Jump to content

មណ្ឌល៣ (ក្រុងព្រះសីហនុ)

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ឯកសារ:ឧទាហរណ៍.jpgមណ្ឌល៣គឺជាមណ្ឌលមួយដែលនៅក្នុងខណ័មិត្ត សង្កាត់៤ដែលមានមណ្ឌល ចំនួន៦ ​ ស្ថិតនៅក្នុងខេត្តព្រះសីហនុ(កំពុងសោម)ដែលស្ថិតនៅផ្លូវ ៧មករាជាប់នឹងផ្លូវឯកជរា្យ​។

ផ្លូវឯកជរា្យគឺជាផ្លូវមួយខ្សែដែលវែងជាងគេ ធំជាងគេដែលនៅចំកណ្តាលខេត្តនេះតែមន្ត​ ហើយជាផ្លូវមួយខ្សែដ៏សំខាន់សំរាប់ប្រជាពលរដ្ឋប្រើបា្រស់ សម្រាប់ធ្វើ អាជីវកម្ម ផ្លូវនេះគឺជាផ្លូវមួយខ្សែដែលតភ្ជាប់ទៅគ្រប់ទីកន្លែងនៅក្នុងខេត្តព្រះសីហនុ សំរាប់ភ្លៀវទេសចរណ៍ដែលចង់ទៅកំសាន្ក​នៅកន្លែង នានាដូចជា នៅតាមឆ្នេរសមុទ្រជាដើម ឆ្នេរអូរតែសុខា និង ឆ្នេរម្លុកច្រៃ​ ។ មណ្ឌល៣គឺស្ថិតនៅទិសខាងលិចដែលនៅក្បែងសមុទ្រ នៃ ខេត្តព្រះសីហនុ(ក្រុងកំពុងសោម។ ប្រជាពលរដ្ឋនៅទីនោះមានជីវភាពធូរធារ ភាគច្រើនប្រកបរបរ ជាអ្នកលក់ដូរបន្តិចបន្តូចនៅតាមផ្ទះ ដើម្បីផ្គប់ផ្គង់ជីវភាពប្រចាំថៃ្ង ពីព្រោះនៅតំបន់នេះ ជាតំបន់ឆ្នេរសមុទ្រដែល គេទទួលស្តាល់ថា ជាឆ្នេរដែលស្អាតជាងគេនៅកលើពិភពលោក ដែលគេជាប់ចំណាប់ថ្នាក់លេខ១ ហេតុនេះ ហើយ ទើបធ្វើអោយភ្លៀវបរទេសនាំគ្នាចូលមកកំសាន្តលេង និង ទស្សនាទស្សភាពឆ្នេរសមុទ្រខេត្តព្រះសីហនុ។ ទាំងអស់នេះហើយ​ ទើបធើ្វអោយប្រជាជននៅទីនេះមានជីវភាពធូរធា។ មណ្ដល៣ សំបូរទៅដោយ ភូជ្ជណីដ្ឋាន អាហាដា្ឋនជាច្រើននៅតាមដងផ្លូវឯកជរា្យ និងតាមឆ្នេរសមុទ្រសំរាប់បំពេញតំរូវការរបស់ភ្លៀវទេសចរណ៍ ពិសេស នៅពេលយប់មានកន្លែងកំសាន្តជាច្រើនដូចជា ខឹ្លបLV ខ្លឹបស្កាយឡែយ ខ្លឹប៣៣៣ ខ្លឹបមង្គលជ័យ ខ្លឹបឡាក់គីណាន ខ្លឹបគោប្រា និង​ មានអាហាដា្ឋនជាច្រើនទៀតដែលរាប់ មិន អស់ នៅតាមឆ្នេរសមុទ្រ។ ប្រ​ជាជននៅទីនោះចេះសាមក្គីគ្នា ចេះជួយគ្នាទៅវិញទៅមករាល់ពេលមានឧបស័គ្គ និង ចេះថែរក្សាទ្រព្យសម្បត្តិរដ្ខ និង សម្បត្តិធម្មជាតិអោយបានគងវង្សយូរអង្វែង។ បច្ចុប្បន្ននេះរាជ្យរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើតំបន់នេះដោយចុះគ្រួតពិនិត្យនូវរាល់ការខ្វះខាត់ របស់ប្រជាជនដែនរស់នៅតំបន់នេះដូចជា ផ្លូវថ្នល់ ស្តាលលូ ធើ្វលូ​ ស្ពាន រមមនីដ្ឋានដើម្បីអោយប្រជាជននៅ ទីនេះកាន់តែមានភាពងាយស្រួលក្នុងការរស់នៅ និងដើម្បីឆៀនទៅភាពជោគជ័យនៃជីវិត។ ទាំងអស់នេះហើយ ដែលធ្វើអោយខេត្តព្រះសីហនុមានការរីកចំរើនជឿនលឿនយ៉ាងឆាប់រហ័ស។ប្រជាជននៅទីនោះភាពច្រើនចូល ចិត្តលេងកីឡាបាល់ទះនៅថ្ងៃឈប់សំរាក់ ពីព្រោះគេកិគថាកីឡានេះមិនចាំបាច់ត្រូវការកីឡាករច្រើនអ្នកនោះទេ និង អាចលេងបានគ្រប់ទីកន្លែង។ ហើយនៅតំបន់នេះមានសាលារៀនរដ្ឋមួយគឺសាលារៀនអនុវិទ្យាល័យកម្មករដែល គេចាប់ទុកថាជាសាលា ដែលមានវិន័យល្អ និងស្រស់ស្អាតជាងគេនៅ'ខេត្តព្រះសីហនុ'អត្ថបទជាអក្សរដិត និងសាលារៀនឯកជនភាសាអង់គ្លេសគឺមានចំនួន៥ ដែលនៅជិតៗគា្ន ហើយនិងមានមន្ទីពេទ្យរដ្ឋមួយឈ្មោះថា មនី្ទពេទ្យបង្អែកក្រុងដែលជាដ៏ចាស់ជាងគេនៅខេត្តព្រះសីហនុ។ មណ្ឌល៣គឺជាមណ្ឌលដែលមានប្រជាជនរស់នៅតំបន់នោះច្រើន និង តំបន់នោះមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ជឹមជីវិត ហើយក៏ជាតំបន់ទាក់ទាញទេសចរណ៍មកកំសាន្តផងដែរ​ ។ ទាំងអស់នេះហើយដែលធ្វើអោយប្រជាជនមានជីវិភាពធូរធារឡើងៗ ៕

កូដខណ្ឌ ខណ្ឌ ឈ្មោះជាអក្សរឡាតាំង
១៨០១ មិត្តភាព Mittakpheap
១៨០២ ព្រៃនប់ Prey Nob
១៨០៣ ស្ទឹងហាវ Stueng Hav