Jump to content

ប្រាសាទអណ្តូងគុក

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ប្រាសាទអណ្តូងគុក

ឈ្មោះ: ប្រាសាទអណ្តូងគុក
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៤
កាលបរិច្ឆេទកសាង: សតវត្សរ៍​ទី១០
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថបកោះកែរ
ទីតាំង: ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ

ប្រាសាទអណ្តូងគុក ឬប្រាសាទលិង្គទី៣នេះ មានជើងទម្រសិវលិង្គធំជាងគេមានរាងការ៉េ ៤.៥ម៉ែត្រ និងកម្ពស់ ៤.៨ម៉ែត្រ ដោយសារទំហំលោក ហ៊្យូល ហាម៉ាន់ (Jules Harmand) យល់ឃើញថាជើងទម្រលិង្គទាំងនេះត្រូវបានគេឆ្លាក់ចេញពីផ្ទាំងថ្មធម្មជាតិ ចំណែកលោក អេជែន អៃម៉ូនីញ៉េ និងលោក ហង់រី បាម៉ងជេរ យល់ស្របនិងយោបល់របស់លោក​ ហ៊្យូល ហាម៉ង់។ ចំណែកលោក អេជែន អៃម៉ូនីញ៉េ បន្ថែមថា ទីតាំងថ្មធម្មជាតិនេះដាក់ខុសប្រក្រតីដោយបែរមុខទៅរកទិសប្រាសាទធំ។ ទោះបីយ៉ាងណាក៏ដោយគំនិតនេះពិតជាពិបាកទទួលយកណាស់ព្រោះថាទីតាំងធម្មជាតិនិងទិដ្ឋភាពខាងក្រៅ ការសម្អាតយកដីចេញពីតួប៉មប្រាសាទ និងប្រាសាទបញ្ជាក់ពីទំនាក់ទំនងរវាងជើងទម្រសិវលិង្គនិងទីតាំងថ្ម[]

  1. Journal of Khmer Studies,2009, Udaya.pp.34-35.