Jump to content

ជយវម៌្ម (ឥន្ទ្របុរ-ឝម្ភុបុរ)

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ជយវម៌្ម
វ្រះបាទ
រជ្ជកាលគ.ស ៧៧០-៧៨១
រាជ្យមុនវ្រះបាទរាជេន្ទ្រវម៌្មទី១
រាជ្យបន្តវ្រះបាទមហីបតិវម៌្ម
ប្រសូតឝម្ភុបុរ
សុគតគ.ស ៧៨១
ឝម្ភុបុរ

វ្រះបាទជយវម៌្ម (គ.ស ?-៧៨១) រជ្ជកាល (គ.ស ៧៧០-៧៨១) តាមសិលាចារឹកពីរសំដៅលើអ្នកគ្រប់គ្រងម្នាក់ព្រះនាមថាជយវម៌្ម៖ សិលាចារឹកទី១ K. ១០៣ មកពីព្រះធាតុព្រះស្រីភាគខាងត្បូងកំពង់ចាម ចុះកាលបរិច្ឆេទ ២០មេសា ឆ្នាំ៧៧០ សិលាចារឹកទីពីរ មកពី ល្បុកស្រុតនៅបរិវេណក្រចេះក្បែរឝម្ភុបុរ (K. ១៣៤) ចុះកាលបរិច្ឆេទ៧៨១ )។ លោកសឺដេសបានហៅទ្រង់ថាវ្រះបាទជយវម៌្ម (ស្ទួន ៧៧០-៧៨១) ប៉ុន្តែទំនងជាព្រះអង្គដូចគ្នាជាមួយនឹងវ្រះបាទជយវម៌្មទី២ដែរ បិតាស្ថាបនិកអាណាចក្រអង្គរ តាមលោកវីខ្ខឺរីបានគូសបង្ហាញ៖ មិនមែនមានតែវ្រះបាទជយវម៌្មទី២មកពីភាគខាងត្បូង គឺបន្ថែមជាងនេះមានស្ដេចដែលគេស្គាល់ផ្សេងទៀត ទ្រង់មានខ្សែស្រឡាយជិតស្និទជាពិសេសជាមួយវ្យាធបុរ។ ត្រង់នេះត្រូវបានកត់ត្រាក្នុងសិលាចារឹកបុរេអង្គរតែមួយគត់ប៉ុណ្ណោះ K. ១០៩/៦៥៥ [ប្រាកដមែន:ទី១០កុម្ភៈ ឆ្នាំ៦៥៦] ក៏ប៉ុន្តែនៅក្នុងអត្ថបទសម័យអង្គរទាំង១៦ បានចុះកាលបរិច្ឆេទចុងក្រោយឆ្នាំ១០៦៩ [K. ៤៤៩មកពីបាហាល់ (Pàlhàl) បានចុះកាលបរិច្ឆេទថ្ងៃអាទិត្យ ទី៣ មីនា ឆ្នាំ១០៦៩] … ពីរក្នុងចំណោមអត្ថបទនោះ K. ៤២៥/៩៦៨ និង K.៤៤៩/១០៦៩ គឺជាកំណត់ត្រាជាក់លាក់អំពីវ្រះបាទជយវម៌្មទី២ ដឹកនាំប្រជារាស្ត្រពីវ្យាធបុរទៅតាំងលំនៅនៅបាត់ដំបង់។ (បើរាប់ទាំងស្ទួនបីអង្គ គឺ ជយវម៌្មទី៤)

ឯកសារយោង

  • វិគីភីឌាខ្មែរ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
វ្រះបាទរាជេន្ទ្រវម៌្មទី១
ក្សត្រចេនឡាទឹក
គ.ស ៧៧០-៧៨១
តដោយ
វ្រះបាទមហីបតិវម៌្ម