Jump to content

ធនាគារជាតិនៃកម្ពុជា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
National Bank of Cambodia
ធនាគារជាតិនៃកម្ពុជា
(ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា)
ការិយាល័យ​ក​ណ្តា​ល ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
បង្កើតឡើងថៃ្ងទី​២៣ ខែធ្នូ ឆ្នាំ១៩៥៤
កម្មសិទ្ធិ១០០% កម្មសិទ្ធិរបស់រដ្ឋ[]
អគ្គទេសាភិបាលលោកជំទាវបណ្ឌិត ជា សិរី
ធនាគារកណ្តាល ព្រះរាជាណាចក្រកម្ពុជា
រូបិយប័ណ្ណរៀលកម្ពុជា
ទំព័រគំរូ:ISO 4217/code (ISO 4217)
ទុនបម្រុងធនាគារ៦,៧៦០ លានដុល្លារ[]
គេហទំព័រnbc.gov.kh/index.php
ធនាគារជាតិនៃកម្ពុជា ទីស្នាក់ការកណ្តាលនៅទីរាជធានីភ្នំពេញ

ធនាគារជាតិនៃកម្ពុជា​ ឬមានឈ្មោះក្រៅផ្លូវការ៖គឺ ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថៃ្ងទី​២៣ ខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់​ពី​ប្រទេសជាតិ​បាន​ទទួល​ឯករាជ្យ ពី​អាណានិគមនិយមបារាំង និង​បន្ទាប់ពីវិទ្យាស្ថាន បោះ​ប្រាក់​ឥណ្ឌូចិន​ត្រូវបាន​បិទ​ទ្វារ។ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ផ្សាយ​ប្រាក់​រៀល​ឯករាជ្យ​របស់​ខ្លួនដើម្បី​បញ្ចប់​ជា​ស្ថាពរ​នូវ​សម្ព័ន្ធភាព​ជាមួយ​ប្រាក់​អាមេរិក និង ឡាវ ។ ពេល នោះ​ប្រព័ន្ធ​ធនាគារ​ក្នុង​ប្រទេស​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន ធនាគារ​រដ្ឋ និង​ធនាគារ​ឯកជន​ធ្វើ​ប្រតិបត្តិការ​ទន្ទឹម​គ្នា​លើ​ដែនដី​ប្រទេសកម្ពុជា

នៅ​ឆ្នាំ​១៩៦៤ ដើម្បី​បំរើ​ឲ្យ​គោល​នយោបាយ​កសាង​ជាតិ​នៃ​សង្គមរា្រស្តនិយម​រដ្ឋ​បាន​ធ្វើ ​ការកែទម្រង់ ប្រព័ន្ធ​ធនាគារ​ជា​បន្តបន្ទាប់​ដើម្បី​តម្រូវ​ទៅ​តាម​សេចក្តី​ត្រូវ​ការ​នៃ សេដ្ឋកិច្ច​ជាតិ​នា​សម័យ​នោះ​ដោយ​បាន​ប្រែក្លាយ​ធនាគារជាតិ​នៃ​កម្ពុជា​ពី​ទម្រង់ស្ថាប័ន​ពាក់កណ្តាល​ស្វ័យត​ទៅ ជា​ធនាគាររដ្ឋ​ក្រោម​ទម្រង់​ជា​ស្ថាប័ន​សាធារណៈ ដែល មាន​លក្ខណៈ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម ចំណែក​ឯ​ធនាគារ​ឯកជន​ជាតិ និង​បរទេស​ត្រូវ បាន​បើកទ្វារហើយ រដ្ឋ​បាន​បង្កើត​ធនាគារ​ដែល​កាន់កាប់​ដោយ​រដ្ឋ​មួយ​ចំនួន​ដូចជា​ធនាគារ​ឥណទាន​ជាតិ​ធនាគារ​អភិវឌ្ឍន៍​និង ធនាគារ​កសិកម្ម​ជនបទ។ ចាប់​តាំង​ពី​ចុង​ឆ្នាំ​១៩៧០ រហូត​ដល់ ខែមេសា ឆ្នាំ​១៩៧៥ រដ្ឋ​បាន​ធ្វើ​សេរី ភាវូបនីយកម្ម​ជា​ថ្មីទៅ​លើ​ប្រព័ន្ធ​ធនាគារ។ ធនាគារ​ឯកជន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ទន្ទឹម​គ្នា​នឹង​ធនាគារ​រដ្ឋ​ក្រោម​ការបញ្ជា​ណែនាំ​និង​ការត្រួតពិនិត្យ របស់​ធនាគារជាតិនៃកម្ពុជា។ ជា​អកុសល​នៅ​ថៃ្ងទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​ បិទទ្វារប្រព័ន្ធធនាគារទូទាំងប្រទេស ត្រូវ​បាន​លុប​បំបាត់​ចោល អគារ ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​កមេ្ទច​រូបិយវត្ថុជាតិ​ត្រូវ​បាន​ឈប់​ប្រើប្រាស់។ រហូត​មក​ដល់​ឆ្នាំ ១៩៧៩​ទើប ធនាគារ​ជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​រៀបចំ​ឡើង​វិញ​ក្នុង នាម ជា ធនាគារ កណ្តាល​របស់​ប្រទេស​នៅ​ថៃ្ងទី​១០ ខែតុលា។ នៅ​ពេល​នោះ​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវ​បាន​ស្តារឡើងវិញ​ពី​កំរិត​សូន្យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន​មនុស្ស​ត្រូវ​បាន​ប្រមែ​ប្រមូល និង​កសាង​ជា​បណើ្តរៗ​រហូត​បង្កើត​បាន​ជា​ស្ថាប័ន​ធនាគារជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា"ធនាគារជាតិនៃ​ប្រជាជនកម្ពុជា"។

ដោយសារ​អគារធនាគារ​ក្រហម ត្រូវ​បាន​កមេ្ទច​ទៅ​ហើយ​នោះ​ធនាគារ​ជាតិ​នៃ​ប្រជាជន​កម្ពុជា បាន​បើក​ស្នាក់​ការកណ្តាល​របស់​ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​លើ​អគារ អតីត​ធនាគារ​ខែ្មរ​សម្រាប់ ពាណិជ្ជកម្ម​ហើយ​បាន​រៀបចំ​រចនាសម្ព័ន្ធ​ក្បាលម៉ាស៊ីន​ដឹកនាំ និង​សកម្មភាព ប្រតិបត្តិការ​នៅទី​ស្នាក់ការ កណ្តាល​និង​បាន​ពង្រីក​បណ្តាញ​ទៅ បណ្តា​ខេត្ត-ក្រុង​ទាំង​២០ទូទាំង​ប្រទេស ធនាគារ​ជាតិ​នៃ​ប្រជាជន​កម្ពុជា​បាន​បោះផ្សាយ​ប្រាក់​រៀល​ឡើង​វិញ​នៅថៃ្ង​ទី​២០ ខែមិនា​ឆ្នាំ​១៩៨០​ដើម្បី​ជួយ​សម្រួល​ដល់ ការ ទូទាត់​ក្នុង​ជីវភាព​រស់​នៅ​របស់​ប្រជាជន។ ចំណែក​ឯ​អគារ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​បាក់បែក​ត្រូវ​បាន​រុះរើ​និង​សាងសង់​ជាថ្មីឡើងវិញ​នៅ​ឆ្នាំ​១៩៩០ ។ ចាប់​ពី​ឆ្នាំ​១៩៨៩ ប្រព័ន្ធ​ធនាគារ​ត្រូវ​បាន​ធ្វើ​ការ​កែ​ទម្រង់ ។ ធនាគារ​ខេត្ត-ក្រុង​ទាំង​២០ ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ធនាគារ​ឯក​ទេស ខេត្ត-ក្រុង វិញ​ហើយ​ធ្វើ​សកម្មភាព​នៅ​លើ​ដែនដី​របស់​ខ្លួន តាម របប​ស្វ័យាភិបាល​សេដ្ឋកិច្ច​និង​ស្វ័យភាព ហិរញ្ញវត្ថុ​ដោយ​មាន​ធនាគារ​ជាតិ​នៃ​ប្រជាជន​កម្ពុជា​ជា​អ្នក​បញ្ជា​ណែនាំ​និង​ត្រួត​ពិនិត្យ។

ក្រោយ​ពី​មាន​សន្ធិសញ្ញា​សន្តិភាព ទីក្រុងប៉ារីស​ថៃ្ងទី២៣ ខែ​តុលាឆ្នាំ ១៩៩១ របបនយោបាយ​មួយ​ត្រូវ​បាន​​បង្កើត​ឡើង​របប​សេដ្ឋកិច្ច​ត្រូវ​បាន​ផ្លាស់​ប្តូរ​ពី​សេដ្ឋកិច្ច ផែនការ​មក​ជា​សេដ្ឋកិច្ច​ទីផ្សារ​ដែល​ញាំង​ឲ្យ​មាន​ការកែប្រែ ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​ពី​ប្រព័ន្ធ ធនាគារ​មួយ​ថ្នាក់​មក​ជា​ប្រព័ន្ធ​ធនាគារ​ពីរ​ថ្នាក់​ហើយ​រដ្ឋ​បាន​បើក​ទូលាយ ចំពោះ​អាជីវកម្ម​លើ វិស័យ​ធនាគារ​តាម​រយៈការ​អនុញ្ញាត​ឲ្យ​មាន​ធនាគារ ពាណិជ្ជ​ក្រោម​ច្បាប់​ក្នុង​ស្រុក​ឬ​ក្រោម ទម្រង់​ជា​សាខា​ធនាគារ​បរទេស។ ប្រការ​នេះ តម្រូវ​ឲ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ពង្រឹង តួនាទី​របស់​ខ្លួន​ដើម្បី​បង្កើន​សមត្ថភាព​បញ្ជា​ណែនាំ​និង​ត្រួត​ពិនិត្យ​ដោយ​បាន​បងើ្កត​ច្បាប់​និង​ប្រកាស​ផេ្សងៗ​ជា​បន្ត​បន្ទាប់​រួម​មាន៖

  1. ច្បាប់​ស្តី​ពី​ការរៀបចំ និង ការប្រព្រឹត្តិ​ទៅ​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា រដ្ឋសភា​បាន​អនុម័ត​នៅ​ថ្ងៃទី២៦ ខែមករាឆ្នាំ ១៩៩៦។ ច្បាប់​នេះ​បាន​កំណត់​បេសកកម្ម​ចម្បង របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា គឺ​"កំណត់ និង​ដឹកនាំ​នយោបាយ​រូបិយវត្ថុ​ដើម្បី​រក្សា​ថៃ្ល​អោយ​មាន​ស្ថិរភាព"។
  2. ច្បាប់​ស្តីពី​ការគ្រប់គ្រង​ការប្តូរ​ប្រាក់​រដ្ឋ​សភា​អនុម័ត​នៅ​ថៃ្ង​ទី​២២ ខែសីហា​ឆ្នាំ​១៩៩៧ ...
  3. ច្បាប់​ស្តី​ពី​គ្រឹះ​ស្ថាន​ធនាគារ និង ហិរញ្ញវត្ថុ​រដ្ឋសភា​អនុម័ត​នៅ​ថៃ្ង​ទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ និង ចុង​ក្រោយ​នេះ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ចង​ក្រង​ឯកសារ​ចក្ខុ​វិស័យ និង ផែនការ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​សម្រាប់ ឆ្នាំ ២០០១-២០១០ ដែល​ជា​ឯកសារ​ជា​យុទ្ធសា្រស្ត​សម្រាប់​អភិវឌ្ឍ វិស័យហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឲ្យ​មាន​ភាព​ជឿន​លឿន​ប្រកប ដោយ​ជំនឿ​ទុកចិត្ត​ពី​សាធារណ​ជន​និង​អាច​ធ្វើ​សមាហរណកម្ម​ចូល​ទៅ​ក្នុង ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក។

ក្នុង​នាម​ធនាគារ​កណ្តាល​ដើម្បី​លើក​មុខមាត់ និង​កិត្យានុភាព​របស់​ខ្លួន​ឲ្យ​សក្កិសម​ជា​អាជ្ញាធរ អាណាព្យាបាល​លើ វិស័យ ធនាគារ​អគារ​ធនាគារ​ជាតិ​នៃ​កម្ពុជា ត្រូវ​បាន​កែលំអ​ផែ្នក​សោភ័ណភាព​នៅ ឆ្នាំ២០០៣។

សរុប​សេចក្តី​មក ដើម​កំណើត​របស់​ធនាគារ​ជាតិ​នៃក​ម្ពុជា ចែក​ចេញ​ជា​បី​ដំណាក់កាល​គឺ ៖

  1. ដំណាក់កាល​ពី​ឆ្នាំ​១៩៥៤ ដល់​ឆ្នាំ ១៩៧៥ : ជា​ដំណាក់កាល​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​ឯករាជ្យ​ភាព​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​មាន​ស្វ័យភាព​ក្នុង​ការ បោះផ្សាយ​ប្រាក់​រៀល​ដែល ជា​រូបិយវត្ថុ ជាតិ​និង​បាន​គ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​ដោយ​ខ្លួន​ឯងនៅ​លើ​ដែនដីនៃ​ប្រទេសកម្ពុជា​។
  2. ដំណាក់កាល​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ : ជា​យុគ​សម័យ​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​បិទ​ទ្វារ​លែង​ដំណើរការ​ប្រព័ន្ធ​ធនាគារ​ទាំង​មូល​ត្រូវ​បាន​កំទេច ចោល​ទាំង​ស្រុង។
  3. ដំណាក់កាល​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់ បច្ចុប្បន្ន : ជា​ដំណាក់កាល ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា ត្រូវ​បាន​រស់​រាន​ឡើង​វិញ​និង​ត្រូវ​បាន​ពង្រឹង​ជា​បណ្តើរ​ៗ​រហូត ទទួល​បាន​ការទទួល​ស្គាល់​គួរ​ជា​ទី​មោទនៈ​ពី​មជ្ឈដ្ឋាន​អន្តរជាតិ។
  4. បទដ្ឋានច្បាប់ធនាគារជាតិ នៃកម្ពុជា ; - ច្បាប់ស្តីអំពី ការបង្កេីតរូបិយប័ណ្ណជាតិ ៣០% នៃចំនួនប្រជាពលរដ្ឋ និយោជក ចំណាយទៅកំលាំង ពលកម្មប្រជាជន ៧០% និយោជិក និង ប្បញ្ញាត្តិរូបិយប័ណ្ណជាតិ ស្អុយខូចខាត ៦០% តម្រូវធនាគារជាតិ យុត្តធនាការ ប្តូរអោយប្រជាពលរដ្ឋ រូបិយប័ណ្ណជាតិថ្មី ។
  5. បទដ្ឋានច្បាប់ ធនាគារជាតិ នៃកម្ពុជា ; -ប្បញ្ញាតិច្បាប់តម្រូវអោយ ធនាគារគ្រឹះស្ថានហិរញ្ញវត្ថុ ដេញថ្លៃជាសាច់ប្រាក់ ពីរធនាគារជាតិ ២០០លានដុល្លាររាល់ធនាគារឯកជនណា មកវិនិយោគ ប្រទេសកម្ពុជា/សហរដ្ឋ ត្រូវមានអត្ថប្រយោជន៍ប្រទេស law query documents rate money match bank private ។រដ្ឋមន្ត្រី ហ៊ុនបូណា

មុខងារ​និង​ភារកិច្ច​ទូទៅ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា

ធនាគារជាតិ សាខាក្រុងកំពត

ធនាគារ​ជាតិ​នៃ​កម្ពុជា​ឬ​ធនាគារ​កណ្តាល​នៃ​ព្រះរាជាណាចក្រកម្ពុជា មាន​មុខងារ និង​ភារកិច្ច​ដូច​តទៅ៖

  1. កំណត់​គោល​នយោបាយ​រូបិយវត្ថុ​ដោយ​ពិគ្រោះ​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ក្រប​ខ័ណ្ឌ នយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃព្រះរាជាណាចក្រកម្ពុជា
  2. តិះរិះ​រក​អនុវត្ត និង​ត្រួត​ពិនិត្យ នយោបាយ រូបិយវត្ថុ និង ប្តូរ​ប្រាក់​អោយ​សំរេច​ទៅ​តាម​គោលដៅ​ដែល​បាន​កំណត់។
  3. ធ្វើ​ការវិភាគ​ស្ថានភាព​សេដ្ឋកិច្ច​និង រូបិយវត្ថុ ជា​ប្រក្រតី​រួច​ចេញ​ផ្សាយ​លទ្ធផល​ហើយ​លើក​សំណើ​និង​វិធានការ​ជូន​រដ្ឋាភិបាល។
  4. ផ្តល់ ឫ​ដកហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម ចំពោះ​គ្រឹះ​ស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឯទៀត ដែល​ពាក់ព័ន្ធ​ដូចជា​ស្នងការ​គនីគ្រឹះស្ថាន​ជម្រះ​បញ្ជី​ជាដើម ព្រម​ទាំង ចេញ​បទ​បញ្ជា និង​ត្រួត​ពិនិត្យ គ្រឹះស្ថាន​ទាំងនោះ ។
  5. ត្រួត​ពិនិត្យ ប្រព័ន្ធ​ទូទាត់​ក្នុង ព្រះរាជាណាចក្រកម្ពុជា និង កែលំអ​ប្រសិទ្ធភាព នៃ​ការទូទាត់ អន្តរ-ធនាគារ ។
  6. ទទួល​ភារៈ​ផ្តាច់​មុខ​ជា​អ្នកបោះផ្សាយ​រូបិយវត្ថុ​ជាតិ នៃ​ព្រះរាជាណាចក្រកម្ពុជា
  7. ទទួល​ខុសត្រូវ និង​អនុវត្ត​ក្នុង​នាម​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នូវ​កិច្ច​ការទាំង​ឡាយ​ដែល​ជា​លទ្ធផល​នៃ​ការ​ចូល​រួម​របស់ ព្រះរាជាណាចក្រ​កម្ពុជា​ជា​មួយ​ស្ថាប័ន អន្តរជាតិ សាធារណៈ ក្នុង​កិច្ចការ​ធនាគារ​ឥណទាន​រូបិយវត្ថុ។
  8. តម្លើង​តារាង​ជញ្ជីង​ទូទាត់ ។
  9. ចូលរួម​ក្នុង​ការ​គ្រប់គ្រង​បំណុល និង​ឥណនេយ្យ​ជា​មួយ​ប្រទេស​ក្រៅ ។
  10. ចូលរួម ក្នុង​ការ​បង្កើត និង​ការ​ត្រួតពិនិត្យ ទីផ្សារ​រូបិយវត្ថុ និង​ទីផ្សារ​ហិរញ្ញវត្ថុ ។
  11. ផ្តល់ ឬ​ដក​ហូត​អាជ្ញាប័ណ្ណ​ចំពោះ​គ្រឹះស្ថាន​ដែល​ចូលរួម​ក្នុង​អាជីវកម្ម​ទីផ្សារ​ប្តូរ​ប្រាក់​សង្ហារឹម​ប័ណ្ណ ត្បូង​ថ្ម និង​លោហធាតុ​មាន​តមៃ្ល ព្រម​ទាំង​ចេញ​បទ បញ្ជា​និង​ត្រួត​ពិនិត្យ​គ្រឹះស្ថាន​ទាំងនេះ ។
  12. កំណត់​អត្រា​ការ​ប្រាក់។

ឯកសារយោង

  1. ១,០ ១,១ Weidner, Jan (2017). "The Organisation and Structure of Central Banks" (PDF). Katalog der Deutschen Nationalbibliothek.