Jump to content

ប្រវត្តិសាស្ត្រថៃ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ពួកថៃបានបំលាស់ទីមកពីស្រុកកំនើតរបស់ដូនតាខ្លួននៅចិនខាងត្បូង មកកាន់ដីទ្វីបអាស៊ីអាគ្នេយ៍នៅ ប្រហែលសតវត្សទី១០ ។ តាំងពីមុនដល់ពេលនោះ រាជាអាណាចក្រឥណ្ឌាភាវូបនីយកម្មមួយចំនួន ដូចជា នគរមន ខ្មែរ និង ម៉ាឡេ បានគ្រប់គ្រងតំបន់ទាំងនោះ ។ ពួកថៃបានបង្កើតរដ្ឋផ្ទាល់ខ្លួនរបស់ពួកគេដោយចាប់ផ្ដើមជាមួយ ឆៀងសែន និងឆៀងម៉ៃ និងនគរស្រែមួយលាន (Lanna) ហើយនិងក្រោយមកទៀត ។ រដ្ឋទាំងនេះបានប្រយុទ្ធគ្នាទៅវិញទៅមកហើយស្ថិតក្រោមការគំរាមកំហែងជានិច្ចកាលពីពួកខ្មែរ ភូមា និងវៀតណាម ។ យូរៗក្រោយមកទៀត មហាអំនាចអាណានិគមអឺរ៉ុប បានធ្វើការគំរាមកំហែងក្នុងសតវត្សទី១៩ និងដើមសតវត្សទី២០ ក៏ប៉ុន្តែប្រទេសថៃនៅតែជារដ្ឋក្នុងអាស៊ីអាគ្នេយ៍តែមួយគត់ បានរួចផុតពីការគ្រប់គ្រងតាមបែបអាណានិគម ។ បន្ទាប់ពីបញ្ចប់រាជាធិបតេយ្យផ្ដាច់ការក្នុងឆ្នាំ១៩៣២ ប្រទេសថៃបានស៊ូទ្រាំអស់ហុកសិបឆ្នាំ នៃការគ្រប់គ្រងយោធាជាស្ទើរតែជាអចិន្ត្រៃយ៍ មុនពេលការបង្កើតនូវប្រព័ន្ធគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ។ សូមអគុណ

រដ្ឋដំបូងៗនៃប្រទេសថៃ

ពីមុនការចំនាកស្រុកមកទិសខាងត្បូងនៃប្រជាជនតៃពី យូណាន ក្នុងសតវត្សទី១៣ឧបទ្វីបឥណ្ឌូចិន គឺធ្លាប់ជាទឹកដីកំណើតរបស់សង្គមអ្នកស្រុកដើមផ្សេងៗ ដែលមានជំនឿលើព្រលឹងជាយូរមកបើរាប់ថយក្រោយគឺ៥០០,០០០ឆ្នាំកន្លយមកហើយ ។ ការស្រាវជ្រាវថ្មីនៃបាសាណីភូត ហូម៉ូ អេរ៉ិកថឹស (Homo erectus) ដូចជាមនុស្សឡាំផាង (Lampang)ក៏ជាឧទាហរណ៍មួយដែរ ។ សំនល់ដែលត្រូវបានរកឃើញដំបូងកំឡុងពេលកំនាយ ក្នុងខេត្តឡាំផាង ប្រទេសថៃ ។ ការរកឃើញត្រូវបានចុះកាលបរិច្ឆេទពីប្រហែល ១,០០០,០០០-៥០០,០០០កន្លងទៅហើយក្នុង យុគទឹកកក (Pleistocene)។ មានស្ថានីយជាច្រើនអនេកក្នុងប្រទេសថៃចុះកាលបរិច្ឆេទនូវយុគ សំរិទ្ធិ (១៥០០-៥០០ម.គ.) និងដែក (៥០០ម.គ.-៥០០គ.ស.) ។ ភាគច្រើនបំផុតបានស្រាវជ្រាវទូទាំង នៃស្ថានីយទាំងនេះដែលស្ថិតនៅខាងជើងឆៀងខាងកើតប្រទេស ជាពិសេសនៅតាមដងទន្លេមូន និងឈី ។ ទន្លេមូនជាពិសេសគឺជាទឹកដីកំណើតទីកន្លែងមាន'ស្នាមភ្លោះ'ជាច្រើន ដែលប្រកបដោយពំនូកព័ទ្ធជុំវិញដោយប្រឡាយ និងកំពែង ។ គំនីគំនរមានផ្ទុកភស្តុតាងនៃការកាន់កាប់នាសម័យបុរេប្រវត្តិ ។

នៅប្រហែលសតវត្សទី១នៃសម័យពួកគ្រិស្ត តាមរយះអក្សចារិកនគរភ្នំ និងកំណត់ត្រាប្រវត្តិវិទូចិន (ការសិក្សាររួម) ភាគច្រើននៃការតាំងទីលំនៅគឺដើម្បីដោះដូរពាណិជ្ជកម្ម នៅភាគត្បូងដែលធ្វើឲឃើញឡើង នូវការរៀបចំទៅជារដ្ឋម៉ាឡេជាច្រើន ក្នុងចំណោមរដ្ឋដំបូងៗបង្អស់ដែលគេជឿជាក់ថាគឺជាលង្កាសុខា (Langkasuka) និងTambraលិង្គ (Tambralinga) ។

អរិយធ៌មបុរាណ

ពីមុនមកទល់ការមកដល់នៃពួកតៃ និងវប្បធ៌មជាអ្វីដែលគឺជាប្រទេសថៃឥឡូវនេះ តំបន់នេះបានទទួលរងនូវអរិយធ៌មខ្មែរទាំងស្រុងហើយបានចម្លងយកគ្រប់បែបយ៉ាងតាំងពីអក្សរនិងភាសានិយាយមន-ខ្មែរ និងម៉ាឡេ ដែលជាជនជាតិដើម ។ ប៉ុន្តែមិនសូវទូលំទូលាយទេដើម្បីស្វែងយល់ ពីប្រទេសថៃមុនសតវត្សទី១៤តាមអក្សរសាស្ត្រ និងប្រភពច្បាស់លាស់គឺកម្រមែនទែន និងភាគច្រើនការសិក្សាអំពីសម័យកាលនេះត្រូវបានផ្សែផ្សំ ពីភស្តុតាងបុរាណវត្ថុ ។

ទ្វារវតី

ព្រះពុទ្ធកំពុងសឹងទម្រេតខ្លួនប្រវែង១៣ម៉ែត្រ នៅនគររាជសីមា

តាមដងជ្រលងចៅពញា(ថៃ:ចៅផ្រាយ៉ា)នៅអ្វីដែលឥឡូវគឺជាថៃកណ្ដាលសព្វថ្ងៃនេះ ពេលមួយនោះធ្លាប់ជាទឹកដីកំណើតនៃវប្បធ៌មទ្វារវតីគីជារស្ថានភាពគ្រប់គ្រងរបស់រដ្ឋខ្មែរមនខ្មែរ-មន ដែលបានផ្សាយពីសតវត្សទី៧ដល់សតវត្សទី១០ ។[] អត្ថិភាពនៃអរិយធ៌មទាំងនោះត្រូវបានបំភ្លេចចោលយូរមកហើយដោយពួកថៃពេលនោះ សាមូល បៀល (Samuel Beal) បានរកឃើញភាពសមរមចំនោមសំនេរចិននៅអាស៊ីអាគ្នេយ៍ ទូឡូប៉ូទី (Tou-lo-po-ti) ។ កំឡុងដើមសតវត្សទី២០ពួកអ្នកបុរាណវត្ថុដឹកនាំដោយលោក ហ្សក សឺដេស (George Coedès) បានធ្វើកំណាយដ៏ធំមួយនៅអ្វី ដែលឥឡូវគឺជានគរបឋម (ថៃ:ណាខនផាថម) ហើយបានរកឃើញថាខេត្តនេះគឺជាមជ្ឈមណ្ឌល នៃវប្បធ៌មទ្វារវតី ។ ក្រុមសំណង់ដែលមានឈ្មោះទ្វារវតីគឺត្រូវបានបញ្ជាក់ ដោយសិលាចារឹកមួយផ្ទាំងជាភាសាសំស្ក្រឹតដោយមានចារឈ្មោះទ្វារវតី នៅលើសិលាចារឹក ។

រូបចម្លាក់ នៃព្រះនរាយណ៍ (វិស្ណុ) សម័យកាលខ្មែរ ~សតវត្សទី១០ ។

ក្រោយៗមកទៀត ស្ថានីយទ្វារវតីមួយចំនួនបន្ថែមទៀតបានរកឃើញ ទូទាំងដងទន្លេចៅពញា ។ ស្ថានីយដ៏សំខាន់បំផុតពីរគឺនគរបឋម និងឧថោង (ថៃ:អ៊ុថង,អង់គ្លេស:Uthong) (បច្ចុប្បន្នខេត្តសុវណ្ណបុរី, ថៃ:សុផាន់បូរី) ។ សិលាចារិកទ្វារវតីត្រូវបានចារជាភាសាសំស្ក្រឹត និងមនដោយប្រើអក្សរយកចេញពីអក្សរបល្លវៈ នៃរាជវង្សបល្លវៈ ។ សាសនារបស់ទ្វារវតីត្រូវបានគេគិតថាគឺថេរវាទ តាមរយះទំនាក់ទំនងជាមួយស្រីលង្កាជាមួយនឹងពួកវណ្ណៈអ្នកគ្រប់គ្រងក៏ប្រារព្ធធ្វើដែរ នូវពិធីការសាសនាហិណ្ឌូជាច្រើន ។ សិល្បៈទ្វារវតី រួមមានរូបចម្លាក់ព្រះពុទ្ធ និងចេតិយជាច្រើនបង្ហាញភាពស្រដៀងគ្នាខ្លាំងទៅនឹងអ្វីដែលរាជវង្សគុប្តៈ (Gupta) មាន ។ ការបង្ហាញនូវសិល្បៈទ្វារវតីដ៏លេចធ្លោបំផុតគឺធម្មចក្រជាច្រើន រឺ កងថ្ម ដែលប្រកាសនូវគោលការណ៍នៃព្រះពុទ្ធសាសនា ។ ផ្នែកខ្លះនៅភាគខាងត្បូង នៃដងទន្លេចៅពញាត្រូវបានធ្វើជាប្រធានចំពោះឥទ្ធិពលខ្មែរ និងហិណ្ឌូថែមទៀតតាមរយះសិលាចារិក ដែលរកឃើញជាភាសាខ្មែរ និងសំស្ក្រឹត ។[]

ទ្វារវតីមិនមែនជានគរមួយទេ ប៉ុន្តែជាបណ្ដាញក្រុងនៃរដ្ឋជាច្រើននាំសួយសារអាករដើម្បីរដ្ឋៗនីមួយបន្ថែមអំណាច តាមរយះមណ្ឌលគំរូ ។ វប្បធ៌មទ្វារវតីបានរីកសាយភាយទៅ ដល់ឥសានដូចគ្នាដែលក៏ឆ្ពោះទៅខាងត្បូងឆ្ងាយ ដល់បួរដីក្រៈទៀត ។ ទ្វារវតីគឺជាកន្លែង នៃការដោះដូរពាណិជ្ជកម្មអន្តរជាតិ តាមរយះវត្ថុបុរាណរបស់រ៉ូម៉ាំងដែលបានរកឃើញនៅទីនោះ និងទ្វារវតីបាននាំសួយទៅព្រះបរមរាជវាំងស្ដេចថាងក៏ត្រូវបានកត់ត្រាទុកដែរ។ វប្បធ៌មនេះបានមកដល់ទីបញ្ចប់ប្រហែលសតវត្សទី១០ នៅពេលនោះវាត្រូវបានជំនួសមកវិញដោយទម្រង់ការរដ្ឋបាលបែបបង្រួបបង្រួមល្វោ-ខ្មែរវិញ ។

ស្រីគោត្របូរណ៍

ពេលដែលពួកអ្នកទ្វារវតីបានកាន់កាប់បាន ចៅពញា ឥសានគឺជាកន្លែងមួយនៃវប្បធ៌មស្រីកុត្តាប៊ុនដែលជារបស់ប្រជាជនជាតិដើមមន-ខ្មែរ ។ ស្រីកុត្តាប៊ុនត្រូវគេចាត់ទុកថាជាវប្បធ៌មដើមនៃទ្វារវតី ដែលរួមមានអក្សរមននិងទីក្រុងរាងមូល ។ ធម្មចក្រនៃទ្វារវតីបានក្លាយជាសីមា រឺក៏ ថ្ម បានបន្សល់ទុកនៅស្រីកុត្តាប៊ុន ។ វប្បធ៌មនេះបានទទួលដោយការពង្រីកទឹកដីខ្មែរចេនឡាប្រហែលសតវត្សទី៧ ។ ផ្នែកដ៏ធំបំផុតនៃឥសានភាគអាគ្នេយ៍គឺជាបេះដូង នៃនគរចេនឡាដែលលាតសន្ធឹងលើនគរភ្នំភាគខាងត្បូងប្រហែលនៅសតវត្សទី៧ ។

ថៃខាងត្បូង

ខាងក្រោមបួរដីក្រៈគឺជាកន្លែងមួយនៃអរិយធ៌មម៉ាឡេ ។ អាណាចក្រម៉ាឡេដំបូងៗមួយចំនួនត្រូវបានគេពិព៌ណនាថាជារដ្ឋចំណុះហ្វូណន (ភ្នំ) តាមរយះប្រភពចិននៅសតវត្សទី២ទោះបីជាភាគច្រើន នៃរដ្ឋទាំងនោះបានបញ្ជាក់ថាគឺជាអង្គការបែបកុលសម្ព័ន្ធ ក៏ដោយ ក៏វាតំណាងឲនគរទាំងនោះពេញទី ។[] ចាប់ពីសតវត្សទី៦មកមុខទៀត មណ្ឌលសំខាន់ៗពីរបានគ្រប់គ្រងភាគខាងត្បូងថៃ គឺកណ្ឌុលី (Kanduli) និងលង្កាសុខា ។ កណ្ឌុលី ស្ថិតនៅអ្វីដែលឥឡូវគឺជាខេត្តសុរដ្ឋធានី (ថៃ:សុរ៉ាត់ថានី) និងលង្កាសុខា នៅឯ ផាត់ថានី (Pattani) ។ ថៃខាងត្បូងគឺជាមជ្ឈមណ្ឌលនៃព្រហ្មញ្ញសាសនា និងមហាយាន ។ ព្រះសង្ឃរាជវង្សថាង អ៊ី ឈីង (I Ching) បានឈប់នៅលង្កាសុខាដើម្បីសិក្សាវេយ្យាករណ៍ភាសាបាលី និងមហាយានកំឡុងពេលធ្វើដំណើររបស់លោកទៅកាន់ឥណ្ឌានៅប្រហែលឆ្នាំ៨០០គ.ស. ។ នៅពេលនោះដែរ ក្រុមនគរនៅភាគខាងត្បូងថៃភ្លាមៗបានធ្លាក់ នៅក្រោមឥទ្ធិពល នៃនគរម៉ាឡេស្រីវិជ័យពីស៊ូម៉ាត្រា

សម័យបុរាណ

ចាប់ពីប្រហែលសតវត្សទី១៣ដល់ទី១៤ ប្រទេសថៃត្រូវបានគេស្គាល់ តាមរយះរបកគំហើញបុរាណវត្ថុនិងតាមរឿងព្រេងក្នុងស្រុកតំបន់ជាច្រើន ។ សម័យនេះបានមើលឃើញ នូវការត្រួតត្រារបស់ខ្មែរលើមួយផ្នែកធំនៃអាងទន្លេចៅពញា និងឥសាន ។ ការពង្រីកទឹកដីនៃប្រជាជននិងវប្បធ៌មតៃឆ្ពោះមកភាគខាងត្បូងក៏បានកើតឡើង កំឡុងសម័យបុរាណនេះដែរ ។

ល្វោ

វត្តព្រះប្រាង្គសាមយ៉តនៅលពបុរី

នៅប្រហែលសតវត្សទី១០ ទីក្រុងរដ្ឋជាច្រើននៃទ្វារវតីបានបញ្ចូលគ្នាជាមណ្ឌលពីរគឺ ល្វោខ្មែរ-មន (សម័យទំនើប លពបុរី) និងសុវណ្ណភូមិ (សម័យទំនើប សុវណ្ណបុរី) ។ តាមរយះរឿងនិទានមួយជាកាលប្រវត្តិសាស្ត្រ នៅភាគខាងជើងមួយចំនួនក្នុងឆ្នាំ៩០៣ Tambraលិង្គ (Tambralinga) បានលុកលុយ និងដណ្ដើមបានល្វោហើយបានប្រគល់រាជបល្ល័ង្កល្វោ ឲព្រះអង្គម្ចាស់ម៉ាឡេមួយអង្គ ។ ព្រះអង្គម្ចាស់ម៉ាឡេរៀបអភិសេក ជាមួយនឹងព្រះនាងខ្មែរដែលជាអ្នកបានភៀសព្រះកាយពីការបង្ហូរឈាមរបស់រាជវង្សអង្គរ ។ ព្រះបុត្រាពីរអង្គបានប្រកួតប្រជែងគ្នាដណ្ដើមរាជបល្ល័ង្កខ្មែរ ហើយបានក្លាយជាសូរ្យវរ្ម័នទី១ ដូច្នេះហើយបាននាំឲល្វោស្ថិតក្រោមការត្រួតត្រារបស់ខ្មែរ តាមរយះការរួបរួមគ្នាដោយផ្ទាល់ ។ ព្រះបាទសូរ្យវរ្ម័នទី១បានពង្រីកទឹកដីទៅឥសានដែរ ហើយក៏កសាងប្រាង្គប្រាសាទជាច្រើន ។

សូរ្យវរ្ម័នផ្ទុយមកវិញគ្មានព្រះរាជទាយាទទេ ហើយម្ដងនោះល្វោក៏បានទទួលឯករាជ្យ ។ ព្រះបាទអាណោរដ្ឋានៃបាហ្កានបានលុកលុយល្វោក្នុងឆ្នាំ១០៥៧ និងយកបានព្រះរាជធីតាល្វោជាព្រះមហេសីរបស់ទ្រង់ ។ ឥទ្ធិពលនៃនគរល្វោបានឈានដល់កំរិតកំពូលក្នុងរជ្ជកាលស្ដេចនរាយណ៍ (Narai) (១០៧២-១០៧៦) ។ ល្វោបានប្រឈមមុខនឹងការលុកលុយឈ្លានពានរបស់ភូមាក្រោមការដឹកនាំស្ដេចខ្យានស៊ីថា (Kyanzittha)ដែលមាតារបស់ទ្រង់គឺជាព្រះនាងល្វោ ក្នុងឆ្នាំ១០៨០ផ្ទុយទៅវិញអាចនឹងត្រូវរុញច្រានមកវិញ ។ បន្ទាប់ពីការចូលទីវង្គត់ស្ដេចនរាយណ៍ ផ្ទុយទៅវិញល្វោបានលិចលង់ក្នុងសង្គ្រាមបង្ហូរឈាម ក្នុងស្រុកហើយខ្មែរក្រោមការដឹកនាំរបស់ព្រះបាទសូរ្យវរ្ម័នទី២បានទាញយកប្រយោជន៍ពីរឿងនេះដោយធ្វើការលុកលុយល្វោ និងតែងតាំងព្រះរាជបុត្ររបស់ព្រះអង្គជាស្ដេចល្វោ ។

ដោយដដែលៗប៉ុន្តែការត្រួតត្រារបស់ខ្មែរបានផ្អាកសិន ជាចុងក្រោយខ្មែរបានធ្វើខ្មែរូបនីយកម្មលើល្វោ ។ ល្វោត្រូវបានប្រែក្លាយ ពីទីក្រុងទ្វារវតីមនបែបថេរវាទទៅ ជាទីក្រុងខ្មែរមួយបែបព្រហ្មញ្ញសាសនាវិញ ។ ល្វោបានក្លាយជាឃ្លាំងផ្ទុកវប្បធ៌ម និងអំណាចឥទ្ធិពលរបស់ខ្មែរនៅឯអាងទន្លេចៅពញា ។ ចម្លាក់លៀននៅអង្គរវត្ត បានបង្ហាញកងទ័ពល្វោជាកងទ័ពមួយក្រោមការបញ្ជាពីអង្គរ ។ យ៉ាងណាក៏ដោយ ការកត់សំគាល់គួរឲចាប់អារម្មណ៍មួយ គឺថាទាហានតៃត្រូវបានបង្ហាញឲឃើញថាជាផ្នែកមួយនៃទាហានល្វោដែរ មួយសតវត្សមុនការបង្កើតឡើងនៃនគរសុខោទ័យ ។

ហរិបុញ្ជ័យ

ព្រះពុទ្ធអង្គមកពីវត្តគុកគុតនៅឡាំភុន (Lamphun) ។

តាមរយៈជាមាទេវីវាម្សៈ ទីក្រុងនៃហរិបុញ្ជ័យខ្មែរ-មន (សម័យទំនើប ឡាំភុនត្រូវបានស្ថាបនិកឡើងដោយពួកឥសី ជាមាទេវី ព្រះនាងល្វោមួយអង្គ ដែលត្រូវបានគេអញ្ជើញឲទៅគ្រប់គ្រងទីក្រុងក្នុងប្រហែលឆ្នាំ៧០០គ.ស. ។ ក៏ប៉ុន្តែកាលបរិច្ឆេទត្រូវគេចាត់ទុកថាលឿនពេក សំរាប់ការស្ថាបនាហរិបុញ្ជ័យ ពេលនោះជាមាទេវីមិនបាននាំធម្មចក្រមកភាគខាងជើងទេ ។ ហរិបុញ្ជ័យប្រហែលជាពន្លកចុងក្រោយ (ប្រហែលសតវត្សទី១០) នៃនគរល្វោ រឺក៏ជំនួស ដោយជាប់ទាក់ទងនឹងនគរថាទង

ហរិបុញ្ជ័យគឺជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាថេរវាទនៅភាគខាងជើង ។ នគរនេះបានចម្រើនលូតលាស់កំឡុងរជ្ជកាលព្រះបាទអត្តយាវង្ស ដែលបានសាងធាតុហរិបុញ្ជ័យ ក្នុងឆ្នាំ១១០៨ ។ នគរនេះមានចំណងមេត្រីភាពរឹងមាំទៅនឹងនគរមនមួយទៀតនៅឯថាទង ។ កំឡុងសតវត្សទី១១ ហរិបុញ្ជ័យបានធ្វើសង្គ្រាមរ៉ាំរ៉ៃជាមួយនគរឆៀងសែនងឿនយ៉ាងតៃ ។ ដោយចុះខ្សោយដោយសារការលុកលុយរបស់តៃ ហរិបុញ្ជ័យនៅទីបញ្ចប់បានធ្លាក់ក្នុងឆ្នាំ១២៩៣ទៅដៃព្រះបាទម៉័ងក្រៃ (Mangrai) ស្ដេចនៃនគរស្រែមួយលានជារដ្ឋបន្តពីនគរងឿនយ៉ាង ។

ការមកដល់នៃពួកតៃ

ទ្រឹស្ដីថ្មីនិងត្រឹមត្រូវបំផុតអំពីដើមកំនើត នៃប្រជាជនតៃបានថ្លែងយ៉ាងច្បាស់ថាខេត្តគ័ងស៊ី (Guangxi) ក្នុងប្រទេសចិនពិតជាមាតុភូមិរបស់ពួកតៃមែនជំនួស ឲខេត្តយូណាន (Yunnan)វិញ ។ ប្រជាជនតៃដ៏ច្រើនត្រូវបានស្គាល់ថាជាពួកចួង នៅមានរស់នៅឯគ័ងស៊ីសព្វថ្ងៃនេះ ។ នៅប្រហែលឆ្នាំ៧០០គ.ស.ពួកតៃ ដែលមិនស្ថិតនៅក្រោមឥទ្ធិពលរបស់ចិនបានមកតាំងលំនៅ នៅអ្វីដែលឥឡូវគឺជា ដៀន បៀន ភូនៅប្រទេសវៀតណាមនាសម័យថ្មីនេះ តាមរយៈរឿងនិទានរបស់ឃុន បរម (Khun Borom) ។ ចាប់ពីទីនោះមក ពួកតៃបានចាប់ផ្ដើមសាយភាយមកតំបន់ទួលភ្នំភាគខាងជើង និងបានស្ថាបនាទីក្រុងជាច្រើននៅហ្លួងព្រះបាង និង ឆៀងសែន

រឿងនិទានសិង្ហនវតី និទានប្រាប់យើងឲដឹងថាមេកន្ទ្រាញពួកតៃឈ្មោះសិង្ហនវតីបានដេញកម្ចាត់ប្រជាជនវ៉ាជាជនជាតិដើម ហើយបានស្ថាបនាទីក្រុងមួយនៅឆៀងសែននៅប្រហែលឆ្នាំ៨០០នៃគ.ស. ។ ជាលើកទីមួយហើយ ដែលប្រជាជនតៃបានបង្កើតទំនាក់ទំនង ជាមួយអរិយធ៌មឥណ្ឌូបនីយកម្មនៅអាស៊ីអាគ្នេយ៍ ។ តាមរយៈហរិបុញ្ជ័យ ពួកតៃនៅឆៀងសែនបានសម្របខ្លួនទៅនឹងពុទ្ធសាសនាថេរវាទ និងរាជនាមសំស្ក្រឹតធាតុនៃដយទង់បានសាងឡើងប្រហែលឆ្នាំ៨៥០គ.ស. ដែលបង្ហាញន័យនូវការគោរពស្រលាញ់ នៃប្រជាជនតៃលើព្រះពុទ្ធសាសនាថេរវាទ ។ ប្រហែលឆ្នាំ៩០០គ.ស. សង្គ្រាមដ៏ធំដែលប្រយុទ្ធតទល់គ្នារវាងឆៀងសែន និងហរិបុញ្ជ័យបានផ្ទុះឡើង ។ កងទ័ពមនបានកាន់កាប់ឆៀងសែន ហើយស្ដេចឆៀងសែនបានភៀសព្រះកាយបាត់ ។ ក្នុងឆ្នាំ៩៣៧ មហាព្រះអង្គម្ចាស់ព្រំបានដណ្ដើមឆៀងសែន បានវិញពីពួកមន ហើយបានធ្វើទុក្ខកម្ចាត់ហរិបុញ្ជ័យយ៉ាងធ្ងន់ធ្ងរ ។

ប្រហែលឆ្នាំ១០០០គ.ស. ឆៀងសែនត្រូវបានបំផ្លាញដោយសាររញ្ជួយដី រួមជាមួយនិងអ្នកស្រុកទាំងអស់ក៏ស្លាប់ដែរ ។ ក្រុមប្រឹក្សាមួយត្រូវបានបង្កើតឡើងដើម្បីអភិបាលនគរមួយរយៈកាល ហើយក្រោយមកទៀតបុរសអ្នកស្រុកជាតិវ៉ាម្នាក់ដែលគេស្គាល់ថាជា លវចក្ករាជត្រូវបានជ្រើសរើសឲធ្វើស្ដេចនៃទីក្រុងថ្មីឆៀងសែន រឺ ងឿនយ៉ាង ។ រាជវង្សលវចក្ករាជប្រហែលជាបានគ្រប់គ្រង លើតំបន់នោះអស់រយៈពេលក្បែរ៥០០ឆ្នាំ ។

ចំនួនប្រជាជនដ៏ច្រើនលើសលប់ពេក ប្រហែលជាបានជំរុញដល់ពួកតៃដើម្បីស្វែងរកធនធានភោគទ្រព្យបន្ថែម ឆ្ពោះមកខាងត្បូង ។ នៅឆ្នាំ១២០០គ.ស. ពួកតៃបានបង្កើតខ្លួនឯងជាពួក ផ ឃុន (ពួកជនកគ្រប់គ្រង) នៅ ណាន់ ផ្រែ ស៊ុងឃ្វែ (Songkwae) សុវណ្ណខៈលោក ចក្រអង្គរ៉ៅ (Chakangrao) ។ល។ នៅជ្រលងដងទន្លេចៅពញាខាងលើ ។ ពួកព្រះអង្គម្ចាស់តៃភាគខាងត្បូងទាំងនេះបានប្រឈមមុខ នឹងឥទ្ធិពលរបស់ខ្មែរពីល្វោ ។ ភាគខ្លះក្នុងចំនោមពួកគេបានក្លាយជាអ្នកចំនុះទៅនឹងទម្រង់រាជការល្វោ-ខ្មែរ ។

អាងទន្លេចៅពញាស្ថិតក្រោមការកាន់កាប់របស់ពួកតៃ

មានរឿងព្រេងជាច្រើននិយាយ អំពីការមកដល់របស់ពួកតៃគ្រប់គ្រង លើមណ្ឌលនៃថៃកណ្ដាលរួមមានល្វោ និងសុវណ្ណភូមិ ។ មណ្ឌលសុវណ្ណភូមិបានទទួលឯករាជ្យពីអំនាចឥទ្ធិពលខ្មែរ និងដើមឡើយរួមផ្សំនូវខេត្តភាគខាងលិចថៃសម័យថ្មីនេះរួមមាន សុវណ្ណបុរី រាជបុរី និងពេជ្របុរី

នៅសតវត្សទី១២ ពួកតៃ ផ ឃុននៃទន្លេចៅពញាខាង លើបានពួតដៃគ្នានៅក្បែរ ផ ឃុននៃសុខោទ័យជាទីតាំងកងទាហានខ្មែរដ៏សំខាន់មួយ ។ ជាមួយនឹងរាជការខ្មែរទន់ខ្សោយផ ឃុនស្រី នោ ណាមថម នៃសុខោទ័យបានទទួលបានស្វយ័តភាពនៅឯដងទន្លេចៅពញាខាងលើ ។ ក៏ប៉ុន្តែ កំឡុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មហាអំនាចខ្មែរបានពង្រឹងនិងពួកតៃ ពួកផ ឃុនត្រូវបានបង្ក្រាបនិងនៅក្រោមបង្គាប់អធិរាជខ្មែរ ។ សុវណ្ណភូមិក៏បានចុះខ្សោយ ដោយសារការលុកលុយរបស់ខ្មែរ ហើយមានតែទីក្រុងសុវណ្ណបុរីតែមួយគត់ទេដែលនៅសល់ ។

សុខោទ័យនិងស្រែមួយលាន

អាស៊ីអាគ្នេយ៍ប្រ.១៣០០គ.ស. ដែលបង្ហាញនូវ ចក្រភពខ្មែរជាព៌ណក្រហម នគរល្វោជាព៌ណទឹកសមុទ្រ ចក្រភពសុខោទ័យជាព៌ណទឹកក្រូច ចាម្ប៉ាជាព៌ណលឿង ដាយវៀតជាព៌ណខៀវ និងនគរស្រែមួយលានជាព៌ណស្វាយ ។
សំនល់បាក់បែកនៃវត្តមហាធាតុ ឧទ្យានប្រវត្តិសាស្ត្រសុខោទ័យ

ទីក្រុងរដ្ឋថៃជាច្រើនបានទទួលឯករាជ្យបន្តិចម្ដងៗ ពីចក្រភពខ្មែរដែលកាន់តែទន់ខ្សោយទៅៗ ។ ទីក្រុងរដ្ឋនោះត្រូវបានគេនិយាយថាសុខោទ័យបានបង្កើតឡើងដោយក្សត្រមួយអង្គ នគរខ្លាំងដោយសារតែពុកឃុន ស្រីឥន្ទ្រាទិត្យរាជវង្សខ្មែរ (ពាក្យ ពុកឃុន មានន័យថា លោកឪ)នៅឆ្នាំ១២៣៨គ.ស. ។ លក្ខណៈនយោបាយហៅតាមបុរាណហៅតាមបុរាណថា'ឪពុកគ្រប់គ្រងកូន' ដែលស្ថិតស្ថេរមកដល់ពេលនេះ ។ គ្រប់គ្នាអាចនាំយកបញ្ហារបស់ពួកគេទៅទូលស្ដេចដោយផ្ទាល់ ដោយមានកណ្ដឹងនូវពីមុខព្រះបរមរាជវាំងសម្រាប់គោលបំណងនេះ ។ ទីក្រុងត្រូវបានត្រួតត្រាមួយរយៈខ្លីនូវតំបន់ ដែលបានកាន់កាប់ក្រោមការគ្រប់គ្រងស្ដេចរាមកំហែង ជាអ្នកបង្កើតអក្ខរក្រមថៃ ប៉ុន្តែបន្ទាប់ពីការចូលទីវង្គត់របស់ព្រះអង្គនៅឆ្នាំ១៣៦៥ នគរក៏បានធ្លាក់ចុះនិងក្លាយជាប្រធានបទ ដើម្បីការធ្វើឲលេចឡើងនូវរដ្ឋថៃ៖ នគរអយុធ្យាជារដ្ឋខ្មែរដែលថៃប្លន់យកនៅតំបន់ទន្លេចៅពញាខាងក្រោម ។

រដ្ឋថៃផ្សេងមួយទៀតដែលមានរួមគ្នា ជាមួយសុខោទ័យគឺជារដ្ឋស្រែមួយលាននៅខាងជើង តាំងនៅឆៀងម៉ៃ ។ ស្ដេចពញាម៉័ងក្រៃជាស្ថាបនិកនៃរដ្ឋនេះ ។ ទីក្រុងរដ្ឋនេះបានផុសឡើងនៅសម័យដូចគ្នាដូចសុខោទ័យ ។ ជាសក្ខីភាពស្រែមួយលានបានក្លាយ ជាសម្ព័ន្ធមិត្តិដ៏ជិស្និទ្ធនឹងសុខោទ័យ ។ បន្ទាប់ពីនគរអយុធ្យាបានលេចផុសឡើង និងពង្រីកឥទ្ធិពលរបស់ខ្លួនពីជ្រលងទន្លេចៅពញាមក សុខោទ័យជាចុងក្រោយក៏បានត្រូវបង្ក្រាប ។ សង្គ្រាមស៊ីសាច់ហុតឈាមរវាងនគរស្រែមួយលាន និងអយុធ្យាក៏បានបន្តជានិច្ចហើយឆៀងម៉ៃនៅទីបញ្ចប់ ក៏បានរាបទាបក្លាយជា'ប្រទេសចំនុះ'អយុធ្យា ។

ប្រវត្តិសាស្ត្រឯករាជ្យរបស់ស្រែមួយលាន ក៏បានបញ្ចប់ក្នុងឆ្នាំ១៥៥៨ នៅពេលដែលវាធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ពួកភូមា តាំងពីពេលនោះមកនគរត្រូវបានត្រួតត្រា ដោយភូមារហូតដល់ចុងសតវត្សទី១៨ ។ ពួកមេដឹកនាំតាមតំបន់ ក្រោយមកទៀតបានរើបំរាស់ប្រឆាំងនឹងពួកភូមា ដោយមានជំនួយពីនគរថៃធនបុរីនៃ ព្រះចៅតាក់ស៊ីន ។ 'ទីក្រុងរដ្ឋ'ភាគខាងជើងជាច្រើន ក្រោយមកបានក្លាយជាប្រទេសចំណុះនៃនគរថៃធនបុរីនិងបាងកកភាគខាងក្រោម ។ នៅដើមសតវត្សទី២០ នគរទាំងនោះបានរួមផ្សំគ្នា ហើយបានក្លាយជាមួយភាគ នៃសៀមសម័យទំនើបនេះ ដែលប្រទេសនេះឥឡូវហៅថាប្រទេសថៃ ។

អយុធ្យា

អាស៊ីអាគ្នេយ៍ប្រ.១៤០០គ.ស. ដែលបង្ហាញ ចក្រភពខ្មែរជាព៌ណក្រហម នគរអយុធ្យាជាព៌ណស្វាយខៀវ នគរដំរីមួយលានជាព៌ណស្លែ នគរសុខោទ័យជាព៌ណទឹកក្រូច ចាម្ប៉ាជាព៌ណលឿង នគរស្រែមួយលាន ជាព៌ណស្វាយក្រហម ដាយវៀតជាព៌ណខៀវ ។
ទូតសៀមមកចូលគាល់ ស្ដេចល្វីទី១៤នៅឆ្នាំ១៦៨៦ ដោយមានជំនួយពីខ្មែរ ដោយលោក ចាឃ្វីស វីហ្ករុច ឌុយផ្លេស៊ីស
អយុធ្យានៅសតវត្សទី១៧

ទីក្រុងអយុធ្យាត្រូវបានតាំងនៅលើកូនកោះតូចមួយព័ទ្ធជុំវិញដោយទន្លេបី ។ ដោយសារតែទីតាំងដ៏ខ្ពស់របស់ក្រុង អយុធ្យាក៏បានប្រែក្លាយជាមានឥទ្ធិពលភ្លាម ខាងនយោបាយ និងសេដ្ឋកិច្ច ។ អយុធ្យាមានឈ្មោះដោយឡែកផ្សេងទៀតបន្តបន្ទាប់ក្រៅពី'អយុធ្យា' ដែលបានដកចេញពីឰយុធ្យា ទីក្រុងពិសិដ្ឋិរបស់ឥណ្ឌា គឺ'ក្រុងទេព' 'ព្រះនគរ' និង'ទ្វារវតី' ។ បឋមក្សត្រនៃនគរអយុធ្យា ព្រះចៅរាមាធិបតីទី១ (គ្រប់គ្រង១៣៦៥ដល់១៣៦៩) បានបង្កើតវិភាគទានដ៏សំខាន់ពីរយ៉ាងចំពោះប្រវត្តិសាស្ត្រថៃ៖ការស្ថាបនា និងឧបត្ថម្ភដល់ព្រះពុទ្ធសាសនាថេរវាទជាសាសនាផ្លូវការ ដើម្បីធ្វើឲរាជាណាចក្រព្រះអង្គខុសពីអាណាចក្រអង្គរហិណ្ឌូជិតខាង និងការចងក្រងធម្មសាស្ត្រា និងក្បួនច្បាប់ពឹងផ្អែកលើ់ប្រភពហិណ្ឌូនិងទំនៀមទម្លាប់ប្រពៃណីថៃដែលចម្លងពីខ្មែរ ។ ធម្មសាស្ត្រានៅតែជាឧបករណ៍នៃច្បាប់ថៃរហូតដល់ចុងសតវត្សទី១៩ ។ នៅក្នុងអត្ថិភាព៤១៧ឆ្នាំ នគរអយុធ្យាបានញាំញីដោយជម្លោះគ្នាឯង ក៏ប៉ុន្តែរឿងនេះមិនរារាំងការកើនឡើងនៅអំណាចដ៏ខ្លាំងក្លារបស់នគរឡើយ នៅលើមហាដែនអាស៊ីអាគ្នេយ៍ ។

វប្បធ៌មនិងប្រពៃណីអយុធ្យាបានក្លាយជាគំរូ សម្រាប់សម័យក្រោយទៀតក្នុងប្រវត្តិសាស្ត្រថៃ បាងកកជាគ្រឹះនគររតនកោសិន្ទ្រ នៃរាជវង្សចក្រី

ចាប់ផ្ដើមជាមួយការមកដល់នៃ ឯកអគ្គរាជទូតប៉ទុយហ្កាល់ ឌ័រតេ ផ្វឺណាន់ដេស (Duarte Fernandes) ក្នុងឆ្នាំ១៥១១ អយុធ្យាបានស្គាល់ដោយពួកអឺរ៉ុបថាជា'នគរសៀម' បានចូលមកទាក់ទង ជាមួយនឹងពួកបស្ចឹមលោកកំឡុងសតវត្សទី១៦ ។ អយុធ្យាប្រែក្លាយជាក្រុងមួយ ក្នុងចំណោមទីក្រុងដ៏សំបូររុងរឿងបំផុតនៅអាស៊ីបូព៌ា ។ តាមរយៈលោក ចច ម៉ូដេលស្គី (George Modelski) អយុធ្យាត្រូវគេប៉ាន់ស្មានថាធ្លាប់ជា ទីក្រុងធំបំផុតនៅលើពិភពលោក នៅឆ្នាំ១៧០០គ.ស. ជាមួយនឹងអត្រាប្រជាជនប្រហែល១លាននាក់ ។[] ពាណិជ្ជកម្មបានរីកចំរើនលូតលាត់ ជាមួយនឹងពួកបារាំងនិងដាឆ់ក្នុងចំណោមពួកបរទេសភាគច្រើន នៅក្នុងនគររួមគ្នាជាមួយនឹងពួកចិននិងជប៉ុន ។

សម័យអយុធ្យាគេស្គាល់ថាជា"យុគមាសនៃវិជ្ជាពេទ្យ" ដោយសារតែភាពជឿនលឿនក្នុងវិស័យវេជ្ជសាស្ត្រនៅពេលនោះ ។[]

អយុធ្យាបានពង្រីកនូវដែនឥទ្ធិពលរបស់ខ្លួនលើតំបន់ដ៏សំខាន់មួយ ដែលដាក់ឲនៅក្រោមអំនាចខ្លួនចាប់ពីក្រុមរដ្ឋឥស្លាមលើឧបទ្វីបម៉ាឡេនៅតាមកំពង់ផែអាន់ដាម៉ាន់នៅមីយ៉ាន់ម៉ាសម័យបច្ចុប្បន្ន អាណាចក្រអង្គរនៃកម្ពុជា ទៅដល់រដ្ឋមួយចំនួនទៀតនៅភាគខាងជើងប្រទេសថៃ ។ នៅសតវត្សទី១៨ អំណាចនគរអយុធ្យាបានធ្លាក់ចុះបន្តិចម្ដងៗតាមរយៈជម្លោះ រវាងពួកព្រះអង្គម្ចាស់ និងពួកមន្ត្រីបានញាំញីលើឆាកនយោបាយរបស់នគរ។ ក្សត្របុរីឆ្ងាយៗបានក្លាយជាកាន់តែឯករាជ្យទៅៗ មិនខ្វល់ពីរាជបញ្ជានិងរាជក្រិតពីរាជធានីទេ ។

នៅសតវត្សទី១៨ តំណាក់កាលចុងក្រោយនៃនគរបានមកដល់ ។ ពួកភូមា ដែលពួកគេបានដណ្ដើមអំណាចនគរស្រែមួយលាន ហើយក៏បានបង្រួបបង្រួមនគររបស់ពួកគេក្រោមរាជវង្សកន់បោង (Konbaung) បានចាប់ផ្ដើមការវាយលុកជាច្រើនលើកតទល់ នឹងអយុធ្យានៅទសវត្សឆ្នាំ១៧៥០និង១៧៦០ ។ នៅទីបញ្ចប់ ក្នុងឆ្នាំ១៧៦៧ បន្ទាប់ពីការឡោមព័ទ្ធជាច្រើនខែ ពួកភូមាបានបំបែកកំពែងក្រុងអយុធ្យាចូលទៅ ហើយបានប្លន់បំផ្លិចបំផ្លាញនិងដុតកម្ទេចក្រុង ។ គ្រួសាររាជវង្សបានភៀសខ្លួនចេញពីក្រុងនិងស្ដេចចុងក្រោយរបស់អយុធ្យា ឯកអថាត (Ekkathat)បានសុគតក្រោយពីអត់អាហារដប់ថ្ងៃពេលកំពុងលាក់ព្រះកាយ ។ ព្រះញាតិវង្សអយុធ្យាក៏ត្រូវផុតរលត់អស់ទៅ ។ សរុបទៅមានស្ដេច៣៣អង្គនៅសម័យនេះបូករួមទាំងស្ដេចក្រៅផ្លូវការមួយអង្គ ។

រាជវង្សទាំងប្រាំដែលបានគ្រប់គ្រងនគរអយុធ្យា៖

  1. រាជវង្សឧទងមានស្ដេច៣អង្គ
  2. រាជវង្សសុវណ្ណភូមិមានស្ដេច៣អង្គ
  3. រាជវង្សសុខោទ័យមានស្ដេច៧អង្គ
  4. រាជវង្សប្រាសាទទង (រាជវាំងមាស)មានស្ដេច៤អង្គ
  5. រាជវង្សបាន់ភ្លូ (Bann Plu)មានស្ដេច៦អង្គ

សម័យធនបុរីនិងបាងកក

បន្ទាប់ពីជាង៤០០ឆ្នាំនៅក្នុងអំណាច ក្នុងឆ្នាំ១៧៦៧ នគរអយុធ្យាត្រូវបានដួលរលំដោយកងទ័ពភូមាឈ្លានពាន រាជធានីរបស់នគរបានឆេះ និងដែនដីបានបែកខ្ញែក ។ មេទ័ពតាក់ស៊ីន បានចាត់ចែងដើម្បីបង្រួបបង្រួមនគរឡើងវិញ ពីរាជធានីថ្មីរបស់លោកនៅធនបុរី ហើយប្រកាសខ្លួនឯងថាជាស្ដេចនៅឆ្នាំ១៧៦៩ ។ ក៏ប៉ុន្តែ តាក់ស៊ីនត្រូវបានពោលអះអាងថាប្រែជាឆ្កួត ហើយទ្រង់ត្រូវបានទម្លាក់ដាក់ឃុំក្នុងគុក និងប្រហារជីវិតនៅឆ្នាំ១៧៨២ ។ មេទ័ពចក្រីស្នងរាជ្យបន្តទ្រង់នៅឆ្នាំ១៧៨២ ជាព្រះបាទរាមាទី១ ជាស្ដេចទីមួយនៃរាជវង្សចក្រី ។ ក្នុងឆ្នាំដដែល ទ្រង់បានស្ថាបនាទីក្រុងរាជធានីថ្មីនៅបាងកក ដោយកាត់ខ្វាត់ខ្វែងដោយទន្លេចៅពញា ពីរាជធានីធនបុរីរបស់តាក់ស៊ីន ។ ក្នុងទសវត្សឆ្នាំ១៧៩០ ភូមាត្រូវបានកម្ចាយ និងរុញច្រានទៅវិញអស់ដោយសៀម ដែលវាត្រូវគេហៅក្រោយមកទៀត ។ ស្រែមួយលានក៏មានសេរីភាពពីការត្រួតត្រារបស់ភូមា ប៉ុន្តែស្ដេចនៃរាជវង្សថ្មីដែលព្រះអង្គត្រូវបានតែងតាំងឡើង ក្នុងទសវត្សឆ្នាំ១៧៩០ក៏បានក្លាយជា សាមន្តរាជនៃក្សត្រចក្រីយ៉ាងពិតប្រាកដវិញ ។

រជ្ជទាយាទនៃព្រះបាទរាមាទី១ក៏មានការព្រួយព្រះទ័យកើនឡើង ជាមួយការគំរាមកំហែងអំពីអាណានិគមនិយមអឺរ៉ុប ក្រោយពីជ័យជំនះរបស់ចក្រភពអង់គ្លេស លើប្រទេសភូមាជិតខាងក្នុងឆ្នាំ១៨២៦ ។ ការទទួលស្គាល់របស់ថៃលើកដំបូងចំពោះមហាអំនាចបស្ចឹមលោកក្នុងតំបន់ គឺសន្ធិសញ្ញាមិត្តភាពនិងពាណិជ្ជកម្ម ជាមួយសហរាជាណាចក្រក្នុងឆ្នាំ១៨៣៣ ។ ក្នុងឆ្នាំ១៨៣៣ សហរដ្ឋអាមេរិកបានចាប់ផ្ដើមចំណងការទូតជាមួយសៀម ពេលនោះប្រទេសថៃត្រូវបានហៅរហូតដល់ឆ្នាំ១៩៣៩ ហើយម្ដងទៀតរវាងឆ្នាំ១៩៤៥និង១៩៤៩ ។ យ៉ាងណាក៏ដោយ គឺនៅកំឡុងរជ្ជកាលចុងក្រោយនៃរាជ្យស្ដេចមង្កុត (១៨៥៤-១៨៦៨) និងបុត្រារបស់ទ្រង់ព្រះបាទចុឡាឡុងកន (១៨៩០-១៩១០) ដែលពេលនោះប្រទេសថៃបានបង្កើតចំនងជិតស្និទ្ធិយ៉ាងមាំមួន ជាមួយនឹងមហាអំណាចលោកខាងលិច ។ គឺត្រូវតែប្រកាន់ខ្ជាប់នៅទស្សនៈវិស័យនេះ ក្នុងប្រទេសថៃយ៉ាងទូលំទូលាយ ដែលជំនាញខាងការទូតនៃក្សត្រទាំងនេះបានរួមផ្សំ ជាមួយនឹងកំនែទម្រង់ធ្វើទំនើបនៃរាជការថៃ ដែលធ្វើឲសៀមជាប្រទេសតែមួយគត់ នៅអាស៊ីអាគ្នេយ៍រួចផុតពីនឹមអាណានិគមរបស់អឺរ៉ុប ។ នេះបានឆ្លុះបញ្ចាំងឲឃើញនៅឈ្មោះទំនើបរបស់ប្រទេស ផ្រាថេតថៃ រឺ ប្រទេសថៃ ប្រើតាំងពីឆ្នាំ១៩៣៩ (ទោះបីជាឈ្មោះនេះបានត្រូវប្ដូរត្រឡប់មកជាសៀមវិញកំឡុងឆ្នាំ១៩៤៥-៤៩ក៏ដោយ) ក្នុងន័យនេះផ្រាថេតមានន័យថាប្រទេស រឺក៏ ជាតិ

សន្ធិសញ្ញាអង់គ្លេស-សៀមឆ្នាំ១៩០៩បានធ្វើឲជាក់ច្បាស់នូវព្រំដែនសម័យថ្មី រវាងម៉ាឡាយ៉ាចក្រភពអង់គ្លេសដោយធ្វើឲមានសុវត្ថិភាពរដ្ឋអំណាចថៃលើខេត្តផាត់ថានី យ៉ាឡា នរាធិវាស (Narathiwat) និងសាទុន ដែលជាផ្នែកពីមុននៃរដ្ឋអំណាចស៊ុលតង់ម៉ាឡេពាក់កណ្ដាលឯករាជ្យ នៃផាត់ថានី និងកត្តហៈ (Kedah) ។ប្រជុំសន្ធិសញ្ញាជាមួយបារាំងបានផ្សះផ្សារព្រំដែនខាងកើតថ្មីៗរបស់ប្រទេសជាមួយឡាវនិងកម្ពុជា

ការបញ្ចប់នៃការគ្រប់គ្រងតាមបែបរាជាធិបតេយ្យផ្ដាច់ការ និងយោធា

បដិវត្តន៍សៀមឆ្នាំ១៩៣២ដឹកនាំដោយមន្ត្រីរាជការយោធាក្មេងៗ និងអ្នកបំរើការងាររដ្ឋ ។ ។ ក្រុមនេះក្ដោបក្ដាប់នូវលក្ខណៈគន្លឹះសំខាន់ៗ ពួករដ្ឋមន្ត្រីមួយចំនួនដែលជាប់សាច់ឈាមជារាជវង្សបានក្លាយ ជាចំណាត់ខ្មាំង ពេលនោះព្រះបាទរាមាទី៧ បានយាងព្រះរាជនិវេសន៍នៅព្រះបរមរាជវាំងនិទាឃរដូវនៅឯហួហ៊ិន (Hua Hin) ។ រដ្ឋប្រហារនេះ ជាធម្មតាហៅថា 'បដិវត្តន៍ឆ្នាំ១៩៣២' បានផ្លាស់ប្ដូរការគ្រប់គ្រងប្រទេសថៃ ពីរបបរាជាធិបតេយ្យផ្ដាច់ការមក ជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញវិញ ។ គណរដ្ឋមន្ត្រីគឺត្រូវបានធ្វើជាប្រធានដោយនាយករដ្ឋមន្ត្រី ។ ពួកយោធាតែងតែដើរតួសំខាន់ក្នុងនយោបាយតាំងពីមុនឆ្នាំ១៩៣២មកម៉្លេះ ។ រួចហើយនៅឆ្នាំ១៩១២ កំឡុងរាជ្យស្ដេចរាមាទី៦ ពួកទាហានក្មេងៗត្រូវបានចាប់ខ្លួនជាអ្នក ដែលបានរៀបចំផែនការធ្វើរដ្ឋប្រហារជំរុញឲមានរដ្ឋធម្មនុញ្ញ និងការផ្លាស់ប្ដូរឋានៈរបស់ស្ដេច ។

ព្រះចៅរាមាទី៧ ប្រជាធិផុកដំបូងឡើយបានទទួលយកការផ្លាស់ប្ដូរ អនុញ្ញាតឲមានរដ្ឋធម្មនុញ្ញ ប៉ុន្តែក្រោយមកទៀតក៏បានដាក់រាជ្យពីតួនាទីរបស់ទ្រង់ ដោយសារតែការប៉ះទង្គិចគ្នាជាមួយនឹងរាជរដ្ឋាភិបាល ។ រដ្ឋាភិបាលបដិវត្តន៍បានសម្រេចតែងតាំង ម្ចាស់ក្មួយព្រះជន្ម១០វស្សារបស់ទ្រង់ អនន្ទ ម៉ាហ៊ីឌុល ជាក្សត្រថ្មី ។ លើការដាក់រាជ្យរបស់ទ្រង់ ព្រះបាទប្រជាធិផុក មានព្រះរាជឱង្ការថាព្រះរាជកិច្ចនៃព្រះរាជាគឺត្រូវសោយរាជ្យ សំរាប់ភាពល្អនៃមនុស្សទាំងពួង មិនមែនសំរាប់មនុស្សតិចតួចជ្រើសរើសទ្រង់ទេ ។ នយោបាយថៃបានរត់ចូលក្នុងចលាចល តាមរយៈរាជរដ្ឋាភិបាលបដិវត្តន៍ បានលិចលង់ទៅក្នុងបក្សពួកនិយម យោធា និងពួកបញ្ញវន្ត ។ រដ្ឋប្រហារនិងការបះបោរបានចូលរួមគ្នា ។ នៅទីបញ្ចប់បក្សពួកយោធាបានដណ្ដើមអំណាចបាន ។ របបនេះបានក្លាយជារបបផ្ដាច់ការយ៉ាងជាក់ច្បាស់ឡើង ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ្លួង វិបុលសង្គ្រាម (Luang Pibulsongkram) ជាមនុស្សម្នាក់ក្នុងចំនោមសមាជិកខាងយោធាបដិវត្តន៍ ។

ស្ដេចក្មេងអនន្ទ ម៉ាហ៊ីដុល (រាមាទី៧)បានសុគតក្នុងឆ្នាំ១៩៤៦ ស្ថិតក្រោមកាលៈទេសៈអ្វីមួយដ៏អាថ៌កំបាំង ការពន្យល់របស់ពួកមន្ត្រីគឺថាទ្រង់បានបាញ់ព្រះអង្គឯងដោយចៃដន្យ ពេលដែលកំពុងជូតសំអាតកាំភ្លើងរបស់ទ្រង់ ។ ទ្រង់ត្រូវបានស្នងរាជ្យបន្តដោយព្រះភាតារបស់ព្រះអង្គ ភូមិបុល អតុល្យតេជៈ (Bhumibol Adulyadej)ជាស្ដេចដែលសោយរាជ្យយូរបំផុត ក្នុងប្រទេសថៃ ហើយមានប្រជាប្រិយមែនទែនជាមួយនឹងពួកថៃៗ ។ ទោះបីជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញមានតែឈ្មោះក៏ដោយ ក៏ប្រទេសថៃត្រូវគ្រប់គ្រងដោយក្រុមរដ្ឋាភិបាលយោធាជាបន្តបន្ទាប់ ភាគច្រើនជាក់ស្ដែងដឹកនាំដោយ ហ្លួង វិបុលសង្គ្រាម (Luang Phibunsongkhram) និងសារិត ធនរត្ន (Sarit Dhanarajata) លាយឡំគ្នាជាមួយរយៈកាលដ៏ខ្លីនៃប្រជាធិបតេយ្យ ។

នៅដើមខែមករាឆ្នាំ១៩៤១ ប្រទេសថៃបានលុកលុយសហភាពឥណ្ឌូចិនដោយផ្ដើមនូវសង្គ្រាមបារាំង-ថៃ ។ ពួកថៃ បានប្រដាប់ដោយអាវុធល្អៗ និងមានចំនួនច្រើនជាងកងកម្លាំងបារាំងបានតវ៉ាទាមទារឲឡាវយ៉ាងងាយស្រួល ។ ពួកបារាំងបានជ័យជំនះនូវឯសមរភូមិជើងទឹកកោះឆាងដាច់ខាតតែម្ដង ។

ពួកជប៉ុនបានសម្របសម្រួលការប៉ះទង្គិចគ្នា ហើយកិច្ចព្រមព្រៀងផ្អាកបាញ់ជាទូទៅត្រូវបានប្រកាសឡើងនៅថ្ងៃ២៨មករា ។ នៅថ្ងៃ៩ឧសភា សន្ធិសញ្ញាសន្តិភាពត្រូវបានចុះហត្ថលេខានៅតូក្យូ ជាមួយនឹងពួកបារាំងកំពុងត្រូវបង្ខិតបង្ខំដោយពួកជប៉ុន ក្នុងការលះបង់ការកាន់កាប់របស់គេលើដែនដីដែលមានជម្លោះ ។

នៅថ្ងៃ៨ធ្នូ ១៩៤១ ពីរបីម៉ោងបន្ទាប់ពីការវាយប្រហារលើកំពង់ផែគុជ ជប៉ុនបានទាមទារសិទ្ធិដើម្បីចល័តទ័ពឆ្លងកាត់ប្រទេសថៃ ទៅដល់ព្រំដែនម៉ាឡេ ។ ជប៉ុនបានឈ្លានពានប្រទសថៃ ហើយបានប្រយុទ្ធនឹងកងទ័ពថៃអស់រយៈពេលប្រាំមួយទៅប្រាំបីម៉ោង មុនពេលវិបុលសង្គ្រាមបានបញ្ជាឲមានបទឈប់បាញ់មួយ ។ ដោយខ្លីទៅបន្ទាប់មកទៀតជប៉ុនបានទទួលការឆ្លងកាត់ដោយសេរី ហើយនៅថ្ងៃ២១ធ្នូ ១៩៤១ ប្រទេសថៃនិងជប៉ុនបានចុះហត្ថលេខាសម្ព័ន្ធមិត្តយោធា ជាមួយនឹងពិធីការសម្ងាត់ ក្នុងទីមួយនៅឯតូក្យូព្រមព្រៀងជួយប្រទេសថៃយកមកវិញនូវដែនដី ដែលបាត់បង់ទៅចក្រភពអង់គ្លេសនិងបារាំង (ឧ.រដ្ឋសានភូមា ម៉ាឡេយ៉ា សិង្ហបុរី និងផ្នែកនៃយូនណាន បូករួមទាំងឡាវនិងកម្ពុជា) ជាលទ្ធផល ប្រទេសថៃព្យាយាមដើម្បី'ជួយ'ជប៉ុននៅ ក្នុងសង្គ្រាមប្រឆាំងនឹងពួកសម្ព័ន្ធមិត្ត ។ ការកត់សំគាល់៖ការមិនទុកចិត្តរបស់ជប៉ុនលើប្រទេសថៃបានបន្ត ដល់ចំណុចមួយនៃការបំពាក់អាវុធលើ'សម្ព័ន្ធមិត្ត' របស់ពួកគេវិញជាមួយការកាន់កាប់អាវុធយុទ្ធភណ្ឌរួមមានម៉ូសឺសៀម (Mauser) ដែលត្រូវបានផលិតនៅព្យាសមិនធម្មតា ។ ពួកថៃសេរី (ចលនាថៃសេរី) គឺជាចលនាតស៊ូលួចលាក់ ប្រឆាំងនឹងជប៉ុន ដែលបានគាំទ្រដោយសហរដ្ឋអាមេរិកនិងដំណើរការដោយសេរី ជារឿយៗជាមួយការគាំទ្រពីសមាជិកគ្រួសាររាជវង្ស (ព្រះអង្គម្ចាស់ ចុលឡា ចក្រាបុងសេ) និងក្រុមសមាជិកនៃរដ្ឋាភិបាលខ្លះ ។

បន្ទាប់ពីការបរាជ័យរបស់ជប៉ុនក្នុងឆ្នាំ១៩៤៥ ដោយមានការជួយពីថៃសេរី ប្រទេសថៃត្រូវបានប្រព្រឹត្តដូចជាប្រទេសបរាជ័យ ដោយពួកអង់គ្លេសនិងបារាំងអញ្ជឹង ទោះបីជាការគាំទ្ររបស់អាមេរិកបន្ធូរបន្ថយ ក្នុងន័យសម្ព័ន្ធមិត្ត ។ ប្រទេសថៃមិនត្រូវបានត្រួតត្រាដោយពួកសម្ព័ន្ធមិត្តទេ ក៏ប៉ុន្តែប្រទេសត្រូវបង្ខំឲប្រគល់ដែនដី ដែលបានយកពីពួកអង់គ្លេសនិងបារាំងវិញ ។ នៅក្រោយសម័យសង្គ្រាម ប្រទេសថៃធ្លាប់មានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលវាស្ដែងឲឃើញថាជា អ្នកគាំពារពីបដិវត្តន៍កុម្មុយនិស្តនៅ ក្នុងបណ្ដាប្រទេសជិតខាង ។

ទ័ពព្រៃកុម្មុយនិស្តចាប់មាន ក្នុងប្រទេសពីដើមទសវត្ស៦០រហូតដល់ឆ្នាំ១៩៨៧ យុទ្ធជនរាប់ស្ទើរទាំងអស់១២,០០០នាក់គ្រប់ពេល នៅកម្រិតកំពូលនៃចលនា ក៏ប៉ុន្តែមិនដែលចោទជាការគំរាមកំហែងធ្ងន់ធ្ងរដល់រដ្ឋទេ ។

ថ្មីៗនេះ ប្រទេសថៃក៏ជាសមាជិកសកម្មក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាពិសេសបន្ទាប់ពីការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ត្រូវបានស្ដារឡើងវិញក្នុងឆ្នាំ១៩៩២ ។

ក្រោយឆ្នាំ១៩៧៣កត់សំគាល់ ដោយការតស៊ូដើម្បីកំណត់ឲច្បាស់ នូវការសម្របសម្រួលនយោបាយនៃរដ្ឋ ។ វាត្រូវបានឈ្នះទៅខាងស្ដេចនិងឧត្ដមសេនីយ៍ ផ្រេម ទីនស៊ុឡានន្ទ (Prem Tinsulanonda) ដែលដង្ហែតាមឋានុក្រមធម្មនុញ្ញរាជាធិបតេយ្យ ។

ក្រោយឆ្នាំ១៩៧៣បានមើលឃើញនូវអន្តរកាលដ៏លំបាកលំបិន និងការបង្ហូរឈាមម្ដងម្កាលពីការគ្រប់គ្រងយោធា ទៅជារបបគ្រប់គ្រងតាមបែបប្រជាពលរដ្ឋវិញ ជាមួយការត្រឡប់ថយក្រោយជាច្រើនលើកច្រើនសារតាមផ្លូវដ៏វែងឆ្ងាយ ។ បដិវត្តិន៍១៩៧៣បានផ្ដើមឡើងនូវសម័យប្រជាធិបតេយ្យដ៏ខ្លីមិននឹងនរមួយ ជាមួយនឹងរបបសឹកកំពុងតែធ្វើឲគេខ្លាចឡើងវិញបន្ទាប់ពីការសម្លាប់រង្គាល៦តុលា១៩៧៦ ។ គណបក្សថៃរ៉ាក់ថៃដ៏មានប្រជាប្រិយភាពដឹកនាំ ដោយលោកនាយករដ្ឋមន្ត្រី ថាក់ស៊ិន ស៊ីណាវ៉ាត់ត្រាបានឡើងកាន់អំណាចនៅឆ្នាំ២០០១ ។ ផងដែរនៅពាក់កណ្ដាលឆ្នាំ២០០៥ លោក សន្ធិ លឹមថងគុល (Sondhi Limthongkul) សេដ្ឋីជំនួញប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីឈ្មោះម្នាក់ បានក្លាយជា អ្នករិះគន់ថាក់ស៊ិនយ៉ាងសំខាន់ ពីព្រោះកម្មវិធីរបស់លោកត្រូវបានបញ្ជាឲបិទ ដោយបង្ហាញឡើងនូវភាពអយុត្តិធ៌មក្នុងការដឹកនាំ ។ លោកបានបន្តការបើកចំហ នូវការពិតនៃអំពើពុករលួយរបស់រដ្ឋាភិបាលលោកថាក់ស៊ិន ដែលបានលាក់កំបាំង និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលគេហៅថាសង្គ្រាមថ្នាំញៀន ដោយសំលាប់ប្រជាជនដែលគ្មានទោសច្រើនជាង២,០០០នាក់ ។

នៅថ្ងៃ១៩កញ្ញា២០០៦ បន្ទាប់ពីការំលាយរដ្ឋសភា លោកថាក់ស៊ិន ក្រោយមកទៀតបានក្លាយជារដ្ឋាភិបាលបណ្ដោះអាសន្ន ។ ពេលនោះលោកនៅឯទីក្រុងញូយ៉កដើម្បីជំនួបនៃអ.ស.ប អគ្គមេបញ្ជាការនាយឧត្ដមសេនីយ៍ទោកងទ័ព សន្ធិ ប៊ូនយ៉ារ៉ាត់គ្លីន (Sonthi Boonyaratglin) បានផ្ដើមនូវរដ្ឋប្រហារចិត្តសាស្ត្រដែលគ្មានការបង្ហូរឈាម គឺរដ្ឋប្រហារកងទ័ពខែកញ្ញា២០០៦ គាំទ្រដោយក្រុមបក្សពួកដែលប្រឆាំងនឹងថាក់ស៊ិនជាសមាគមសង្គមក្នុងស្រុក និងក្នុងចំណោមបក្សប្រជាធិបតេយ្យស្ដាំនិយម ។

នៅពាក់កណ្ដាលឆ្នាំ២០០៨ សម្ព័ន្ធភាពប្រជាជនដើម្បីប្រជាធិបតេយ្យ (PAD, ខ្មែរ:ភីអេឌី រឺ ស.ប.ប.) ដឹកនាំការតវ៉ាប្រឆាំងដ៏ធំតទល់នឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី សាម៉ាក់ ស៊ុនថារ៉ាវ៉េត ដែលលោកត្រូវគេរិះគន់ចំពោះចំណងមិត្តភាពនឹងលោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ិន ស៊ីណាវ៉ាត់ត្រា ។ នៅថ្ងៃ២៦សីហា ២០០៨ ពួកអ្នកតវ៉ាប្រឆាំងបានកាន់កាប់ក្រសួងរដ្ឋាភិបាលជាច្រើនដោយខុសច្បាប់ រួមនឹងវិមានរដ្ឋាភិបាលដែលពួកគេបានបំផ្លិចបំផ្លាញ ដើម្បីបង្ខំឲរដ្ឋាភិបាលផ្ដល់ទៅតាមការទាមទារ ។[] ផ្ដើមនៅថ្ងៃ២៩សីហា ពួកបាតុករបានបង្អាក់ហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាសនិងដែក បូករួមទាំងអាកាសយានដ្ឋានសុវណ្ណភូមិ ។ ពួកគេមិនដែលបានត្រូវគេប្ដឹងទេ ។[] ការវឹកវរបានស្ងប់ទៅវិញក្នុងខែធ្នូ នៅពេលដែលបីក្នុងចំណោមគណបក្សទាំងនោះបានបង្កើតឡើង រដ្ឋាភិបាលក៏ត្រូវបានរំលាយ ដោយក្រុមប្រឹក្សារដ្ឋធម្មនុញ្ញចំពោះការក្លែងបន្លំការបោះឆ្នោត ។[] បន្ទាប់ពីការសំរេចនេះ ដៃគូចំរុះមុនៗជាច្រើននៃរដ្ឋាភិបាលក្រោយមកទៀតក៏បានចុះចូល និងចូលរួមគណបក្សប្រឆាំងដ៏ធំ គណបក្សប្រជាធិបតេយ្យ ហើយច្រានចោលការបោះឆ្នោត ដើម្បីបង្កើតឡើងរដ្ឋាភិបាលថ្មីភ្លាមៗជាការបំពេញចិត្តទៅ ដល់ឥស្សរជនអភិរក្សចាស់ៗ ។[]

កំណត់ត្រា

  1. David K. Wyatt, A Short History of Thailand (Yale University Press: New Haven, Connecticutt, 2003) p. 18.
  2. Brown, Robert L. (1996). The Dvaravati wheels of law and the Indianization of South East Asia. Leiden:E.J.Brill
  3. Jacq-Hergoualc'h, Michel, &Hobson, Victoria. (2002). Malay Peninsula: crossroads of maritime silkroads. Leiden:Koninkijke Brill N.V.
  4. ចច ម៉ូដេលស្គី (George Modelski), World Cities: –3000 to 2000, Washington DC: FAROS 2000, 2003. ISBN 0-9676230-1-4.
  5. Rong Syamananda, A history of Thailand, សាកលវិទ្យាល័យចុល្លាឡុងកន, 1986, p 92
  6. "Thai protesters 'want new coup'". BBC News. 2008-08-26. Retrieved ២០០៨-០៩-០២. {{cite web}}: Check date values in: |accessdate= (help)
  7. Wannabovorn, Sutin (2008-08-30). "Pressure grows on Thai prime minister to resign". Associated Press. Retrieved ២០០៨-០៩-០២. {{cite web}}: Check date values in: |accessdate= (help)[តំណភ្ជាប់ខូច]
  8. "Ousting the prime minister". ពួកសេដ្ឋវិទូ. 2 December 2008. http://www.economist.com/world/asia/displaystory.cfm?story_id=12716260&fsrc=rss។ បានយកមក ២ធ្នូ ២០០៨. 
  9. english@peopledaily.com.cn. "Thailand's Democrat Party, former coalition parties to form new gov't". English.people.com.cn. Retrieved ២០០៨-១២-១០. {{cite web}}: Check date values in: |accessdate= (help)

ឯកសារយោង

  • Thongchai Winichakul. Siam Mapped. University of Hawaii Press, 1984. ISBN 0-8248-1974-8
  • Wyatt, David. Thailand: A Short History (2nd edition). Yale University Press, 2003. ISBN 0-300-08475-7

មើលផងដែរ