Jump to content

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
Beehive Social Democratic Party
អ្នកដឹកនាំម៉ម សូណង់ដូ
បាវចនាស្ម័គ្រចិត្ត ប្តេជ្ញា បូជាដើម្បីជាតិ
បង្កើតថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥
មនោគមវិជ្ជាសង្គមប្រជាធិបតេយ្យ
ពណ៌ផ្លូវការ     លឿង,      បៃតង
រដ្ឋសភា
០ / ១២៥
ព្រឹទ្ធសភា
០ / ៦២
ក្រុមប្រឹក្សាឃុំសង្កាត់
១ / ១១៥៧២
គេហទំព័រ
http://www.bsdp-party.org/
នយោបាយនៅកម្ពុជា
គណបក្សនយោបាយ
ការបោះឆ្នោត

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (អង់គ្លេស៖ Beehive Social Democratic Party ហៅកាត់ថា BSDP) គឺជាគណបក្សនយោបាយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយអ្នកសារព័ត៌មានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ[] គណបក្ស​នេះ​បាន​ជាប់​លេខ​ទី​៧​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​២០ក្នុង​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។

គោលនយោបាយ

គោលការណ៍​សំខាន់​ដើម្បី​ផ្ដល់​ជីវភាព និង​ភាព​ថ្លៃថ្នូរ ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ-សង្កាត់​ដូច​ខាង​ក្រោម៖[]

១. បោស​សំអាត អំពើពុករលួយ គ្រឿងញៀន ល្បែង​ស៊ីសង និង​បម្រើ​សេវា​សាធារណៈ ដោយ​គោរព​តាម​ច្បាប់​កំណត់។

២. ប្រជាពលរដ្ឋ​ត្រូវ​មាន​បាយ​ទទួលទាន មាន​ពេទ្យ​ព្យាបាល មាន​ការ​សិក្សា​ប្រកប​ដោយ​គុណភាព និង​ក្រម​សីលធម៌។

៣. ការពារ​ដីធ្លី លំនៅឋាន និង​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់។

៤. ជួសជុល និង​កសាង​បន្ថែម​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ លូ​បង្ហូរ​ទឹក ផ្លូវ​លំ ស្ពាន ទំនប់​ទឹក ប្រឡាយ​ទឹក និង​អណ្ដូង​ទឹក។

៥. បង្កើត​ក្លឹប​កីឡា​សម្រាប់​យុវជន បង្កើត​ការងារ និង​តំបន់​ទេសចរណ៍។

ឯកសារយោង