Jump to content

ប្រាសាទបាយ៉ងកោ និង អាថ៌កំបាំងប្រសាទនាងសក់ក្រអូប...

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ដើម្បីជាសក្ខីភាពបញ្ជាក់ថាជារឿងទាក់ទង និង បច្ចុប្បន្នភាពនេះ ខ្ញុំសូមពន្យល់ដូចខាងក្រោមតាម វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ៖

-បាយ៉ង បយ៏ង្គ = បាយ័ន= ការផឹក ឬ បៅ
-បយ៏ង្គ = បល្ល័ង្ក
-បយ៏ង្គកោរបាយ៉ង់កោរ = បល្គ័ង្គទទេ (បល័ង្គដែលគ្មានអ្នកអង្គុយ)

ព្រោះ ពាក្យកោរ ពេលយើងដាំប្រទាលផ្សេងៗ ពេលដល់ខែធា្លក់ខ្យល់ គឺវាកោរស្លឹកអស់ហើយនៅសល់តែមើមប៉ុណ្ណោះ ដែលនៅក្នុងដីលុះត្រាតែខែធា្លក់ភ្លៀងដើមឆ្នាំ ទើបដុះ​ចេញសារជា​ថ្មីមក ទៀត ​ហើយមើមនោះមានតែអ្នកដាំទើបអាចចំណាំ ហើយអាចរកឃើញ ។

យ៉ាងណាមិញប្រាសាទបាយ៉ង់កោរក៏ដូច្នេះដែរគឺសព្វថ្ងៃនៅសល់តែ(បល័ង្ល)ទទេរ ឯអ្នកអង្គុយលើបល័ង្គពីអតីតនោះចុះទៅជាប់ឃុំក្នុងសមុទ្រទឹកដោះបាត់ដំណឹងហើយ ដូច្នេះហើយបានជា បុព្វជន គាត់ឆ្លាក់និងធ្វើប្រាសាទនៅលើភ្នំនោះមានប្រាសាទបាយ៉ងកោរប្រាសាទដុបវិញ្ញាណ (គឺ វិញ្ញាណម៉ែដុបនៅក្នុងដី) ប្រាសាទនាងសក់ក្រអូប ប្រាសាទព្រះកែវ……។ល។

តែពេលនេះខ្ញុំសូមលើកយករឿងព្រះនាងសក់ក្រអូបមកវែកបង្ហាញអោយត្រូវនឹងបច្ចុប្បន្ននេះ ។ សាច់រឿងប្រាប់ថាព្រះនាងសក់ក្រអូបបរទេសចាប់គា​ត់បានដោយសារគាត់ទៅមើលមហោ​ស្រពនៅលើសំ​ពៅអ្នកស្រុកឆ្ងាយដែល​គេតាមចាប់គាត់ពីមុននោះតែពេលនេះគេបន្លំខ្លួនជាអ្នកសំដែងសិល្បៈ។

សក់ក្រអូប បានន័យថា បញ្ញារបស់ស្រ្ដីនោះ(ម៉ែ)

ក្រអួបសាយភាយតាមសក់ផ្សព្វផ្សាយពេញពិភពលោកដែលសព្វថ្ងៃពិភពលោកនេះគេនាំគ្នាស្ងើចសសើរនូវអនុភាពបញ្ញារបស់គាត់ដែលបានបន្សល់ទុកនូវលើប្រាសាទនានា ។ ចុះហេតុអ្វី​បានជាគេចាប់ គាត់បានតាមរយៈមហោស្រពមិត្តអ្នកអានសំលឹងមកក្មែរបច្ចុប្បន្នទៅមើល ។ សព្វថ្ងៃគេចង់ផ្សព្វផ្សាយលក់របស់របរដែលនាំចួលពីប្រទេសក្រៅស្រុក ឬ ក្នុងស្រុកតែងមា​ន​លេងមហោ​ស្រព (Concert) ។ តើ Concert ហ្នឹងជាអ្វី មិនមហោស្រពទេរឺ ? ព្រោះតែមហោស្រពនោះ ហើយដែលកូនក្មែរប្រុសស្រីនាំគ្នាបោះបង់ចោលវប្បធម៏ប្រពៃណីទំនៀមទំលាប់ល្អៗ របស់ម៉ែដូច ព្រះនាងសក់ក្រអួប ដែលត្រូវគេចាប់យកទៅ យ៉ាងណាមិញ បញ្ញា ស្មារតីរបស់កូនក្មែរក៏ត្រូវបរទេសពង្វក់ឲ្យវក់អស់ហើយ ។ តើមែន រឺមិនមែនសព្វថ្ងៃនេះ? ចំលើយគឺ ពិត មែន​ហើយ ក្នុងរឿងដដែលនេះប្រាប់ថាពេលដែលបរទេសចាប់ព្រះនាងសក់ក្រអូបបានហើយ ព្រះបាទដៃខ្លីដែលជាកួនបានស្វះស្វែងទៅរកម្ដាយនៅស្រុកអាយដែលបានចាប់មា្ដយទៅ ទី បំផុតគាត់មិនស្គាល់ម្ដាយ ហើយបានរួមរ័កជាមួយម្ដាយក្រោយមកទើបដឹងតែហួសពេលហើយ ។ ដោយការប្រព្រឹត្តខុសក្នុងម្ដាយខ្លួនឯងនេះបណ្ឌិតសម័យនោះបានអោយកូនជីកអង្គមួយ ពាន់ (១០០០) ហើយអធិដ្ឋានថាពីរពាន់ឆ្នាំក្រោយអង្គនឹងរលប់ទៅជា វាលស្រែទើបកម្មរបស់កូននេះរួច ។ ព្រះបាទដៃខ្លី សម័យពីរពាន់ឆ្នាំមុនតែគាត់ម្នាក់ឯងទេ​ដែលបានប្រព្រឹត្តខុស​លើម្ដាយ​ បង្កើត (សេពសនវៈ) តែបច្ចុប្បន្ន នេះកូនក្មែរស្ទើរតែទូទាំងនគរបានរួមសេពសន្ធវៈដោយវាចារជាមួយម្ដាយខ្លួនឯងស្ទើរគ្រប់គា្ន(ចុយម្រាយឬម៉ាយ)។


      • បើសិនជាលោកអ្នកចង់ដឹងពីរឿងរ៉ាវអាថ៌កំបាំងរបស់មហានគរក្មែរថា​ មានអាថ៌កំបាំង និងរឿងរ៉ាវពោរពេញដោយអាថ៌កំបាំងយ៉ាងណានោះសូមចូលទៅកាន់ទំព័រដើម ដែលជាទំព័រមួយដែល​រៀបរាប់ពីលំដាប់លំដោយនៃរឿងរ៉ាវអាថ៌កំបាំងនេះ សូមមិត្តអ្នកអានយកទៅធ្វើការត្រិះរិះពិចារណាផងចុះ សូមចុច​នៅទីនេះ...[[១]]