Jump to content

ប្រាសាទវត្តប្រាសាទ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ប្រវត្តិប្រាសាទ

thumb ប្រាសាទវត្តប្រាសាទមានទីតាំងនៅក្នុងបរិវេណវត្តប្រាសាទ ដែលមានទីតាំងនៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត មានប្រាសាទបុរាណមួយសង់ពីថ្មបាយកៀ្រមតាំងពីសតវត្សរ៍ទី១០ ដែលប្រាសាទនេះពីដើមមានឈ្មោះថា "ប្រាសាទប្រុស" ជាគូនឹង "ប្រាសាទស្រី" ដែលមានរចនាបថដូចគ្នា នៅវត្តកំពែង ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។ នៅក្នុងតួប្រាសាទប្រុសនេះ មានដើមឈើកម្រ១ដើម ដែលមានអាយុរាប់រយឆ្នាំមកហើយ ត្រូវបានមន្ទីរវប្បធម៌ ខេត្តកំពត ចុះទៅសិក្សាថា ដើមឈើនោះកំពុងពុកផុយបន្តិចម្តងៗ អាចនឹងដួលរលំបាក់សង្កត់ជញ្ជាំងប្រាសាទ ដែលនៅសល់ ក៏លើកផែនការទៅកាប់ដើមឈើកម្រនោះចេញ ស្រាប់តែអ្នកស្រុករាប់រយនាក់លើកគ្នាទៅរារាំងមិនឲ្យកាប់ដាច់ខាត។ ពាក់ព័ន្ធនឹងដើមឈើនេះ លោកតាព្រឹទ្ធាចារ្យ ប៊ុន ឆេន អាយុ៨២ឆ្នាំ ជាពុទ្ធបរិស័ទវត្តប្រាសាទ ក្នុងឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត បានប្រាប់ថា ប្រាសាទបុរាណនេះសង់ពីថ្មបាយក្រៀមមានអាយុកាលជាង១ពាន់ឆ្នាំហើយនៅចំកណ្ដាលតួប្រាសាទនេះ មានដើមឈើកម្រ១ដើម កម្ពស់ជាង១០ម៉ែត្រ គ្មានផ្កា គ្មានផ្លែ មានតែស្លឹករេចរិល ដែលអ្នកស្រុកហៅថា "ជ្រៃមាស" ព្រោះវាមានស្លឹកស្រដៀងស្លឹកជ្រៃ ដុះឯកោ គ្មានដើមឈើតូចៗ អមជាបរិវារនោះទេ។ ឥលូវនេះស្លឹកឈើ ដែលជ្រុះមកដីត្រូវបានអ្នកស្រុក អ្នកភូមិ ក្មេងចាស់ ប្រុសស្រី ដណ្តើមគ្នាយកទៅលក់ ក្នុងមួយសន្លឹក៥.០០០រៀល ដើម្បីយកទៅត្រាំទឹកផឹក ព្រោះគេល្បីតៗគ្នាថា "ជាជំងឺរាប់សិបមុខឯណោះ..."។ គួរបញ្ជាក់ថា រឿងរ៉ាវដែលមន្ទីរវប្បធម៌ ខេត្តកំពត ចង់កាប់ដើមឈើនេះបានជ្រួតជ្រាបដល់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ហើយសម្ដេចក៏បានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធ មិនឲ្យកាប់ដើមឈើនេះទេ គឺរក្សាទុកដូចដើមឈើនានា ដែលដុះពីលើប្រាសាទបុរាណនៅតំបន់អង្គរ ដូចជាប្រាសាទតាព្រហ្ម ដែលមានដើមស្ពង់ដុះពីលើជាដើម[]

ឯកសារយោង

  1. ដកស្រង់ពី ទស្សនាវដ្តីអង្គរធំ