Jump to content

ប្រលេឡូក្រាម

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ប្រលេឡូក្រាម ABCD ប្រលេឡូក្រាម ជាប្រភេទចតុកោណដែលមានជ្រុងស្រប ២ គូ។ គ្រប់ជ្រុងឈមនៃប្រលេឡូក្រាម (ជ្រុង ២ ដែលនៅឆ្ងាយ ផ្ទុយពីគ្នា និងមិនប៉ះគ្នា) តែងតែស្របគ្នានិងមានប្រវែងស្មើគ្នា នោះគ្រប់មុំឈមនៅក្នុងប្រលេឡូក្រាមនោះក៏មានរង្វាស់ស្មើគ្នា។ ពាក្យថា "ប្រលេឡូក្រាម" គឺបានមកពីពាក្យភាសាក្រិច "parallēló-grammon" ដែលមានន័យថា រាងនៃជ្រុងស្រប។

លក្ខណៈ


លក្ខណៈសំគាល់

លក្ខណៈដូចរៀបរាប់តទៅនេះ មានលក្ខណៈគ្រប់គ្រាន់ស្មើគ្នា ក្នុងការបង្ហាញថាចតុកោណ ១ជាប្រលេឡួក្រាម។

  • ចតុកោណដែលមានជ្រុងឈមស្របគ្នា២ៗ។
  • ចតុកោណប៉ោងដែលមានជ្រុងឈមគ្នាមានប្រវែងស្មើគ្នា២ៗ។
  • ចតុកោណដែលមានអង្កត់ទ្រូងកាត់គ្នាត្រង់ចំនុចកណ្តាល។
  • ចតុកោណប៉ោងដែលមានមុំឈមគ្នាស្មើគ្នា២ៗ។
  • ចតុកោណប៉ោងដែលមានជ្រុងជាប់គ្នាជាមុំបន្ថែមគ្នា។
  • ABCD ជាប្រលេឡួក្រាមកាលណា


ចំនាំ

ចតុកោណស្មើ ចតុកោណកែង ការ៉េ ជាប្រលេឡូក្រាមពិសេស។


រូបមន្ត

ក្រលាផ្ទៃ

បរិមាត្រ

ផ្សេងទៀត