Jump to content

ពិធីហែអ្នកតា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ពិធីហែអ្នកតា
ពិធីហែអ្នកតា
ពិធីហែអ្នកតា
ពិធីហែអ្នកតា.
ពិធីហែអ្នកតា.
ពិធីហែអ្នកតា.

ពិធីហែអ្នកតា ( ចិន: 乩童 អង់គ្លេស: Tongji (spirit medium)ថៃ: กี่ต๋อง , ร่างทรงพระจีน ) ប្រពៃណីហែអ្នកតា គឺពិធីរបស់សាសនាតាវនិងសាសនាអ្នកស្រុកចិន ។ នៅក្នុងលទ្ធិតាវនិងសាសនាអ្នកស្រុកចិននេះមានអទិទេពច្រើនអង្គណាស់ ដូចជា ព្រះម៉ែគង់ស៊ីអ៊ីម និងព្រះម៉ែនិងឡេងលឺនៀ(ធីតានាគ) ស្តេចនាគ ទេវរៈអឺឡាង ពឹងថាវកុង(អ្នកតាព្រះចៅ) សាមសួកុកអ័ង(ស្តេចនគរបីភ្នំ) កួនកុង(កួនអ៊ី) ប៉ាវសឹងតាទី(នៅតាខ្មៅ) ព្រះម៉ែម៉ាជូ ។ល។ មានច្រើនណាស់ ។ ចំពោះការហែអ្នកតានេះវិញគឺ គេនឹងហែអ្នកតាណាខ្លះ គឺស្រេចតែគេរៀបចំមក ប៉ុន្តែការពិតទៅគប្បីហែតែអ្នកណាដែលមានសាលមានវិហារមានគោរពសទ្ធា ឬក៏អ្នកតាណាដែលចំនុះឲ្យអ្នកតាម្ចាស់សាល(ក្នុងវិហារអ្នកតាមួយអាចមានដាក់ពីរ បីអ្នកតាជាមួយគ្នា)ដែលមានគេគោរពដែរ ។ ហើយចំពោះការយកម្ចុលយកកាំបិតដោតសាច់ យកកញ្ជក់អារសាច់ កាំបិតអារអណ្តាតជាដើមនោះគឺជាការយល់ថា អទិទេពអ្នកតាទាំងនោះជាពោធិសត្វ សុខចិត្តទទួលរងកម្មជំនួសសត្វលោក ដង្ហែរចេញមកប្រោសសត្វ ។ ហើយចំពោះកាយវិការមួយចំនួនដែលមើលទៅគួរខ្លាចនោះគឺគេសម្ដែងទៅចារឹកតួអង្គអទិទេព ដូចជាស្ដេចនាគ ស្ដេចខ្លាអីជាដើម ។ ភាពល្បីល្បាញនិងល្បីល្បាញគឺ ពិធីបុណ្យបួសខែទីប្រាំបួន នៅភូកេតស្រុកថៃ


ឯកសារយោង