Jump to content

ជំងឺអាសន្នរោគបក្សី

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

Fowl Cholera ឬ Avian Pasterellosis

ជំងឺអាសន្នរោគបក្សី ជាជំងឺឆ្លងយ៉ាងកាចសាហាវមួយ ដែលមានការកើតឡើងចំពោះបក្សីស្រុក និងបក្សីព្រៃ ក្នុងសភាពពិសឈាម ហើយវាអាចបណ្តាលឲ្យបក្សីឈឺ និងស្លាប់យ៉ាងច្រើន ប៉ុន្តែជំងឺនេះអាចមានលេចចេញជាទំរង់រ៉ាំរ៉ៃ និងទំរង់មួយទៀតពុំមានបញ្ចេញរោគសញ្ញាផងដែរ។

និមិត្តហេតុ(Etiology)

ជំងឺនេះបង្កឡើងដោយបាក់តេរីម្យ៉ាងឈ្មោះ PasterellaMultocida ដែលមានប្រវែង ០,៦µ ទៅ២,៥µ​ × ០,២៥µ ទៅ ៤µ ក្រាមអវិជ្ជមាន (Gram -)Bipolar។ នៅក្នុងទំរង់ស្រួចស្រាវជំងឺនេះអាចបណ្តាលឲ្យសត្វស្លាប់យ៉ាងច្រើន។ មេរោគនេះវាអាចបាត់បង់ទៅវិញ (កំចាត់) ដោយធ្វើការរំងាប់មេរោគ យ៉ាងសាមញ្ញធម្មតា ក្រោមពន្លឺព្រះអាទិត្យ ការសំងួត និងកំដៅ។ ចំពោះមាន់បារាំង ងាយនឹងទទួលជំងឺនេះជាងមាន់ រីឯមាន់ធំងាយទទួលជំងឺនេះជាងមាន់តូច ហើយពូជមាន់ខ្លះងាយទទួលជំងឺនេះ ជាងមាន់ពូជមួយចំនួនទៀត។

របៀបឆ្លងជំងឺ(Transmission)

  • ជំងឺនេះអាចឆ្លងបាន តាមរយៈការបញ្ចូលបក្សីថ្មីដែលឈឺ
  • ជំងឺនេះអាចឆ្លង តាមរយៈការប៉ះទង្គិចផ្ទាល់រវាងបក្សីជា និងបក្សីឈឺ រឺបក្សីដែលជាសះស្បើយពីឈឺ
  • ទឹកសំបោរ និងទឹកមាត់ (Dischages) ដែលមានមេរោគ ឧទាហរណ៍ មេរោគអាចចេញមកក្រៅ បានតាមរយៈទឹករំអិលដេលហូរចេញពី ច្រមុះ និងមាត់ ហើយធ្លាក់ទៅលើចំណី និងទឹក បណ្តាលឲ្យឆ្លងទៅសត្វឯទៀតដែលស៊ីចំណី និងទឹកផឹកដែលមានមេរោគនោះ
  • ជំងឺនេះ អាចឆ្លងផងដែរតាមរយៈការប៉ះទង្គិចផ្ទាល់ជាមួយសំភារៈប្រើប្រាស់នៅក្នុងទ្រុង សំបកបាវដាក់ចំណី និងបរិវេណទ្រុងតែម្តង
  • មេរោគអាចជ្រាតចូលទៅក្នុងខ្លួនបក្សីតាមរយៈ Conjunctiva រឺរបួសសើរស្បែក
  • បក្សីស្លាប់ គឺជាប្រភពនៃការឆ្លងជំងឺ ប្រសិនបើមិនបានចោលបក្សីនោះឲ្យបានត្រឹមត្រូវ (Not properly disposed)
  • ការចំលងរោគ អាចប្រព្រឹត្តទៅបានតាមរយៈរុយ សត្វល្អិត និងកណ្តុរ
  • ជំងឺឆ្លងតាមរយៈ ដៃ ស្បែកជើង... សំភារៈផ្សេងៗ របស់បុគ្គលិក រឹបក្សីដែលជាសះស្បើយពីជំងឺ រមែងជាអ្នកផ្ទុកជំងឺ និងបន្តនូវការចំលងជំងឺនេះ។

រោគសញ្ញា(Clinical Signs)

-Pnemonic form (ហើមសួត)

-Septicaemic form (ពិសឈាម)

រោគវិនិច្ឆ័យប្រៀបធៀប(Differential diagnosis)

  • ជំងឺញូវកាស ជាជំងឺដែលបង្កឡើងដោយវីរុស រយៈពេលឈឺខ្លី បក្សីស្លាប់ច្រើនគ្មានស្លាកស្នាមនៅសិរ និងណង់ សញ្ញាសរសៃប្រសាទ រាគពណ៌ប្រផេះ ស្នាមក្រហមអុចៗនៅនឹងចន្លោះគែរ និងកោះ ឬទងកោះ (Preventiculus)
  • Fowl Plague ជាជំងឺដែលបង្កឡើងដោយវីរុស ហើមស្បែកក្បាល ក និងណង់ មិនអាចងើបក្បាលរួច ញាក់ៗ និងប្រកាច់ (convulsion) មានឈាមហូរចេញនៅចន្លោះក្រពេញទងកោះ
  • កង្វះវីតាមីន ធ្វើឲ្យមានការប្រែប្រួលនូវភ្នាសសើមនៃបំពង់អាហារ មានពំនូកសៗក្នុងស្រោមបេះដូង និងនៅតំរងនោម។

ការព្យាបាល (Treatment)

១. Sulphonamide និង Sulphaquinoxalline group

(មើលការព្យាបាលជំងឺ Coccidiosis)

២. Trimethoprim-Sulphadiazineនិង Sulphamethoxasole group (មើលព្យាបាលជំងឺ រាគស)

៣. Ampicilline group (មើលការព្យាបាលជំងឺ គ្រុនពោះវៀន)

៤. Chloramphenicol group (មើលការព្យាបាលជំងឺ គ្រុនពោះវៀន)

៥. Tetracycline hydrochloride group

*Achromycin១០ម.ល/ដប

កំរិតៈ ០.៥ម.ល/២-៤គ.ក្រ ទំងន់បក្សីរស់រៀងរាល់ថ្ងៃ រយៈពេលពី ៣-៥ថ្ងៃ

*Hostacycline(ម្សៅរលាយក្នុងទឹក) ១កញ្ចប់ ១០០ក្រាម

កំរិតៈ សំរាប់ការពារ ២,៥ក្រាម/ទឹក ៤,៥លីត្រ

សំរាប់ព្យាបាល ៥ក្រាម/ទឹក ៤,៥លីត្រ

*​ Tetracycline (ម្សៅ) ១០០ក្រាម/ដប

កំរិតៈ សំរាប់ការពារ ២,៥ក្រាម/ទឹក ៤,៥លីត្រ

សំរាប់ព្យាបាល ៥ក្រាម/ទឹក ៤,៥លីត្រ

៦. Oxytetracycline group

*Terramycine(ម្សៅ) ឬ Terramycine(ចាក់)

អាយុ១ថ្ងៃ-២សប្តាហ៍ ល្បាយ(១:៣) ១/២ម.ល ថ្នាំលាយចាក់សាច់ដុំ រឺក្រោមស្បែក

អាយុ ២-៤ សប្តាហ៍ ល្បាយ (១:៣) ១ម.ល ថ្នាំលាយរួច ចាក់សាច់ដុំ រឺក្រោមស្បែក

អាយុ ៤-៨ សប្តាហ៍ មិនលាយ ១/២ម.ល ចាក់សាច់ដុំ រឺក្រោមស្បែក

អាយុច្រើនជាង ៨សប្តាហ៍ មិនលាយ ១ម.ល ចាក់សាច់ដុំ រឺក្រោមស្បែក

មាន់ធំ មិនលាយ ២ម.ល ចាក់សាច់ដុំ រឺក្រោមស្បែក

៧. Chlortetracycline hydrochloride group (ម្សៅ)

*Aureomycline(ម្សៅ)

កំរិតៈ ការពារ ៤-៨ក្រាម/ទឹក១០លីត្រ

ការព្យាបាល ៨-១៦ក្រាម/ទឹក១០លីត្រ

៨. Doxycycline hydrochloride group

*Xidox(ម្សៅលាយទឹក)

កំរិត ៥ម.ក្រ/ទឹក ២.៥លីត្រ

*Bidoxកំរិត ៥ម.ក្រ/ទឹក ២,៥លីត្រ។

ការការពារ(Prevention)

  • ត្រូវធ្វើអនាម័យ​នៅទីកសិដ្ឋានចិញ្ចឹមមាន់ឲ្យបានត្រឹមត្រូវបំផុត
  • ខិតខំយ៉ាងណាយកបក្សី ដែលជាសះស្បើយពីជំងឺ (Carrier birds) ចេញពីកសិដ្ឋាន (ព្រោះវាអាចឆ្លងទៅបក្សីដែលមានសុខភាពល្អ)
  • បក្សីដែលមានអាយុផ្សេងៗពីគ្នា ហើយនិង ឈាមជ័រជាប់គ្នា ផ្សេងគ្នាត្រូវតែដាក់ចិញ្ចឹមនៅក្នុងទ្រុងផ្សេងគ្នា
  • ហាមមិនឲ្យយកបក្សីថ្មីចូលដោយមិនបានយកបក្សីដែលមានស្រាប់នៅក្នុងទ្រុងចេញ
  • បំបែកបក្សីដែលឈឺចេញពីបក្សីជា ហើយធ្វើការព្យាបាលវា
  • មិនត្រូវអនុញ្ញាតឲ្យសត្វដូចជា ឆ្កែ ឆ្មា ជ្រូក។ល។ មកជិតទីកន្លែងកសិដ្ឋាន
  • មិនត្រូវប្រើប្រាស់ប្រដាប់ប្រដារផ្សេងៗ ដែលធ្លាប់ប្រើជាមួយបក្សីឈឺ
  • ខិតខំបន្ថយចំនួនចៃដែលមាន ដោយប្រើ Anti-tick measures ធ្វើការសំលាប់មេរោគ (disinfection) នៅកន្លែងចិញ្ចឹមអោយបានត្រឹមត្រូវ ដោយប្រើ ១% Phenol ឬ១:៥០០០ mercuric chloride
  • ទ្រុងដែលធ្លាប់មានកើតជំងឺនេះ មិនត្រូវប្រើប្រាស់វាដើម្បីសំរាប់ចិញ្ចឹមបក្សីថ្មីឡើយ យ៉ាងហោចណាស់ក៏ត្រូវទុករយៈពេល ២សប្តាហ៍ ឬ១ខែ
  • ត្រូវធ្វើការចាក់វ៉ាក់សាំងការពារ ឲ្យបានទៀតទាត់តាមកាលកំណត់។