Jump to content

ទិវាពលកម្មអន្ដរជាតិ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ទិវាពលកម្មអន្ដរជាតិ
International Labor's Day
ឈ្មោះផ្លូវការទិវាពលកម្មអន្ដរជាតិ
Also calledទិវាកម្មករអន្ដរជាតិ
ប្រារព្ធដោយពលករពលការនី និងសហជិពកម្មករ
កាលបរិច្ឆេទ១ ឧសភា
Celebrationsដង្ហែក្បូនតាមផ្លូវ

ទិវាពលកម្មអន្ដរជាតិទិវាកម្មករអន្តរជាតិ (អង់គ្លេស: International Labor Day) គឺជាទិវាថ្ងៃឈប់សម្រាកមួយ ​​​ដែលបណ្ដាលប្រទេសជាច្រើនជាង ៨០ប្រទេស ទូទាំង​​​ពិភពលោក ប្រារព្វឡើងក្នុងគោលបំណង​​​ដើម្បី រំឬក និងឧទ្ទិស​​​​​​ដឹងគុណ​​​​​​ ដល់វីរៈភាព​​​​​​ដ៏អង់អាច​​​​​​ក្លាហាន​​​​​​នៃកម្មករកម្មការនី ​​​ដែលបាន​​​ប្រឹងប្រែង​​​តស៊ូពុះពារ និងប្ដូរជីវិត ដើម្បីការងារសិទ្ធិកម្មករទាំងមូល។ ទិវាពលកម្មអន្ដរជាតិ តែងតែប្រារព្វរៀងរាល់ឆ្នាំ នៅថ្ងៃទី ១ ឧសភា។

ប្រវត្ដិ

នៅចុងសតវត្សរ៍ឆ្នាំ១៨ រហូតដល់ពាក់​កណ្ដាល​សតវត្សរ៍​ឆ្នាំ១៩ ជាយុគ​សម័យ​ដែលមាន​ការរីក​ចម្រើន​ខាងផ្នែក​ឧស្សាហកម្ម។ ចំណែក​ ឯពលករ​នៅអាមេរិក​មានការ​ចូលរួម​កាន់តែ​ច្រើនឡើង​នៅក្នុង​ចលនា​សហជីព ដើម្បី​ធ្វើការ​ចរចា​ជា​សមូហភាព​ស្វែងរក​ផល​ប្រយោជន៍​ជូនសមាជិក​របស់​ពួកគេ។ លក្ខខណ្ឌ​ការងារ​របស់កម្មករ​គឺមានសភាព​យ៉ាប់យឺន​ក្រៃលែង សុខភាព​និង​សុវត្ថិភាព​នៅកន្លែង​ធ្វើការ​មិន​អំណោយ​ផលពិសេស​អ្នកធ្វើ​ការនៅ​តាម​រោងចក្រ និងអណ្ដូងរ៉ែ ប្រាក់ឈ្នួល​ថោក ការងារ​ប្រចាំថ្ងៃ​ចាប់ពី​១០ម៉ោងទៅ១៦ម៉ោង​ជាដើម។ល។

ឆ្នាំ១៨៨២ ព្រឹត្ដិការណ៍ធំៗជាច្រើននៅក្នុងចលនា​ពលករ​អាមេរិក​កើតឡើង​ជាហូរហែ ដើម្បី​ទាមទារ​កំណត់​ស្ដង់ដារ​ការងារ។ថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ១៨៨៦ កម្មករ​រាប់ម៉ឺននាក់​បានដើរ​ចេញពី​កន្លែង​ធ្វើការ​ប្រហែល​ជា១៣០០កន្លែងនៅ​ទូទាំង​សហរដ្ឋអាមេរិក ប្រារឰ​ ទិវា​ពលកម្ម​នៅក្នុង​ប្រវត្ដិសាស្ដ្រ។ ចលនាដ៏​សំខាន់​គឺកើត​ឡើងនៅ​ទីក្រុង​ឈីកាហ្គោ (Chicago) នៃរដ្ឋ​អ៊ីលីណយ (Illinois) ទាមទារ​ធ្វើការ​ មួយថ្ងៃ​ត្រឹមតែ​៨ម៉ោង។ មានកម្មករ​ប្រហែល​៤ម៉ឺននាក់​ធ្វើកូដកម្ម​ជាមួយ​អ្នក​អាណាធិបតេយ្យ​និយម​នៅក្បួន​ខាងមុខនៃក្រសែ​ភ្នែក​សាធារណៈ​ ជនបាន​ថ្លែងយ៉ាង​ម៉ឺងម៉ាត់ និងប្រកប​ដោយ​មនោគមវិជ្ជា​ប្រាប់ពី​សកម្មភាព​ត្រង់ៗ​ចារឹក​ជាបដិវត្ដន៍ អ្នក​អាណាធិបតេយ្យនិយម និង ភាពអាណាធិបតេយ្យនិយម​ត្រូវបាន​ទទួលនូវ​ការគោរ​ពពីពលករ​នានា តែធ្វើ​ឱ្យពួក​នាយទុន​ស្អប់យ៉ាង​ខ្លាំង។ ថ្ងៃបន្ទាប់មក កម្មកររាប់​រយពាន់ នាក់បាន​ចេញធ្វើ​បាតុកម្ម​ ប៉ុន្ដែនៅ​ទីក្រុង Chicago អំណាចច្បាប់ និងបទបញ្ជា​បានក្លាយ​ទៅជាការ​គាបសង្កត់​ទៅលើ​បាតុករ។ កម្មករ​នៅឯ​ ក្រុមហ៊ុន​ផលិតគ្រឿង​ម៉ាស៊ីន​សម្រាប់​កសិកម្ម​របស់​​​​​​មាកក័រ​​​​​​​​​​​​មិក​(McCormic Harvesting Machine Co.) ធ្វើ​កូដកម្ម​ទាមទារ​ឱ្យកាត់​បន្ថយ​ ចំនួន​ម៉ោង​ធ្វើការ​មក​ត្រឹមតែ​៨ម៉ោង​ក្នុង១ថ្ងៃ និងរារាំង​មិនឱ្យ​រើស​យកមនុស្ស​មកធ្វើ​ការ​ជំនួស​កូដករ ដោយបិទ​ច្រកមិន​ឱ្យពួក​គេចូល។ ប៉ូលិស បានវាយ​កូដករ​ដោយ​ដំបង​ ចំណែក​កូដករ​ចោល​ដុំថ្ម​ដាក់វិញ ប៉ូលិស​តបដោយ​ការបាញ់​ទៅលើ​កូដករ​វិញ បណ្ដាលឱ្យ​មានមនុស្ស​៥-៦នាក់ត្រូវ​បាត់បង់​ជីវិត។

ថ្ងៃបន្ទាប់ ទី៤ ខែឧសភា ក្បួន​បាតុកម្ម​មួយរៀបចំ​ឡើងនៅ​ទីលាន Haymarket Square ធ្វើការ​តវ៉ា​អំពី​អំពើ​ហិង្សា ដែលបង្ក​ ឡើងដោយ​ប៉ូលិស។ ប៉ូលិសបានបង្ខំ​ឱ្យ​បាតុករ​ធ្វើការ​បំបែកគ្នា រំពេច​នោះ​គ្រាប់បែក​មួយគ្រាប់​បាន​ចោល​ចូល​មក​ក៏ផ្ទុះឡើង ធ្វើឱ្យ​មន្ដ្រី​ប៉ូលិស​ម្នាក់​បានស្លាប់។ មានប៉ូលិស​ចំនួន៦០នាក់ និងជន​ស៊ីវិល​ចំនួន២០០នាក់​ត្រូវទទួល​រងរបួស​នៅក្នុង​ហេតុការណ៍​ហិង្សានោះ។ ជាសរុប​មាន​ប៉ូលិស​ ចំនួន១​នាក់បាន​ស្លាប់ភ្លាមៗ និង៧នាក់​ទៀតស្លាប់​នៅថ្ងៃ​បន្ទាប់។ ចំណែក​ជនស៊ីវិល​បានស្លាប់​ចំនួនពី​៧-៨នាក់ ថ្នាក់ដឹក​នាំសហជីព​ចំនួន៨នាក់​ ដែលក្នុង​នោះមាន​តែ៣នាក់​ប៉ុណ្ណោះ​នៅកន្លែង​កើតហេតុ ត្រូវបាន​គេចាប់​កាត់ទោស​ឱ្យជាប់​ពីបទ​ធ្វើ​មនុស្ស​ឃាត និង​កាត់ទោស​ដាក់គុក​អស់មួយ​ជីវិត​ចំនួន៣នាក់ និងប្រហារ​ជីវិតដោយ​ព្យួរក​ចំនួន៤នាក់ មានតែ​ម្នាក់ប៉ុណ្ណោះ​ដែលត្រូវ​បានចាត់​ទុកថា​ជា​ករណី​លើក​លែង។

ស្ថាបនិកទិវាពលកម្ម

ទិវាពលកម្មមានអាយុកាលជាង១០០ឆ្នាំមកហើយ តែមាន​ចម្ងល់ថា នរណា​ជាអ្នក​ស្នើដំបូង​គេនូវ​ថ្ងៃបុណ្យ​ជាតិសម្រាប់​ការឈប់​ សម្រាក​របស់​កម្មករ។ តាមកំណត់​ត្រា​ខ្លះ​សរសេរថា លោក Peter J. Mcguire អគ្គលេខាធិការ​របស់​សម្ព័ន្ធ​រួបរួម​ជាងឈើ និងជា​សហស្ថាបនិក​ សហព័ន្ធពលករ​អាមេរិកកាំង គឺជាអ្នក​ដំបូង​គេដែល​ស្នើឱ្យ​មាន​ទិវាសម្រាប់ផ្តល់នូវ​កិត្ដិយស​ដល់កម្មករ​ទាំងឡាយ​ណាដែល​មាន​សេចក្ដី​ក្លាហាន​ និងបាន​ពុះពារ​ដ៏​មហិមា​បង្ហូរ​ញើសឈាម ដើម្បី​កសាង និងរក្សា​បេះដូង​របស់​សហរដ្ឋអាមេរិក​ឱ្យបាន​ប្រសើរ។ ប៉ុន្ដែឋានៈ​របស់លោក Peter Mcguire នៅក្នុង​ប្រវត្ដិសាស្ដ្រ​ពលកម្ម​នៅមាន​ភាពស្រពេច​ស្រពិល និង​មិនទាន់​មាន​ការ​ឯកភាព​នៅ​ឡើយទេ។

មនុស្សជាច្រើនជឿថា លោក មេតធ្យូ មេហ្គៀ (Matthew Maguire) មាន​មុខងារ​ជា​យន្ដការី គឺជា​ស្ថាបនិក​នៃ​ទិវា​ពលកម្ម​នេះគឺ​មិនមែន​ជាលោក Peter Mcguire ទេ។ បើតាម​ការ​ស្រាវជ្រាវ​ថ្មីៗនេះ ហាក់​ដូចជា​បាន​គាំទ្រ​នូវការ​អះអាងថា លោក មេតធ្យូ ជា​លេខាធិការនៅ​មូលដ្ឋាន​លេខ៣៤៤របស់​សមាគម​យន្ដការី​អន្ដរជាតិ នាទីក្រុង Paterson នៃរដ្ឋ New Jersey ជាអ្នក​ស្នើឱ្យ​មានការ​ឈប់​សម្រាក​បុណ្យជាតិ​ សម្រាប់​កម្មករ​នៅឆ្នាំ១៨៨២ ក្នុងខណៈ​ដែលគាត់​កំពុង​បម្រើការ​ជាលេខាធិការ​របស់​សហជីព​ពលករ​កណ្ដាល នៅ​ទីក្រុង​ញូវយ៉ក។

ការទទួលស្គាល់ទិវាពលកម្មអន្ដរជាតិ

សហជីពពលករកណ្ដាលរបស់សហរដ្ឋអាមេរិក ប្រារឰ​ទិវាកម្មករ​ជាលើក​ដំបូង​នៅថ្ងៃ​អង្គារ៍ ទី០៥ ខែកញ្ញា ឆ្នាំ១៨៨២ នៅក្នុង​រដ្ឋ ញូវយ៉ក។ នៅឆ្នាំ​១៨៨៣ ទិវា​នេះ​ធ្វើជាលើក​ទី២នៅចំ​ថ្ងៃទី០៥ ខែដដែល និងនៅឆ្នាំ១៨៨៤ ធ្វើជាលើក​ទី៣ នៅចំថ្ងៃច័ន្ទ​ដំបូងនៃ​ខែកញ្ញា។ លុះដល់​ខែតុលាឆ្នាំដដែល សហជីព​ពលករ​កណ្ដាល​បានមូល​មតិគ្នា​សម្រេចយក​ថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៨៦ ជាថ្ងៃ​ទាមទារ​ការងារ​មួយថ្ងៃ​៨ម៉ោង​ជា​ស្ដង់ដារ​ទូទៅ។ ក្រោយពី​មានការ​សម្រេច​ដូច្នោះមក សហជីព​ពលករ​នានា​នៅ​អាមេរិក​បាន​ត្រៀម​រៀបចំ​ធ្វើ​កូដកម្ម​ទូទៅមួយ ដើម្បី​គាំទ្រ​នូវការ​ទាមទារ​នោះ។

ឆ្នាំ១៨៨៩ លោក សាមុអែល ហ្គមភឺស (Samuel Gompers) ប្រធាន​សហព័ន្ធ​ពលករ​អាមេរិក(AFL)បាន​សរសេរ​សារលិខិត​ផ្ញើទៅ​ កាន់​សមាជទី១​របស់​អន្ដរជាតិទី២ ដែល​ធ្វើការ​ជួប​ប្រជុំនៅ​ប្រទេស​បារាំង។ គាត់បាន​ជម្រាប​មកជន​សង្គម​និយម​របស់​ពិភពលោក​អំពី​ផែនការ​ របស់ AFL និងបាន​ស្នើឱ្យ​មានការ​ប្រយុទ្ធ​ជា​អន្ដរជាតិ​ដើម្បី​ទាមទារ​ជា​សកល​នូវ​ការងារ​មួយថ្ងៃ​៨ម៉ោង។ តបទៅ​នឹងសារ​លិខិត​របស់​ហ្គមភឺស​ ​អន្ដរជាតិទី២​បាន​អនុម័ត​ដំណោះស្រាយ​មួយដោយ​អំពាវនាវ​ធ្វើ​បាតុកម្ម​ដ៏ធំ​មួយជា​លក្ខណៈ​អន្ដរជាតិ​នៅថ្ងៃ​តែមួយ​ដូចគ្នា ដើម្បីឱ្យ​កម្មករ​នៅគ្រប់​ ទីកន្លែង​អាច​ទាមទារ​ធ្វើ​ការងារ​តែ៨ម៉ោង​ក្នុង១ថ្ងៃ។ តាម​ផែនការ​របស់​សហព័ន្ធ​អាមេរិក​អន្ដរជាតិ​អនុម័ត​យកថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៩០ ជាថ្ងៃ​សម្រាប់​ការទាមទារ និងដើម្បី​ឧទ្ទិស​ដល់​វីរៈភាព​និងការ​បាត់បង់​ជីវិត​របស់​ពលករ​អាមេរិក​នៅទីលាន Haymarket Square នៅខែ​ឧសភា ឆ្នាំ១៨៨៦។

ទីបំផុតនៅថ្ងៃទី២៨ ខែមិថុនា ‏ឆ្នាំ១៨៩៤ សភា​នៃ​រដ្ឋសហព័ន្ធ​អាមេរិក​បាន​អនុម័ត​ច្បាប់​ដើម្បី​ទទួល​ស្គាល់​ជាផ្លូវ​ការ ដោយយក​ថ្ងៃច័ន្ទ ដំបូង​នៃខែកញ្ញា​ជា​រៀងរាល់ឆ្នាំ គឺជា​ថ្ងៃ​ឈប់​បុណ្យជាតិ​ស្របច្បាប់​ក្រោយពី​រដ្ឋជិត៣០​បាន​អនុម័ត​ទទួលស្គាល់​ជា​បន្ដបន្ទាប់​រួចហើយ។ នៅ អាមេរិក ទិវាពលកម្ម​ជាបុណ្យ​កម្សាន្ដ​សប្បាយ​នៅក្នុង​រង្វង់គ្រួសារ មិត្ដភក្ដិ និងមាន​កម្មវិធី​ប្រជាប្រិយ​ផ្សេងៗ ហើយក៏​ជាថ្ងៃ​ចុងបញ្ចប់​វិស្សមកាល​ក្នុងរដូវ​ក្ដៅ​ផងដែរ តែក៏​នៅមាន​ពលរដ្ឋ​អាមេរិក​ខ្លះយល់ថា ទិវាពលកម្ម​នេះកើត​ចេញពី​ចលនា​សង្គម​និយម​ទៅវិញ។

គោលបំណងទិវាពលកម្មអន្ដរជាតិ

  • ឱ្យតម្លៃទៅលើពលកម្មរបស់មនុស្សមាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​មនុស្ស និងគ្រួសារ បង្កើត​ចំណូល​ ទៅក្នុង​សេដ្ឋកិច្ច និងការ​រីកចម្រើន​របស់​សង្គម​ជាតិ។
  • ចង់ឱ្យមានស្ដង់ដារការងារសមស្រប ដោយកាត់​បន្ថយ​ម៉ោង​ការងារ​មក​ត្រឹមតែ​៨ម៉ោង​ក្នុង១ថ្ងៃ ឬក៏​ឈប់​សម្រាក២ថ្ងៃ​ក្នុង ១សប្ដាហ៍។
  • ធ្វើការកំណត់ស្ដង់ដារប្រាក់ឈ្នួលឱ្យត្រឹមត្រូវ និងការ​ផ្ដល់ប្រាក់​ឈ្នួលដោយ​មិនមាន​ការ​រើសអើង។
  • កែលម្អ ឬលើកស្ទួយបញ្ហាសុខភាព និងសុវត្ថិភាពនៅកន្លែង​ធ្វើការ​ឱ្យបាន​សមរម្យ និងស្អាតបាត ដើម្បីបង្ការ និងដោះស្រាយ ជាតិពុល និង​គ្រោះថ្នាក់​ការងារ​ឱ្យ​បានល្អ។GlF

ឯកសារយោង