Jump to content

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា
គណៈកម្មាធិការជាតិ overview
បង្កើត១៩ ធ្នូ ១៩៩៧
ដែន​សមត្ថកិច្ច កម្ពុជា
ទីស្នាក់ការ​កណ្ដាលផ្ទះលេខ២៧៥ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ១២៣០១
ថវិកា​ប្រចាំ​ឆ្នាំ$២១ ០០០ ០០០ (២០១៣)
គណៈកម្មាធិការជាតិ​ប្រតិបត្តិ[សុិក ប៊ុនហុក], ប្រធាន
ទេព-នីថា, អគ្គលេខាធិការ
គេហទំព័រwww.nec.gov.kh

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប គឺជាស្ថាប័នឯករាជ្យ​ដែលមាននាទីរៀបចំ​និងត្រួតពិនិត្យ​ការបោះឆ្នោតជាតិនៅកម្ពុជា។[]

ប្រវត្តិ

គណៈម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប)​ត្រូវ​​បាន​​បង្កើត​​ឡើង​​ដោយ​​ច្បាប់​​ស្ដី​​អំពី​​ការ​​​បោះឆ្នោត​​ជ្រើសតាំងតំណាងរាស្រ្ដ​​ (ចបតរ) ដែល​​​ត្រូវបាន​​អនុម័ត​​ក្នុង​​ឆ្នាំ​​1997។ គ.ជ.ប ​មាន​​សមត្ថកិច្ច​​រៀបចំ​​ និង​​គ្រប់គ្រង​​ការ​បោះឆ្នោត​​ជ្រើសរើស​​​សមាជិក​​ព្រឹទ្ធសភា​ ការបោះឆ្នោត​​ជ្រើសរើស​​តំណាងរាស្រ្ដ​​ ការបោះឆ្នោត​​ជ្រើសរើស​ ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ និង​ការបោះឆ្នោត​​ជ្រើសរើស​ ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ដ ក្រុមប្រឹក្សា​​ក្រុង ក្រុមប្រឹក្សា​​ស្រុក ក្រុមប្រឹក្សា​​ខណ្ឌ។ គ.ជ.ប ជា​​អង្កការ​ឯករាជ​ និង​អព្យាក្រិត្យ​ក្នុងការ​អនុវរត្ត​នូវ​សមត្ថកិច្ច​របស់​ខ្លួន​។ ​​​​បាវចនា​​របស់​ ​ គ.ជ.ប គឺ ឯករាជ្យ​ អព្យាក្រិត្យ​ សច្ចៈ​ យុត្តិធម៌​ និងតម្លាភាព​។

  • ពីឆ្នាំ​1998-2002: គ.ជ.ប​​ មាន​សមាជិក​​ចំនួន​​11រូប(​មាន​សមាសភាព​ជាឥស្សរជន​​ខ្មែរ តំណាង​​ប្រជាពលរដ្ឋ​ តំណាង​គណៈបក្ស​នយោបាយ​ដែល​​មាន​​អាសនៈ​ក្នុង​រដ្ឋសភា ​តំណាង​ក្រសួង​មហាផ្ទៃ​ និង​តំណាង​​អង្កការ​មិនមែន​​រដ្ឋាភិបាល)​ ដែល​​រៀប​ចំ​ការ​បោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្រ្ដ​អាណត្តិ​ទី​2 ឆ្នាំ​1998 និង​ការ​បោះឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី1 ឆ្នាំ2002។
  • ពីឆ្នាំ2002/2003-2006: គ.ជ.ប ​មាន​​សមាជិក​​ សមាជិកា​ 5​រូប ដែល​​រៀបចំ​ការ​បោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្រ្ដ​អាណត្តិ​ទី3 និងការ​បោះឆ្នោត​​ជ្រើសតាំងសមាជិក​ព្រឹទ្ធសភា​ នីតិកាល​ទី2 ឆ្នាំ2006។
  • ពីឆ្នាំ2006​ មក​ដល់​បច្ចុប្បន្ន: គ.ជ.ប ​មាន​​សមាជិក​ សមាជិកា​ចំនួន​ 9រូប ដែល​​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី2 ឆ្នាំ2007។ ការ​​បោះឆ្នោត​​​ជ្រើសតាំង​តំណាងរាស្រ្ដអាណត្តិ​ទី4​​ ​ឆ្នាំ2008​។ ការ​បោះឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សា​រាជធានី ​ក្រុមប្រឹក្សា​ខេត្ដ ​ក្រុមប្រឹក្សា​ក្រុង ​ក្រុមប្រឹក្សា​ស្រុក ​ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​​ទី1 ឆ្នាំ2009។ ការ​​បោះឆ្នោត​ឡើងវិញ​ជ្រើសរើស​​ក្រុមប្រឹក្សា​ខណ្ឌពោធិ៍សែនជ័យ​ ឆ្នាំ2011​ និង​ ការ​បោះឆ្នោត​​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ នីតិកាល​ទី3 ឆ្នាំ2012។

សមាជិក គ.ជ.ប

សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ន ដែលកាន់តួនាទីតាំងពីឆ្នាំ២០២១គឹ៖

អគ្គលេខាធិការដ្ឋាន

ឯកសារយោង

  1. [១] គ.ជ.ប

តំណភ្ជាប់ខាងក្រៅ