Jump to content

កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

កីឡាអូឡាំពិកនៅប្រទេសជប៉ុនក្នុងឆ្នាំ២០២០ គឺជា កីឡាអូឡាំពិក ប្រព្រឹត្តឡើងនៅទីក្រុង តូក្យូ ប្រទេស ជប៉ុន ចាប់ពីថ្ងៃទី២៤កក្កដា ដល់ថ្ងៃ៩ សីហា ឆ្នាំ២០២០ ។ គួរបញ្ជាក់ដែលថាប្រទេសជប៉ុនបានក្លាយជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអូឡាំពិកជាលើកទី៤ រួចមកហើយដែលជាការវិលត្រឡប់មកជាថ្មីនៅក្នុងឆ្នាំខាងមុខនេះ នេះជាសមិទ្ធផលដែលអាចកត់សម្គាល់បានថាប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានការអភិវឌ្ឍខ្ពស់ខាងកីឡាក្នុងចំណោមប្រទេសមួយចំនួននៅទ្វីបអាស៊ី។

អត្តពលិកដែលចូលរួមប្រកួតនាឆ្នាំខាងមុខនេះមានការរំពឹងទុកចំនួន ១១០៩១ នាក់សរុបស្រី និង ប្រុស។ក្នុងនោះមានព្រឹត្តិការណ៍ចំនួន ៣៣៩ ក្នុង ៣៣ កីឡា (៥០ វិញ្ញាសា) ដែលប្រព្រឹត្តនៅពហុកីឡាដ្ឋានជាតិតូក្យូប្រទេសជប៉ុន។ ការប្រកួតកីឡាអូឡាំពិកក្នុងឆ្នាំ២០២០នេះមានប្រទេសចំនួន១៩៣ប្រទេសដែលចូលរួម។កីឡាដែលបានដាក់ចូលរួមប្រកួតមានទាំងអស់៥០ វិញ្ញាសារ ដែលតម្រូបឪ្យបេក្ខជននីមួយៗប្រព្រឹត្តរទៅតាមលក្ខ។

កម្មវិធី​កីឡាអូឡាំពិកលើក​ទី ៣២ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២៤​កក្កដាឆ្នាំ​២០២០ នៅ​ទីក្រុង​តូក្យូ​។ ប៉ុន្តែ​ដោយ​ហេតុ​កូវីដ កីឡាអូឡាំពិក​ត្រូវ​លើក​ពេល​អស់​មួយឆ្នាំ រាល់​គ្រប់​កម្មវិធី​ប្រកួត​ត្រូវ​ប្រព្រឹត្ត​ទៅ​ស្ទើរ​ទាំ​ងស្រុង​ដោយ​គ្មាន​មនុស្ស​ចូល​ទស្សនា។ ចំណែក​​បើកកម្មវិធី​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ ក៏​មាន​​ការ​រៀប​ចំ​​ខុស​ប្រក្រតី​ដែរ។

ស្តាតតូក្យូ​​ទើប​សង់​ថ្មីរួច​រាល់​នៅ​ចុង​ឆ្នាំ​២០១៩ តាម​ធម្មតា​ត្រូវ​ទទួល​ភ្ញៀវ​ចូល​អង្គុយ​ទស្សនា​បាន​ដល់​ទៅ ៦៨០០០នាក់ តែ​សម្រាប់កម្មវិធី​បើក​ប្រកួត​កីឡា​​ថ្ងៃ​នេះ គឺ​មានតែ​ប្រតិភូផ្លូវការ តំណាង​ប្រមុខ​ដឹកនាំ​អន្តរជាតិ និង​អ្នក​កាសែត ​សរុប​​មិន​ដល់​១ពាន់​នាក់​ផង។[]

ដោយហេតុផលនោះមនុស្សមួយចំនួនបានចាត់ទុកថា កីឡាអូឡាំពិក​ដែល​«គ្មានភាពរីករាយ» ប្រឹងប្រែង​ទាក់ទាញ​អ្នកទស្សនា។[]

ឯកសារយោង

  1. តូក្យូ​២០២១ ៖ ការ​ប្រកួត​កីឡាអូឡាំពិក​ចាប់​បើក​​ជា​ផ្លូវការ ក្នុង​បរិបទ​កូវីដ, RFI Khmer, 23 កក្កដា 2021
  2. William Gallo, កីឡាអូឡាំពិក​ដែល​«គ្មានភាពរីករាយ» ប្រឹងប្រែង​ទាក់ទាញ​អ្នកទស្សនា, VOA News, 21 កក្កដា 2021