Jump to content

ប្រធានាធិបតីវៀតណាម

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
Chủ tịch nước Cộng hòa xã hội chủ nghĩa Việt Nam
អ្នក​កាន់​តំណែងបច្ចុប្បន្ន
លឿង កឿង

ចាប់​តាំងពី ២១​ តុលា ២០២៤
បែបបទលោក (ស្រី) ប្រធានាធិបតី
(ក្រៅផ្លូវការ)
ឯកឧត្តម
(ការទូត)
ប្រភេទប្រមុខរដ្ឋ
សមាជិកនៃ
និវេសនដ្ឋានវិមានប្រធានាធិបតី
អ្នកតែងតាំងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា
អ្នកចាត់តាំងរដ្ឋសភា
រយៈពេលប្រាំឆ្នាំ (អាចបន្តបាន)
Constituting instrumentរដ្ឋធម្មនុញ្ញវៀតណាម
អ្នកសម្ពោធតំណែងហូ ជីមិញ
និម្មិតកម្ម2 កញ្ញា 1945; 79 ឆ្នាំកន្លងទៅ (1945-០៩-02)
អនុប្រធានអនុប្រធានាធិបតី
ប្រាក់ខែ១៥,៧៣០,០០០ ប្រចាំខែ[]
គេហទំព័រគេហទំព័រផ្លូវការ (ជាភាសាវៀតណាម)

ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ភាសាវៀតណាមChủ tịch nước Cộng hòa xã hội chủ nghĩa Việt Nam, បកប្រែចំមកថា "ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម") គឺជាប្រមុខរដ្ឋនៃប្រទេសវៀតណាមដែលត្រូវបានជ្រើសតាំងដោយសមាជិកនៃរដ្ឋសភាវៀតណាម។ ដោយសារ​តែប្រទេសវៀតណាម​ជា​រដ្ឋ​ឯកបក្ស ដូច្នេះបេក្ខភាពសម្រាប់មុខតំណែងប្រធានាធិបតីគឺត្រូវជ្រើសរើសដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ ​ម្យ៉ាងវិញទៀត ប្រធានាធិបតី​ត្រូវ​បាន​គេ​ចាត់​ទុក​ជាទូទៅថា​ជា​មុខតំណែង​ខ្ពស់​បំផុត​ទីពីរនៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​វៀតណាមបន្ទាប់​ពីអគ្គលេខាធិការបក្ស[]

ក្នុងនាមជាប្រមុខរដ្ឋ ប្រធានាធិបតីត្រូវជាតំណាងឱ្យប្រទេសវៀតណាមទាំងក្នុងនិងក្រៅប្រទេស ហើយព្រមទាំងរក្សានូវប្រតិបត្តិការ កិច្ចសម្របសម្រួល និងស្ថិរភាពរបស់រដ្ឋាភិបាលជាតិឱ្យបានទៀងទាត់ និងព្រមទាំងការពារឯករាជ្យ និងបូរណភាពទឹកដីរបស់ប្រទេសផង។

ប្រធានាធិបតីត្រូវតែជាសមាជិកក្នុងរដ្ឋសភា។ លើស​ពី​នេះ​ ប្រធានាធិបតី​ក៏មានឈ្មោះជាសមាជិក​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត និង​ជា​សមាជិក​ការិយាល័យ​នយោបាយផងដែរ។ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តជាស្ថាប័នជ្រើសរើសបេក្ខភាពប្រធានាធិបតី រួចពួកគេត្រូវបញ្ជូនបញ្ជីឈ្មោះបេក្ខភាពទាំងអស់នោះទៅឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបញ្ជាក់ និងតែងតាំង ដើម្បីមានឈ្មោះឈរបោះឆ្នោតផ្លូវការ។

ប្រធានាធិបតីអាចតែងតាំងអនុប្រធានាធិបតី នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី និងមន្ត្រីផ្សេងៗទៀត ដោយមានការយល់ព្រមពីរដ្ឋសភា។ មិនតែប៉ុណ្ណោះ ប្រធានាធិបតី​ក៏​កាន់តំណែងជា​អគ្គមេបញ្ជាការ​​នៃ​កងកម្លាំង​ប្រដាប់អាវុធ​ប្រជាជន​វៀតណាម និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ការពារជាតិ និង​សន្តិសុខផងដែរ។ បន្ថែម​ពីលើ​នេះ ​ប្រធានាធិបតី​​ជា​សមាជិក​នៃ​គណៈកម្មាធិការ​មជ្ឈិម​យោធា និង​គណៈកម្មាធិការ​បក្ស​នគរបាលមជ្ឈិម។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១១ មក ប្រធានាធិបតីត្រូវជាប្រធានគណៈកម្មាធិការមជ្ឈិមសម្រាប់កំណែទម្រង់ប្រព័ន្ធតុលាការ។

លោកឧត្តមសេនីយ៍លឿង កឿងគឺជាប្រធានាធិបតីកំពុងកាន់អំណាចសព្វថ្ងៃ ដោយបានឡើងមកកាន់អំណាចតាំងពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បន្តពីលោកអគ្គលេខាធិការបក្សតូ ឡឹម[]

មើលផងដែរ

ឯកសារយោង

  1. News, V. T. C. (13 August 2016). "(វៀតណាម) Lương của Chủ tịch nước, Thủ tướng, Chủ tịch Quốc hội là bao nhiêu? - VTC News". Báo VTC. Archived from the original on 14 សីហា 2016. Retrieved 21 ធ្នូ 2021. {{cite web}}: |last= has generic name (help)
  2. "Bộ Chính Trị Quy Định 4 Chức Danh Lãnh Đạo Chủ Chốt Của Đảng, Nhà Nước". https://congdoanhaiphong.vn/tin-tuc-su-kien/danh-muc-trong/bo-chinh-tri-quy-dinh-4-chuc-danh-lanh-dao-chu-chot-cua-dang-nha-nuoc-4300.html. 
  3. https://dantri.com.vn/xa-hoi/ong-luong-cuong-giu-chuc-chu-tich-nuoc-20241020215545176.htm