Jump to content

ភូមិក្បាលដំរី (ឃុំពង្រលើ)

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ភូមិក្បាលដំរី

ភូមិក្បាលដំរី ជាភូមិមួយដែលមានទីតាំងស្ថិតនៅក្នុងឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ភូមិនេះមានចម្ងាយពីផ្លូវជាតិលេខ ០៦ ២០គីឡូម៉ែត្រ។គេអាចធ្វើកំណើរទៅដល់ភូមិនេះពីផ្លូវជាតិបានដោយតាមរយៈផ្លូវលំ។ភូមិនេះឆ្លងកាត់ដោយផ្លូវលំដែលមានប្រវែង ២០០០ ម៉ែត្រ។ភូមិក្បាលដំរីមានព្រំប្រទល់ជាប់នឹងភូមិចំនួន ០២ គឺខាងត្បូងជាប់នឹងភូមិសំរោងខាងជើងជាប់នឹងភូមិគ្រាំង​ខាងជើងជាប់នឹងស្ទឹងតូចនិងព្រៃហើយខាងកើតជាប់នឹងវាលស្រែនិងព្រែស្ដុកនិងចម្ការផ្សេងៗរបស់ប្រជាពលរដ្ឋនៅទីនោះ។ភូមិនេះគឺជាភូមិមួយដែលស្ថិតនៅក្នុងចំណោមភូមិដែលមានវ័យចំណាស់ជាងជាងគេនៅក្នុងស្រុកជីក្រែង

អំពីប្រជាជន

ភូមិក្បាលដំរី មានប្រជាជនសរុបចំនួន ១២៨៥ ស្រីប្រមាណ ៦៣៩ (២០១៣)។ប្រជាជនប្រមាណជា ៨០ ភាគរយនៃភូមិនេះជាកសិករធ្វើស្រែចម្ការ។នៅក្នុងនោះមានការធ្វើស្រូវ ដាំដំឡូង ស្វាយចន្ទី ស្វាយ អំពៅ ចេក។ល។ក្រៅពីនោះមានអ្នកប្រកបរបរផ្សេងៗទៀតដូចជាចិញ្ចឹមសត្វមាន់ ទា ជ្រូក កាប់ឈើលក់ លក់ធ្យូង ឧស លក់សត្វព្រៃ នេសាទត្រី និង ធ្វើស្ករត្នាតជាដើម។ប្រជាជននៅក្នុងភូមិនេះមានការសាមគ្គីគ្នាណាស់អ្វីដែលបង្ហាញឲ្យឃើញដោយផ្ទាល់គឺពួកគេដាក់វេនគ្នាដើម្បីជួយគ្នាធ្វើស្រែចម្ការ ជួយដកស្ទូងស្រូវ ជួយច្រួតកាត់ស្រូវ និង ការដាក់វេនគ្នានៅក្នុងការយកចង្ហាន់ទៅវត្ត។


​ជំនឿ និង ប្រពៃណី

ប្រជាជននៅក្នុងភូមិក្បាលដំរីចំនួន ៩៩ ភាគរយមានជំនឿទៅលើព្រះពុទ្ធសាសនា។ប៉ុន្តែការគោរពប្រតិបត្តិរបស់ពួកគេហាក់បីដូចជាមានការលាយឡំនឹងព្រហ្មញ្ញសាសនាដែលពួកគេមានការជឿផងដែរទៅលើអ្នកតាព្រៃភ្នំ ម្ចាស់ទឹកម្ចាស់ដី ព្រលឹងខ្មោចជាដើម។ពួកគេមានការគោរពទៅលើដើមឈើណាដែលធំៗគោរពព្រលឹងបុគ្គលដែលបានស្លាប់ទៅ។​ទំនៀមទម្លាប់របស់អ្នកភូមិគឺការប្រតិបត្តិទៅតាមអ្វីដែលបុរាណយើងបានធ្វើនៅក្នុងសម័យបុរាណ។ការធ្វើពិធីប្លែកៗដែលបុរាណយើងធ្វើអ្នកភូមិនៅក្នុងភូមិក្បាលដំរីបានរក្សាទុកវារហូត​មកដល់សព្វថ្ងៃនេះដូចជាការបួងសួងសុំកូន បែរបន់ទៅលើអារក្សអ្នកតានៅពេលដែលកូនចៅរបស់ពួកគេឈឺស្កាត់ ការសែនដើម្បីសុំសេចក្តីសុខពីអ្នកតាដែលបានរក្សាភូមិ។នៅក្នុងភូមិនេះមានវត្តអារាមមួយដែលវត្តនោះកសាងឡើងនៅក្នុងឆ្នាំ ១៩១៥។វត្តនេះទើបតែបញ្ចុះសីមាព្រះវិហាររួចនៅក្នុងឆ្នាំ ២០១៤ នេះ។វត្តក្បាលដំរីនេះជាកន្លែងដែលមានប្រជាជនរស់នៅឃុំពង្រលើទាំងអស់ចូលរួមធ្វើការចែករំលែកនិងបង្ហាញនូវចិត្តមានបុណ្យរបស់ពួកគេ។

អំពីឈ្មោះរបស់ភូមិ

ឈ្មោះរបស់ភូមិក្បាលដំរីនេះគឺមិនមែនគ្រាន់តែជាឈ្មោះរបស់ភូមិប៉ុណ្ណោះនោះទេ។ឈ្មោះរបស់ភូមិនេះគឺយកទៅតាមរឿងព្រេងកថាមួយដែលមានដំណាលថា"មានដំរីមួយក្បាលមានមាឌធំមានសម្បុរពណ៌សវាមានប្រមោយវែងនិងមានភ្លុកដែលគួរឲ្យខ្លាច។ថ្ងៃមួយស្រាប់តែដំរីនោះវាទៅជល់នឹងប្រាសាទនំាឲ្យប្រាសាទបែកបាក់ខ្ទេចខ្ទីអស់"ដោយយោងតាមដំណាលរបស់ចាស់ៗនៅក្នុងភូមិហេតុនេះហើយទើបភូមិនេះមានឈ្មោះថាភូមិក្បាល់ដំរីរហូតមកដល់សព្វថ្ងៃនេះ។