Jump to content

គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
Republican Democracy Party
អ្នកដឹកនាំសុខ រ័ត្នសុវណ្ណបញ្ចៈសីលា
បាវចនាបម្រើ យុត្តិធម៌ និង អភិវឌ្ឍន៍
បង្កើត​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១១
ព្រឹទ្ធសភា
០ / ៦២
រដ្ឋសភា
០ / ១២៥
ឃុំ
០ / ១៦៤៦
ក្រុមប្រឹក្សាឃុំសង្កាត់
០ / ១១៥៧២
រដ្ឋាភិបាលក្នុងស្រុក
០ / ៤១១៤
នយោបាយនៅកម្ពុជា
គណបក្សនយោបាយ
ការបោះឆ្នោត

គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គឺជាគណបក្សនយោបាយមួយដែលបានចូលរួមក្នុងការបោះឆ្នោតសកល អាណត្តិទី៥ ឆ្នាំ២០១៣

កម្មវិធី​នយោបាយ​សំខាន់ៗ​របស់​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដែល​ត្រូវ​ដោះស្រាយ​ចំពោះ​មុខ​រួម​មាន៖

  • បញ្ហា​សុខភាព
  • បញ្ហា​គ្រប់គ្រង​ដីធ្លី
  • បញ្ហា​បៀវត្ស​ទាំង​មន្ត្រីរាជការ​និង​ឯកជន
  • បញ្ហា​សិក្សាធិការ​ជាតិ
  • បញ្ហា​ពុករលួយ
  • បញ្ហា​សេដ្ឋកិច្ច (អតិផរណា​ទំនិញ)
  • ជន​អន្តោប្រវេសន៍
  • បញ្ហា​ការងារ
  • បញ្ហា​ស្ត្រី​និង​កុមារ
  • បញ្ហា​យុត្តិធម៌
  • បញ្ហា​សន្តិសុខ​និង​សុវត្ថិភាព
  • បញ្ហា​គ្រឿង​ញៀន

គោលនយោបាយ

គោល​នយោបាយ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ (គ.ស.រ.ប)សំខាន់ៗមាន១២​ចំណុច​រួម​មាន៖

  1. បញ្ហា​សុខមាលភាព
  2. បញ្ហា​ប្រាក់​បៀវត្ស​ទាំង​មន្ត្រី​រាជការ​និង​ឯកជន
  3. បញ្ហា​សិក្សាធិការ​ជាតិ
  4. បញ្ហា​សេដ្ឋកិច្ច​អតិផរណា​ទំនិញ
  5. បញ្ហា​គ្រប់គ្រង​ដីធ្លី
  6. បញ្ហា​សិទ្ធិ និង​សុវត្ថិភាព
  7. បញ្ហា​ស្ត្រី និង​កុមារ
  8. បញ្ហា​យុត្តិធម៌
  9. បញ្ហា​គ្រឿងញៀន
  10. បញ្ហា​ជនអន្តោប្រវេសន៍
  11. បញ្ហា​ការងារ
  12. បញ្ហា​អំពើពុករលួយ

ការ​គ្រប់គ្រង​ដីធ្លី

គ.ស.រ.ប ទាមទារ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​កែ​តម្រូវ និង​ពិនិត្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ត្រូវ​បាន​រឹបអូស ឬ​រំលោភ​បំពាន​ដីធ្លី ផ្ទះ​សំបែង​របស់​គាត់ ពី​សំណាក់​ជន​ខិលខូច​មួយ​ចំនួន ដោយ​តម្រូវ​ឲ្យ​មាន​ការ​សង​ទូទាត់​ក្នុង​តម្លៃ។

ការ​អភិវឌ្ឍន៍​តាម​មូលដ្ឋាន

កសិកម្ម​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា និង​ទៅ​តាម​មូលដ្ឋាន ដោយ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​៧៣% ជា​កសិករ កសិកម្ម​ទាំងអស់​ត្រូវ​តែ​មាន​ការ​ដាំ​ដុះ​ឲ្យ​មាន​គ្រប់​រដូវ​លើ​ដី​ដែល​ទំនេរ ត្រូវ​ដក​ហូត​ប្រគល់​ជូន​ប្រជាពលរដ្ឋ​គ្មាន​ដី​ដាំ​ដុះ និង​សង់​លំនៅឋាន បង្កើត​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​លឿន​បំផុត​ជូន​ប្រជាពលរដ្ឋ ទំនប់ ប្រឡាយ អាងទឹក លូ​ទឹក​ចែកចាយ​ចូល​ដល់​ប្រព័ន្ធ​ជនបទ ស្រុក​ស្រែ​ចម្ការ និង​តំបន់​ដែល​គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់។

ទីផ្សារការងារ

គ.ស.រ.ប លុប​បំបាត់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ដោយ​បង្កើត​សហគ្រាស រោងចក្រ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ពង្រឹង​វិស័យ​អប់រំ ដែល​ជា​គ្រឹះ​និង​ផ្ដល់​ប្រាក់​បៀវត្ស​គ្រប់គ្រាន់​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ និង​គ្រប់​មូលដ្ឋាន​ទូទាំង​ប្រទេស។

ទីផ្សារ​សម្រាប់​ផលិត​កសិកម្ម

បង្កើត​វិនិយោគ​ទុន​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ការពារ​មិន​ឲ្យ​មាន​ករ​គាប​សង្កត់​យក​លុយ​ពី​អ្នក​វិនិយោគ​ដោយ​នីតិវិធី​ច្បាប់។ រដ្ឋាភិបាល​ត្រូវ​បន្ថយ​ពន្ធដារ និង​តម្លៃ​ក្នុង​ការ​បើក​ក្រុមប្រឹក្សា និង​មុខ​របរ​ទាំង​អស់ ដើម្បី​បង្កើត​ការងារ​តាម​រោងចក្រ​ឲ្យ​បាន ៥០​ភាគរយ​នៃ​ការងារ​ទាំងអស់ រដ្ឋាភិបាល​នឹង​ជួយ​រក​ទីផ្សារ និង​ផ្ដល់​មធ្យោបាយ​មួយ​សម្រួល​រាល់​បញ្ហា​ទាំងអស់​របស់​អ្នក​វិនិយោគទុន។

លទ្ធិប្រជាធិបតេយ្យ​នៅ​តាម​មូលដ្ឋាន

ប្រគល់​សិទ្ធិ​អំណាច​បរិបូរណ៍ បញ្ចេញ​មតិ​សេរី​តាម​បែប​ប្រជាធិបតេយ្យ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​និង​សេចក្ដី​ថ្លែងការណ៍ ជា​សកល​ពី​សិទ្ធិមនុស្ស។ សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដោយ​គ្រាន់​តែ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​បើក​សិទ្ធិ​សេរីភាព​ក្នុង​ការ​សរសេរ ផ្សាយ​ព័ត៌មាន​តាម​វិទ្យុ ទូរទស្សន៍ និង​សារព័ត៌មាន​ដោយ​សេរី និង​បើក​ឲ្យ​មាន​សិទ្ធិ​កាន់​កាប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍។

បញ្ឈប់​ពលកម្ម​កុមារ​បម្រើ​តាម​ផ្ទះ

ប្រទេស​កម្ពុជា​ទើប​បាន​ឆ្លង​ផុត​ពី​សង្គ្រាម​ដែល​កើត​ឡើង​ផ្ទួន​ៗ​គ្នា ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​មាន​ជីវភាព​ក្រក្រី ខ្វះ​ចំណេះ​ដឹង​មាន​កំណើន​កុមារ និង​បាន​ចេញ​ទៅ​ធ្វើ​ការ​តាម​ផ្ទះ គ្រប់​រូបភាព​រួម​ទាំង​ទម្រង់​ធ្ងន់ធ្ងរ​ក៏​កើន​ឡើង​ជា​លំដាប់​ផង​ដែរ។ ដោយ​យល់​ពី​មូលហេតុ​ផ្សេងៗ ដែល​នាំ​ឲ្យ​ឈាន​ដល់​ស្ថានភាព​អាក្រក់​បែប​នេះ និង​ដើម្បី​ទប់ស្កាត់​ឈាន​ដល់​ការ​លុប​បំបាត់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​បាន​បង្កើត​យន្តការ​ពិសេសៗ និង​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ជា​ច្រើន មាន​ទាំង​អនុសញ្ញា ស្ដីពី​សិទ្ធិ​កុមារ ពិធី​សា​បន្ថែម ស្ដីពី​ការ​ចូលរួម​របស់​កុមារ។ ជា​ពិសេស​អនុសញ្ញា​លេខ ១៨២ ស្ដីពី​ការ​ហាម​ប្រាម និង​ការ​លុប​បំបាត់ ពលកម្ម​កុមារ​នៅ​តាម​ផ្ទះ។

អំពី​បន្ទាត់​នយោបាយ

  1. អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពិត​ប្រាកដ
  2. ប្រឆាំង​ភេរវកម្ម​គ្រប់​ប្រទេស
  3. គោរព​សិទ្ធិមនុស្ស សម​ស្រប​តាម​សេចក្ដី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ
  4. សហការ​លើ​គ្រប់​វិស័យ​ចំពោះ​បុព្វ​ហេតុ​ជាតិ និង​អន្តរជាតិ និង​អន្តរជាតិ ដើម្បី​រក្សា​សន្តិសុខ​ពិភពលោក។ ឯកភាព​ជាតិ ស្ថាបនា​ជាតិ បម្រើ ទាមទារ ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី។

គោល​នយោបាយ​អន្តោប្រវេសន៍

ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​អ្នក​ច្បាប់ បង្កើត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត​ដែល​ប្រទេស​នានា​នៅ​លើ​ពិភពលោក​មាន​ច្បាប់​នេះ។

ឯកសារយោង