Jump to content

កីឡាជើងឯកចុងបូព៌ា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ការប្រកួតកីឡាជើងឯកចុងបូព៌ាកីឡាចុងបូព៌ា (ជាភាសាអង់គ្លេស Far Eastern Championship Games ឬ Far East Games) គឺជាព្រឹត្តិការណ៍កីឡាតូចមួយ​នៅអាស៊ី​ដែល​ត្រូវបានគេជឿថាជាឫសគល់​របស់អាស៊ីហ្គេម

នៅឆ្នាំ១៩១២ លោក E.S. Brown ប្រធានសមាគមអត្តពលិកហ្វីលីពីន បានស្នើ​ទៅចិន និងជប៉ុនដើម្បី​អោយមានការបង្កើត​ កីឡាអូឡាំពិកចុងបូព៌ា នេះឡើង។ កីឡាអូឡាំពិកចុងបូព៌ាលើកទី១​ត្រូវបានធ្វើឡើងនៅទីលានខារនីវល (បច្ចុប្បន្ន ពហុកីឡាដ្ឋានអនុស្សាវរីយ៍រីហ្សាល់) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី៤ កុម្ភៈ ១៩១៣។ ប្រទេសចំនួន៦​ (កំរងកោះហ្វីលីពីន សាធារណរដ្ឋចិន ចក្រភពជប៉ុន ម៉ាឡេស៊ី ថៃ និង ហុងកុង) បានចូលរួមក្នុងព្រឹត្តការណ៍៨ថ្ងៃនេះ។ នៅឆ្នាំ១៩១៥ វាបានផ្លាស់ប្ដូរឈ្មោះជា កីឡាជើងឯកចុងបូព៌ា ពេលដែលព្រឹត្តិការណ៍នេះត្រូវបានប្រារព្ឋធ្វើនៅ​សៀងហៃ។ ព្រឹត្តិការណ៍នេះត្រូវបានរៀប​ចំធ្វើឡើងរៀងរាល់​២ឆ្នាំម្ដង លើកលែងឆ្នាំ១៩២៩ ពេលដែលជប៉ុនង​សំរេចចិត្ត​ពន្យាពេលទៅធ្វើនៅឆ្នាំ១៩៣០​វិញ។ ក្រោយមកទៀត គេក៏សំរេចចិត្តប្ដូរទៅធ្វើរៀងរាល់​៤ឆ្នាំម្ដងវិញ ហើយហ្វីលីពីនបានធ្វើជាម្ចាស់ផ្ទះ​នៅឆ្នាំ១៩៣៤។ ឥណ្ឌូនេស៊ី​បានចូលរួម​នៅឆ្នាំ១៩៣៤នេះដែរ។ នៅខែកញ្ញា ឆ្នាំ១៩៣៧ ជប៉ុនវានឈ្លានពានចិន នៅក្នុងហេតុការណ៍ដែលគេហៅថា ឧប្បត្តិហេតុស្ពានម៉ារកូប៉ូឡូ និងបង្កជាសង្គ្រាមចិន-ជប៉ុនលើកទី២ (ដែលក្រោយមកទៀតក្លាយជាសង្គ្រាមលោកលើកទី២)។ ហេតុនេះព្រឹត្តិការណ៍កីឡាដែលគ្រោងធ្វើនៅឆ្នាំ១៩៣៨​​ត្រូវអាក់ខានវិញ។

ព្រឹត្តិការណ៍កីឡា

  • អត្តពលកម្ម
  • ហែលទឹក
  • បេសបល
  • តិននីស
  • បាល់ទាត់
  • បាល់បោះ
  • បាល់ទះ
  • ប្រណាំងកង់ (១៩១៣ ដល់ ១៩១៧)
  • ប្រដាល់

តំនភ្ជាប់ក្រៅ