Jump to content

ផ្សារក្ដាម (កែប)

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

គម្រោង​ទេសចរណ៍ ការធ្វើឲ្យ​ប្រសើរឡើង​ផ្នែក​បរិស្ថាន​នៅ​តំបន់​ផ្សារ​ក្តាម ខេត្ត​កែប បាន​បើក​ការដ្ឋាន​ជា​ផ្លូវកា​រហើយ កាលពី​ថ្ងៃទី​២១ ខែវិច្ឆកា ដែលមាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប អញ្ជើញ​ចូលក្នុង​ពិធីបើកការដ្ឋាន​នេះ​។ ពិធីបើកការដ្ឋាន​គម្រោង​ទេសចរណ៍ ការធ្វើឲ្យ​ប្រសើរឡើង​ផ្នែក​បរិស្ថាន​នៅ​តំបន់​ផ្សារ​ក្តាម ខេត្ត​កែប គ្រោង​ចំណាយ​ថវិកា ៩៥​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សម្រាប់​កំណើន​ប្រកបដោយ​បរិយា​ប័ន​ក្នុង​មហាអនុតំបន់មេគ​ង្គ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។​

ទេសភាពផ្សាកែបក្នុងឆ្នាំ២០១៥

ប្រវត្តិសាស្រ្ត

លោក សុខ សុ​គុណ អគ្គនាយករង​ក្រសួង​ទេសចរណ៍ បានឲ្យដឹងថា គម្រោង​ផ្សារ​ក្ដាម​នេះ​សាងសង់ឡើង​ក្នុង​រយៈពេល ១០​ខែ ពោល​គ្រោង​បញ្ចប់​នៅ​ខែ​សីហា ឆ្នាំ​២០១៨ ជាមួយ​ការប្រើប្រាស់​ថវិកា​ប្រមាណ ៩៥​ម៉ឺន​ដុល្លារ ដែលជា​គម្រោង ទេសចរណ៍ TIIG-ADB ក្រោម​ការសហការ​អនុវត្ត ដោយ​ក្រសួងទេសចរណ៍ និង​រដ្ឋបាលខេត្ត​កែប​។ ដោ​ឡែក លោក កែ​ន សត្ថា បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ អាជីវករ​ទាំងអស់ ឱ្យមាន​ការយោគយល់ []និង​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ក្រុមការងារ ក្នុងអំឡុងពេល​សាងសង់ ដើម្បីឲ្យ​ការងា​រ​នេះ​ប្រព្រឹត្តទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​។

កែប
ខេត្ត
រហស្សនាម: Côte de la perle d'Agathe (មុនសម័យខ្មែរក្រហម)
ផែនទីកម្ពុជាដែលផ្ដិតពណ៌ចំកែប
ផែនទីកម្ពុជាដែលផ្ដិតពណ៌ចំកែប
កូអរដោនេ: 10°29′N 104°18′E / 10.483°N 104.300°E / 10.483; 104.300Coordinates: 10°29′N 104°18′E / 10.483°N 104.300°E / 10.483; 104.300
ប្រទេស កម្ពុជា
ទីរួមខេត្តកែប
ផ្ទៃក្រឡា
 • សរុប៣៣៦ គម2 (១៣០ ម៉ាយ ការ)
ប្រជាជន (២០០៩)[]
 • សរុប៤០,២៨០
 • សន្ទភាព០.១២/km2 (០.៣១/sq mi)
ល្វែងម៉ោងម.ស.ស.+០៧
ក្រមវាយទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-២៣
ស្រុក-ក្រុង

​អភិបាលខេត្ត​កែប​រូបនេះ ក៏បាន​ណែនាំ​ដល់​អាជីវករ​ក្នុង​ផ្សារ​ក្ដាម កុំ​តម្លើង​ឡើង​ថ្លៃទំនិញ និង​សេវា​របស់ខ្លួន ដែល​នាំឲ្យ​ភ្ញៀវទេសចរ ឬ​អតិថិជន​មានការ​រុញ​រា​មិន​ចង់​ទិញដូរ​ទំនិញ និង​សេវា​របស់​អាជីវករ​ក្នុង​ខេត្ត​មួយ​នេះ នាំឲ្យ​ខ្សត់​ភ្ញៀវទេសចរ មក​ទស្សនា​ខេត្ត​កែប និង​បាត់បង់​ចំណូល​របស់​ប្រជាពលរដ្ឋ តាមរយៈ​វិស័យ​ទេសចរណ៍​នេះ​។ លោក​ក៏បាន​ទទូច​ឲ្យ​អាជីវករ​រក្សា​ឲ្យបាន​នូវអ​នាម័យ​ទំនិញ និង​ចូលរួម​ថែរក្សា​សម្អាត​បរិស្ថាន ក្នុង​រមណីយដ្ឋាន​ខេត្ត​កែប ក៏ដូចជា​ក្នុង​ខេត្ត​កែប​ទាំងមូល​ផងដែរ​។​

សកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងផ្សាក្ដាម​ ខេត្តកែប

ការអភិវឌ្ឃន៍ផ្សារក្ដាម

សូមជម្រាបថា នា​ថ្ងៃទី​២២-២៣-២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ខាងមុខ ពិធីបុណ្យ​សមុទ្រ ជុំ​ទី​២ លើក​ទី​៦ នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្ត​កែប ក្រោម​វត្តមាន​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្រី​លោក ប៊ុន រ៉ានី ហ៊ុនសែន ជាមួយនឹង​កម្មវិធី​កម្សាន្ត និង​ពិ​ពណ៌​ផលិតផល​ជាច្រើន​សម្បូរបែប ប្លែក​ពី​ពិធីបុណ្យ​សមុទ្រ​មុនៗ​ទៀតផង​៕ ​ ទិដ្ឋភាព​​នៅ​ផ្សារ​ក្ដាម​ខេត្ត​កែប ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​ដែល​ទៅ​លេង​កម្សាន្ត​នៅ​ឯ​ឆ្នេរខ្សាច់​ខេត្ត​កែប គឺ​តែង​តែ​ចូល​ទៅ​ទិញ​ម្ហូប​អាហារ​នៅ​ផ្សារ​មួយ​កន្លែង​ឈ្មោះ "ផ្សារ​ក្ដាម" នៅ​ខេត្ត​កែប។ អ្នក​ទេសចរ​ទាំង​នោះ គឺ​សំដៅ​រក​ទិញ​អាហារ​សមុទ្រ ដូច​ជា​ក្ដាមសេះ បង្គា ឬ មឹក ជា​ដើម។​

ឯកសារយោង

  1. "Decree creates three new provinces". khmerization.blogspot.com. ខែធ្នូ 2008.
  2. "General Population Census of Cambodia 2008 – Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 ខែកញ្ញា 2008.