Jump to content

នរេន្ទ្រវម៌្ម (វ្យាធបុរ)

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
នរេន្ទ្រវម៌្ម
ព្រះបាទ
រាជ្យមុនមិនស្គាល់
រាជ្យបន្តមិនស្គាល់
ស្វាមី/មហេសីមិនស្គាល់
បុត្រព្រះនាងហ្វារេន្ទ្រលក្ឝ្មី
វង្សកៅណ្ឌិន្យ
សន្តតិវង្សសោមវង្ស
បិតាព្រាហ្មណ៍អគ្គស្សត្យ
មាតាព្រះនាងយសោមទិ

វ្រះបាទនរេន្ទ្រវម៌្ម ព្រះអង្គមានបុត្រីមួយព្រះអង្គ ព្រះនាមហ្វារេន្ទ្រលក្ឝ្មីដែលព្រះនាងជាមហេសីនៃវ្រះបាទរាជបតិវម៌្ម ជាក្សត្រនៃវ្យាធបុរ

ពង្សាវតារ

តាម​សិលា​ចារឹកវ្រះបាទ​ បាន​បញ្ជាក់​ថាវ្រះបាទមហីបតិវម៌្មទ្រង់​មាន​បុត្រី​មួយ​ព្រះ​អង្គ គឺ​ព្រះ​នាងឥន្ទ្រទេវី ដែល​ត្រូវជា​ព្រះ​មាតា​របស់​វ្រះបាទ​យឝោវម៌្មទី១ ​ក៏​ប៉ុន្ដែ​មិន​បាន​បញ្ជាក់​ថា​ តើ​ព្រះ​អង្គ​មាន​រាជបុត្រ​មួយ​អង្គ​ដែរ​ឬ​ក៏​អត់​ទេ? ដូច្នេះ គ្មាន​រជ្ជទាយាទ​មួយ​អង្គ​ណា​ទេ​នៅ​រាជបល្លង្ក​កម្ពុជា​ពេល​ដែល​វ្រះបាទជយវម៌្មទី២យាង​មក​ពី​កោះ​ជ្វា។ ប្រាកដណាស់ថារាជវង្សវ្យាធបុរ និងឝម្ភុបុរ ជាគ្រួសារតែមួយ ជាងសាច់តាមខ្សែព្រះមាតា ហើយមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា តាំងតែពីពេលដែលបែកគ្នាជាពីរមកម៉្លេះ។​ ដោយហេតុនេះយើងអាចសន្និដ្ឋានថា ប្រទេស​ទាំងពីរបែកគ្នាអាចជាការបែងចែកទឹកដីគ្នា គ្រប់គ្រងដោយមានការយោគយល់គ្នាទៅវិញទៅមក​រវាងបងប្អូន ហើយបើទោះជាការបែកបាក់គ្នានេះ បណ្តាលមកពីអំពើហិង្សា ណាមួយក្តី ក៏អំពើហិង្សានោះ​ឆាប់រលត់បាត់ទៅវិញ ព្រោះមិនបាន ២៥ ឆ្នាំផង ក្រោយពីបែកគ្នា ក្សត្រប្រទេសទំាងពីរបានរៀបចំភ្ជាប់ ចំ​ណងអាពាហ៍ពិពាហ៍នឹងគ្នា។ សិលាចារឹកវ្រះបាទបានឲ្យដឹងថា វ្រះបាទឝ្រីបុឝ្ករាក្ឝដែលជាប់ខ្សែស្រ​ឡាយជាមួយនឹងស្តេចនៃអនិន្ទិតបុរ បានក្លាយជាព្រះរាជានៃឝម្ភុបុរ ហើយទ្រង់ត្រូវជាព្រះបិតារបស់​វ្រះបាទរាជេន្ទ្រវម៌្មទី១។ វ្រះបាទរាជេន្ទ្រវម៌្មទី១ បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងន្ឫបតីន្ទ្រទេវីទី១ ជាព្រះ​រជ្ជទាយាទរបស់ព្រះរាជានៃវ្យាធបុរ ដែលប្រសូត្របានព្រះរាជឱរស មួយអង្គព្រះនាមមហីបតិវម៌្ម។ ព្រះមហីបតិវម៌្មបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងរាជេន្ទ្រទេវី និងត្រូវជាព្រះបិតា ព្រះនាងឥន្ទ្រទេវី (ស.វ.ទី៩) ដែលជាព្រះមាតារបស់វ្រះបាទយឝោវម៌្មទី១។ ដូច្នេះព្រះនាងឥន្ទ្រទេវីជាបច្ឆាញាតិរបស់រាជវង្សវ្យាធបុរផង ​និង​ឝម្ភុបុរផង ហើយទ្រង់ក៏ជាបច្ឆាញាតិរបស់ស្តេចអនិន្ទិតបុរ ថែមទៀត។ ព្រះនាងជាប់ខ្សែស្រ​ឡាយខាងព្រះ​មាតា​ជាមួយនឹង ព្រាហ្មណ៍​អគ្គស្សត្យ ដែលចេះចាំគម្ពីរវេទ និងវេទង្គ ព្រាហ្មណ៍នោះ​មានដើមកំណើតចេញមកពីអារ្យប្រទេស នៅឥណ្ឌាភាគខាងជើង ជាមួយនឹងព្រះនាងយសោមទិ ជាព្រះរាជ​អគ្គមហេសីនៃត្រកូលខ្ពង់ខ្ពស់ ដែលមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមថាឝ្រីនរេន្ទ្រវម៌្ម។ ព្រះរាជាជា​ម្ចាស់ពិភពលោកនេះមានបុត្រីមួយអង្គព្រះនាមថា ហ្វារេន្ទ្រលក្ឝ្មី។ រាជបុត្រីនេះបានរៀបអភិសេកជាមួយ​វ្រះបាទរាជបតិវម៌្ម ហើយប្រសូត្របានព្រះនាងរាជេន្ទ្រទេវី។ នៅក្នុងគភ៌របស់ព្រះនាងរាជេន្ទ្រទេវី ជាគភ៌​ដែលផ្តល់កំនើតដល់វង្ស ស្តេចសិង្ហទាំងឡាយនេះហើយដែលវ្រះបាទមហីបតិវម៌្មបានបង្រួបបង្រួមទឹក​ដី​ទាំងពីរមកក្នុងអំណាចរបស់ព្រះអង្គ គឺបានផ្តល់កំណើតដល់ព្រះនាងឥន្ទ្រទេវីដែលល្អឥតផ្ទឹម និងមានកិត្តិ​នាមមូលបីដូចសមុទ្រទឹកដោះ៤

ពង្សាវលី

ឯកសារយោង

  • វិគីភីឌាខ្មែរ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
មិនស្គាល់
ក្សត្រចេនឡាទឹក តដោយ
មិនស្គាល់