Jump to content

ក្រុមប្រទេសសេដ្ឋកិច្ចធំៗ ជី20

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ក្រុមប្រទេសសេដ្ឋកិច្ចធំៗ ជី ២០(ព៌ណផ្ទៃមេឃខ្ចី គឺក្រុមប្រទេសសហភាពអឺុរ៉ុប)

ក្រុមប្រទេសសេដ្ឋកិច្ចធំៗ ជី ២០ (អង់គ្លេស: Group of Twenty Finance Ministers and Central Bank Governors) តាំងបង្កើតឡើងលើកដំបូងក្នុងឆ្នាំ គ.ស ១៩៩៩ ជាក្រុមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល និងទេសាភិបាល ធនាគារកណ្ដាល ពីប្រទេសដែលមានសេដ្ឋកិច្ចធំៗ ១៩ប្រទេស រួមនិងសហភាពអឺុរ៉ុប (EU) ។

ប្រទេសទាំង ១៩ ប្រទេស ប្រកបដោយក្រុមប្រទេសឧស្សាហកម្មនំាមុខ 8 ប្រទេស (ជី-៨) គឺ អង់គេ្លស កាណាដា បារាំង អីុតាលី ជប៉ុន អាល្លឺម៉ង់ រូស៊ី និងសហរដ្ឋអាមេរិក និងក្រុមប្រទេសប្រព័ន្ធសេដ្ឋកិច្ចកើតថ្មីធំៗទាំង11 រួមមានអាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល ចិន ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ិកស៊ីកូ អារ៉ាប់ប៊ីសាអ៊ូឌីត អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង និងតួគី

ប្រទេសក្នុងក្រុមជី ២០ មាន ទំហំសេដ្ឋកិច្ចរួមគ្នាស្មើនឹងទំហំ ៩០% នៃសេដ្ឋកិច្ចលោក ហើយមានចំនួនប្រជាជនរួមគ្នាប្រមាណ ២ភាគ៣ នៃលោក៕