Jump to content

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
JICA Center, Osaka

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តជាតិ​ជប៉ុន​ (独立行政法人国際協力機構 dokuritsu gyōseihōjin kokusai kyōryoku kikō ត្រូវ​បាន​គេស្គាល់​ជា​ទូទៅ​ដោយអក្សរកាត់​ថា "JICA​: Japan International Cooperation Agency ") គឺ​ជា​ទីភ្នាក់ងារ​រដ្ឋាភិបាល​ឯករាជ្យ​មួយ​ដែល​សម្រប​សម្រួល​ជំនួយ​អភិវឌ្ឍន៍​ផ្លូរ​ការ (ODA) សម្រាប់​រដ្ឋាភិបាល​នៃប្រទេស​ជប៉ុន​។ អង្គការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​​​​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច និង​សង្គម​នៅ​ក្នុង​ប្រទេ​​ស​កំពុ​ង​អភិវឌ្ឍ និង​​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។ ចាប់​ពី​​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១២ មក ភ្នាក់ងារ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​ សាស្ត្រាចារ្យ Tanaka Akihiko ដែលជា​នាកយរង​នៃ​សាកល​វិទ្យាល័យ​តូក្យូ។

ប្រវត្តិ

អង្គការ JICA ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​ស្តី​ពី​ស្ថាប័ន​រដ្ឋបាល​ឯករាជ្យJICA (ច្បាប់​លេខ​១៣៦ ចុះ​ថ្ងៃ​ទី៦ ធ្នូ ឆ្នាំ​២០០២)។ អង្គការ​នេះ​ត្រូវ​បា​នគេ​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​ ២០០៣ ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​សហប្រតិបត្ដិការ (រដ្ឋាភិបាល​ឯករាជ្យ) ទីភ្នាក់ងារ​អន្តរជាតិ​នៃ​ឆ្នាំ​២០០២។ មុននេះ (ជប៉ុន) ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ (ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា " JICA") របស់ខ្លួន​គឺ​ជា​អង្គការ​ ពាក់​កណ្តាល​​រដ្ឋាភិបាល​ក្រោម​ដែន​សមត្ថកិច្ច​​នៃ​ក្រសួង​ការ​បរទេស​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៩៧៤។ សមាសភាគ​ដ៏​សំខាន់​មួយ​ នៃ​ការ​រុះរើ​រចនាសម្ព័ន្ធ​ដ៏​ទូលំទូលាយ​នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​របស់​ជប៉ុន ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ចិត្ត​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០០៦ គឺ​​ជា​ការ​រួម​បញ្ចូលគ្នា​ក្នុ​ង​​ឆ្នាំ​២០០៨ រវាង JICA ហើយ​និង​ផ្នែក​មួយ​នៃ​ធនាគារ​ជប៉ុន​សម្រា​ប់​កិច្ច​សហប្រតិបត្តិការ​អន្តរជា​តិ ដែល​បច្ចុប្បន្ន​នេះ​​កំពុ​ង​ពង្រីក​កម្ចី​​សម្បទាន​ទៅ​ឱ្យ បណ្ដា​ប្រទេស​កំពុង​​អភិវឌ្ឍ។ចាប់តាំង​ពី​ការរៀបចំ​រួច​រាល់​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ ១ ខែ​តុលា​ឆ្នាំ​២០០៨ "JICA ថ្មី" បាន​ក្លាយ​ជាអង្គ​ការ​អភិវឌ្ឍ​ទ្វេ​ភាគី​ដ៏​ធំ​​មួយ​​ក្នុង​ចំណោម​​អង្គ​ការ​អភិវឌ្ឍន៍​ទ្វេភាគី​ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក ដែល​មាន​បណ្តាញ​ការិយាល័យ ៩៧ នៅក្រៅប្រទេស, គម្រោងជាង ១៥០ ប្រទេស និង​ធនធាន​ហិរញ្ញវត្ថុ​ប្រមាណ 1000 ពាន់លានយ៉េន ($ 8.5 មួយ ពាន់លានដុល្លារ)។ ទីភ្នាក់​ងារ​ដែល​រៀបចំ​ឡើង​វិញ​ក៏​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​គ្រប់គ្រង​ផ្នែក​មួយ​នៃ​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​របស់​​ក្រសួង​ការបរទេស​និង​សមាស​ធាតុ ODAសំខាន់​ទាំង៣​រួម​មាន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស, ប្រាក់​ជំនួយ​និង​​ប្រាក់​កម្ចី​សម្បទាន​ត្រូវ​បាន​គ្រប់​គ្រង​នៅ​ក្រោម​ដំបូល​តែ​មួយ។ អង្គការ JICA ថ្មី​ក៏​នឹង​ពង្រឹង​ការ​ស្រាវ​ជ្រាវ​​និង​​ការ​ហ្វឹកហ្វឺន​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ ដែល​ដើរ​តួ​ជា think tank របស់​ ODA និង​រួម​ចំណែក​ដល់​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាសកល, ពង្រឹង​ការ​សហការ​ជាមួយ​ស្ថាប័ន​អន្តរជាតិ​និង​អាច​ទាក់ទង​ជំហរ​របស់​ប្រទេស​ជប៉ុន​លើ​បញ្ហា​ការ​អភិវឌ្ឍ​និង​ជំនួយ​ឲ្យ​​កាន់​​តែ​​ប្រសើរ​​ឡើង​​។

ការ​ផ្លាស់ប្តូរ​ខាង​មុខ​នេះ​នឹង​ជា​ផ្នែក​បន្ថែម​នៃ​កំណែ​ទម្រង់​អង្គការ JICA ដែល​បាន​ចាប់​ផ្តើម​នៅ​ខែតុលា ឆ្នាំ​២០០៣ នៅ​ពេល​ដែល​បាន​ក្លាយ​ជា​រដ្ឋបាល​ឯករាជ្យ។ សហគ្រាស​ក្នុង​ស្រុក​របស់អង្គការ​នេះ​រួមមាន​មជ្ឈមណ្ឌល​អន្តរជាតិ​ជា​កន្លែង​ដែល JICA បាន​ជួយ​បណ្តុះបណ្តាល​មន្ត្រី​សាធារណៈ​បរទេស​ចំនួន ៨០០០​នាក់ អ្នក​ស្រាវជ្រាវ វិស្វករ គ្រូបង្រៀន និង​មេ​ដឹកនាំ​សហគមន៍​ជា​រៀងរាល់​ឆ្នាំ​នៅ​ប្រទេស​ជប៉ុន​ដែល​កំពុង​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង។ អង្គការ​នេះ​ក៏​បាន​ទទួល​និង​កំពុង​ការ​ផ្លាស់​ប្តូរ​ផ្នែក​​ប្រតិបត្តិការ និង​ផ្នែក​​រចនាសម្ព័ន្ធ​ក្នុង​ការិយាល័យ​តាម​បណ្ដា​ប្រទេស​របស់​ខ្លួន​។ ការសង្កត់​ធ្ងន់​យ៉ាង​ខ្លាំង​ត្រូវ​បាន​ដាក់​ទៅលើ​វិធីសាស្ត្រ​បែប field base ដើម្បី​ឆ្ពោះ​ទៅ​កាន់​​កម្មវិធី គម្រោង ​វិសហមជ្ឈការ​បុគ្គលិក​ព្រម​ទាំង​កំណើន​នៃការ​ផ្ទេរ​សិទ្ធិ​ពីការិយាល័យ​កណ្ដាល​នៅទីក្រុង​តូក្យូ​ទៅ​កាន់​ការិយាល័យ​បរទេស និង​កាត់​បន្ថយ​ការិយាធិបតេយ្យ​ព្រម​ទាំង​កម្មវិធី​ឬ​គម្រោង​តាម​ដាន​រហ័ស​។

កំណើន​នៃ​គម្រោង​ឬ​កម្មវិធី​របស់ JICAផ្តោត​ទៅ​លើ​អ្វី​ដែល​នាយក​អង្គការ JICA គឺ​លោក​ស្រី សាដាកូ អូហ្កាតា ( Sadako Otaga ) បាន​ពណ៌នា​ប្រៀប​បាន​ជា​ការ​ផ្ដល់​នូវ "សន្តិសុខ​របស់​​មនុស្ស"។ ទស្សនៈ​ដែល​ទើប​តែ​អភិវឌ្ឍន៍​ថ្មី​នៃ "សន្តិសុខ​របស់​មនុស្ស" នឹង​ផ្ដល់​អំណាច​ទៅ​ដល់​សហគមន៍​ក្នុង​ស្រុក​ដើម្បីឲ្យ​មាន​ការ​បញ្ចេញ​យោបល់​របស់​គេ​នា​ពេល​អនាគត​ដោយ​កម្មវិធី​ពង្រឹង​មូលដ្ឋាន​ដូចជា​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គម្រោង ការ​អប់រំ និង​សុខភាព។

សកម្មភាព

អង្គការ JICA ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ផ្ដល់​ជំនួយ​​អភិវឌ្ឈន៍​ជា​ផ្លូវការ​របស់​ជប៉ុន ដែលមាន​តួនាទី​ក្នុង​ការ​ផ្ដល់​កិច្ច​សហ​ប្រតិបត្តិការ​បច្ចេកទេស និង​ការ​ផ្ដល់​ដើមទុន​និង​ប្រាក់​កម្ចី​ជា​ប្រាក់​យ៉េន​។ កម្មវិធី​អភិវឌ្ឍន៍​ស្នូល​របស់អង្គការ JICA ជា​កម្មវិធី​ឬ​គម្រោង​ជំនួ​យ​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​សម្ថភាព និង​ស្ថាប័ន, ការ​សិក្សា​លទ្ធភាព​អនុវត្ត និង​ផែន​ការ​មេ​។ អ្នក​ស្ម័គ្រ​ចិត្ត​សហប្រតិបត្តិការ​ជប៉ុន​នៅ​ក្រៅ​ប្រទេស (អង់គ្លស​: Japan Overseas Cooperation Volunteers ហៅ​កាត់​ថា​ JOCV), អ្នក​ស្ម័គ្រ​ចិត្ត​ចាស់​របស់​អង្គការ JICA ព្រម​ទាំង​ក្រុម​ជួយ​សង្គ្រោះ​នៅពេល​មាន​គ្រោះ​មហន្តរាយ​របស់​អង្គការ JICA ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​ក្នុងចំណោម​សាធារណៈជន និង​អ្នក​ជាប់​ពន្ធ​ជប៉ុន​។ នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង គេ​តែង​ឃើញ​ក្រុម​ជួយ​សង្គ្រោះ​នៅ​ក្នុង​របាយការណ៍​ព័ត៌មាន​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​គ្រោះ​មហន្តរាយ​ធំៗ​ជុំវិញ​ពិភព​លោក ដូច​ជា ការ​រញ្ជួយ​ដី​នៅ​ទ្វីប​អាស៊ី​ខាង​ត្បូង​កាល​ពី​ឆ្នាំ​២០០៥។

សេចក្តី​ថ្លែងការណ៍​បេសកកម្ម​របស់​អង្គការ JICA

"យើង​គឺ​ស្ពាន​រវាង​ប្រជាជន​នៃ​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ ដែល​នឹង​ជម្រុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​តាមរយៈ​ការចែករំលែក​ចំណេះដឹង និង​បទពិសោធ ព្រមទាំង​ធ្វើ​ការ​ដើម្បី​កសាង​​ពិភព​លោក​ឲ្យ​មាន​សន្តិភាព​​និង​វិបុល​សុខ​ជាង​មុន។"

បែបបទ​នៃ​ការ​ផ្ដល់​ជំនួយ​ដ៏​សំខាន់
  • កម្មវិធី / គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​សមត្ថភាព និង​ការ​អភិវឌ្ឍ​ស្ថាប័ន
  • ការ​សិក្សា​លទ្ធភាព​អនុវត្ត និង​ផែនការ​មេ
  • បញ្ចូន​អ្នក​ជំនាញ

អ្នក​ជំនាញ​បាន​បញ្ជូន​ទៅតាម​តំបន់ រួម​មាន​អ្នក​ដែល​ត្រូវ​បាន​គេ​ផ្ដល់​អនុសាសន៍​ពី​ក្រសួង​រដ្ឋាភិបាល​ពាក់ព័ន្ធ និង​ទីភ្នាក់ងារ ព្រម​ទាំង​អ្នក​ដែល​ដាក់​ពាក្យតាមរយៈ​ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នក​ឯកទេស។ ការងារ​ទាំង​នេះ​គិត​ចាប់​ពី​ការស្នាក់​នៅ​រយៈពេល​លើស​ពី​មួយ​ឆ្នាំ​ចុះ​មក​ដល់​ការ​ស្នាក់​នៅរយៈ​ពេល​តិច​ជា​ង​មួយ​ឆ្នាំ។

កម្មវិធីបណ្តុះ​បណ្ដាល​បច្ចេកទេស

JICA បាន​ផ្តល់​នូវ​ការ​បណ្តុះ​បណ្តាល​បច្ចេកទេស​សម្រាប់​អ្នក​ចូល​រួម​ពី​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ក្នុង​ជួរ​​វិស័យ​ដ៏​ធំ​ទូលាយ​មួយ ដែល​រួម​បញ្ចូល​ទាំង​ការ​បណ្តុះ​បណ្តាលផ្នែក​​វេជ្ជសាស្ត្រ​ ឧស្សាហកម្ម និង​កសិកម្ម។

  • ការហ្វឹកហ្វឺន​បណ្ដុះ​បណ្ដាល​ក្នុង​ប្រទេស​ជប៉ុន​
    • ការ​ហ្វឹក​ហ្វឺន​ជា​ក្រុម
      • វគ្គ​សិក្សា​វិស័យ​ជាក់លាក់ (វគ្គ​សិក្សា​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ការ​យល់​ដឹង​ពី​បញ្ហា​នៅ​ទូទាំង​ពិភព​លោក​ក្នុង​វិស័យ​នានា​កាន់​តែ​មាន​ភាព​ច្បាស់​លាស់។ វគ្គ​សិក្សា​ជាទូទៅ​មាន​មនុស្ស​ពី ៤ ទៅ ១៤នាក់ និង​ជា​មធ្យម​១០​នាក់។ វគ្គ​សិក្សា​មាន​រយៈ​ពេល​ខុសៗ​គ្នា ពោល​គឺ​មាន​ពី​រយៈ​ពេល​ពី ៣​សប្ដាហ៍​ទៅ ១​ឆ្នាំ។)
      • វគ្គ​សិក្សា​​តាម​តំបន់ ឬ​ប្រទេស​ជាក់​លាក់ (វគ្គសិក្សា​ក្នុង​គោល​បំណង​ធ្វើ​​​ឲ្យ​​ការ​​យល់ដឹង​ពី​បញ្ហា​នៅ​តាម​តំបន់​ឬ​ប្រទេស​ជាក់​លាក់មួយ។)
    • ការ​ហ្វឹកហ្វឺន​តាម​បុគ្គល​ម្នាក់ៗ (ជាទូទៅ​ជា​ការ​ហ្វឹកហ្វឺន​បច្ចេកទេសជាក់​លាក់​សម្រាប់​គម្រោង​ណា​មួយ។)
    • ការស្នាក់នៅ
អង្គការ JICAមាន​កន្លែង​ស្នាក់​នៅផ្ទាល់​ខ្លួន​សម្រាប់​អ្នក​ចូល​រួម។ កន្លែង​ទាំងនោះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ជា​ទូទៅ​ត្រូវ​បាន​គេស្គាល់​ថា​​ជា​មជ្ឈ​មណ្ឌល​អន្តរ​ជាតិ។ កន្លែងមួយ​ដែល​នៅ​ក្រុង​តូក្យូ គឺជា​មជ្ឈមណ្ឌល​អន្តរជាតិ​តូក្យូ​ដែល​ស្ថិតនៅ Hatagaya, Shibuya។ កន្លែង​នេះ​មាន​គុណភាព​ល្អ ហើយព័ត៌មាន​លម្អិត​អាចរក​បាន​នៅក្នុង​គេហទំព័រ JICA

ការ​បែងចែកអ្នក​ស្ម័គ្រ​ចិត្ត

ខ្សែពេលវេលា

  • ខែមេសា ១៩៥៤ – ប្រទេស​ជប៉ុន​បាន​ចូល​រួម​ជាមួយ​ផែនការ​កូឡំបូ និង​ចាប់ផ្ដើម​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស
  • ខែមិថុនា ១៩៦២ - ទីភ្នាក់ងារ​ សហប្រតិបត្តិការ បច្ចេកវិទ្យា ​ក្រៅ ​ប្រទេស ​(អង់គ្លស​​: Overseas Technology Cooperation Agency ហៅ​កាត់​ថាOTCA) បាន​បង្កើត​ឡើង​
  • កក្កដា ១៩៦៣ - សេវាកម្ម​ អន្តោប្រវេសជប៉ុន (អង់គ្លេស :Japan Emigration Service កាត់​ថា JEMIS) បាន​បង្កើត​ឡើង
  • ខែមេសា ១៩៦៥ - កម្មវិធីអ្នកស្ម័គ្រសហប្រតិបត្តិការ ក្រៅ​ប្រទេស​ ជប៉ុន(អង់គ្លេស Japan Overseas Cooperation Volunteers ហៅ​កាត់ថាJOCV)បាន​ចាប់ផ្ដើម​
  • ខែសីហា ១៦៧៤ - OTCA និងJEMIS បញ្ចូល​ចូល​គ្នា​ដើម្បី​បង្កើត​ជាទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេសជប៉ុន​ (JICA)
  • ខែកញ្ញា ១៩៨៧ - ក្រុមសង្គ្រោះនៅពេល​មាន​មហន្តរាយ​​បានបង្កើត​ឡើង​
  • ខែ១៩៨៩- រាល់ការ​រួមចំណែក របស់ ជំនួយអភិវឌ្ឍន៍ជាផ្លូវការ (អង់គ្លេស : official development assistance ហៅកាត់ថាODA) លើសពីការ​រួមចំណែក​របស់​សហរដ្ឋ​អាមេរិក​ហើយ​ក្លាយជា​ការរូមចំណែកដ៏ធំ​បំផុត​លើ​ពិភពលោក​
  • ខែមេសា​ ១៩៩០ - កម្មវិធី​បែង​ចែក​ អ្នកជំនាញសហប្រតិបត្តិការ​ជាន់ខ្ពស់ (អ្នកស្ម័គ្រចិត្ត​ចាស់​ក្រៅ​ប្រទេស​) បាន​ចាប់ផ្ដើម​
  • ខែតុលា​ ២០០៣ - អង្គការ JICA បានក្លាយជាទីភ្នាក់ងារ​រដ្ឋាភិបាល​ឯករាជ្យ​

តំណភ្ជាប់ខាងក្រៅ