងហ៊្វុនស៊ិនប៉ិច។ កងទ័ពហ្វ៊ុនស៊ិនប៉ិចបានផ្ដើមការប៉ុនប៉ងវាយលុកកងទ័ព គបក តែត្រូវបានកងអង្គរក្សនិងកងទ័ពប្រចាំការរបស់លោកហ៊ុន សែនវាយបណ្តេញចេញភ្លាមៗ ដែលធ្វើឱ្យខាងហ៊្វុនស៊ិនប៉ិចទទួលរងការខាតបង់ជាទម្ងន់។ ក្រោយមកទៀត កងកម្លាំងហ៊្វិនស៊ិនប៉ិចក៏បានដកថយពីទីតាំងរបស់ពួកគេ[១៨] ហើយក៏រត់ទៅអូរស្មាច់នៅឯខេត្តឧត្តរមានជ័យ[១៩]

ទោះជាចលនាតស៊ូរាជានិយមត្រូវបានបង្ក្រាបរួចនៅភ្នំពេញមែន ប៉ុន្តែនៅភាគខាងជើងប្រទេសកម្ពុជា, កងកម្លាំងរួមហ៊្វុនស៊ិនប៉ិច-ខ្មែរក្រហមនៅតែបន្តប្រឆាំងនឹងកងកម្លាំងហ៊ុន សែនរហូតដល់ខែកញ្ញា ឆ្នាំ១៩៩៧។[][២០]

ក្រោយពីហ៊ុន សែនបានឡើងដណ្តើមអំណាច, រណឫទ្ធិក៏បាននិរទេសខ្លួនព្រះអង្គទៅកាន់ទីក្រុងប៉ារីស។ មេដឹកនាំនិងសមាជិកជាន់ខ្ពស់ខ្លះនៃគណបក្សហ៊្វុនស៊ិនប៉ិចត្រូវបានបង្ខំឱ្យរត់ចេញចោលប្រទេសមាតុភូមិ, ចំណែកអ្នកដែលនៅត្រូវបានបាញ់សម្លាប់ចោល។ អ៊ឹង ហួតត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្រ្តីទីមួយថ្មីរហូតដល់ការបោះឆ្នោតឆ្នាំ៩៨។

មេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចក៏បានវិលត្រឡប់មកប្រទេសកម្ពុជាវិញមុនពេលការបោះឆ្នោតសភាជាតិនៃឆ្នាំ១៩៩៨។ នៅក្នុងការបោះឆ្នោតឆ្នាំនោះ គបក បានទទួលបានសម្លេងឆ្នោតគាំទ្រ ៤១% ហ៊្វុនស៊ិនប៉ិច ៣២%, និងគណបក្សសម រង្ស៊ី (គសរ) ១៣%។ អ្នកសង្កេតការណ៍អន្តរជាតិជាច្រើនបានធ្វើការវិនិច្ឆ័យការបោះឆ្នោតនេះថាមានកំហុសខុសឆ្គងច្រើនដោយអះអាងថាមានអំពើហិង្សានយោបាយ ការគំរាមកំហែង និងកង្វះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ គបក និងហ៊្វុនស៊ិនប៉ិចក៏បានបង្កើតរដ្ឋាភិបាលចម្រុះមួយទៀតដោយលើកនេះមាន គបក ជាដៃគូជាន់ខ្ពស់។

ឯកសារយោង

  1. ១,០ ១,១ "Cambodge: les royalistes assiégésAidés des Khmers rouges ils défendent leur - Libération". Archived from the original on 2009-09-04. Retrieved 2009-08-26.
  2. Hul, Reaksmey (9 July 2015). "Opposition Marks Anniversary of 1997 Coup". Voice of America. https://www.voacambodia.com/a/opposition-marks-anniversary-of-1997-coup/2855042.html/។ បានយកមក 3 August 2019. 
  3. Willemnys, Alex (5 July 2017). "Making of a strongman: In July 1997, Hun Sen took full control of the country – and his party". The Phnom Penh Post. https://www.phnompenhpost.com/national-post-depth-politics/making-strongman-july-1997-hun-sen-took-full-control-country-and-his/។ បានយកមក 3 August 2019. 
  4. Hutt, David (28 June 2017). "Remembering the Cambodian Coup". The Diplomat. https://thediplomat.com/2017/06/remembering-the-cambodian-coup/។ បានយកមក 3 August 2019. 
  5. Anatomy of a Crisis. Books.google.ee. 2000. p. 150. ល.ស.ប.អ. 9780824822385. https://books.google.com/books?id=qMBgWV5SYekC។ បានយកមក 2015-01-23. 
  6. "A coup in Cambodia | Asia | The Economist". archive.is. 2020-12-07. Retrieved 2021-02-17.
  7. ៧,០ ៧,១ "Cambodia: July 1997: Shock and Aftermath | Human Rights Watch". Archived from the original on 2009-09-04. Retrieved 2009-08-26.
  8. មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦​ ខែ​កក្កដា, វិទ្យុអាស៊ីសេរី
  9. ""Bloody coup" theory". Archived from the original on 2009-09-04. Retrieved 2009-08-26.
  10. "Matthew Grainger, EU media guru says Ranariddh guilty". Archived from the original on 2009-09-04. Retrieved 2009-08-26.
  11. ១១,០ ១១,១ Tony Kevin (21 May 1998). "U.S. Errs in Cambodia Policy, FEER" (PDF). Acic.info. Retrieved 2014-10-16.
  12. "Dr. Michael Vickery, The July 1997 shootout". Phnom Penh Post. Retrieved 2014-10-16.[តំណភ្ជាប់ខូច]
  13. "Cambodia: July 1997: Shock and Aftermath by Brad Adams". Archived from the original on 2009-09-04. Retrieved 2009-08-26.
  14. Peou (2000), p. 299
  15. ១៥,០ ១៥,១ Peou (2000), p. 300
  16. Widyono (2008), p. 258
  17. Mehta (2013), p. 255
  18. Mehta (2013), p. 257-8
  19. Widyono (2008), p. 254
  20. Barber, Jason (12 September 1997). "War spills over border; O'Smach stalemated". Phnom Penh Post. https://www.phnompenhpost.com/national/war-spills-over-border-osmach-stalemated។ បានយកមក 15 April 2018.