Jump to content

ប្រាសាទវត្តព្រះធាតុថ្មដា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ប្រាសាទ វត្តព្រះធាតុថ្មដា)
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ប្រវត្តិប្រាសាទ

រូបភាពតូច|រូបព្រះវិហារថ្មី ដែលសង់លើខឿនប្រាសាទវត្តព្រះធាតុថ្មដា ប្រាសាទវត្តព្រះធាតុថ្មដាជាបុរាណចំណាស់មួយស្ថិតនៅខាងកើតឈាងខាងត្បូងនៃទីរួមខេត្តកំពង់ចាម ក្នុងភូមិព្រះធាតុថ្មដា ឃុំព្រះធាតុ ស្រុកអូររាំងឪ។ វត្តព្រះធាតុថ្មដានេះមានចំងាយ ៣៨គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម តាមផ្លូវជាតិលេខ ៧ បត់តាមផ្លូវលេខ១១ ឆ្ពោះទៅស្រុកអូររាំងឪ បន្តតាមផ្លូវលំចំងាយ៨គីឡូម៉ែត្រទៀត។ វត្តនេះត្រូវបានកសាងឡើងលើផ្ទៃដី១៩០ម៉ែត្រ និង ទទឹង១៦០ម៉ែត្រ។ នៅទីនោះរួមមាន ប្រាសាទព្រះធាតុមួយ និង មានស្រះធំមួយ ដែលមានទទឹង១៨០ម៉ែត្រ និង បណ្តោយ៩៥០ម៉ែត្រ មានទឹកថ្លាធ្វេង ដែលគេឱ្យឈ្មោះថាទន្លេស្ងួត ។ នៅអមច្រកចូលប្រាសាទប៉ែកខាងស្តាំមានព្រះវិហារមួយ ឈ្មោះថាព្រះវិហារព្រះចូលនិពាន្ត គឺកាលពីមុនមានរូបព្រះចូលនិពាន្ត ប៉ុន្តែបច្ចុប្បន្នត្រូវក្រុមចោរលួចបាត់ហើយ។ ចំពោះរូបសំណាក់ដែលប្រជាពលរដ្ឋនៅក្នុងតំបន់នោះគោរពរួមមាន រូបសំណាក់អាទិទេពវេទ្យវន្ត រូបសំណាក់អាទិទេពវេរោ រូបសំណាក់អងង្រង់ភ្លើង រូបសំណាក់អាទិទេពកងចក្រ រូបសំណាក់អាទិទេពហែកពោះ រូបសំណាក់អាទិទេពស្រីគ្រប់លក្ខ័ណ រូបសំណាក់អាទិទេពទស្សមុខ។ នៅខាងក្រោយព្រះវិហារមានមេរុ-មេណាមួយទៀតដែលត្រូវបានគេកសាងឡើងក្នុងសម័យអាណានិគមបារាំង។ ក្លោងទ្វារចូលមេរុមានផ្តែរមួយដែលគេធ្លាក់អំពីថ្មភក់ត្រូវបាក់បែកជិតអស់ហើយ។ នៅមេរុមានរូបចំលាក់ហោធីនាងឧមាភវតីដែលទុកសំរាប់ធ្វើការបូជាខាងព្រហ្មញ្ញសាសនា។ នៅក្នុងមេរុមានជំនឿថា បើយកដូងទៅទំលាក់ក្នុងរន្ធនេះ ដូងនោះនឹងផុសចេញនៅកណ្តាលបឹង។ កន្លែងដែលគេបានសង់មេរុនោះជាកន្លែងប្រាសាទចាស់។

ឯកសារយោង