Jump to content

ច្បាប់ស្តីពីមូលបត្ររដ្ឋ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ច្បាប់​ស្តី​ពី​​មូលបត្រ​រដ្ឋ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាល​ពី​ថ្ងៃទី​៣០​ ខែ​វិចិ្ឆកា ឆ្នាំ​២០០៦ នា​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី​៥ នីតិកាល​ទី​៣ ដែល​មាន​សេចក្តី​ទាំងស្រុង​ដូច​តទៅនេះ

ជំពូកទី១​ បទប្បញ្ញត្តិ​ទូទៅ

មាត្រា ១
មាត្រា ២
និយមន័យ​នៃ​ពាក្យ​បច្ចេក​ទេស​ដែល​ប្រើ​ប្រាស់​ក្នុង​ច្បាប់​នេះ មាន​ដូច​ខាង​ក្រោមៈ

  • មូលបត្រ​រដ្ឋ សំដៅ​ដល់​ប័ណ្ណ​ សញ្ញា​ប័ណ្ណ និង​ ឧបករណ៍​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ទៀត​ដែល​បញ្ជាក់​ពី​ការ​ទទួល​ស្គាល់​បំណុល ដែល​បាន​បោះ​ផ្សាយ​ក្នុង​នាម​រាជ​រដ្ឋា​ភិបាល​។ នៅក្រោម​ច្បាប់​នេះ​ រូម​មានៈ
  1. ប័ណ្ណ​រតនាគារ​ដែល​មាន​​ឥណប្រតិទាន​តិច​ជាង​មួយ​ឆ្នាំ។
  2. សញ្ញា​ប័ណ្ណ​រតនា​គារ​ដែល​មាន​ឥណប្រតិទាន​ចាប់​ពី​មួយ​ឆ្នាំ​ឡើង​ទៅ។
  3. សញ្ញា​ប័ណ្ណ​ដែល​ផលចំណូល​​ផ្សារ​ភ្ជាប់​នឹង​អត្រា​អតិផរណា ឬ អត្រា​ប្តូរ​ប្រាក់​​ ឬ​អត្រា​ផ្សេងៗ។
  4. មូលបត្ររដ្ឋ​ដែល​មិន​អាច​ជួញដូរ​បាន​នៅ​លើ​ទីផ្សារ។
  5. មូលបត្រ​រដ្ឋ​ផ្សេងៗដទៃ​ទៀត។

មូលបត្ររដ្ឋ​ទាំង​អស់​ខាង​លើ​នេះ មិន​រួម​បញ្ចូល​នូវ​មូលបត្រ​ ដែល​បោះផ្សាយ​ដោយ​​អាជ្ញាធរ​ខេត្ត​-ក្រុង​ និង​ សហ​គ្រាស​សាធារណៈ ឬ​ ការសុំ​ខ្ចី​ផ្សេងៗ​របស់​​រាជរដ្ឋាភិបាល​ដែល​មិនស្រប​ទៅនឹង​ច្បាប់​នេះ​ទេ។

  • មូលបត្រ​រដ្ឋ​មិន​អាច​ជួញដូរបាន​ សំដៅ​ដល់​មូល​បត្រ​ទាំង​ឡាយ​ណា​ដែល​ត្រូវ​សង​ទៅ​ឲ្យ​អ្នក​កាន់​កាប់​មូល​បត្រ​ដែល​បាន​ចុះ​បញ្ចី ឬ សន្តតិជន​ពេញ​សិទ្ធិ​តាម​លក្ខខណ្ឌ​របស់មូល​បត្រ​នោះ​ ដោយ​ស្រប​ទៅ​តាម​វិសាលភាព និង ការកំណត់​របស់​ប្រកាស​ដែល​ដាក់​ឲ្យ​អនុវត្ត​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​។​ អ្នក​កាន់កាប់​មូល​បត្រ​ ឬ សន្តតិជន​ពេញសិទ្ធិ​ស្នើ​សុំការ​ទូទាត់​សងមុន​តណប្រតិទាន ទៅ​តាម​លក្ខខណ្ឌ​នៃ​មូលបត្រ​ទាំង​នោះ។
  • វិញ្ញាបនប័ត្រ​មូល​បត្រ​រដ្ឋ សំដៅ​ដល់​ឧបករណ៍​ហិរញ្ញវត្ថុ​ជា​លាយ​លក្ខណ៍​អក្សរ​ ដោយ​មាន​ការ​ធានា​នូវការ​បំពេញ​កាតព្វកិច្ច​ទូទាត់​ពេញលេញ​ពី​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដោយ​មាន​ចែង​អំពី​រយៈពេល​ លក្ខខណ្ឌ​ និងកាតព្វកិច្ច​ផ្សេង​ៗ​ទៀត​របស់​មូល​បត្រនោះ។
  • គណនី សំដៅ​ដល់​គណនី​ទូទៅ និង​គណនី​ពិសេស​របស់​រតនាគា​ជាតិ​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​អំពី​ប្រព័ន្ឋហិរ​ញ្ញវត្ថុ​ ដែល​ត្រូវ​បាន​ប្រកាស​ឲ្យប្រើ​តាម​ព្រះ​រាជក្រម​លេខ​ ០១ ន.ស. ចុះ​ថ្ងៃ​ទី​ ២៨ ខែ​ ធ្នូ ឆ្នាំ ១៩៩៣ និងគណនី​ពិសេស​ផ្សេង​ទៀត ដែលបាន​បង្កើត​ដោយ​ច្បាប់នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
  • សន្តតិជន សំដៅ​ដល់ជន​ដែល​ទទួល​បន្ត​នូវ​សិទ្ធិ និង​ករណីកិច្ច​របស់​​មតក​ជន​តាម​រយៈ​សន្តតិកម្ម។
  • សន្តតិកម្ម សំដៅដល់​ការ​ផ្ទេរសិទ្ធិ និង ករណីសិទ្ធិ​របស់​មតកជន​ម្នាក់​ ឬ​ច្រើន​នាក់​តាមឆន្ទៈ ឬ​តាមច្បាប់។
  • មូលនិធិ​ផ្សេង​ៗ សំដៅដល់​មូល​និធិ​ពិសេស ដែល​បង្កើត​ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ មូលនិធិ​នេះ​​ ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ប្រតិបត្តិ​ការ​មួយ​ជាក់​លាក់​ ក្នុង​គោល​បំណង​​ច្បាស់លាស់​ ហើយ​ប្រតិបត្តិ​ការ​នៃ​មូល​និធិ​នេះ មិន​ពាក់​ព័ន្ធ​នឹង​ថវិកា​ចំណូល-ចំណាយ​របស់​រាជ​រដ្ឋាភិបាល​ ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្តី​អំពី​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ដែល​បាន​ប្រកាស​ឲ្យ​ប្រើ​តាម​ព្រះ​រាជក្រម​លេខ​ ០១ ន.ស. ចុះ​ថ្ងៃ​ទី ២៨ ខែ​ ធ្នូ​ ឆ្នាំ​១៩៩៣ នោះទេ លើក​លែង​តែ​មូលនិធិ​គ្រប់គ្រង​មូលបត្រ​រដ្ឋ ហៅកាត់​ថា​ម.គ.ម.រ​​ ដែលមាន​ចែង​ក្នុង​មាត្រា​៧ នៃ​ច្បាប់​នេះ។
  • មូលនិធិ​គ្រប់គ្រង​មូលបត្រ​រដ្ឋ​(ម.គ.ម.រ) សំដៅ​ដល់​ប្រាក់​ដែល​ផ្តល់​ឲ្យ​​ដោយ​រាជរដ្ឋាភិបាល និងប្រាក់​ដែល​បាន​មក​ពី​ស្ថាប័ន​ឯកជន​ និង​សាធារណៈ​តាមរយៈ​ការ​បោះ​ផ្សាយ​មូល​បត្ររដ្ឋ​ ប្រាក់​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​កិច្ចការ​ទូទាត់​សងប្រាក់​ដើម និង​ការប្រាក់​នៃ​មូលបត្រ​រដ្ឋ​ទាំង​ឡាយ​ណា​ដែល​បាន​បោះ​ផ្សាយ​រួច។ មូលនិធិ​នេះ មិន​មែន​ជាមូលនិធិ​ដែល​បង្កើត​ឡើង​ក្នុង​គោល​ដៅ​មនុស្សធម៌​នោះទេ។
  • ប្រធាន​ស្ថាប័ន​រដ្ឋបាល​​កណ្តាល
  • ឥណប្រតិទាន សំដៅ​ដល់​កាល​បរិច្ឆេទ​មូលបត្រ​ត្រូវ​ដល់ការ​កំណត់​សង។
  • រដ្ឋ​មន្ត្រី
  • ច្បាប់​ធនាគារ​ជាតិ
  • ក្រសួង

ជំពូកទី២ ការបោះផ្សាយ និង​ ការ​ដាក់​លក់​មូល​បត្រ​រដ្ឋ =

ជំពូក​ទី​៣ មូលនិធិ​គ្រប់​គ្រង​មូល​បត្រ​រដ្ឋ

​ ជំពូក​ទី៤ ការ​ត្រួត​ពិនិត្យ និង​តួនាទី​របស់​រដ្ឋ​ក្នុង​មូល​និធិ​គ្រប់គ្រង​មូលបត្រ​រដ្ឋ

ជំពូក​ទី៥ ទោស​ប្បញ្ញត្តិ

ǐ

ជំពូក​ទី៦ អន្តរប្បញ្ញត្តិ

ជំពូក​ទី៧ អវសាន្ត​ប្បញ្ញត្តិ

ឯកសារយោង

គណៈកម្មការ​មូលបត្រ​កម្ពុជា Archived 2009-06-26 at the វេយប៊ែខ ម៉ាស៊ីន.