Jump to content

ភូមិស្រែត្រែង (ឃុំវត្តអង្គខាងជើង ខេត្តកំពត)

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
     សេចក្តីផ្តើម

ភូមិស្រែត្រែងសព្វថ្ងៃស្ថិតក្នុងឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស[] នៃខេត្តកំពត[]។ មានចំងាយប្រមាណជា១០គម ភាគខាងជើងនៃទីរួមស្រុកបន្ទាយមាស ខេត្តកំពត ។ ហើយភូមិស្រែត្រែងស្ថិតនៅភាគខាងជើងគេបង្អស់នៃស្រុក ដែលមានព្រំប្រទល់ខាងកើតជាប់ជាមួយ ស្រុកអង្គរជ័យ ខាងជើងជាប់ ស្រុកឈូក និងខាងលិចជាប់ជាមួយ ស្រុកដងទង់ ។ តាមរយៈលោក ហែម ប៊ុនណា ជាមេរភូមិបានអោយដឹងថា ក្នុងភូមិមាន ៤៣៣ គ្រួសារ និងមានប្រជាជន ចំនួន ២០១៦នាក់ ស្រី ១០៤៩នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើងមាន ១៤៦០ នាក់ ស្រី ៧៥៨នាក់ គិតត្រឹមឆ្នាំ ២០១៦ ។ ប្រជាជននៅទីនោះ ៩៧% ប្រកបរបរកសិកម្ម ក្នុងភូមិនោះដែរមានសាលារៀនមួយ និង វត្តមួយ ។ តាមរយៈលោក សឹង ផុក ជានាយកនៃសាលាបឋមសិក្សារព្រៃរោងបានអោយដឹងថា ក្នុងឆ្នាំសិក្សារ ២០១៦-២០១៧ នេះមានសិស្សចំនួន ៣០២នាក់ ស្រី ១៤០នាក់ និងគ្រូ ៩ នាក់ ស្រី ៥នាក់ ។ វត្តព្រៃរោងជាវត្តស្ថិតនៅក្នុងភូមិបច្ចុប្បន្ន មានព្រះសង្ឃ ១០ អង្គរគង់នៅទីនោះ តាមពុទ្ធដេការបស់ព្រះតេជគុណ ញ៉ែត ចាន់ដែន ជាព្រះចៅអធិការនៃវត្ត ព្រៃរោង ។ ប្រជាជនរស់នៅក្នុងភូមិស្រែត្រែង​ មានជីវភាពភាគច្រើន ប្រកបមុខរបរជា ​​កសិករ​​ ខ្លះ លក់ដូរ​ ធ្វើមុខជំនួញអង្អរ​​ ជួញមាន់ ជួញជ្រូក​ផងដែរ ហើយក៏មានអ្នកខ្លះផងដែរគឺ ធ្វើការរាជការ​ ដូចជា​ គ្រូបង្រៀនជាដើម។​ ប្រ​ជាជននៅទីនោះ មានជីវភាពធូធាច្រើន​ ពុំសូវមានជីវភាពទាល់ក្រប៉ុន្មានទេ ភាគច្រើន​ ជា​គ្រួសារមានជីវភាពល្អ ប្រសើរ ចំណែកការធ្វើស្រែវិញ​ គឺ ដីនៅទីនោះមានជីជាតិ​ល្អ បើគ្រោះធម្មជាតិ​អំណោយផលល្អ កសិករអាចប្រមូលផលបានច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ហើយភូមិស្រែត្រែងជាភូមិមួយដែលអភិវឌ្ឍន៍ជាងគេក្នុងចំណោមភូមិនៅក្នុង ឃុំវត្តអង្គខាងជើង។

វប្បធម៍

ប្រជាជននៅទីនេះភាគច្រើនគឺកាន់ព្រះពុទ្ធ​សាសនា តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ជាដើម ។ នៅពេលមានបុណ្យប្រចាំសាសនា​ម្តងៗប្រជាជនបានមកជុំគ្នាប្រារព្ធពិធីបុណ្យនៅវត្តគ្រប់ៗគ្នា ។ ប៉ុន្តែវប្បធម៌នៅទីនោះពុំសូវមានវប្បធម៌បុរាណទេព្រោះដោយសារការយកវប្បធម៌បរទេសមកអនុវត្តន៍ភាគច្រើនជាយុវជន ។ ប៉ុន្តែបច្ចុប្បន្នភូមិស្រែត្រែងមានវត្តមួយគឺ វត្តព្រៃរោងជាវត្តស្ថិតនៅក្នុងភូមិមានព្រះសង្ឃ ១០អង្គរគង់នៅទីនោះ តាមពុទ្ធដេការបស់ព្រះតេជគុណ ញ៉ែត ចាន់ដែន ជាព្រះចៅអធិការនៃវត្ត ព្រៃរោង ។

ការអប់រំ

ការអប់រំនៅភូមិស្រែត្រែង គឺមានការអភិវន្ឍពីមួយឆ្នាំទៅមួយឆ្នាំដោយមានគ្រូថ្មីៗចេញមកបង្រៀនបន្ថែមជាងនេះទៅទៀតរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងវិសយ័នេះជាធំផងដែរ ។ ចំពោះលោកគ្រូអ្នកគ្រូបានចូលរួមវគ្គបណ្ដុះបណ្តាលផ្សេងៗ ដែលបានរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាដើម្បីបនពិសោធន៍ថ្មីៗបន្ថែមយកមកបង្រៀនដល់សិស្សានុសិស្ស ។ ជាពិសេសអាណាព្យាបាលទាំងអស់មានការយល់ដឹងពីតម្លៃនៃការសិក្សាកាន់តែច្បាស់ពួកគាត់បានអោយកូនៗរបស់គាត់បានចូលរៀនគ្រប់ៗគ្នា ។ សាលាបឋមសិក្សាព្រៃរោង ក្នុងឆ្នាំសិក្សារ ២០១៦-២០១៧[] នេះមានសិស្សចំនួន ៣០២នាក់ ស្រី ១៤០នាក់ និងគ្រូ ៩ នាក់ ស្រី ៥នាក់ តាមរយៈលោក សឹង ផុក ជានាយកនៃសាលាបឋមសិក្សារព្រៃរោងបានអោយដឹង ។

កសិកម្ម

នៅក្នុងភូមិប្រជាជនភាគច្រើនប្រកបរបរធ្វើដំនាំស្រូវ[] ដាំដំនាំរួមផ្សំផ្សេងៗមានដូចជា ដូង ក្រូចឆ្មា ចេក-ល-និង បន្លែមផ្សេងៗទៀតផងដែរ ។ ទីនោះគឺជាតំបន់ខ្ពង់រាបហើយមិនសូវមានប្រភពទឹកដូច្នេះ ហើយការរបស់ពួកគាត់ភាគច្រើនគឺប្រវាស់មេឃ ។ ប៉ុន្តែដីនៅទីនោះមានជីជាតិ​ល្អបើគ្រោះធម្មជាតិ​អំណោយផលល្អកសិករអាចប្រមូលផលបានច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ហើយភូមិស្រែត្រែងជាភូមិមួយដែលអភិវឌ្ឍន៍ជាងគេក្នុងចំណោមភូមិនៅក្នុង ឃុំវត្តអង្គខាងជើង។

ឯកសារយោង

  1. ឯកសារយោង
  2. [១]
  3. ការអប់
  4. "ច្បាប់ចម្លងប័ណ្ណសារ" (PDF). Archived from the original (PDF) on 2018-04-17. Retrieved 2017-03-27.