Jump to content

ក្រុមការងារយុវជនគណៈបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ក្រុមការងារយុវជនគណៈបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អក្សរ​កាត់ក.យ.ក. នៃ កសហវ
អ្នក​ដឹក​នាំឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន
គេហទំព័រhttps://www.youth-cppmef.org/kh

ការងារយុវជនគណបក្ស នៅគណៈកម្មាធិការគណបក្ស ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) បានចាប់ផ្ដើមអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០១២ ដែលកាលនោះមានឈ្មោះថា “សកម្មជនយុវជនគណបក្ស”។ នៅក្នុងនីតិកាលទី៥ កន្លងមកឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានគណៈកម្មាធិការគណបក្ស កសហវ បានណែនាំឱ្យរៀបចំធ្វើបច្ចុប្បន្នភាពយន្តការការងារយុវជនគណបក្សប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រងនិងការទទួលខុសត្រូវកាន់តែច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងយុវជននិងគាំទ្រយុវជនគណបក្សផងដែរ។

ក្នុងន័យនេះ ជារចនាសម្ព័ន្ធ គណៈកម្មាធិការគណបក្សប្រចាំ កសហវ មានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា មួយជាសេនាធិការ ដែលមានឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ជាប្រធាន និងមានសមាជិកជាប្រធានក្រុមការងារយុវជននៅតាមសាខាបក្សនៃអង្គភាពទាំង ២១ ក្រោមឱវាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយដែលអង្គភាព ទាំង ២១ នេះ សុទ្ធតែមាននូវក្រុមការងារយុវជនដោយឡែករៀងៗខ្លួន។

ចក្ខុវិស័យ

យុវជនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្លាយទៅជាកម្លាំងចលករ សាមគ្គី ស្មោះស្ម័គ្រភក្ដី ថ្លៃថ្នូរ រឹងមាំ និងរស់រវើក ក្នុងការដឹកនាំនិងជំរុញផលិតភាពនិងពិពិធភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជាឧត្តមប្រយោជន៍និងសុខុមាលភាពរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

បេសកកម្ម

ផ្ដល់កាលានុវត្តភាពជូនយុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងសម្រេចសក្ដានុពលរបស់ខ្លួន ជាប្រយោជន៍ដល់ការអនុវត្តគោលនយោបាយរបស់គណបក្សនិងរាជរដ្ឋាភិបាល ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

គោលបំណង

  • បណ្តុះបណ្តាលស្មារតីសាមគ្គីភាពនិងកម្លាំងគាំទ្រមាគ៌ានយោបាយរបស់គណបក្ស
  • ផ្សព្វផ្សាយនិងអប់រំកម្មវិធីនយោបាយបក្ស, កម្មវិធីកែទម្រង់ និងសមិទ្ធផលរបស់គណបក្ស ទាំងកម្រិតគោលនយោបាយជាតិ ទាំងកម្រិតវិស័យសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ
  • គាំទ្រនិងសម្របសម្រួលជាមួយកិច្ចដំណើរការរបស់ កយក នៅក្នុងផ្ទៃក្នុងក្រសួង ព្រមទាំង ជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀតប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព

កម្មវិធី

១. បណ្តុះស្មារតីសាមគ្គី និង ពង្រឹងនិងពង្រីកកម្លាំងយុវជនរបស់គណបក្ស

១.១. ផ្សព្វផ្សាយ អប់រំ បណ្ដុះស្មារតី (គាំទ្រគណបក្ស) យុវជន

១.២. រៀបចំយន្តការពង្រឹងសាមគ្គីភាពផ្ទៃក្នុង

១.៣. ពង្រឹង និងពង្រីកកម្លាំងគាំទ្រយុវជន។

២. បណ្ដុះបណ្ដាលសមត្ថភាព ជំនាញវិជ្ជាជីវៈ សីលធម៌ការងារ សុខភាព ស្មារតីនិងកាយសម្បទា

២.១. រៀបចំនិង/ឬ ចូលរួមកម្មវិធីបណ្តុះបណ្តាលសមត្ថភាពជំនាញវិជ្ជាជីវៈ

២.២. រៀបចំ និងអនុវត្តក្រមសីលធម៌ការងារ

២.៣. រៀបចំ និង/ឬ ចូលរួមកម្មវិធីសង្គមកីឡា និងសិល្បៈ។

៣. គាំទ្រ សម្របសម្រួលយន្តការស្ថាប័ន និងបង្កើតបណ្តាញទំនាក់ទំនង និងពង្រីកកម្លាំងទាំងផ្ទៃក្នុង និងផ្ទៃក្រៅ ដើម្បីធានាប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព នៃការអនុវត្តបេសកកម្មយុវជន

៣.១. រៀបចំចលនា ឬសកម្មភាពស្តីពីយុវជន និងកិច្ចអភិវឌ្ឍសហគមន៍/សង្គម

៣.២. រៀបចំចលនា ឬសកម្មភាពស្តីពីយុវជននិងការអភិវឌ្ឍសេដ្ឋកិច្ច/នវានុវត្តន៍

៣.៣. រៀបចំកិច្ចដំណើរការគាំទ្រ និងសម្របសម្រួលយន្តការផ្ទៃក្នុង និងផ្ទៃក្រៅ។

ទំនាក់ទំនង

អាស័យដ្ឋាន៖

សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា

លេខទូរសព័្ទ ៖

093 99 55 05

092 55 45 44

ឯកសារយោង

ខិតប័ណ្ណសង្ខេបរបាយការណ៍២០១៨ និង​ផែនការសកម្មភាព២០១៩ Archived 2020-07-12 at the វេយប៊ែខ ម៉ាស៊ីន.

ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Archived 2020-07-12 at the វេយប៊ែខ ម៉ាស៊ីន.