Jump to content

គុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ទស្សនៈបុរាណបានលើកឡើងថា៖ «គុណម្ដាយមាន ១២ ប្រការ គុណឪពុកមាន ២១ ប្រការ» នោះ តាមពិតចំនួន ១២ និង ២១ នេះ ពុំមែនជាគុណរបស់ម្ដាយឪពុកទេ គឺគ្រាន់តែជាចំនួនធាតុ កាយគតាសតិ (អាការៈ) នៅក្នុងរាងកាយមនុស្សយើង ដែលមាន ៣២ ។ ក្នុងធាតុទាំង ៣២ នេះ មានធាតុរាវ ១២ (ធាតុទឹក) ជាធាតុខ្សោយ ដូចនេះគេចាត់ទុកជាធាតុរបស់ម្ដាយ ។ ឯធាតុនៅសល់ចំនួន ២០ ទៀត ជាធាតុរឹងខ្លាំង (ធាតុដី) គេចាត់ទុកជាធាតុរបស់ឪពុក ។ ប៉ុន្តែដោយសារតែខ្មែរយើងបូក ១ បន្ថែមពីលើធាតុឪពុកដើម្បីការពារកុំឲ្យមានចំនួនគត់ ។

ឈ្មោះធាតុទាំង ១២ របស់ស្ត្រី ឬ ម្ដាយ

១. សេម្ហំ (ស្លេស)
២. បុព្វោ (ខ្ទុះ)
៣. លោហិតំ (ឈាម)
៤. សេទោ (ញើស)
៥. មេទោ (ខ្លាញ់ខាប់)
៦. អស្សុ (ទឹកភ្នែក)
៧. វសា (ខ្លាញ់រាវ)
៨. ខេឡោ (ទឹកមាត់)
៩. សិង្ឃាណិកា (សំបោរ)
១០. លសិកា (ទឹករំអិល)
១១. មត្តំ (ទឹកនោម)
១២. មត្ថកេបត្តលុង្គំ (ខួរក្បាល)

ឈ្មោះធាតុទាំង ២១ របស់បុរស ឬ ឪពុក

១. កេសា (សក់)

២. លោមា (រោម)
៣. នខា (ក្រចក)
៤. ទន្ដា (ធ្មេញ)
៥. តចោ (ស្បែក)
៦. មំសំ (សាច់)
៧. នហារូ (សរសៃ)
៨. អដ្ឋិ (ឆ្អឺង)
៩. អដ្ឋិមញ្ជំ (ខួរក្នុងឆ្អឹង)
១០. វក្កំ (ក្រលៀន)
១១. ហាទយំ (បេះដូង)
១២. យកនំ (ថ្លើម)
១៣. កិលោមកំ (វាវ)
១៤. មិហកំ (ក្រពះ)
១៥. បប្ឆាសំ (សួត)
១៦. អន្តំ (ពោះវៀនធំ)
១៧. អន្តគុណំ (ពោះវៀនតូច)
១៨. កវីសំ (អាហារចាស់)
១៩. ឧទរិយំ (អាហារថ្មី)
២០. បិត្តំ (ប្រមាត់)
២១. (បូកថែម ១ កុំឲ្យលេខគត់គូ) ។

សម្គាល់

- កូនបួសនៅអាយុ ១២ ឆ្នាំ គឺបួសសងគុណម្ដាយ ។
- កូនបួសនៅអាយុ ២១ ឆ្នាំ គឺបួសសងគុណឪពុក ។