Jump to content

ពិធីបុណ្យសូត្រមន្ត

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

អត្ថន័យ

ពិធីបុណ្យសូត្រមន្តមានពីរបែបគឺ សូត្រមន្តចំណាប់ផ្ដើមពិធីបុណ្យប្រពៃណីជាតិផ្សេងៗ និងសូត្រមន្តបណ្ដេញឧបទ្រពចង្រៃ ឬរំដោះគ្រោះ យោងគ្រោះ ប្រទាក់ស្មាព្រាហ្ម រួចរៀបចំលើករាសី។
ពិធីសូត្រមន្តធ្វើឡើងដើម្បី៖


អត្ថន័យចុងក្រោយនេះមានសារៈសំខាន់មួយដែរ ព្រោះនាំឲ្យសាមីជនទទួលបានកម្លាំងចិត្ត មានជំនឿថា ខ្លួនពិតជាបានសុខសប្បាយចៀសផុតពីគ្រោះថ្នាក់ទាំងពួង។ ដូចនេះ ការប្រកបការងារចិញ្ចឹមជីវិតមានលំនឹង រីកចម្រើនទៅមុខជាដរាប។

កាលបរិច្ឆេទ

  • ពិធីទី១ គេចាប់ផ្ដើមនៅថ្ងៃទីមួយនៃពិធីបុណ្យ។
  • ពិធីទី២ កំណត់ដោយលោកអាចារ្យគន់គូរលេខអត្តៈយកថ្ងៃណា ដែលជាថ្ងៃជ័យមង្គល។

ការរៀបចំពិធី

ក. ពិធីសូត្រមន្តជាចំណាប់ផ្ដើមបុណ្យផ្សេងៗ

គេរៀបចំលើរានធំល្មម ចាក់ក្បាច់ដើមចេកលំអ ក្នុងនោះគេរៀប៖

  • រូបព្រះពុទ្ធ ឬព្រះបត់
  • ទៀន៥ ធូប៥ ផ្កា៥
  • ម្លូ៥ ស្លា៥ ថ្នាំជក់បារី៥
  • បាយសីបាយឆោម១គូ
  • ស្លាធម៌ដៃ១គូ
  • ស្លាធម៌ដើមចេកមួយ
  • ទឹក១កែវ ឬកូនផ្តិល
  • ផ្កា ទៀនធូប១គូ
  • ផ្តិលទឹកមន្តស៊ង

ខ. ពិធីសូត្រមន្តរំដោះគ្រោះ លើករាសី

របៀបរៀបចំធ្វើដូចពិធីសូត្រចំណាប់ផ្ដើមពិធីបុណ្យផ្សេងៗដែរ តែមានទម្រង់តូចជាង ដោយមិនបាច់ចាក់ចេក។ គេច្រើនរៀបនៅលើតុទាបល្មម។
ដោយឡែក បើរំដោះគ្រោះ គេរៀបរណ្ដាប់ទៅតាមក្បួនខ្នាតដែលលោកអាចារ្យតម្រូវ។ ពិធីសូត្រមន្តគេច្រើនប្រារព្ធធ្វើនៅពេលរសៀល៕

ឯកសារពិគ្រោះ

  • សៀវភៅសិក្សាសង្គមថ្នាក់ទី៧ ក្រសួងអប់រំឆ្នាំ១៩៩៧