Jump to content

មជ្ឈមណ្ឌលខេមរសិក្សា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
មជ្ឈមណ្ឌល​ខេមរសិក្សា
ប្រភេទការអប់រំ
បង្កើតនៅ១៩៩៩
ទីតាំងវត្តដំណាក់​ , សៀមរាប
តំបន់សាវាកម្មកម្ពុជា
គេហទំព័រhttp://www.khmerstudies.org/

មជ្ឈមណ្ឌល​ខេមរ​សិក្សា (មខស, អង់គ្លេស៖ Center for Khmer Studies ហៅ​កាត់ CKS) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៩ ​ជា​អង្គការ​អន្តរជាតិ​មិន​មែន​រដ្ឋាភិបាល​មួយ ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​អ្នក​សិក្សា អ្នក​ប្រាជ្ញ អ្នក​ស្រាវជ្រាវ បញ្ញាវន្ត និង​មនុស្ស​ជា​ច្រើន​ទៀត ដែល​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​ប្រទេស​កម្ពុជា។ មខស បានចុះបញ្ជី នៅក្រសួងការបរទេសក្នុងប្រទេសកម្ពុជា និងត្រូវបានចុះបញ្ជីក្នុងសហរដ្ឋអាមេរិច ក្នុងនាមជាស្ថាប័ន លើកលែងពន្ធ ក្រោមមាត្រា៥០១ (គ)៣ នៃក្រមថវិកាចំណូលផ្ទៃក្នុង។[]

បេសកកម្ម

មជ្ឈមណ្ឌល​ខេមរសិក្សា ផ្ដល់​ការ​គាំទ្រ​ដល់​ការ​សិក្សា​ស្រាវជ្រាវ និង​សេវា​សាធារណៈ​ទាំង​ឡាយ​ណា​ដែល​មាន​ទំនាក់​ទំនង​ទៅ​នឹង​ប្រទេស​កម្ពុជា ទាំង​វិស័យ​វិទ្យាសាស្ត្រ​សង្គម សិល្បៈ និង​មនុស្សសាស្ត្រ។

គោល​បំណង

  • ផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​អ្នក​ប្រាជ្ញ និស្សិត និង​សិល្បករ​កម្ពុជា ទៅ​នឹង​បណ្ដា​សហការី​អន្តរជាតិ ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ប្រទេស​កម្ពុជា និង​អាស៊ី​អាគ្នេយ៍។
  • ពង្រឹង​រចនា​សម្ព័ន្ធ​វប្បធម៌​និង​ការ​សិក្សា​ស្រាវជ្រាវ​របស់​កម្ពុជា ព្រម​ទាំង​បញ្ចូល​អ្នក​ប្រាជ្ញ​កម្ពុជា​ទៅ​ក្នុង​សហគមន៍​តំបន់ និង​សហគមន៍​អន្តរជាតិ
  • លើក​កម្ពស់​សង្គម​ស៊ីវិល នៅ​កម្ពុជា​ឲ្យ​មាន​ភាព​រឹងមាំ។[]

កម្មវិធី និង គម្រោង

  • បណ្ណាល័យ មខស ៖ ជា​បណ្ណាល័យ​សាធារណៈ​ដ៏​ធំ​មួយ ដែល​ស្ថិត​នៅ​ក្រៅ​រាជធានី​ភ្នំពេញ ដោយ​ផ្ទុក​នូវ​សំណៅ​ឯកសារ សៀវភៅ ព្រឹត្តិបត្រ​ស្រាវជ្រាវ ជាង ១១០០០ និង​កុំព្យូទ័រ​សាធារណៈ​ជា​ច្រើន​គ្រឿង។
  • អាហារូបករណ៍​រយៈ​ពេលខ្លី៖ សម្រាប់​គាំទ្រ​ដល់ការស្រាវជ្រាវ និងការអប់រំអ្នកប្រាជ្ញជាន់ទាប និងជាន់ខ្ពស់ នៅប្រទេសកម្ពុជា និងមកពីបរទេស។
  • កម្មវិធី​ស្រាវជ្រាវ​និង​បណ្ដុះ​បណ្តាល ៖ សម្រាប់​គាំទ្រ​ដល់​ការ​បណ្តុះ​បណ្តាល និង​ការ​ច្របាច់​បញ្ចូល​អ្នកប្រាជ្ញ​កម្ពុជា​វ័យ​ក្មេង​ទៅ​ក្នុង​គម្រោង​ស្រាវជ្រាវ​អំពី​ប្រទេស​កម្ពុជា តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា និង​សាកលវិទ្យាល័យ​នៅ​បរទេស។
  • កម្មវិធី​បោះ​ពុម្ពផ្សាយនិង​បកប្រែ ៖ ធ្វើ​ការ​បោះពុម្ព​ផ្សាយ និង/ឬ បកប្រែ​ឯកសារ​ដើម និង​បកប្រែ​ជា​ភាសាខ្មែរ​នូវ​អត្ថបទ​ប្រវត្តិសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​ដែល​ជា​តម្រូវ​ការ​ចាំបាច់​បំផុត ។
  • សន្និសីទ/ព្រឹត្តិការណ៍​ផ្សេងៗ ៖ សិក្ខាសាលា សន្និសីទ និង​ការ​ធ្វើ​បាឋកថា​ចម្រុះ​ឯកទេស ដែល​មាន​លក្ខណៈ​អន្តរជាតិ ដែល​រៀបចំ​ឡើង​ក្នុង​ខេត្ត​សៀមរាប និង​ក្នុង​ក្រុង​ភ្នំពេញ បាន​បង្កើត​ឲ្យ​មាន​បណ្ដាញ​ផ្ទាល់​រវាង​អ្នក​ប្រាជ្ញ​កម្ពុជា​និង​អ្នក​ប្រាជ្ញ​អន្តរជាតិ។[]

ការ​បោះពុម្ព

  • ការ​បកប្រែ​ជា​ភាសា​ខ្មែរ មជ្ឈមណ្ឌល​ខេមរសិក្សា បានធ្វើ​ការ​បកប្រែ​សំណៅ​ឯកសារ​សំខាន់ៗ​ដែល​ស្ដី​អំពី​ប្រទេស​កម្ពុជា និង​អាស៊ីអាគ្នេយ៍។ នៅ​ពេល​បច្ចុប្បន្ន​នេះ មជ្ឈមណ្ឌល​ខេមរសិក្សា បាន​បក​ប្រែ​សៀវភៅ​ដូច​ជា[]
  • សាក្សីប្រវត្តិសាស្រ្ត (រេរាំ​ក្នុង​ស្រមោល៖ សីហនុ ខ្មែរ​ក្រហម និង​អង្គការ​សហប្រជាជាតិ ក្រោយ​សម័យ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា), Benny Widyono
  • ប្រវត្តិសាស្ត្រ​ខ្មែរ, ដេវិឌ ឆាណ្ឌល័រ
  • ផ្ដើម​ឈ្វេង​យល់​អំពី​ប្រវត្តិសាស្ត្រ​អាស៊ីអាគ្នេយ៍, Milton Osborne
  • សិក្សាចក្រ ជា​ទស្សនាវដ្ដី​ដែលត្រូវ​បាន​បោះពុម្ព​ផ្សាយ​ជា​បី​ភាសា (ខ្មែរ អង់គ្លេស បារាំង) ​ស្ដី​អំពី​ការ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ខេមសិក្សា លើ​កម្ពុជា និង​អាស៊ីអាគ្នេយ៍។[]
  • In Focus គឺ​ជា​ព្រឹត្តិបត្រ​ប្រចាំ​ឆ្នាំ​របស់​មជ្ឈមណ្ឌល ដោយធ្វើ​ការ​បោះពុម្ព​ផ្សាយ​អំពី​ការណែនាំ​អំពី​មជ្ឈមណ្ឌល អធិប្បាយ​អំពី​កម្មវិធី បុគ្គល និង​សន្និសីទ/ព្រឹត្តិការណ៍​នានា។ លើស​ពី​នេះ​ទៀត ព្រឹត្តិបត្រ In Focus ក៏​មាន​ចុះ​ផ្សាយ​អំពី​និន្នាការ​ថ្មីៗ​ក្នុង​ការ​ស្រាវជ្រាវ​អំពី​កម្ពុជា និង​អាស៊ីអាគ្នេយ៍។ []
  • សំណៅឯកសារ, របាយការណ៍ និងឯកសារស្រាវជ្រាវ
  • មូលន័យសង្ខេបសន្និសីទ

មើល​ផង​ដែរ

ឯកសារ​យោង

  1. ១,០ ១,១ ១,២ អំពី​មជ្ឈមណ្ឌល, http://khmerstudies.org/kh/about/#specific%20objectives%20of%20CKS
  2. ការ​បកប្រែ​ជា​ភាសាខ្មែរ, http://khmerstudies.org/publications/khmer-language-translations/
  3. សិក្សាចក្រ, http://khmerstudies.org/kh/publications/siksacakr
  4. http://khmerstudies.org/publications/in-focus/