Jump to content

ព្រះអង្គចេកព្រះអង្គចម

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ព្រះអង្គចេបព្រះអង្គចម)
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ព្រះអង្គចេកព្រះអង្គចមស្ថិតនៅក្នុងខេត្តសៀមរាប ហើយត្រូវបានប្រជាពលរដ្ឋគ្រប់ៗ រូបដែលបានធ្វើដំណើរមកកំសាន្តនៅខេត្តសៀមរាបតែងតែចូលបន់ស្រន់ សុំសេចក្តីសុខរួចទើប ធ្វើដំណើរកំសាន្តទៅ តាមចំណូលចិត្តរបស់ខ្លួនដោយភាពបារមីនៃ ព្រះអង្គចេកព្រះអង្គចម  បានធ្វើឲ្យល្បីសុសសាយ ជាយូរណាស់មកហើយ ហើយត្រូវបានប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន មានជំនឿទៅលើ ព្រះអង្គចេកព្រះអង្គចមថា ពិតជាមានបារមីស័ក្តិសិទ្ធិ និងជួយថែរក្សាកូនចៅ ឲ្យចៀសផុតពីជំងឺផេ្សងៗហើយនិងមានសេចក្តីសុខ ។ បើតាមការរៀបរាប់ពីលោកតា ម្នាក់ដែលជាអ្នកថែរក្សានៅក្នុង ព្រះអង្គចេកព្រះអង្គចមបាននិយាយប្រាប់ពី ប្រវត្តិព្រះទាំងពីរដួងនេះដូចតទៅៈ កាលពីសម័យមុន ព្រះអង្គចេកព្រះអង្គចម ពីរនាក់ជាបងប្អូននឹងគ្នា និងស្រឡាញ់គ្នា ទៅណាមកណាជាមួយគ្នាដោយរឿងវែងពេក ដោយលោកតាមិន សូវចាំច្រើនលោកតាសុំនិយាយត្រួសៗ តែប៉ុណ្ណោះសំរាប់ឲ្យមិត្តអ្នកអានបាន យល់ដឹងពីប្រវត្តិខ្លះៗត្រួសៗតែប៉ុណ្ណោះ ហើយគ្រាន់តែដឹងថា ព្រះអង្គចេកព្រះអង្គចម មានបារមីពូកែស័ក្តិសិទ្ធិ សំរាប់ទុកឲ្យប្រជាពលរដ្ឋ ចូលមកអុជធូបបួងសួងបន់ស្រន់សុំសេចក្តីសុខសប្បាយ ។ តាមការឲ្យដឹងពីចាស់ៗ ដែលថែរក្សានៅក្នុង ព្រះអង្គចេក ព្រះអង្គចមបានបន្តទៀតថា នៅក្នុងថៃ្ងសីល ប្រជាពលរដ្ឋ ទីជិតឆ្ងាយមកច្រើន ខ្លះទិញស្លាធម៌‌ដូង ធូប ទៀន ផ្កាភ្ញី ដើម្បី បួងសួងបន់ស្រន់សុំ សេចក្តីសុខពី ព្រះអង្គចេកព្រះអង្គចម ខ្លះថ្វាយ ភេ្លងពិណពាទ្យ ២-៣បទ ដើម្បីសុំសេចក្តីសុខ និងថៃ្ងធម្មតា ក៏មានមនុស្សច្រើនមិនខុស ពីថៃ្ងសីលឡើយ ដោយបារមីព្រះអង្គចេក ព្រះអង្គចម ពូកែហើយ ល្បីកាន់តែខ្លាំង ទើបប្រជាជនកម្ពុជាគោរពប្រតិបត្តិ និងមានជំនឿលើ ព្រះពុទ្ធសាសនា ទើបធ្វើឲ្យប្រជាពលរដ្ឋចូលមក បួងសួងបន់ស្រន់សុំសេចក្តីសុខពី ព្រះអង្គចេកព្រះអង្គចម ។