Jump to content

ធនធានដែលមិនកកើតឡើងវិញ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ធ្យូង​ថ្ម ត្រូវ​បាន​កើត​ឡើង​​​ក្នុង​ពេល​រាប់​លាន​ឆ្នាំ​មក​ហើយ​ ត្រូវ​បាន​ប្រមូល​ផល​បាន​ច្រើន​និង​ឆាប់​រហ័ស​ជា​ជាង​ធម្មជាតិ​អាច​បង្កើតបាន​​​ជា​ថ្មី​ទៀត​។​

ធនធានដែលមិនកកើតឡើងវិញ គឺ​ជាប្រភព​ធនធាន​ធម្មជាតិ ដែល​ត្រូវ​បាន​ប្រើប្រាស់​​យ៉ាង​​លឿន​​ជាង​ការ​បង្កើត​ឡើង​វិញ​របស់ធម្មជាតិ។ វាមិន​អាច​កកើត ឬ​ត្រូវ​បាន​ផលិត​ឡើង​វិញ នៅ​លើ​ក្នុង​អត្រា​មួយ​ដែល​អាច​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​យ៉ាង​ឆាប់រហ័ស​របស់​មនុស្ស​ បាន​នោះ​ទេ។ នៅ​ពេល​ដែល​គេ​ប្រើវាអស់​ ពេល​នោះ​តម្រូវ​ការ​នា​ពេល​អនាគតនឹង​​ត្រូវ​បាន​កាត់ផ្ដាច់​។ យើង​ក៏​ត្រូវ​ពិចារណា​ផង​ដែរថា​ ​ធនធានដែលមិនកកើតឡើងវិញ​ គឺ​ជា​ធនធាន​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​លឿន​ជាង​កម្រិត​ដែល​ធម្មជាតិ​អាច​បង្កើត​ឡើង​វិញ​។ ឥន្ធនៈ​ផូស៊ីល (ដូច​ជា ធ្យូង​ថ្ម, ប្រេងកាត និងឧស្ម័ន​ធម្មជាតិ)​, ប្រភេទ​នៃ​ថាមពល​​នុយ​ក្លេ​អ៊ែ​រ (អ៊ុយ​រ៉ា​ញ៉ូ​ម) និង​​សិលាដែលជ្រាប​ទឹក​បាន​​ គឺ​ជា​ឧទាហរណ៍នៃ​​​ធនធានដែលមិនកកើតឡើងវិញ។ ធនធាន​ដូច​ជា ឈើហុប​ (នៅ​ពេល​ប្រមូល​ផល​ប្រកបដោយ​និរន្ត​ភាព​) ឬ លោហៈ (ត្រូវ​ដែល​អាចកែ​ច្នៃ​បាន) ត្រូវ​បាន​ចាត់​ទុក​ជា ធនធាន​ដែល​ក​កើតឡើងវិញ។[]

មើលផងដែរ​

ឯកសារ​យោង​

តំណភ្ជាប់ខាងក្រៅ​