Jump to content

ប្រាសាទព្រះធាតុបារាយណ៍

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ទីតាំងភូមិសាស្រ្ត

ប្រាសាទព្រះធាតុបារាយណ៍​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​បារាយណ៍ ស្រុកស្រីសន្ធរ ខេត្ត​កំពង់ចាម ដើម្បីធ្វើ​ដំណើរ​ពីប្រាសាទ​នេះ (ដោយ​ចេញ​ពី​ក្រុង​ភ្នំពេញ) គេត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦អា ហើយ​ឆ្លង​ស្ពាន​ព្រែក​តា​មាក់​ទៅ​ត្រើយ​ខាង​កើត បន្ទាប់​មក​បត់​ឆ្វេង​ស្រប​តាម​បណ្ដោយ​មាត់​ទន្លេ។ ត្រូវ​ធ្វើ​ដំណើរ​រហូត​តាម​ផ្លូវ​កៅស៊ូ​និង​ផ្លូវ​បេតុង​រហូត​ដល់​ទីរួម​ស្រុក​ស្រីសន្ធរ គឺទីប្រជុំជន​ព្រែកពោធិ៍។ បន្ត​ដំណើរ​ទៅ​ទៀត​ប្រមាណ​ជា​ ៨គីឡូម៉ែត្រ​​ទៅ​ដល់​ផ្សារ​ព្រែក​ដំបូក ដែល​មាន​វត្ត​កោះកែវនៅ​ខាងឆ្វេងដៃ និងវត្ត​ប្រាសាទ​វដ្ដី​នៅខាង​ស្ដាំ​ដៃ។ បន្ទាប់​មក​ត្រូវ​បត់​តាម​ផ្លូវ​ដី​នៅ​មុខ​វត្ត​ប្រាសាទ​វដ្ដី​ហើយធ្វើ​ដំណើរ​ប្រមាណ​ ៧គីឡូម៉ែត្រ​ទៀត​មុននឹង​ទៅ​ដល់​ឃុំ​បារាយណ៍ ឯប្រាសាទ​ព្រះ​ធាតុ​បារាយណ៍​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១គីឡូម៉ែត្រ​ខាង​ត្បូង​ឃុំ​នេះ[]

រចនាសម្ព័ន្ធប្រាសាទ

ប្រាសាទនេះ​សព្វ​ថ្ងៃនៅ​សល់​ប្រាង្គ​មួយ​ធ្វើ​ពី​ថ្មភក់ និង​ថ្មបាយក្រៀម។ ប្រាង្គ​នេះ​មា​នទ្វារ​ចូលពី​ពីរ​ទិស​ គឺ​ខាង​កើតនិងខាង​លិច (គេសន្ធប់​ទ្វារ​ខាង​លិច​នឹង​ឥដ្ឋ) ឯទ្វារ​ខាង​ជើងនិងត្បូង​ជា​ទ្វារ​បញ្ឆោត។ គេសង្ស័យ​ថា​ប្រាសាទ​នេះ​មាន​ប្រាង្គ​បី​ពីព្រោះគេ​ឃើញ​មាន​សំណល់​ចម្លាក់​ផ្ដែរនិងហោជាង​ជា​ច្រើន​ដែល​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជា​ថ្មី។ តាម​រយៈក្បាច់​ចម្លាក់ទាំង​ប៉ុន្មាននេះ​ អាច​នាំឱ្យគិត​ថា​ប្រាសាទ​នេះ​កសាង​ឡើង​នៅ​សតវត្ស​ទី១១ ក្នុង​រចនាបថ​បាពួន។ ក្រោយ​មក​ប្រហែល​អាច​នៅ​សតវត្ស​ទី១៤ ឬ​១៥ គេបាន​កែប្រែ​ប្រាសាទ​នេះ​ដោយ​​លើក​ដី​ធ្វើ​លាន​មួយ​ទ្រវែង​នៅ​ខាង​មុខ​ប្រាសាទ ហើយ​យក​ផ្ដែ​និង​ហោជាង​មក​តម្រៀប​ជុំ​វិញ ធ្វើ​ជា​ឃឿន​ព្រះ​វិហារ​តែ​ម្ដង។ លាន​បែប​នេះ​ អ្នក​ស្រាវជ្រាវ​ប្រើពាក្យ​ថា Buddhist Terrace។​ ​បើពិនិត្យ​ឱ្យ​ច្បាស់លាស់​ជាង​នេះ​ទៀត យើង​នៅ​តែ​ឃើញ​ការសាងសង់ព្រះវិហារ​នៅ​មុខ​ប្រាសាទ​បុរាណ​មាន​​ពាសពេញ​ប្រទេស​កម្ពុជា​។ ​មាន​ឧទាហរណ៍​​សន្ធឹកសន្ធាប់​ដូចជានៅប្រាសាទ​នគរបាជ័យ ខេត្ត​កំពង់ចាម, ប្រាសាទ​រកាជន្លឹង ខេត្ត​កណ្ដាល, ប្រាសាទភូមិប្រាសាទ ខេត្ត​កំពង់ធំ, ប្រាសាទ​ចេតិយ​ខេត្ត​សៀមរាប, ប្រាសាទឯកភ្នំខេត្ត​បាត់ដំបង ជាដើម។

ឯកសារយោង

  1. https://kampongchamprovince.wordpress.com/2019/05/13/preah-theat-baray-1/