Jump to content

បដិវត្តន៍កុម្មុយនីស្តចិន

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
បដិវត្តន៍កុម្មុយនិស្តចិន
中国人民解放战争
(សង្គ្រាមរំដោះប្រជាជនចិន)
第二次國共內戰 / 第二次国共内战
(សង្គ្រាមស៊ីវិលគួមីនតាង–ចិនកុម្មុយនិស្តទី២)
ផ្នែកនៃសង្គ្រាមស៊ីវិលចិន (១៩២៧–១៩៤៩)
ផ្នែកនៃសង្គ្រាមត្រជាក់ (១៩៤៧–១៩៥០)

កងទ័ពរំដោះប្រជាជនចិននៅលើវិមានប្រធានាធិបតីនៅទីក្រុងណានជីងក្នុងឆ្នាំ១៩៤៩។
កាលបរិច្ឆេទ ១៩៤៥–១៩៥០[lower-alpha ១][lower-alpha ២]
(៤ ឆ្នាំ, ៤ ខែ, ១ សប្តាហ៍)
ទីតាំង ប្រទេសចិន
លទ្ធផល
ភាគីសង្គ្រាម

គាំទ្រដោយ៖
ប្លុកខាងកើត


គាំទ្រដោយ៖
ប្លុកខាងលិច

មេបញ្ជាការ និង មេដឹកនាំ
កម្លាំង
  • ១,២៧០,០០០ (កញ្ញា ១៩៤៥)
  • ២,៨០០,០០០ (មិថុនា ១៩៤៨)
  • ៤,០០០,០០០ (មិថុនា ១៩៤៩)
  • ៤,៣០០,០០០ (មិថុនា ១៩៤៦)
  • ៣,៦៥០,០០០ (មិថុនា ១៩៤៦)
  • ១,៤៩០,០០០ (មិថុនា ១៩៤៩)
សហេតុភាព និង ការខាងបង់
២៥០,០០០ នាក់ក្នុងយុទ្ធនាការចំនួនបី ១.៥ លាននាក់ក្នុងយុទ្ធនាការចំនួនបី[]

បដិវត្តន៍កុម្មុយនិស្តចិន, ត្រូវបានគេស្គាល់នៅចិនដីគោកថា សង្គ្រាមរំដោះ (ចិនសម័យ: 解放战争; ចិនបុរាណ: 解放戰爭; ភិងអ៊ិង: Jiěfàng Zhànzhēng), គឺជាជម្លោះយោធាដែលដឹកនាំដោយបក្សកុម្មុយនិស្តចិននិងលោកប្រធានម៉ៅសេទុង ហើយជាលទ្ធផល ប្រទេសចិនត្រូវក្លាយជារដ្ឋកុម្មុយនិស្តដោយមានឈ្មោះថា សាធារណរដ្ឋប្រជាមានិតចិនរហូតមកដល់បច្ចុប្បន្ន។ បដិវត្តន៍នេះបានចាប់ផ្តើមនៅឆ្នាំ១៩៤៦ ក្រោយពីសង្គ្រាមចិន–ជប៉ុនលើកទី២ (១៩៣៧–៤៥) បានបញ្ចប់ ហើយវាត្រូវជាព្រឹត្តិការណ៍ផ្នែកទីពីរនៃសង្គ្រាមស៊ីវិលចិន (១៩៤៥–៤៩)។[]

សាវតារប្រវត្តិសាស្ត្រ

ប្រវត្តិវិទូមួយចំនួនបាននិយាយថាដើមហេតុនៃបដិវត្តន៍កុម្មុយនិស្តចិនគឺកើតមកពីវិសមភាពនៅក្នុងសង្គមចិនដែលមានអត្ថិភាពចាប់តាំងពីចុងសម័យនៃរាជវង្សឆេងមកម្លេះដោយនៅសម័យនោះ អត្រាថ្លៃឈ្នួលគឺមានកម្រិតខ្ពស់ចំណែកឯពន្ធដែលបានបង់ដោយប្រជាពលរដ្ឋគឺត្រូវបានធ្លាក់ទៅក្នុងដៃមេភូមិ និងម្ចាស់ដីធ្លីទាំងស្រុង។ អ្នកប្រវត្តិវិទូម្នាក់បានបញ្ហាញស្ថិតិមួយថា"ប្រជាកសិករចិនប្រមាណតែដប់ភាគរយប៉ុណ្ណោះដែលបានកាន់កាប់ដី ២/៣ នៃផ្ទៃដីសរុប"។[] ប្រវត្តិវិទូទាំងនេះបានបន្ថែមទៀតថា ប្រទេសចិនកាលនុះគឺកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរពីមហាអំណាចអាណានិគមលោកខាងលិច និងប្រទេសជប៉ុន ហើយម៉្យាងទៀតចិនត្រូវប្រឈមនឹងការវាយប្រហារពីគ្រប់ទិសទី (ឧទាហរណ៍៖ សង្គ្រាមអាភៀន) និងត្រូវបង្ខំឱ្យចុះលើសន្ធិសញ្ញាវិសមភាពជាច្រើន។ រួមទាំងបញ្ហាផ្ទៃក្នុងផង ឥទ្ធិពលនិងអំណាចប្រទេសចិនបានធ្លាក់ចុះយ៉ាងដុនដាប។ ទាំងអស់នេះបានបណ្តុះឱ្យប្រជាជនចិនជាច្រើននាក់បានមកប្រកាន់លទ្ធិជាតិនិយម និងឆ្វេងនិយម[ត្រូវការអំណះអំណាង]

បន្ទាប់ពីភាពចលាចលនៅក្នុងប្រទេសនិងការដាក់សម្ពាធជាច្រើនពីបរទេសដែលបានធ្វើឱ្យរដ្ឋឆេងចុះខ្សោយ មន្ត្រីយោធាចិនថ្មីៗក៏បាននាំគ្នាងើបបះបោរ (បដិវត្តន៍ចិនឆ្នាំ១៩១១) ផ្តួលរំលំរបបរាជានិយមចិនដែលមានអាយុកាលជាង ២,០០០ ឆ្នាំនិងជំនួសមកវិញនូវរបបសាធារណរដ្ឋ[] ពេលសង្គ្រាមលោកលើកទី១ និងបដិវត្តន៍ខែតុលានៅរុស្ស៊ីបានបញ្ចប់ ចលនាតស៊ូពលកម្មនៅចិនក៏ចាប់ផ្តើមរីករាលដាលពេញផ្ទៃប្រទេសដោយពលករកម្មករទាំងអស់បានខិតខំប្រឹងប្រែងតវ៉ាជាមួយនឹងរដ្ឋាភិបាលក្នុងគោលបំណងចង់តម្លើងប្រាក់ឈ្នួលធ្វើការ។ នៅទីក្រុងស៊ាងហៃ អំពើកូដកម្មប្រមាណ ៤៥០ ករណីបានផ្ទុះឡើងរវាងឆ្នាំ១៩១៩ និងឆ្នាំ១៩២៣។[]

ប្រវត្តិទូបារាំងម្នាក់ឈ្មោះលូស៊ីអង់ ប៊ីនកូបានសួរសំណួរមួយថា តើបដិវត្តន៍នេះអាចមានអ្វីទាក់ទងជាមួយនឹងចក្រពត្តិនិយមឬ"សក្តិភូមិនិយម"។ លោកបានចង្អុលបង្ហាញថាបក្សកុម្មុយនិស្តចិនមិនសូវជាទទួលបានលាភជោគជ័យអ្វីទេមុនការឈ្លានពានរបស់ជប៉ុននៅក្នុងឆ្នាំ១៩៣៧។ មុនពេលសង្គ្រាម ប្រជាកសិករគឺមិនទាន់បានត្រៀមខ្លួនសម្រាប់បដិវត្តន៍អ្វីនោះទេព្រោះថាបើពួកគេចូលក្នុងចលនាបដិវត្តន៍នោះ សេដ្ឋកិច្ចកសិកម្មចិនអាចនឹងដួលរលំ។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះនុះគឺលទ្ធិជាតិនិយម៖ "វាគឺជាសង្គ្រាម (ជាមួយជប៉ុន) ដែលបានប្រមូលកសិករទាសករនិងប្រទេសចិនទាំងមូលឱ្យធ្វើបដិវត្តន៍ ហើយបក្សកុម្មុយនិស្តចិនក៏ចាប់ផ្តើមមានប្រជាប្រិយភាពឡើងពីពេលនោះដែរ។" ចលនាបដិវត្តន៍កុម្មុយនិស្តចិនគឺមានគោលលទ្ធិនិងគោលបំណងដ៏វែងឆ្ងាយ ហើយនិងយុទ្ធសាស្ត្រនយោបាយច្បាស់លាស់។ ទាំងអស់នេះបានអនុញ្ញាតឱ្យចលនាកុម្មុយនិស្តអាចសម្របខ្លួនទៅតាមគ្រប់ស្ថានភាពនិងកាលៈទេសៈដែលកើតមាននៅប្រទេសចិន។

ការស្ថាបនាបក្សកុម្មុយនិស្តចិន

គណបក្សកុម្មុយនិស្តចិន (គកច) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២១ ពោលគឺអំឡុងពេលដែលចលនា ៤ ឧសភាកំពុងសកម្ម ហើយម៉ៅសេទុងបានចាត់ទុកវាជាថ្ងៃកំណើតនៃលទ្ធិកុម្មុយនិស្តនៅចិន។[]

គកច បានចងសម្ព័ន្ធភាពជាមួយគួមីនតាងដែលជាគណបក្សជាតិនិយមចិនប៉ុន្តែមិនសូវទទួលបានផលអ្វីប៉ុន្មានទេ។ នៅឆ្នាំ១៩២៧ សម្ព័ន្ធភាពនេះក៏បានបែកបាក់ហើយក្រុមកុម្មុយនិស្តក៏ក្លាយជាអ្នករងគ្រោះពីវិសុទ្ធកម្មនយោបាយដែលប្រព្រឹត្តិធ្វើឡើងដោយគណបក្សគួមីនតាងក្រោមការដឹកនាំរបស់លោកចាង កាយចៀក[] ក្រោយឆ្នាំ១៩២៧ ពួកកុម្មុយនិស្តបានរត់ទៅកាន់ទីជនបទហើយបានកសាងមូលដ្ឋានបក្ស/ទ័ពនៅពាសពេញប្រទេសចិន។ អំឡុងពេលចិនត្រូវរងការឈ្លានពានពីប្រទេសជប៉ុន ពួកកុម្មុយនិស្តបានឈ្លាតឱកាសបង្កើតមូលដ្ឋានបន្ថែមនៅក្នុងតំបន់ដែលកាន់កាប់ដោយកងទ័ពជប៉ុនហើយថែមទាំងតាំងទីបញ្ជាការខ្លួននៅទីនោះផងដែរ។[១០]

សង្គ្រាមស៊ីវិលចិន ឆ្នាំ១៩៤៥–១៩៤៩

ពួកជាតិនិយមមានគុណសម្បត្តិទាំងខាងចំនួនកងទ័ពនិងគ្រឿងសព្វាវុធ មានទឹកដីធំទូលាយ មានចំនួនប្រជាជនច្រើន និងទទួលបានការគាំទ្រឥតឈប់ឈរពីអន្តរជាតិ។ ក្រុមបក្សពួកកុម្មុយនិស្តវិញបានចាប់ផ្តើមមានវត្តមាននៅម្តុំភាគខាងជើងនិងភាគពាយព្យនៃប្រទេសចិន។ កងទ័ពជាតិនិយមចិនជាច្រើននាក់ដែលទទួលបានការបណ្តុះបណ្តាលយ៉ាងល្អិតល្អន់ត្រូវបានកម្ចាត់ចោលនៅក្នុងសង្គ្រាមជាមួយនឹងកងទ័ពជប៉ុនដែលបំពាក់ដោយគ្រឿងសស្ត្រាវុធទំនើបៗនិងល្អប្រសើរជាង ចំណែកឯពួកកុម្មុយនិស្តវិញគឺទទួលរងនូវការខាតបង់តិចតួចបំផុត។ ពេលសង្គ្រាមស៊ីវិលលើកទី២ បានផ្ទុះឡើង ក្រុមកុម្មុយនិស្តចិនត្រូវបានគាំទ្រនិងផ្តល់ជំនួយដោយសហភាពសូវៀត ចំណែកឯសហរដ្ឋអាមេរិកវិញបានផ្តល់ជំនួយដល់ក្រុមជាតិនិយមចិនដោយផ្គត់ផ្គង់ពួកគេនូវគ្រឿងអាវុធយោធាដែលមានតម្លៃប្រមាណរាប់រយលានដុល្លារក៏ដូចជាបញ្ជូនទ័ពជាតិនិយមតាមផ្លូវអាកាសពីតំបន់ចិនកណ្តាលទៅម៉ាន់ជូរីក្នុងគោលបំណងដណ្តើមតំបន់នោះពីពួកកុម្មុយនិស្ត។ លោកចាង កាយចៀកបានប្រមូលទ័ពរបស់លោកត្រៀមប្រឈមជាមួយនឹងកងទ័ពរំដោះប្រជាជនចិននៅក្នុងព្រឹត្តិការណ៍ប្រយុទ្ធគ្នាមួយនៅឡៅស៊ីអំឡុងរដូវស្លឹកឈើជ្រុះនៃឆ្នាំ១៩៤៨។ កម្លាំងរបស់កងទ័ពជាតិនិយមនៅខែកក្កដា ឆ្នាំ១៩៤៦ មានចំនួន ៤,៣ លាននាក់ដែលក្នុងនោះមាន ២,៣ លាននាក់ត្រូវបានបណ្តុះបណ្តាលយ៉ាងល្អនិងត្រៀមរួចជាស្រាច់សម្រាប់ការប្រយុទ្ធចល័តនៅទូទាំងប្រទេស។[១១][១២][១៣] ក្រឡេកមកមើលសមរភូមិឡៅស៊ីវិញ ទោះបីជាចិនជាតិនិយមមានគុណសម្បត្តិច្រើនក៏ដោយក៏នូវតែច្បាំងចាញ់ក្រុមកុម្មុយនិស្ដដដែរហើយក្រោយពីពេលនោះមក ក្រុមជាតិនិយមចិនក៏ចាប់ផ្តើមដកថយបន្តិចម្តងៗទៅតំបន់ភាគខាងត្បូង។

លទ្ធផល

នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ប្រធានបក្សម៉ៅសេទុងបានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិនឡើងនៅឯទីលានធានអានមិន។ ខណៈពេលដែលចាង កាយចៀកនិងទ័ពប្រមាណ ៦០០,០០០ នាក់ជាមួយនឹងប្រជាជនស្មោះស្ម័គ្រប្រមាណ ២ លាននាក់បាននាំគ្នារត់ភៀសខ្លួនទៅលើកោះតៃវ៉ាន់។ ចាប់ពីពេលនោះមក ការតស៊ូប្រឆាំងនឹងពួកកុម្មុយនិស្តនៅលើទឹកដីចិនដីគោកក៏ចាប់ផ្តើមស្រុតចុះជាលំដាប់។ បន្តិចក្រោយមក ក្រុមកុម្មុយនិស្តចិនបានផ្តើមការប្រយុទ្ធនៅសមរភូមិជីនមិនក្នុងការប៉ុនប៉ងចង់ដណ្តើមកាន់កាប់កោះជីនមិនពីពួកជាតិនិយមប៉ុន្តែលទ្ធផលត្រូវបរាជ័យ។ នៅអំឡុងខែធ្នូ ឆ្នាំ១៩៤៩ ចាង កាយចៀកបានប្រកាសពីអត្ថិភាពនៃរដ្ឋតៃវ៉ាន់និងតាងរដ្ឋធានីបណ្តោះអាសន្ននៅទីក្រុងតៃប៉ិ ហើយបានបន្តអះអាងថារដ្ឋាភិបាលរបស់លោកគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់នៃប្រទេសចិនខណៈដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានខិតខំអំពាវនាវឱ្យមានការបង្រួបបង្រួមជាតិ។ ការប្រយុទ្ធតទល់ជាងចុងក្រោយបង្អស់រវាងកងកម្លាំងជាតិនិយមនិងកុម្មុយនិស្តបានបញ្ចប់ដោយក្រុមកុម្មុយនិស្តបានសម្រេចចូលកាន់កាប់កោះហៃណាននៅខែឧសភាឆ្នាំ ១៩៥០។ នៅខែមិថុនា ឆ្នាំ១៩៥០ ការផ្ទុះឡើងនៃសង្គ្រាមកូរ៉េបាននាំឱ្យរដ្ឋាភិបាលអាមេរិកដាក់កងនាវាទី ៧ របស់ខ្លួននៅច្រកសមុទ្រតៃវ៉ាន់ដើម្បីការពារកុំអោយភាគីទាំងសងខាងបន្តវាយប្រហារគ្នាទៀត។[១៤]

កំណត់សម្គាល់

  1. ជម្លោះនេះមិនមានកាលបរិច្ឆេទបញ្ចប់ជាផ្លូវការទេ។ ទោះជាយ៉ាងណា ប្រវត្តិវិទូបានយល់ស្របជាទូទៅថាភ្លើងសង្គ្រាមបានថយចុះបន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនបានយកកោះកន្ទុយមូសដែលត្រូវជាកោះចុងក្រោយដែលកាន់កាប់ដោយសាធារណរដ្ឋចិននៅប្រជុំកោះវ៉ានសាន[]
  2. កុបកម្មអ៊ីស្លាមគួមីនតាងប្រឆាំងនឹងការគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតចិនបានបន្តនៅខេត្តហ្គានស៊ូ ឆេងហៃ នីងសៀរ ស៊ីនជាំង យូណាន រហូតដល់ឆ្នាំ១៩៥៨។

ឯកសារយោង

អាគតដ្ឋាន

  1. Westad, Odd (2003). Decisive Encounters: The Chinese Civil War, 1946–1950. Stanford University Press. p. 305. ល.ស.ប.អ. 978-0-8047-4484-3. https://archive.org/details/decisiveencounte00west។ បានយកមក 2019-03-08. "last major GMD stronghold." 
  2. ២,០ ២,១ (2007年)"1946~1947年美国对华军火禁运的几个问题". 美國研究 (第3期).
  3. Lynch, Michael (2010). The Chinese Civil War 1945–49. Osprey Publishing. p. 91. ល.ស.ប.អ. 978-1-84176-671-3. https://books.google.com/books?id=rkJYue5dCJgC&pg=PA91។ បានយកមក 2015-11-15. [តំណភ្ជាប់ខូច]
  4. “Chinese Civil War of 1945–49”, Dictionary of Wars (2007), Third Edition, George Childs Cohn, Ed., pp. 121–122.
  5. Roberts, John Peter (2016-01-21). China: From Permanent Revolution to Counter-Revolution. Wellred. ល.ស.ប.អ. 9781900007634. https://books.google.com/books?id=dXt7jwEACAAJ. 
  6. Li, Xiaobing. [2007] (2007). A History of the Modern Chinese Army. University Press of Kentucky. ISBN 0-8131-2438-7, ISBN 978-0-8131-2438-4. pp. 13, 26–27.
  7. Dirlik, Arif (1989). The Origins of Chinese Communism. Oxford University Press. ល.ស.ប.អ. 9780195054545. https://archive.org/details/originsofchinese00dirl. "The Origins of Chinese Communism." 
  8. "World Policy Journal - Summer 2005". World Policy (in American English). Archived from the original on 2018-07-0. Retrieved 2018-12-10. {{cite web}}: Check date values in: |archive-date= (help); More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  9. Hunt, Michael H. (2015). The World Transformed 1945 to the present. Oxford University Press. p. 113. ល.ស.ប.អ. 978-0-19-937102-0. 
  10. Patrick Fuliang Shan, “Local Revolution, Grassroots Mobilization and Wartime Power Shift to the Rise of Communism,” in Xiaobing Li (ed.), Evolution of Power: China’s Struggle, Survival, and Success, Lexington and Rowman & Littlefield, 2013, pp. 3–25.
  11. (ជាzh). p. 374. 
  12. (ជាzh). p. 12. 
  13. (ជាzh). p. 450. 
  14. "Army Department Teletype conference, ca. June 1950". Harry S. Truman Library and Museum. US Department of Defense. Archived from the original on 6 វិច្ឆិកា 2018. Retrieved 2015-04-14. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)

ប្រភព