Jump to content

កោះតៃវ៉ាន់ក្រោមការគ្រប់គ្រងរបស់ជប៉ុន

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

កោះតៃវ៉ាន់ រួមជាមួយនឹង កោះប៉េងហ៊ូ បានក្លាយជាដែនដីរបស់ ចក្រភពជប៉ុន ក្នុងឆ្នាំ ១៨៩៥ នៅពេលដែល រាជវង្សឈីង បានប្រគល់ ខេត្ត Fujian-Taiwan ក្នុង សន្ធិសញ្ញាសុីមូនូសេគី បន្ទាប់ពីជ័យជម្នះរបស់ជប៉ុនក្នុងសង្គ្រាមចិន-ជប៉ុនលើកទីមួយ ។ មានជនជាតិតៃវ៉ាន់ខ្លះបានបង្កើតចលនាប្រឆាំងនិងជប៉ុន ព្រមទាំង រដ្ធាភិបាលផ្ទាល់ខ្លួនផងដែល ដោយវាមានឈ្មោះថា សាធារណៈរដ្ធ ហ្វ័ម៉ូសា ប៉ុន្តែជប៉ុនបានសម្អាតនិងកម្ទេចចោល ហើយគ្រប់គ្រងយ៉ាងពេញទំហឹង

ការរស់នៅក្រោមជប៉ុន

ជប៉ុន​បាន​គ្រប់គ្រង​តៃវ៉ាន់​អស់​រយៈពេល ៥០​ឆ្នាំ រដ្ធធានីនៅកោះនោះមានឈ្មោះថា ជប៉ុនហៅថា តៃហូគូ ឬ តៃបុិ ជាកន្លែងដែល អគ្គទេសាភិបាលជប៉ុនតាំងទី តៃវ៉ាន់ជាដែនដីដំបូងគេដែលជប៉ុនបានគ្រប់គ្រងនិងដាក់អាណានិគម ដូច្នេះជប៉ុនបានប្រើកោះតៃវ៉ាន់ជា ផ្ទាំងបង្ហាញអំពី ភាពរីកចម្រើនរបស់រដ្ធអាណានិគមរបស់ខ្លួនទៅកាន់ពិភពលោក ដោយ សាងសង់ ផ្លូវ រោងចក្រឧស្សាហកម្ម ជួយអភិវប្ឍ សេដ្ធកិច្ចនៅដែនដីនេះ និងផ្លាស់ប្ដូ វប្បធម៍កោះនេះ ដោយដាក់វប្បធម៍ជប៉ុនជំនួសវិញ ជាពិសេសក្នុងឆ្នាំ១៩៣៧និង១៩៤៥ វាត្រូវបានហៅថា គោលនយោបាយនីយកម្មជប៉ុន ដោយគេចង់សំដៅ ទៅលើការផ្លាស់ប្ដូវប្បធម៍ពូជសាសន៍មួយឲក្លាយជាជនជាតិជប៉ុន

ទាហានតៃវ៉ាន់ ហ្វឹកហាត់ដោយជប៉ុន ក្នុងសង្គ្រាមបាស៊ីហ្វិក

ជប៉ុនបានបង្កើត ទីផ្សារផ្ដាច់មុខមួយនៅកោះតៃវ៉ាន់ (ហៅថា Monopolies) ដោយវាមានតែក្រុមហ៊ុនមួយប៉ុណ្ណោះ ដែលគេអាចលក់ អំបិល ស្រា អាភៀន….។ កូនក្មេងតៃវ៉ាន់ភាគច្រើនមិនបានចូលរៀនទេ រហូតដល់ឆ្នាំ១៩៤៣ទើបជប៉ុនបានប្រកាសអោយក្មេងៗតៃវ៉ាន់អោយចូលរៀនសាលារៀន ជាចាំបាច់ការត្រួតត្រារបស់ជប៉ុននៅតៃវ៉ាន់បានបញ្ចប់នៅឆ្នាំ១៩៤៥ ខែកញ្ញា។ សធារណៈរដ្ធចិន បានមកគ្រប់គ្រងតៃវ៉ាន់វិញ ក្រោយពីមានបញ្ជាពីមេបញ្ជាការ អាមេរិចលោក ដូគ្លាស ម៉ាកអាថឺរ ក្រោយមកមានសន្ធិសញ្ញាសានហ្វ្រង់ស៊ីស្កូ ដោយជប៉ុនបានចាកចេញពីដែនដីតៃវ៉ាន់ដោយផ្លូវការ

រោងចក្រស្ករ នៅតៃវ៉ាន់