Jump to content

ជំងឺតុកស៊ីប្លាស្មូស៊ីស

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

និមិត្តហេតុ (Etiology)

ជំងឺ Toxoplasmosis បង្កឡើងដោយ Toxoplasma gondii។ Felidae គឺជាម្ចាស់ពិតប្រាកដមួយ (Definitive host) សំរាប់ T. gondii ។ បក្សីស្រុក បក្សីព្រៃ ព្រមទាំងសត្វល្មូន ត្រូវបានគេរកឃើញថាជាម្ចាស់កណ្តាល (Intermediate) ឬ Accidental hosts សំរាប់វា។ Toxoplasmosis គឺជាជំងឺមួយដែលអាចឆ្លងពីសត្វទៅមនុស្សបាន។

របៀបឆ្លងជំងឺ (Transmission)

បក្សីអាចឆ្លងជំងឺនេះ ដោយសារការលេបចូលនូវចំណី ដែលលាយឡំជាមួយលាមកដែលមាន Sporulated Oocysts ឬ ការចំអិនសាច់ដែលមានមេរោគ (Contaminated meat) ពុំបានឆ្អិនល្អ ការលេបចូលនូវ Coprophagous arthropods តាមការពីសោធន៍កូនមាន់ ជំងឺនេះអាចឆ្លងពីមេបាមក (ឆ្លងពីកំណើត) ប៉ុន្តែពុំបានគិតថាវាមានសារៈប្រយោជន៍ក្នុងការអនុវត្តន៍ផ្ទាល់ឡើយ។

រោគសញ្ញា (Clinical Sign)

អត្រានៃបក្សីឈឺអាចមានរហូតដល់ ៥០% ព្រមជាមួយអត្រាស្លាប់ត្រូវបានគេកត់សំគាល់ឃើញមានក្នុងហ្វូងដែលមានចំនួនមាន់តិច។

ការឆ្លងកើតមានជាទូទៅចំពោះមាន់បារាំង និងទា ដែលត្រូវបានគេធ្វើការតាមដាន ឬអង្កេតឃើញ។ រោគសញ្ញាមានដូចជា ថ្លោះសរសៃ (Torticollis) ការស្ទះចង្វាក់នៃចលនាសាច់ដុំ (ataxia) ខ្វាក់ភ្នែក (blindness) និងបក្សីស្រកទំងន់ (emaciation)។

ស្លាកស្នាម (Lesions)

ស្លាកស្នាមដែលមានទ្រង់ទ្រាយធំបានត្រូវរៀបរាប់ មិនបានគិតថាវាជា Pathognomoic ឬសារៈសំខាន់សំរាប់ការធ្វើរោគវិនិច្ឆ័យទាំងនោះរួមមានៈ ផាល និងថ្លើមរីកធំ រលាកស្រោមបេះដូង (Pericarditis) រលាកខួរក្បាល (Encephalitis)។

រោគវិនិច្ឆ័យ (Diagnosis)

រោគវិនិច្ឆ័យគឺអាស្រ័យទៅនឹង

  • ការបង្ហាញនៃ Encysted organisms ក្នុងការរៀបចំជាលិកាវិជ្ជា នៃជាលិកាសរសៃប្រសាទ ជាលិកាសាច់ដុំបេះដូង និងអាការៈក្នុងផ្សេងៗទៀត។
  • មេរោគអាចបំបែកចេញដោយសត្វដែលចិញ្ចឹមនៅមន្ទីរពិសោធន៍ រួមទាំងកណ្តុរ ដែលត្រូវបានចាក់បញ្ចូលនូវ Suspension of Infected tissues។
  • អំប្រ៊ីយ៉ុងនៃស៊ុតមាន់ ដែលមានអាយុពី ៧-១០ថ្ងៃ អាចចាក់បញ្ចូលនូវ Suspensions of Material ដែលមាន T. gondii តាម Chorioallantoic route។
  • Serologial Test រួមបញ្ចូលទាំង Complement fixation and indirect fluoresceut antibody test ហើយនិង subinfeldman dye test ត្រូវបានប្រើប្រកបដោយជោគជ័យ ដើម្បីកំណត់ Reactors ក្នុងចំណោមបក្សីទាំងអស់។

រោគវិនិច្ឆ័យប្រៀបធៀប (Differential Diagnosis)

លក្ខខណ្ឌណាដែលពាក់ព័ន្ធ និងធ្វើឲ្យបក្សីចុះស្គមគួររាប់បញ្ចូលទាំង E-coli granuloma ជំងឺរបេងបក្សី និង Neoplasia។ ជំងឺដែលបណ្តាលឲ្យមានរោគសញ្ញាសរសៃប្រសាទ ក្នុងនោះមាន Neoplasia និងការពុល។

ការព្យាបាល (Treatment)

ពុំមានការរាយការណ៍ណាមួយជាក់លាក់ដែលបញ្ជាក់ថា គេបានអនុវត្តន៍ការព្យាបាលពពួកបក្សីដែលត្រូវឈឺដោយជំងឺនេះឡើយ ហើយជាទូទៅបក្សីឈឺដោយជំងឺនេះគេត្រូវតែកំទេចចោលជាដាច់ខាតឲ្យបានម៉ត់ចត់។

ការការពារ (Prevention)

កម្មវិធីបង្រ្កាបសត្វកកេរ ការការពារកុំឲ្យបក្សីចឹកគ្នា (Cannibalism) ធ្វើការរំងាប់មេរោគនៅក្នុងទ្រុង ការដាក់មេមាន់ជាពិសេស គឺបរិវេណចិញ្ចឹមបក្សីដែលប្លែក ឬពូជបក្សីមកពីបរទេស។ ការរកឲ្យឃើញ និងការកំចាត់នូវពពួកបក្សីទាំងឡាយណាដែលផ្ទុកមេរោគដោយពុំមានបញ្ចេញនូវរោគសញ្ញាឲ្យឃើញ។