Jump to content

ព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ព្រះពុទ្ធសាសនានៅកម្ពុជា

និមិត្តសញ្ញា សាសនា
ផ្លូវការណ៍ ពុទ្ធសាសនា ជាសាសនារបស់រដ្ឋ
ប្រទេស ​​ ព្រះរាជាណាចក្រកម្ពុជា
ចំនួនគោរព 95%
ដើមកំណើត ​ អាណាចក្រនគរភ្នំ
ឆ្នាំមកដល់ ស.វទី៥
និកាយគោរពដំបូង ពុទ្ធសាសនា មហាយាន
និកាយគោរពបច្ចុប្បន្ន
  • ពុទ្ធសាសនា មហាយាន
  • ពុទ្ធសាសនា ថេរវាទ
បាវចនា ទង់ពុទ្ធសាសនា
ការគោរពជាគោល ​ ព្រះពុទ្ធអង្គ
រជ្ជកាល ព្រះបាទនរោត្តមសីហមុនី
ពុទ្ធមហានិកាយ គ្រប់គ្រងព្រះសង្ឃទូទាំងប្រទេស
ធម្មយុត្តិកនិកាយ គ្រប់គ្រងព្រះសង្ឃរាជាគណៈ

ព្រះពុទ្ធសាសនានៅកម្ពុជា (អង់គ្លេស: Buddhism in Cambodia) ដែលសំដៅលើសាសនា របស់ព្រះពុទ្ធ ដែលមានដើមកំណើតដំបូងនៅ ប្រទេសឥណ្ឌា ហើយសាសនាមួយនេះបានហូរចូលមកក្នុងប្រទេសកម្ពុជា នាអំឡុង ស.វទី៥ នៃគ.សករាជ ដែលកម្ពុជាពេលនោះស្ថិតក្នុងសម័យកាល នៃអាណាចក្រនគរភ្នំ ។ ត្បិតពុទ្ធសាសនាបែងចែកជាច្រើននិកាយ និង បានចែកជាច្រើនពួកច្រើនប្រភេទយ៉ាងណាក្ដី និកាយពុទ្ធសាសនាដំបូងដែលចូលមកកម្ពុជា គឺជា ពុទ្ធសាសនា និកាយមហាយាន ហើយក្រោយមកបានប្រែលប្រួលបែកចេញជា និកាយថេរវាទថែមទៀត ។ សព្វ​ថ្ងៃ​នេះ ទម្រង់​ព្រះពុទ្ធ​សាសនា​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ការគោរព ព្រះពុទ្ធអង្គជាគោល ហើយនិកាយទាំងពីរត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ជាសាសនាផ្លូវការណ៍របស់ប្រទេសផងដែរ ។[]

ដើមកំណើតពុទ្ធសាសនានៅកម្ពុជា

Origins of Buddhism in Cambodia

ពុទ្ធសាសនា បានចាប់កំណើតដំបូងក្នុងប្រទេសកម្ពុជា នាអំឡុង ស.វទី៥ ក្នុងសម័យកាល នៃអាណាចក្រនគរភ្នំ ឬ អាណាចក្រហ្វូណន ដោយកម្ពុជាពេលនោះបានទទួលរងឥទ្ធិពលនៃអរិយធម៌មកពី ប្រទេសឥណ្ឌា តាមរយៈក្រុមឈ្មួញសំពៅ មុនការមកដល់របស់ពុទ្ធសាសនា ប្រទេសកម្ពុជា ពីបុរាណកាល មានសាសនារបស់ខ្លួនរួចជាស្រេចទៅហើយ គឺសាសនាអ្នកតា ឬ សាសនាវិចល (Animisium) ដែលមានជំនឿទៅលើដួងព្រលឹង ដួងវិញាណ និង ធម្មជាតិ ដែលតាងជាព្រះ ។ នៅដើមស.វទី៦ ក្នុងឆ្នាំ ៥១៤ នៃគ.សករាជ ក្នុង​រជ្ជកាល​ព្រះបាទ​កៅ​ឌិ​ណ្ឌ​ន្យ​វរ្ម័ន សិលាចារឹកនៅ វ៉ូកាញ់ បានពិពណ៌នាថា មានការ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ និង ព្រះសង្ឃជាតិ​ឥណ្ឌា​ទៅកាន់​ប្រទេស​ចិន​ដើម្បី​យក​ឯកសារ និង​ពុទ្ធរូប​ទៅ​ថ្វាយ​ដល់​ស្ដេច​ក្រុង​ចិន ហើយ​ព្រមទាំង​បាន​ជួយ​បកប្រែ​គម្ពីរ​រ​ពី​សំស្ក្រឹត​ទៅ​ភាសា​ចិន​ទៀតផង ព្រះសង្ឃ​នោះ មាននាម​ថា "សង្ឃ​បាល​" បាន​គង់នៅ ស្រុក​ចិនអស់រយៈពេល ១៦ឆ្នាំ​ព្រមទាំង​បានទទួល​ងារ​ជា​ព្រះរាជ​គ្រូ​របស់​ចិន​ទៀតផង នេះ​ក៏​ព្រោះតែ​ចំណេះដឹង​ផ្នែក​សាសនា​របស់​ព្រះអង្គ ។ សាសនាព្រហ្មញ្ញក្ដី និង ពុទ្ធសាសនាក្ដី ដែលមកប្រតិស្ឋាននៅលើដែនដីកម្ពុជា ហើយក៏បានក្លាយជាអរិយធម៌សម្រាប់ប្រទេស ដែលប្រជាជនកម្ពុជាបានរក្សាមរតកប្រពៃណីសាសនា និងប្រតិបត្តិកិច្ចទំនៀមទម្លាប់សាសនាទាំងអស់នេះពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់បច្ចុប្បន្ននេះ ។[]

មហានិកាយនៅកម្ពុជា

Mahanikaya in Cambodia

Gandhara, tribute of a kushana king to the bodhisattva, 2-3 century

ដើមកំណើតនៃពុទ្ធសាសនាមហាយាន ដែលមានភស្តុតាងនៅលើសិលាចារិក​ដំបូងៗ​ ដែល​បាន​រៀបរាប់​ អំពី​ការស្ថាបនា​​គោលលទ្ធិ​​ របស់​ពុទ្ធសាសនា និកាយ​មហាយាន និង ការ​ពិពណ៌នា​អំពី​តួអង្គ​ព្រះពុទ្ធ​ អមិតាភៈ​ (Buddha Amitabha) ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឧបទ្វីប​ឥណ្ឌា នៅ​ក្រុង​មៈធុរ៉ា (Mathura) រដ្ឋ​ឧត្តរប្រទេស នៃ​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន ដែល​​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ១៨០ នៃ​គ.សករាជ ។ នៅ​ឯ​សារមន្ទីរ​ក្រុង​មៈធុរ៉ា (Mathura Museum) សំណល់​​នៃ​បំណែក​រូបសំណាក​ព្រះពុទ្ធ​ មាន​សិលាចារិក​អក្សរ ព្រហ្មី (Brahmi) ដែល​សរសេរ​ថា ៖ "បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២៨ នៃ​ការ​គ្រង​រាជ្យ​របស់​ស្តេច​ "ហ៊ុវិស្កា" (Huvishka) ដើម្បី​បូជា​ដល់​ព្រះពុទ្ធ​អមិតាភៈ ។ []

ពាក្យ​ថា ​មហាយាន​ បាន​ចាប់​កំណើត​ឡើង​នៅ​ក្រោយ​​​ទំនាស់​​រវាង​ក្រុម​ភិក្ខុ​​​ជា​សាវ័ក​របស់​ព្រះ​ពុទ្ធ​​ ដែល​មាន​ការ​បកស្រាយ​ ​ជជែក​វែកញែក​​ខុសគ្នា​ ទៅ​លើ​​ធម្មវិន័យ​​របស់​ព្រះពុទ្ធ​សមណៈគោតម ​ដោយ​ចោទ​សួរ​ថា​ តើ​អ្វី​គឺ​ជា​ពុទ្ធវចនៈ​ពិត ? អ្វី​មិន​មែន​ជា​ពុទ្ធវចនៈ​ពិត ? អ្វី​ជា​វិន័យ​ ឬ បញ្ញត្តិពិត ? អ្វី​មិន​មែន​ជា​វិន័យ ឬ បញ្ញត្តិ​ពិត ? ពុទ្ធសាសនិកជន​​នៃ​ពុទ្ធសាសនា​​​និកាយ​មហាយាន​ក៏​​បាន​អះអាង​​ដែរ​ថា ទស្សន:វិជ្ជា​នៃ​ពុទ្ធ​សាសនា​និកាយ​មហាយាន គឺ​ជា​សេចក្តី​បង្រៀន​ពិត​ ដែល​​​ព្រះ​សម្មាសម្ពុទ្ធ​​​បាន​សំដែង​ទុក ។ ពុទ្ធសាសនា​​និកាយ​មហាយាន​ (Mahāyāna Buddhism) ប្រើប្រាស់​សេចក្តី​បង្រៀន​ជា​មូលដ្ឋាន​ (Basic teachings) របស់​ព្រះពុទ្ធ​សមណគោតម ដែល​​ត្រូវ​បាន​​កត់ត្រា​ទុក​តាំង​ពី​សម័យ​ដើម ធ្វើ​ជា​ចំណុច​ចាប់​ផ្តើម​​នៃ​សេចក្តី​បង្រៀន​របស់​ពួក​គេ ដូច​ជា​សេចក្តី​បង្រៀន​អំពី ទ្រឹស្តី​​កម្មផល (Kamma) និង ការត្រឡប់​មក​ចាប់​កំណើត​វិញ (Rebirth), ចតុរារិយសច្ចៈ (Four Noble Truths), មជ្ឈិមបដិបទា (Middle Way) និង អដ្ឋង្គិកមគ្គ (Eightfold Path) ។ ទោះ​បី​សេចក្តី​បង្រៀន​ជា​មូលដ្ឋាន​របស់​ព្រះ​ពុទ្ធ​សមណគោតម​​ ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​គម្ពីរ​ជា​ភាសា​បាលី និង ផ្សព្វផ្សាយ​បន្ត​ដោយ​​មនុស្ស​កាន់​តាម​និកាយ​ថេរវាទ​ក៏​ដោយ ក៏​ពុទ្ធសាសនិកជន​នៃ​និកាយ​មហាយាន​ បាន​កែប្រែ​សេចក្តី​បង្រៀន​ទាំង​នោះ​ជា​ច្រើន​អន្លើ​ ដែល​គេ​ស្គាល់​ថា "អាគម" (Agama) (អានថា៖​ អាគុំ ប្រែ​ថា គម្ពីរ ឬ សេចក្តី​បង្រៀន) ដែល​​មាន​សេចក្តី​បង្រៀន​មួយ​ចំនួន​ធំ​ជាន់​គ្នា​ ជា​មួយ​នឹង​សេចក្តី​បង្រៀន​នៅ​ក្នុង​គម្ពីរ​ភាសា​បាលី ។ គម្ពីរអាគម ដែល​ត្រូវ​បាន​បក​ប្រែ​ជា​ភាសា​ចិន និងមានសេស​សល់​ដល់​បច្ចុប្បន្ន​នេះ គឺ​ជា​គម្ពីរ​ដែល​ពុទ្ធសាសនិក​និកាយ​មហាយាន​ពីរ​ក្រុម​យក​ទៅ​សិក្សា ចំណែក​ឯ​គម្ពីរ​អាគមមួយ​ចំនួន​ធំ​​ មិន​ធ្លាប់​ត្រូវ​បាន​​បក​ប្រែ​ទៅ​ជា​ភាសា​ទីបីទេ ។​ ក្រៅ​ពី​ទទួល​យក​គម្ពីរ​ជាច្រើន​របស់​ពុទ្ធសាសនា​និកាយ​ថេរវាទ​ ធ្វើ​ជា​គម្ពីរ​សម្រាប់​សិក្សា​ប្រចាំ​និកាយ​របស់​ខ្លួន ពុទ្ធសាសនិកជន​នៃ​​ពុទ្ធសាសនា​និកាយ​មហាយាន ក៏​​រក្សា​ទុក​កម្រង​សូត្រ នៃគម្ពីរ​ជា​ច្រើន​ទៀត​ដែរ ដែល​​ពុទ្ធសាសនិកជន​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទ​ មិន​​ធ្លាប់ជួប​ប្រទះ ឬ មិន​ទទួល​ស្គាល់ ។ នៅ​ក្នុង​ពុទ្ធសាសនា​និកាយ​មហាយាន គម្ពីរសូត្រ (Sutra) នៃ​មហាយាន ដើរ​តួ​សំខាន់​ជាង​​គម្ពីរ​អាគម ។[]

ការបែងចែកលទ្ធិមហាយាន

Division of Mahayana

ពុទ្ធសាសនា បានបែកចែកជា ៧និកាយ ឬ ៧យាន ១.មហាយាន (Mahayana), ២.ហិនយាន (Hinayana), ៣.វជ្រៈយាន (Vajrayana), ៤.ថេរវាទ (Theravada), ៥.ឯកយាន (Ekayana), ៦.មន្ត្រយាន (Mantrayana) ៧.ណាវ៉ាយាន (Navayana) ។ ពុទ្ធសាសនិកជន​នៃ​​ពុទ្ធសាសនា​និកាយ​មហាយាន បានបែងចែកការគោរពប្រតិបត្តិពុទ្ធសាសនាមហាយានជា ១៦លទ្ធិ តាមទស្សនៈវិជ្ជាដែលព្រះពិក្ខុសង្ឃទាំងនោះបានចងក្រងដូចជា៖[]

តើពុទ្ធសាសនាមហាយាន មានជាលទ្ធិនៅកម្ពុជា ដែរ ឬ ទេ ?

Does Mahayana Buddhism Has Doctrine in Cambodia ?

ព្រះពុទ្ធសាសនាមហាយាន មិនមានការបែកចែកលទ្ធិនៅកម្ពុជានោះទេ ចាប់តាំងពីមាន វត្តមានពុទ្ធសាសនាជាលើកដំបូងនា ស.វទី៥ រហូតមកដល់សម័យកាលនៃចក្រភពអង្គរ ព្រះពុទ្ធសាសនាមហាយាននៅកម្ពុជាមិនមានកំណត់ត្រាពីការបែងចែកលទ្ធិនោះទេ ដោយកម្ពុជាគោរពនូវមាគ៌ារបស់ព្រះពុទ្ធជាគោល ដោយរាប់តាំងពីព្រះពុទ្ធទី១ រហូតដល់ ព្រះពុទ្ធទី២៥ ក្នុងចំណោមព្រះពុទ្ធ ២៨អង្គ ដោយមានន័យថា ព្រះពុទ្ធដែលបានត្រាសដឹងកន្លងមក ដូចនេះហើយរូបចម្លាក់ព្រះពុទ្ធអង្គជាច្រើនដែលបានបន្សល់ទុកពី សម័យអាណាចក្រនគរភ្នំ មកដល់សម័យចក្រភពអង្គរ មិនមែនជារូបព្រះពុទ្ធ សមណៈគោត្តម នោះទេ ។ ព្រះមហាក្សត្រកម្ពុជា ដែលនាំឱ្យមានការដាក់បញ្ចូលនូវការគោរព ពុទ្ធសាសនាមហយាន គឺព្រះបាទ សូរ្យវរ្ម័នទី១ (Suryavarman I) ក្នុងអំឡុងឆ្នាំ ១០០២ នៃគ.សករាជ ហើយពុទ្ធសាសនា មហាយានត្រូវបានប្រតិបត្តិក្នុងស្ថានប័នព្រះមហាក្សត្រ ចំណែកឯក្រុមបុរោហិត (ព្រាហ្មណ៍បាគូ) មានតួនាទី ជាអ្នកចាត់ចែងក្នុងការចម្លងព្រះគម្ពីរសូត្រ (Sutra) របស់ពុទ្ធសាសនា មហាយាន និង បង្កើតឱ្យមានកិច្ចបំបួសព្រះពិក្ខុសង្ឃផងដែរ ។[]

ព្រះសង្ឃមហាយាននៅកម្ពុជា

Mahayana monks in Cambodia

ព្រះសង្ឃមហាយាននៅកម្ពុជា មានភាពខុសប្លែកទាំងស្រុង ជាមួយនិង ព្រះសង្ឃមហាយាន នៃបណ្ដាលប្រទេសផ្សេងៗ ក៏ព្រោះតែបញ្ញត្តិមហាយាននៅកម្ពុជាមានភាពតឹងរឹងជាងបណ្ដាលប្រទេសទាំងអស់នោះ ពីព្រោះតែកម្ពុជាប្រតិបត្តិទៅតាមលំអានព្រះគម្ពីរសូត្រ (Sutra) និងមិនគោរពទៅតាមគម្ពីរផ្សេងៗដែលប្រាសចាក ពីព្រះវិន័យឡើយដោយកុំឱ្យមានការភ័នច្រឡំ ពុទ្ធមហាយាននៅកម្ពុជាបានប្រែសម្រួលឱ្យទៅជា ពុទ្ធមហានិកាយ (Mahanikaya) ការប្រតិបត្តិពុទ្ធមហានិកាយរបស់ពិក្ខុសង្ឃនៅកម្ពុជាធ្វើតាមការបញ្ញត្តិ ដែលមានចងក្រងក្នុងព្រះត្រៃបិដក ដែលមានន័យថាការសំយោគច្បាប់វិន័យសង្ឃ ដែលស្រង់យកទ្រឹស្ដីសំខាន់ៗរបស់ព្រះពុទ្ធគ្រប់អង្គយកមកបញ្ចូលជាគម្ពីរតែមួយដែលយើងហៅថា "គម្ពីរបិដក" ។ នៅពេលបច្ចុប្បន្ននេះ ព្រះសង្ឃមហាយាន នៅកម្ពុជាគឺមានចំនួនតិចតួចនៅឡើយ ក៏ព្រោះតែ និកាយថេរវាទ ដែលប្រែសម្រួលជា ធម្មយុត្តិកនិកាយ ដែលមានឥទ្ធិពលគ្របដណ្ដប់លើសង្គមសាសនាកម្ពុជាបច្ចុប្បន្ន មានពិក្ខុសង្ឃធ្វើការប្រតិបត្តិក្នុងចំនួនច្រើនជាង នេះក៏ព្រោះតែការប្រែលប្រួលនៃសម័យកាល ដែលមានន័យថា ពុទ្ធមហាយាន នៅកម្ពុជាត្រូវបានដាក់បញ្ចូលទៅក្នុងការគោរពរបស់ព្រះមហាក្សត្រកម្ពុជា ក្នុងរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី១ ក្នុងស.វទី១១ រហូតដល់ ការប្រកាសរំលាយ ពុទ្ធសាសនាមហាយាន ក្នុងរជ្ជកាលព្រះបាទ ជ័យជេស្ឋាទី១ ដែលប្រកាសឡើងក្នុងឆ្នាំ ១៥៩០ នៃគ.សករាជ ក្នុងអំឡុងស.វទី១៦ ក្រោយមកពុទ្ធសាសនាមហាយាន មិនត្រូវបានយកចិត្តទុកដាក់ពីសំណាក់ព្រះមហាក្សត្រកម្ពុជា ជាបន្តបន្ទាប់ទៀតនោះទេ រហូតដល់រជ្ជកាលព្រះបាទ សុីសុវត្ថិ ក្នុងអំឡុង ស.វទី២០ ទើបទ្រង់រៀបចំឱ្យមានការសិក្សាស្រាវជ្រាវចងក្រងទៅលើពុទ្ធសាសនាមហាយានឡើងវិញ ។[]

ការប្រតិបត្តិ

Execution

ពុទ្ធមហាយាននៅកម្ពុជា ត្រូវបានគេសម្គាល់ហៅថា "ពុទ្ធអរិយៈវាទ" ព្រះសង្ឃត្រូវបដិបត្តិតទៅតាមលំអាននៃព្រះគម្ពីរ ព្រះសង្ឃមហាយាន មិនឆាន់សាច់ឡើយ ពីព្រោះក្លិនចង្អាបនិងគ្របដណ្ដប់លើព្រះធម៌ ហើយសាធុជនទាំងឡាយនិងមិនញាំងកុសលចិត្តក្នុងការទទួលបាននូវសេចក្ដីជ្រះថ្លានោះទេ ។ ព្រះសង្ឃមហាយាន នៃពុទ្ធអរិយៈវាទ របស់ខ្មែរបុរាណ មិនត្រាច់ចរក្នុងការនិមន្តបិណ្ឌបាត្រនោះទេ ព្រះសង្ឃមហាយាន ត្រូវរៀនមន្តវិជ្ជាការផ្សេងៗក្នុងការសង្គ្រោះដល់សត្វលោក តាមការបង្ហាញរបស់ព្រះពោធិសត្វ ហើយសាធុជនជាអ្នកមានជំនឿជ្រះថ្លាដោយខ្លួនពួកគេផ្ទាល់ក្នុងការមកធ្វើតេយ្យទានចំពោះពិក្ខុសង្ឃអង្គនោះផ្ទាល់ ។ ព្រះសង្ឃមហាយាន នៃពុទ្ធអរិយៈវាទ អាចត្រាច់ចរនិមន្តបិណ្ឌបាត្រទៅបានលុះត្រាតែមានវិធីកម្មបែបសាសនាដែលត្រូវបានអញ្ចើញប៉ុនណោះ ។ ព្រះសង្ឃពុទ្ធសាសនាមហាយាននៅកម្ពុជា ដែលកាន់ ពុទ្ធអរិយៈវាទ អាចរៀនមន្តវិជ្ជាផ្សេងៗដើម្បីផ្ដល់ជាទីពឹង ដល់សាធុជនទាំងពួង ដូចជា៖ ការរៀនសីលវិធី ក្នុងការសង្គ្រោះមនុស្ស ព្យាបាលជំងឺ ស្រោចទឹក ចារយ័ន្ត ដោះអំពើខ្មៅងងឹតផ្សេងៗ ដែលសាសនាដ៏ទៃធ្វើមន្តវិជ្ជាទាំងនេះយាយីប៉ងមកលើពួកគេ ព្រះសង្ឃមហាយានជាសាវ័កដែលមានតួនាទីជាអ្នកសង្គ្រោះ និង ជាទីពឹងសម្រាប់សាធុជនទាំងពួង ហើយក៏លោកមានតួនាទី ជាអ្នកដោះស្រាយវិវាទក្នុងសហគម និង មានតួនាទីសម្របសម្រួលរឿងទាំងឡាយណាដែលសាធុជនមិនចុះសម្រុងនិងគ្នា ហើយមកសុំឱ្យព្រះសង្ឃជួយ ទើបវត្តអារាមមាននៅស្គរ ឬ ឃ្មោះ សម្រាប់សាធុជនទាំងពួង ទូងស្គរ ឬ គោះឃ្មោះសុំឱ្យព្រះសង្ឃជួយ ។ ព្រះសង្ឃមហាយាននៅកម្ពុជា តែងតែអប់រំសាធុជនទាំងពួងដោយការគិតល្អ ធ្វើល្អ និង ជាអ្នកដឹកនាំពុទ្ធបរិស័ថឱ្យមកធ្វើកិច្ចពិធីសាសនាផង និង ធ្វើកិច្ចពិធីដែលទាក់ទងនិងទំនៀមទម្លាប់ដូនតាផង ។[]

ការបន់ស្រន់ ក្នុងពុទ្ធសាសនា

Prayers in Buddhism

មើលផងដែរ

See also

ឯកសារយោង

  1. Ian Charles Harris (2005) Cambodian Buddhism History and Practice, Publisher: University of Hawai'i Press, Original from:the University of Virginia p.352 ISBN: 9780824827656, 0824827651
  2. Pang-Khath (1969) Le bouddhisme au Cambodge à l'époque du Nokor Phnom, Publisher: Université bouddhique Preah Sihanouk Raj, Original from the University of California p.23
  3. Akira Hirakawa (1993) A History of Indian Buddhism From Śākyamuni to Early Mahāyāna, Publisher: Motilal Banarsidass p.402 ISBN: 9788120809550, 8120809556
  4. Aggacitta (Bhikkhu.) (2004) Dying to Live: The Role of Kamma in Dying and Rebirth, Publisher: Sukhi Hotu Dhamma Publications p.100 ISBN: 9839382241, 9789839382242
  5. Paul Williams (2008) Mahayana Buddhism The Doctrinal Foundations, Publisher: Taylor & Francis p.456 ISBN: 9781134250561, 1134250568
  6. Pang-Khath, Viriyapaṇḍiṭo (Bhikkhu.) (1970) Buddhism in Cambodia, Publisher: Institute bouddhique, Original from the University of Virginia p.23
  7. Charles Eliot (1998) Hinduism and Buddhism An Historical Sketch · Volume 1, Publisher: Curzon, p.1288
  8. P̋āṅ Khât (1941) Magguddesk ̊nagar, Volume 1, Publisher: Roṅ Bumb Braḥ Rāja Draby, Original from the University of Michigan