Jump to content

មហានារទកស្សបជាតក

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

សុត្តន្តបិដកេ ខុទ្ទកនិកាយស្ស ជាតកំ ទ្វាទសមោ ភាគោ មហានិបាតជាតកំ មហានារទកស្សបជាតកំ

[១] អហុ រាជា វិទេហានំ អង្គតិ នាម ខត្តិយោ

បហុតយោគ្គោ ធនិមា អនន្តពលបោរិសោ ។

សោ ច បណ្ណរសេ រត្តឹ បុរិមេ យាមេ អនាគតេ

ចាតុមាសា កោមុទិយា អមច្ចេ សន្និបាតយិ ។

បណ្ឌិតេ សុតសម្បន្នេ មិតបុព្វេ វិចក្ខណេ

វិជយញ្ច សុនាមញ្ច​ សេនាបតឹ អលាតកំ ។

តមនុបុច្ឆិ វេទហោ បច្ចេកំ ព្រូថ សំរុចឹ

បាតុមាសា កោមុទជ្ជ ជុណ្ហំ ព្យបហតំ តមំ

កាយជ្ជ រតិយា រត្តឹ វិហរេមុ ឥមំ ឧតុំ ។

សុត្តន្តបិដក​ ខុទ្ទកនិកាយ ជាតក ទ្វាទសមភាគ​​ មហានិបាតជាតក មហានារទកស្សបជាតក

[១] (អភិសម្ពុទ្ធគាថា) ព្រះរាជារបស់ពួកជនអ្នកនៅក្នុងដែនវិទេហៈ ជាក្សត្រទ្រង់ព្រះនាមអង្គតិ មានយានច្រើន មានទ្រព្យច្រើន មានពួកពល មិនមានទីបំផុត​ ។ នៅពេលបឋមយាម ដែលមិនទាន់កន្លងនៃរាត្រី ជាគំរប់ ១៥ ជាទីបំផុតនៃខែភ្លៀង៤ខែ ជាទីរីកនៃផ្កាកុមុទ ព្រះអង្គ ទ្រង់ប្រជំុអាមាត្យទាំងឡាយ ជាបណ្ឌិត បរិបូណ៍ដោយការស្តាប់ ជាអ្នកញញឹមមុននិយាយ ជាអ្នកមានប្រាជ្ញា ឈ្មោះ វិជយៈ១ ឈ្មោះសុនានៈ១ និងសេនាបតីឈ្មោះអលាតៈ១ ។ ព្រះបាទវិទេហៈ ទ្រង់សួរអាមាត្យនោះជាលំដាប់ថា អ្នកទាំងឡាយ ចូរពោលតាមសេចក្តីពេញចិត្តផ្សេងៗគ្នា ថ្ងៃនេះជារាត្រីជាទីបំផុតនៃខែភ្លៀង៤ខែ ជាទីរីកនៃផ្កាកុមុរ មណ្ឌលព្រះចន្ទដ៏ស កំចាត់បង់ងងឹត ថ្ងៃនេះយើងទាំងឡាយ នឹងនៅដោយសេចក្តីត្រេកអរដូចម្តេច ក្នុងរាត្រីរដូវនេះ ។

[២] តតោ សេនាបតិ រញ្ញោ អលាតោ ឯតទព្រវិ

ហដ្ឋំ យោគ្គំ ពលំ សព្វំ សេនំ សន្នាហយាមសេ ។

និយ្យាម ទេវ យុទ្ធាយ អនន្តពលបោរិសា

យេ តេ វសំ ន អាយន្តិ វសំ ឧបនីយាមសេ ។

ឯសា មយ្ហំ សកាទិដ្ឋិ អជិតំ ឧជិយាមសេ {ឱ. ឱជិនាមសេ} ។

(រមស្សុ ទេវ យុទ្ធាយ ឯតំ ចិត្តមតំ មម)

[២] លំដាប់នោះ សេនាបតីរបស់ព្រះរាជា ឈ្មោះអលាតៈ បានក្រាបទូលដូច្នេះថា យើងខ្ញុំនឹងចាត់ចែងយាន ពល នឹងសេនាទាំងអស់ ដែលមានចិត្តរីករាយហើយ ។ បពិត្រព្រះសម្មតិទេព យើងខ្ញុំមានពួកពលមិនមានទីបំផុត នឹងចេញទៅដើម្បីច្បាំង ពួកព្រះរាជាណាមិនមកចុះអំណាច យើងនឹងនាំចូលមកចុះអំណាចព្រះអង្គ នេះជាសេចក្តីយល់ផ្ទាល់ខ្លួន របស់ទូលព្រះបង្គំជាខ្ញុំ ពួកទូលព្រះបង្គំជាខ្ញុំ នឹងផ្ចាញ់សត្រូវដែលមិនទាន់ផ្ចាញ់ ។ (បពិត្រព្រះសម្មតិទេព សូមព្រះអង្គត្រេកអរក្នុងចំបាំង នេះជាសេចក្តីចូលចិត្តរបស់ទូលព្រះបង្គំជាខ្ញុំ) ។

[៣] អលាតស្ស វចោ សុត្វា សុនាមោ ឯតទព្រវិ

សព្វេ តុយ្ហំ​ មហារាជ អមិត្តា វសមាគតា ។

និក្ខិត្តសត្ថា បច្ចត្តា និវាតមនុវត្តរេ

ឧត្តមោ ឧស្សវោ អជ្ជ នយុទ្ធំ មម រុច្ចតិ ។

អន្នបាបញ្ច ខជ្ជញ្ច ខិប្បំ អភិហរន្តុ តេ

រមស្សុ ទេវ កាមេហិ នច្ចគីតេសុ វាទិតេ ។

[៣] អាមាត្យឈ្មោះសុនាមៈ បានស្តាប់ពាក្យអលាតសេនាបតីហើយ ក៏ក្រាបទូលដូច្នេះថា បពិត្រមហារាជ ពួកសត្រូវទាំងអស់ មកចុះអំណាចព្រះអង្គស្រាប់ហើយតើ ។ ពួកសត្រូវមានគ្រឿងសស្ត្រាដាក់ចុះហើយ តែងប្រព្រឹត្តបន្ទន់បន្ទាប មហោស្រពដ៏ឧត្តមនឹងមានក្នុងថ្ងៃនេះ ការច្បាំងទូលព្រះបង្គំជាខ្ញុំ មិនពេញចិត្តទេ ។ ជនទាំងឡាយ ចូរនាំយកបាយ ទឹក នឹងបង្អែមយ៉ាងឆាប់មកថ្វាយព្រះអង្គ បពិត្យព្រះសម្មតិទេព សូមព្រះអង្គត្រេកអរ ក្នុងការរាំច្រៀង នឹងគ្រឿងប្រគំុ ដោយកាមទាំងឡាយចុះ ។

[៤] សុនាមស្ស វចោ សុត្វា វិជយោ ឯតទព្រវិ

សព្វេ កាមា មហារាជ និច្ចំ តវ ឧបដ្ឋិតា ។

ន ហេតុ ទុល្លកា ទេវ តវ កាមេហិ មោទិតុំ

សទាបិ កាមា លព្ភន្តិ {ម. សុលភា។} នេតំ ចិត្តមតំ បម ។

សមណំ ព្រហ្មណំ វាបិ ឧបាសេមុ ពហុស្សុតំ

យោ នជ្ជ វិនយេ កង្ខំ អត្ថធម្មវិទូ ឥសេ ។

[៤] វិជយាមាត្យ បានស្តាប់ពាក្យសុនាមអាមាត្យហើយ ក៏ក្រាបទូលដូច្នេះថា បពិត្រមហារាជ កាមទាំងអស់ប្រាកដដល់ព្រះអង្គជានិច្ចហើយតើ ។ បពិត្រព្រះសម្មតិទេព កាមទាំងនេះ ព្រះអង្គមិនមែនបានដោយក្រទេ កាលបើព្រះអង្គ (ប្រាថ្នា) រីករាយដោយកាមទាំងឡាយ ព្រះអង្គបានសព្វៗ កាល នេះមិនមែនជាសេចក្តីពេញចិត្តរបស់ទូលព្រះបង្គំជាខ្ញុំទេ ។ សមណព្រាហ្មណ៍ណា អ្នកដឹងអត្ថនឹងធម៌ ជាអ្នកស្វែងរកគុណ គប្បីបន្ទោបង់សេចក្តីសង្ស័យនៃយើងទាំងឡាយ ក្នុងថ្ងៃនេះបាន យើងទាំងឡាយនឹងចូលទៅរកសមណព្រាហ្មណ៍ ជាពហុស្សូតនោះ ។

[៥] វិជយស្ស វចោ សុត្វា រាជា អង្គតិមព្រវិ

យថា វិជយោ ភណតិ​ មយ្ហំ បេតំ វ រុច្ចតិ ។

សមណំ ព្រាហ្មណំ វាបិ ឧបាសេមុ ពហុស្សុតំ

យោ នជ្ច វិនយេ កង្ខំ អត្ថធម្មវិទូ ឥសេ ។

សព្វេវ សន្តា ករោថមតឹ កំ ឧបាសេមុ បណ្ឌិតំ

យោ នជ្ជវិនយេ កង្ខំ អត្ថធម្មវិទូ​ ឥសេ ។

ព្រះរាជា ទ្រង់ព្រះនាមអង្គតិ ទ្រង់ព្រះសណ្តាប់ពាក្យនៃវិជយាមាត្រហើយ ទ្រង់ត្រាស់ថា ការណ៍នេះពេញចិត្តដល់យើង ដូចវិជយាមាត្រពោល ។ សមណព្រាហ្មណ៍ណា ជាអ្នកដឹងអត្ថនឹងធម៌ជាអ្នកស្វែងរកគុណ គប្បីបន្ទោបង់សេចក្តីសង្ស័យនៃយើងទាំងឡាយបានក្នុងថ្ងៃនេះ យើងទាំងឡាយនឹងចូលទៅរកសមណព្រាហ្មណ៍ជាពហុស្សូតនោះ ។ អ្នកទាំងអស់គ្នា ចូរធ្វើសេចក្តីយល់ ចុះយើងគួរចូលទៅរកបណ្ឌិតណា ដែលជាអ្នកដឹងអត្ថ នឹងធម៌ ជាអ្នកស្វែងរកគុណ បន្ទោរបង់សេចក្តីសង្ស័យនៃពួកយើងបានក្នុងថ្ងៃនេះ ។

[៦] វេទេហស្ស វចោ សុត្វា អលាតោ ឯតទព្រវិ

អត្ថាយំ មិគទាយស្មឹ អចេលោ ធីរសម្មតោ ។

គុណោកស្សបគោត្តាយំ សុតោ ចិត្រកថី​ គណី

តំ ទេវ បយិរុបាសេមុ សោនោ កង្ខំវិនេស្សតិ ។

[៧] អលាតសេនាបតី បានស្តាប់ព្រះបន្ទូល នៃព្រះបាទវិទេហៈហើយក៏ក្រាបទូលដូច្នេះថា មានអចេលក ១ អង្គនេះ ដែលគេសន្មតថាជាអ្នកប្រាជ្ញ គង់ក្នុងមិគទាយវ័ន ។ អចេលកៈនេះ ឈ្មោះគុណៈ ជាកស្សបគោត្រ ជាអ្នកចេះដឹង ជាអ្នកពោលពាក្យដ៏វិចិត្រ ជាគណាចារ្យ បពិត្រព្រះសម្មតិទេព យើងគួរចូលទៅរកអចេលកៈនោះ លោកនឹងបន្ទោបង់សេចក្តីសង្ស័យ នៃពួកយើងបាន ។

[៧] អលាតស្ស វចោ សុត្វា ​ រាជា ចោទេសិ សារថឹ

មិគទាយំ គមិស្សាម យុត្តំ យានំ ឥធានយ ។

[៧] ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនៃអលាតសេនាបតីហើយ ទ្រង់បង្គាប់នាយសារតីថា យើងនឹងទៅកាន់មិគទាយវ័ន អ្នកចូរនាំយកនូវយានដែលទឹមហើយ មកក្នុងទីនេះ ។

[៨] តស្ស យានំ អយោជេសុំ ទន្តំ រូបិយបក្ខរំ

សុក្ខេមដ្ឋបរិវារំ បណ្ឌរំ ទោសិនា មុខំ ។

តត្រាសុំ កុមុទា យុត្តា ចត្តារោ សិន្ធវា ហយា

អនីលុប្បសមុប្បាតា {ម. អនីលុប្បសមុប្បាទា។} សុទន្តា សុវណ្ណមាលិមនោ ។

សេតច្ឆត្តំ សេតរថោ សេតស្សា សេតវិជនឹ

វេទេហោ សហមច្ចេហិ នីយំ ចន្ទោវ សោភតិ ។

តម នុយាយឹសុ ពហវោ ឥន្ទិខគ្គធរា ពលី

អស្សបិដ្ឋិគតា វីរា នរា នរវរាធិបំ

សោ មុហុត្តំវ យាយិត្វា យានា ឱរុយ្ហ ខត្តិយោ

វេទេហោ សហមច្ចេហិ បត្តិ គុណមុបាគមិ ។

យេបិ តត្ថ តទា អាសុំ ព្រាហ្មណិព្ភា សមាគតា

ន តេ អបនយិ រាជា អកតំ ភូមិមាគតេ ។

[៨] ពួកនាយសារថី បានទឹមថ្វាយព្រះរាជានោះ នូវយានជាវិការៈនៃភ្លុក មានទ្រពងជាវិការនៃប្រាក់ មានប្រដាប់ជាបរិវារដ៏សរលង់ ហាក់ដូចមុខនៃរាត្រី ដែលប្រាស់ចាកទោស ឬដូចព្រះចន្ទ្រ​ (ពេញវង់) ក្នុងរថនោះ នាយសារថីបានទឹម សេះសិន្ធព ៤ មានសម្បុរដូចផ្កាកុមុទ មានសន្ទុះលឿនប្រហែលនឹងសន្ទុះខ្យល់ ដែលបង្ហាត់ល្អហើយ ប្រដាប់ដោយកម្រងផ្កាជាវិការៈនៃមាស ។ មានព្រះក្លស់ស រថស សេះស ស៊ែស ព្រះបាទវិទេហៈយាងទៅ (ដោយរថនោះ) ជាមួយនឹងពួកអាមាត្យ ក៏ល្អដូចជាព្រះចន្ទ្រ ។ ពលដ៏ច្រើន ជាអ្នកទ្រទ្រង់នូវលំពែងនឹងដាវ ទាំងពួកជនអ្នកក្លាហានក៏ជិះលើខ្នងសេះ ហើយតាមដង្ហែព្រះរាជានោះ ដែលជាធំដ៏ប្រសើរជាងនរៈ ។ ព្រះបាទវិទេហៈ ជាក្សត្រនោះ ក៏យាងទៅកាន់ឧទ្យានដោយមួយរំពេច ទ្រង់ចុះពីយាន យាងផ្ទាល់ព្រះបាទ ជាមួយនឹងអាមាត្យ ក៏យាងទៅរកជីវកៈ ឈ្មោះគុណៈ ។ គ្រានោះព្រាហ្មណ៍នឹងគហបតីទាំងឡាយណា ដែលមកប្រជុំគ្នាក្នុងឧទ្យាននោះ ព្រះរាជា ក៏មិនបណ្តេញព្រាហ្មណ៍នឹងគហបតីទាំងនោះ ដែលមកកាន់ទីដែលមិនបានធ្វើឱកាស ។

[៩] តតោ សោ មុទុកាភិសិយា មុទុចិត្តកសន្ថតេ

មុទុបច្ចត្ថតេ រាជា ឯកមន្តំ ឧបាវិសិ ។

និសជ្ជ​ រាជា សម្មោទិ កថំ សារាណិយំ តតោ

កច្ចិ យាបនិយំ ភន្តេ វាតានមវិយត្តតា {ឱ. វាតានមវិសគ្គតា។ ម. វាតានមវិយគ្គតា។} ។

កច្ចិ អកសិរា វុត្តិ លកសិ បណ្ឌិយាបនំ

អប្បាពាធោ ចសិកច្ចិ ចក្ខុ ន បរិហាយតិ ។

[៩] លំដាប់នោះ ព្រះរាជានោះ ចូលទៅក្នុងទីដ៏សមគួរ (ប្រដាប់) លើពូកមានសម្ផ័ស្សទន់ លើកម្រាលដ៏វិចិត្រ មានសម្ផ័ស្សទន់ លើទីដែលគេក្រាលដោយកម្រាលដ៏ទន់ ។ ព្រះរាជាលុះគង់ហើយ ក៏រីករាយ (ជាមួយ) អចេលកៈ លំដាប់នោះ ទ្រង់ត្រាស់នូវពាក្យគួររលឹកថា បពិត្រលោកដ៏ចំរើន សរីរៈរបស់លោ អាចប្រព្រឹត្តទៅបានទេឬ ធាតុខ្យល់ មិនប្រព្រឹត្តទៅ (ស្រួលក្នុងសរីរៈ) ទេឬ ។ ការប្រព្រឹត្តិ (ចិញ្ចឹមជីវិត) របស់លោក មិនលំបាកទេឬ លោកបានដុំបាយខ្លះដែរឬ លោកមិនមានអាពាធទេឬ ចក្ខុរបស់លោកមិនសាបសូន្យទេឬ ។

[១០] តំ គុណោ បដិសម្មោទិ វេទេហំ វិនយេ រតំ

យាបនីយំ មហារាជ សព្វមេតំ តទូភយំ ។

កច្ចិ តុយ្ហំបិ វេទេហ បច្ចន្តា ន ពលីយរោ

កច្ចិ អរោតំ យោគ្គន្តេ កច្ចិ វហតិ វាហនំ

កច្ចិ តេ ព្យាធិយោ នត្ថិ សរីរស្សបតាបិយា ។

[១០] អចេលកៈឈ្មោះគុណៈ បានរីករាយតបនឹងព្រះបាទវិទេហៈ ដែលទ្រង់ត្រេកអរក្នុងវិន័យដោយពាក្យថា បពិត្រមហារាជ អាត្មាភាពល្មមញ៉ាំងសរីរៈឲ្យប្រព្រឹត្តទៅបាន ខាងដើមដំណើរទាំងអស់ន៎ុះ ដំណើរទាំងពីរដែលព្រះអង្គត្រាស់សួរហើយនោះ (ក៏ស្រួលដែរ) ។ បពិត្រព្រះបាទវិទេហៈ ​បច្ចន្តគ្រាមទាំងឡាយរបស់ព្រះអង្គមិនបះបោរទេឬ យានរបស់ព្រះអង្គ មិនខូចខាតទេឬ វាហនៈនៅប្រព្រឹត្តទៅបានទេឬ ព្យាធិទាំងឡាយដែលដុតកំដៅសរីរៈរបស់ព្រះអង្គ មិនមានទេឬ ។

[១១] បដិសម្មោទិតោ រាជា តតោ បុច្ឆិ អនន្តរា

អត្ថំ ធម្មញ្ច ញាយញ្ច ធម្មកាមោ រថេសភោ ។

កថំ​ ធម្មញ្ចរេ មច្ចោ មាតាបិតូសុ កស្សប

កថញ្ចរេ អាចរិយេ បុត្តទារេ កថញ្ចរេ ។

កថញ្ចរេយ្យ វុឌ្ឍេសុ កថំ សមណព្រាហ្មណេ

កថញ្ច ពលកាយស្មឹ កថំជនបទេ ចរោ ។

កថំ ធម្មញ្ចរិត្វាន បេច្ច គច្ឆន្តិ សុគ្គតឹ

កថញ្ចេកេ អធម្មដ្ឋា បតន្តិ និរយំ អធោ ។

[១១] លំដាប់នោះ ព្រះរាជាព្រះអង្គប្រសើរក្នុងរថ ទ្រង់ប្រាថ្នាធម៌ ក៏រីករាយតប ទើបសួរអត្ថផង ធម៌ផង ហេតុដែលគួរដឹងផង ថាបពិត្រកស្សបគោត្រ សត្វគប្បីប្រព្រឹត្តធម៌ក្នុងមាតាបិតា តើដូចម្តេច គប្បីប្រព្រឹត្តក្នុងអាចារ្យ តើដូចម្តេច គប្បីប្រព្រឹត្តក្នុងកូននឹងប្រពន្ធ តើដូចម្តេច ។ គប្បីប្រព្រឹត្តក្នុងពួកមនុស្សចាស់ តើដូចម្តេច ក្នុងសមណព្រាហ្មណ៍ តើដូចម្តេច ក្នុងពួកពល តើដូចម្តេច គប្បីប្រព្រឹត្តក្នុងជនបទ តើដូចម្តេច ។ សត្វទាំងឡាយប្រព្រឹត្តធម៌ដូចម្តេច លះលោកនេះហើយទៅកាន់សុគតិ សត្វពួកខ្លះ ឋិតនៅក្នុងអធម៌មានក្បាលសំយុងចុះធ្លាក់ទៅកាន់នរក តើដូចម្តេច ។

[១២] វេទេហស្ស វចោ សុត្វា កស្សបោ ឯតទព្រវិ

សុណោហិ មេ មហារាជ សច្ចំ អវិតថំ បទំ ។

នត្ថិ ធម្មចរិតស្ស ផលំ កល្យាណបាបកំ

នត្ថិ ទេវ បរលោកោ កោតតោ ហិ ឥធាគតោ ។

នត្ថិ ទេវ បិតរោ វា កុតោ មាតា កុតោ បិតា

នត្ថិ អចរិយោ នាម អទន្តំ កោ ទមេស្សតិ ។

សមតុល្យានិ ភូតានិ នត្ថិ ជេដ្ឋាបចាយិកោ

នត្ថិ ពលំ វីរិយំ វា កុតោ ឧដ្ឋានបោរិសោ ។

និយតានិ ហិ ភូតានិ យថា គោដវិសោ តថា

លទ្ធេយ្យំ លភតេ មច្ចោ តត្ថ ទានផលំ កុតោ ។

នត្ថិ ទានផលំ ទេវ អវសោ ទេវ វីរិយោ

ពាលេហិ ទានំ បញ្ញត្តំ បណ្ឌិតេហិ បដិច្ឆិតំ

អវសា ទេន្តិ ធីរានំ ពាលា បណ្ឌិតមានិនោ ។

[១២] អចេលកៈជាកស្សបគោត្រ បានស្តាប់ព្រះបន្ទូលព្រះបាទវិទេហៈហើយ ក៏ទូលដូច្នេះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវបទដែលពិត មិនឃ្លៀងឃ្លាតរបស់អាត្មាភាពចុះ ។ ផលល្អនឹងអាក្រក់ របស់បុគ្គលអ្នកប្រព្រឹត្តធម៌មិនមានទេ បពិត្រព្រះសម្មតិទេះបរលោកក៏មិនមានដែរ ព្រោះថាក្នុងលោកនេះ មាននរណាមកពីបរលោក ។ បពិត្រព្រះសម្មតិទេព មួយទៀត មាតាបិតាមិនមានទេ មាតានឹងមានពីណា បិតានឹងមានពីណា បុគ្គលដែលឈ្មោះថាអាចារ្យមិនមានទេ បុគ្គលណានឹងទូន្មានបុគ្គលដែលទូន្មានមិនបាន ។ សត្វទាំងឡាយមានតុល្យភាពស្មើ ៗ គ្នា សត្វទាំងឡាយ ជាអ្នកគោរពចំពោះបុគ្គលចាស់ មិនមានទេ កំឡាំងក្តី ព្យាយាមក្តី ក៏មិនមានដែរ បុរសអ្នកព្យាយាមនឹងមានពីណា ។ ព្រោះថា សត្វទាំងឡាយទៀង ដូចទូកតូចចងភ្ជាប់នឹងទូកធំ សត្វរមែងបានរបស់ដែលត្រូវបាន ផលទានក្នុងបរលោកនោះ នឹងមានពីណា ។ បពិត្រព្រះសម្មតិទេព ផលទានមិនមានទេ បពិត្រព្រះសម្មតិទេព សេចក្តីព្យាយាម មិនមានអំណាចទេ ទានគឺពួកជនពាលទេតើបញ្ញត្តមក ពួកបណ្ឌិត ចាំតែទទួលយកនូវទាននោះ ពួកជនពាលជាអ្នកមិនមានអំណាច សំគាល់ខ្លួនថាជាបណ្ឌិត រមែងឲ្យទានដល់បណ្ឌិតទាំងឡាយ ។

[១៣] សត្តិមេ សស្សតា កាយា អច្ឆេជ្ជា អវិកោបិនោ

តេជោ បឋវី អាបោច វាយោ សុខទុក្ខញ្ចិមេ ។

ជីវេ ច សត្តិមេ កាយា យេសំ ឆេត្តា ន វិជ្ជតិ

នត្ថិ ហន្តាវ ឆត្តេ វា ហញ្ញរេ វាបិ កោចិនំ ។

អន្តរេយេវ កាយានំ សត្ថានិ វីតិវត្តរេ

យោ ចាយំ សិរមាទាយ បរេសំ និសិតាសិនា

ន សោ ឆិន្ទតិ តេ កាយេ តត្ថ បាបផលំ កុតោ ។

ចុល្លាសីតិមហាកប្បេ សព្វេ សុជ្ឈន្តិ សំសវំ

អនាគតេ តម្ហិ កាលេ សញ្ញតោបិន សុជ្ឈតិ ។

ចរិត្វាបិ ពហុំ ភទ្រំ នេវ សុជ្ឈន្តិ នាគតេ

បាបញ្ចេបិ ពហុំ កត្វា តំ ខណំ នាតិវត្តរេ ។

អនុបុព្វេន នោ សុទ្ធិ កប្បានំ ចុល្លាសីតិយា

អនុបុព្វេន នោ សុទ្ធិ កប្បានំ ចុល្លាសីតិយា

និយតឹ នាតិវត្តាម នាលន្តមិវ សាតរោ ។

[១៣] ភ្លើង ដី ទឹក ខ្យល់ សុខ ទុក្ខ នឹងជីវិត ទាំង​ ៧ នេះឈ្មោះថាពួកទៀង ជាសភាវៈឲ្យដាច់មិនបាន ឲ្យកំរើកមិនបាន ។ ពួកទៀងទាំង ៧ នេះគប្បីរស់នៅជាដរាប ដែលបុគ្គលកាត់ហើយមិនមានឈ្មោះថាកាត់ បុគ្គលអ្នកសម្លាប់ក្តី បុគ្គលអ្នកកាត់ក្តីមិនមាន អ្នកណាឈ្មោះថា សម្លាប់អ្នកណាបាន ។ គ្រឿងសស្ត្រាទាំងឡាយ គ្រាន់តែចូលទៅក្នុងចន្លោះនៃពួក (ទៀង) ប៉ុណ្ណោះ បុគ្គលណាយកដាវដែលសំលៀងហើយ កាត់ក្បាលជនដទៃ បុគ្គលនោះមិនឈ្មោះថាកាត់ពួក (ទៀង) ទាំងនោះទេ ផលនៃបាបក្នុងការកាត់នោះនឹងមានពីណា ។ សត្វទាំងអស់ កាលអន្ទោលអស់មហាកប្ប ៨៤ ទើបបរិសុទ្ធឯង កាលបើមិនទាន់ដល់កាលនោះបុគ្គលសូម្បីសង្រួមក៏មិនបរិសុទ្ធ ។ កាលបើមិនទាន់ដល់កំណត់នោះ ពួកសត្វសូម្បីប្រព្រឹត្តល្អច្រើន ក៏មិនបរិសុទ្ធ ទុកជាធ្វើបាបច្រើនក៏មិនកន្លងហួសនូវខណៈនោះដែរ ។ សេចក្តីបរិសុទ្ធនៃយើងទាំងឡាយតាមលំដាប់នៃកប្ប ៨៤ យើងទាំងឡាយមិនកន្លងហួស (កម្រិត) ដ៏ទៀងនោះទេ ដូចសាគរមិនកន្លងហួសច្រាំង ។

[១៤] កស្សបស្សវចោ សុត្វា អលាតោ ឯតទព្រវិ

យថា ភទ្ទន្តោ ភណតិ មយ្ហមេតំវ រុច្ចតិ ។

អហំបិ បុរិមំ ជាតឹ សរេ សំសវិតត្តនោ

បិង្គលោ នាមហំ អាសឹ លុទ្ទោ គោឃាតកោ បុរេ ។

ពារាណសិយំ ផីតាយំ ពហុំ បាបំ កតំ មយា

ពហូ មយា ហតា បាណា មហឹសា សូករា អជា ។

តតោ ចុតាហំ ឥធ ជាតោ ឥទ្ធេ សេនាបតិកុលេ

នត្ថិ នូន ផលំ​ បាបេ យោហំ ន និរយំ គតោ ។

[១៤] អលាតសេនាបតី លុះស្តាប់ពាក្យអចេលកៈជាកស្សបគោត្រហើយក៏ពោលដូច្នេះថា លោកដ៏ចម្រើនពោលយ៉ាងណា ពាក្យនោះពេញចិត្តខ្ញុំដែរ ។ ខ្ញុំរលឹកជាតិរបស់ខ្លួនក្នុងកាលមុន ដែលអន្ទោលទៅហើយថា ក្នុងកាលមុន ខ្ញុំកើតជាមនុស្សប្រព្រឹត្តអាក្រក់ ឈ្មោះបិង្គលៈ ជាអ្នកសម្លាប់គោ ។ ខ្ញុំបានធ្វើបាបដ៏ច្រើន ក្នុងក្រុងពារាណសី ជាក្រុងសម្បូរ ខ្ញុំបានសម្លាប់សត្វដ៏ច្រើន គឺក្របី ជ្រូក ពពែ ។ លុះខ្ញុំច្យុតចាកអត្តភាពនោះ ក៏បានមកកើតក្នុងត្រកូលសេនាបតី ដ៏ស្តុកស្តម្ភក្នុងទីនេះ ផលបានរបស់ខ្ញុំមិនមានពិត បានជាខ្ញុំមិនទៅកាន់នរក ។

[១៥] អថេត្ថ វីជកោ នាម ទាសា អាសិ បដជ្ជរី {ឱ. បលចូរ ។ ម. បដិច្ឆរី}

ឧបោសថំ ឧបវសន្តោ គុណសន្តិកុបាគមិ ។

កស្សបស្ស វចោ សុត្វា អលាតស្ស ច ភាសិតំ

បស្សសន្តោ មុហុំ ឧណ្ហំ រុទំ អស្សូនិ វត្តយិ ។

[១៥] គ្រានោះ ក្នុងក្រុងមិថិលា មានបុគ្គលកម្សត់ម្នាក់ ជាទាសៈឈ្មោះជិវកៈ រក្សាឧបោសថហើយ ចូលទៅកាន់សម្នាក់នៃអចេលកៈឈ្មោះគុណៈ ។ វិជកៈលុះស្តាប់ពាក្យរបស់គុណៈ ជាកស្សបៈគោត្រ និងពាក្យដែលអលាតសេនាបតីពោលហើយ ក៏ដកដង្ហើមចេញដ៏ក្តៅរឿយ ៗ យំបង្ហូរទឹកភ្នែក ។

[១៦] តមនុបុច្ឆិ វេទេហោ កិមត្ថំ សម្ម រោទសិ

កិន្តេ សុតំ វា ទិដ្ឋំ វា កឹ មំ វេទេសិ វេទនំ ។

[១៦] ព្រះបាទវិទេហៈ ទ្រង់ត្រាស់សួរវិច្ឆិកានោះថា ម្នាលសំឡាញ់់ អ្នកយំ តើដើម្បីអ្វី អ្នកបានឮ បានឃើញអ្វី អ្នកដល់នូវទុក្ខវេទនាដូចម្ដេច ចូលប្រាប់យើងដឹងផង ។

[១៧] វិជកៈ បានស្ដាប់ព្រះបន្ទូលព្រះបាទទេហៈហើយ ក្រាបបង្គំទូលថា បពិត្រមហារាជ ទុក្ខវេទនារបស់ទូលព្រះបង្គំជាខ្ញុំ មិនមានទេ សូមព្រះអង្គទ្រង់ព្រះ ទ្រង់ព្រះសណ្តាប់ចុះ ។

ទូលព្រះបង្គំជាខ្ញុំ រលឹកឃើញនូវ សេចក្តីសុខរបស់ទូលព្រះបង្គំជាខ្ញុំ ក្នុងជាតិមុន កាលដែលបានកើតជាភាវសេដ្ឋី ជាអ្នកត្រេកអរក្នុងគុណធម៌ ក្នុងបុរីឈ្មោះសាកេត ។ ទូលព្រះបង្គំជាខ្ញុំ ត្រូវពួកព្រាហ្មណ៍និងគហបតី សរសើរហើយ ថាជាអ្នកត្រេកអរ ក្នុងការចែករំលែកទាន ជាអ្នកមានការងារដ៏ស្អាត តែទូលព្រះបង្គំជាខ្ញុំ មិនហ៊ាននឹកនានូវអំពើអាក្រក់របស់ខ្លួនដែលធ្វើហើយទេ ។ បពិត្រព្រះបាទវិទេហៈ ទូលព្រះបង្គំជាខ្ញុំ លុះច្យុតចាកអត្តភាពនោះ ក៏មកកើតក្នុងគភ៌នៃកុម្ភទាសី ជាស្រីទុគ៌ត ក្នុងក្រុងមិថិលានេះ តាំងពីកើតមក ទូលព្រះបង្គំជាខ្ញុំ ទុគ៌តក្រៃពេក ។ សូម្បីទូលព្រះបង្គំជាខ្ញុំទុគ៌តយ៉ាងនេះ ក៏តាំងនៅក្នុងការប្រព្រឹត្តិស្មើ តែងឲ្យភត្តពាក់កណ្ដាលដល់បុគ្គលអ្នកត្រូវការ ។ តែងរក្សា (ឧបោសថ) អស់ថ្ងៃទី ១៤ នឹងថ្ងៃទី ១៥ សព្វៗកាល ទាំងមិនបៀតបៀនសត្វផង បានវាបង់ការលួចលាក់ផង ។ អំពេីដែលសន្សំល្អហើយទាំងអស់នេះ មិនមានប្រយោជន៍ទេ ដូចជាអលាតសេនាបតីពោលដែរ ។ ដែលទូលព្រះបង្គំជាខ្ញុំទទួលទុក្ខទោស ដោយជាក់ស្ដែងនេះ ដូចជាអ្នកលេងគ្មានសិល្បៈ ឬដូចជាអលាតសេនាបតីជាអ្នកលេងស្កាបានរៀនហើយ ក៏បានទទួលការឈ្នះ ។ ទូលព្រះបង្គំមិនឃើញទ្វារសម្រាប់ទៅកាន់សុគតិសោះ បពិត្រព្រះរាជា ព្រោះហេតុនោះបានជាទូលព្រះបង្គំជាខ្ញុំយំទួញ ព្រោះបានស្ដាប់ភាសិតនៃអចេលកៈ ជាកស្សបគោត្រ ។

[១៨] ព្រះរាជាព្រះនាមអង្គតិ ទ្រង់ព្រះសណ្ដាប់ពាក្យវិជកៈ ហើយទ្រង់ត្រាស់ថា ម្នាលវិជកៈ ទ្វារនៃសុគតិមិនមានទេ អ្នកចូរសង្ឃឹមការដ៏ទៀងចុះ ។ បានឮថា សុខឬទុក្ខ ជារបស់ទៀង ដែលពួកសត្វរមែងតែងបាន សេចក្តីបរិសុទ្ធិ ព្រោះសង្សារ របស់សត្វទាំងឡាយ (រមែងមាន) អ្នកកុំប្រញាប់ចង់ឃើញ ក្នុងកាលដែលមិនទាន់ដល់ (កំណត់នោះ) ឡើយ ។ ក្នុងកាលមុន យើងជាបុគ្គលល្អ បានខ្វល់ខ្វាយ (បម្រើ) នូវពួកព្រាហ្មណ៍និងគហបតី កាលប្រៀនប្រដៅនូវវោហារ (រាជកិច្ច) ក៏សាបសូន្យចាកសេចក្តីត្រេកអរ (ក្នុងកាមគុណ) ជាលំដាប់ ។

[១៩] ព្រះរាជា ទ្រង់ត្រាស់នឹងអចេលកៈ ជាកស្សបគោត្រថា បពិត្រលោកដ៏ចម្រើន ប្រសិនបើមានការប្រជុំ យើងនឹងជួបគ្នាម្ដងទៀត ។ ព្រះបាទវិទេហៈ ទ្រង់ត្រាស់ព្រះតម្រាស់នេះហើយ ទ្រង់ត្រឡប់ទៅកាន់ព្រះនិវេសន៍របស់ព្រះអង្គវិញ ។

[២០] លំដាប់នោះ លុះរាត្រីអស់ហើយ ព្រះបាទអង្គតិ ទ្រង់ប្រជុំពួកអាមាត្យក្នុងទីជាទីបម្រើ ហើយត្រាស់ព្រះតម្រាស់ដូច្នេះថា អាមាត្យទាំងឡាយ ចូរចាត់ចែងកាមទាំងឡាយ ក្នុងវិមានចន្ទក៍ របស់យើងសព្វៗកាល នាកាលសេចក្តីកំបាំង នឹងសេចក្តីជាក់ស្ដែងកើតឡើងហើយ អាមាត្យឯណានីមួយ កុំមករកយើងឡើយ ។ អាមាត្យឈ្មោះវិជយៈ ១ ឈ្មោះសុនាមៈ ១ អលាតសេនាបតី ១ ទាំង៣ នេះ ជាអ្នកឈ្លាសវៃក្នុងវោហារ (រាជកិច្ច) ចូរអង្គុយក្នុងទីជាទីវិនិច្ឆ័យសេចក្តីនេះចុះ ។ ព្រះបាទវិទេហៈ លុះទ្រង់ត្រាស់ព្រះតម្រាស់នេះហេីយ ក៏សំគាល់កាមទាំងឡាយដ៏ច្រើន ឈប់ខ្វល់ខ្វាយចំពោះព្រាហ្មណ៍គហបតីនឹងសេចក្តីណានីមួយ ។

[២១] តាំងពីកាលនោះមក រហូតដល់រាត្រី១៤ នាងរាជកញ្ញា របស់ព្រះបាទវិទេហៈ ព្រះនាមរុចា ជាធីតាបង្កើត ជាទីស្រលាញ់ បានពោលចំពោះមេនំថា នែម៉ែ សូមម៉ែប្រដាប់ស្អិតស្អាងខ្ញុំ ទាំងពួកស្ត្រីជាទីស្រឡាញ់របស់ខ្ញុំ ក៏ចូរប្រដាប់ស្អិតស្អាងដែរ ស្អែក ជាថ្ងៃទី ១៥ ជាថ្ងៃទិព្វ ខ្ញុំនឹងទៅកាន់សំណាក់បិតា ។ ស្ត្រីទាំងឡាយបាននាំមកនូវផ្កាកម្រង ខ្លឹមចន្ទន៍ កែវមណី ស័ង្ខ កែវមុក្តា មានដំឡៃដ៏ច្រើននឹងសំពត់អម្ពរណ៍មានពណ៌ក្រហមផ្សេងៗ ថ្វាយព្រះរាជកញ្ញានោះ ។ពួកស្ត្រីដ៏ច្រើន បានចោមរោមព្រះរាជកញ្ញាព្រះនាមរុចានោះ ដែលមានសម្បុរដ៏រុងរឿង កំពង់គង់លើតាំងជាវិការៈនៃមាស ។

[២២] ឯនាងរុចានោះ ស្អិតស្អាង ដោយគ្រឿងអភរណៈទាំងពួងឋិតនៅ ក្នុងកណ្ដាល នៃពួកស្ត្រីជាសំឡាញ់ បានចូលទៅកាន់វិមានចន្ទក៍ ដូចជាផ្លេកបន្ទោរ អាស្រ័យមេឃ ។ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះបាទវិទេហៈ ដែលទ្រង់ត្រេកអរក្នុងវិន័យ ហើយយាងចូលទៅគង់លើតាំង ដែលវិចិត្រដោយមាស ក្នុងទីសមគួរ ។

[២៣] ព្រះបាទវិទេហៈ ទ្រង់ទតឃើញការប្រជុំនោះ ដូចជាទីប្រជុំពួកស្ត្រីទេពអប្សរ ទើបត្រាស់ព្រះតម្រាស់នេះនឹងនាងរុចា ដែលឋិតនៅត្រង់កណ្ដាល នៃពួកស្ត្រីជាសំឡាញ់ថា នាងត្រេកអរក្នុងប្រាសាទ ស្រះបោក្ខរណីខាងក្នុងដែរឬ ពួកជនបាននាំមកនូវបង្អែមមានប្រការដ៏ច្រើន ដល់នាងសព្វកាលដែរឬ។ ។ ០ឲ២៥




ម៌ខាងក្រោមនិងខាងចុងទើបពោលពាក្យ