Jump to content

ចំណាត់ថ្នាក់ក្រុម:ផ្នែកទំនាក់ទំនងសង្គមខេត្ដកែប

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ប្រវត្ដិសង្ខេប

ផ្នែកទំនាក់ទំនងសង្គម និងសារពត៌មាន នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដុនបូស្កូកែប ត្រូវ​បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១១។ការបង្កើតឡើងនៃផ្នែកនេះមានការផ្ដួចផ្ដើមដោយ លោកពុក លី សំណាង ដែលជា អធិការនៃសាលាបច្ចេទេសដុនបូស្កូខេត្តកែបនាពេលបច្ចុប្បន្ននេះ។ដើមឡើយផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧ ដោយលោកពុកលី សំណាង នៅសាលាបច្ចេទេសដុនបូស្កូខេត្តព្រះសីហនុ។តែនៅឆ្នាំ២០១១ ផ្នែកទំនាក់ទនង់សង្គមនិងសារពត៌មានក៏ត្រូវបានបង្កើតឡើងមួួយទៀតនៅខេត្តកែប។ ជំនាន់ទី១នៃ នៃផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មាននៅដុនបូស្កូខេត្តកែបដែលមានសិស្សចំនួន ១៩ នាក់​(ស្រី​៤នាក់) ហើយនៅក្នុង ឆ្នាំ​២០១២ មានសិស្សចំនួន ១៩នាក់ (ស្រី​៥នាក់) ។នៅឆ្នាំ២០១៣ មានសិស្សចូលរៀននៅផ្នែកនេះចំនួន២០នាក់ ដែលក្នុងនោះមានសិស្សស្រីចំនួន ៨នាក់។ នៅឆ្នាំ២១០៤មានសិស្សចូលរៀនចំនួន២១នាក់ក្នុងនោះមានសិស្សស្រីចំនួន៧នាក់។ សិស្សភាគច្រើនមកពីខេត្តកំពត ខេត្តតាកែវ និងខេត្តកែប។ ក្នុងនោះក៏មានសិស្សដែលដែលមកពីខេត្តឆ្ញាយៗផងដែរដូចជា ខេត្តសៀមរាប និង ខេត្តរតនះគីរីជាដើម។

មុខវិជ្ជាគោល

ផ្នែកទំនាក់ទំនងសង្គមនិងសារពត៌ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប មានបង្រៀនមុខវិជា្ជ ជាច្រើន ប៉ុន្តែគោលបំណងធំដែលដាក់ឲ្យសិក្សាគឺ ជំនាញសារពត៌មាន។ ដែលក្នុងនោះមានផ្តោតទៅមុខវិជ្ជាធំៗបីគឺ៖

  • វិជ្ជាជីវៈសារពត៌មាន៖មុខវិជ្ជានេះជាគោលដៅធំបង្អស់​នៃផ្នែកទំនាក់ទនងសង្គមនិងសារពត៌មាន សិស្សដែលសិក្សានៅផ្នែកនេះភាគច្រើនចង់ក្លាយទៅជាអ្នកកាសែតដែលមានជំនាញច្បាស់លាស់ក្នុងខ្លួន។ ការសិក្សារមានរយះពេលតែពីរឆ្នាំនៃសាលាបច្ចេទេសដុនបូស្កូខេត្តកែប។ ដូចនេះសិស្សត្រូវធ្វើការអនុវត្តន៍ច្រើនជាងការសិក្សាទៅលើផ្នែកទ្រឹស្តី។ ការអនុវត្តន៍របស់សិស្សមានរហូតទៅដល់ ៧០ភាគរយនៃការសិក្សាទំាងអស់។ជំនាញអ្នកការសែត សិស្សបានអនុវត្តន៍ ការសំភាសន៍យកពត៌មាន ការបង្កើតអត្ថបទ ការរៀនពីសុជីវធម៌របស់អ្នកកាសែតនិងមានសិក្សាពីច្បាប់របស់អ្នកកាសែត។
  • រចនាគេហទំព័រ៖ជំនាញរចនាគេហទំពរ័ជាជំនាញមួយដែលអ្នកកាសែត ត្រូវតែចេះប្រើប្រាស់និងស្វែងយល់។ ជំនាញនេះមានការសិក្សាទៅការបង្កើតគេហះទំព័រ ពត៌មាន បណ្តាញសង្គម។ពីព្រោះអ្នកកាសែតត្រូវចេះប្រើប្រាស់ពីបណ្តាញសង្គម សំរាប់ធ្វើការផ្សព្វផ្សាយគេហះទំព័ររបស់ខ្លួននិង ប្រើប្រាស់នូវគេហទំព៌រ័របស់ ស្ថាប័នឬក្រុមហ៊ុនដែលគាត់ធ្វើការជាមួយ។ ការបង្កើតអត្ថបទនៅលើគេហទំព័រ និងការបង្កើតគេហទំព័រដោយខ្លួនឯងតាមរយះការសរសេរភាសាកូដ ជាការអនុវត្តន៍របស់សិស្សដែលសិក្សានូវជំនាញនេះ។
  • សោតទស្សន៏៖ ជំនាញសោតទស្សន៍ ជាជំនាញមួយដ៏សំខាន់សំរាប់ការផ្សព្វផ្សាយសារពត៌មានទៅកាន់ប្រជាពលរដ្ឋនៅសម័យបច្ចុប្បន្ននេះ។ សិស្សដែលសិក្សាផ្នែកសោតទស្សន៍ អនុវត្តន៍ទៅលើ ការផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យូ វិដេអូ និងការបង្កើតជាកូនរឿងអំរំ សំរាប់សហគមន៍។ សិស្សដែលរៀនផ្នែកនេះភាគច្រើនតែងបានធ្វើការនៅស្ថានីយ៍ ទូរទស្សន៍ និងវិទ្យុ។

ចំណាត់ថ្នាក់ក្រុមនេះ​មិនមានផ្ទុកអត្ថបទឬ​ឯកសារមេឌា​ណាមួយទេ។