Jump to content

ទីអង្គុយជាផ្លូវការ (ព្រះសង្ឃ)

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

[] ក្នុងពិធីនីមួយ​ៗ ដែល​ជា​ព្រះរាជ​ពិធី​ក្ដី ជា​ពិធី​នៃរដ្ឋាភិបាល​ក្ដី មិន​ថា​ពិធី​ធំ ឬ តូច​ឡើយ នោះ​បណ្ដារព្រះសង្ឃដែលមានសមណសក្ដិជាទិរាជគណៈ និងឋានុក្រមនាម៉ឺនសព្វមុខមន្ត្រីធំ-តូច ត្រូវមានទីអង្គុយតាមយសសក្ដិ ។

ចំណែកសមណសក្ដិ ព្រះសង្ឃត្រូវគង់តាមលំដាប់សក្ដិ ដែលព្រះមហាក្សត្រតាំងប្រគេន នោះតាមរបៀបតពីព្រះសង្ឃនាយកមក ត្រូវព្រះរាជាគណៈ ទី១ ទី២ ទី៣ ទី៤ ព្រះគ្រូ បាឡាត់ សមុហ៍ បៃដីកា ។

សមណសក្ដិនេះ មានផ្លិតសម្រាប់សំគាល់ឋានៈ ។ ចុះបើព្រះរាជាគណៈ ទី១ ទី២ ទី៣ ... ។ល។ មកជួបគ្នានោះ ត្រូវគង់តាមចំនួនវស្សាចាស់ខ្ចីនៃយសសក្ដិ មិនមែនរាប់យកតាមចំនួនវស្សាផ្នួសទេ ឬ ចំនួនឆ្នាំជន្មាយុទេ ។

បើជាក្រៅពីផ្លូវការវិញ ទៅទីប្រជុំជនក្នុងភូមិ ឬ តាមគេហដ្ឋាន ឧបាសក ឧបាសិកានោះ យើងគប្បីចូលចិត្តឲ្យបានថា គណសង្ឃដែលយើងមិននិមន្តលោកមកនោះ លោកគង់តាមលំដាប់វស្សាចាស់ខ្ចី មិនមែនគិតតាមព្រះជន្មលោកទេ គឺតាមបញ្ញត្តិក្នុងវិន័យដែលព្រះពុទ្ធអង្គទ្រង់ត្រាស់បញ្ញត្តិទុកមក ។

មិនតែប៉ុណ្ណោះទេ យើងត្រូវរៀបសេនាសនៈថ្វាយព្រះសង្ឃឲ្យខ្ពស់ជាងគ្រហស្ថដរាប គឺថាយ៉ាងទាបណាស់ត្រឹមកន្ទេលពីរជាន់ ឬ កន្ទេល១ជាន់ ព្រំចៀម១ជាន់ ។ យើងជាគ្រហស្ថត្រឹមកន្ទេល១ជាន់បានហើយ ។

ឯកសារយោង

  1. ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ