Jump to content

កាលប្បវត្តិសិង្ហបុរី

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ខាងក្រោមនេះជាប្រវត្តិសង្ខេបតាមឆ្នាំរបស់ប្រទេសសិង្ហបុរី

មុនឆ្នាំ១៨០០

  • ស.វទី៣ ៖ ឯកសារចិនបុរាណ​ហៅសិង្ហបុរីថាពូល័រជុង
  • ស.វទី១៣ ៖ កំពង់ផែតេម៉ាសេកត្រូវបានស្ថាបនាដោយ ព្រះអង្គម្ចាស់ម្នាក់របស់រាជាណាចក្រស្រីវីចាយ៉ា ឈ្មោះ សាង​ នីឡា អ៊ូតាម៉ា
  • ឆ្នាំ១៣២០ ៖ ម៉ុងហ្គោលបានបញ្ជូនបេសកជនមកយកដំរី​ពី ឡុង យ៉ា ម៉េន (ច្រកធ្មេញនាគរាជ) ដែលត្រូវបានគេជឿថាជា កន្លែងចតនាវាកេបប៉ែហារប៊ឺ
  • ស.វ១៤ ទ.វ៣០ ៖ អ្នកធ្វើដំនើរជនជាតិចិនឈ្មោះ វ៉ាង ដាយួន បានមកដល់តេម៉ាសេក
  • ស.វ១៤ ទ.វ៩០ ៖ ព្រះអង្គម្ចាស់ប៉ារ៉ាមេស្វារ៉ា (រាជាចុងក្រោយនៃរាជាណាចក្រស្រីវិចាយ៉ា) បាននិរទេសមកតេម៉ាសេក
  • ឆ្នាំ១៤១៤ ៖ តេម៉ាសេកក្លាយជាផ្នែកមួយរបស់រាជាណាចក្រស៊ុលតង់នៃម៉ាឡាកា ដែលមានព្រះអង្គម្ចាស់ប៉ារ៉ាមេស្វារ៉ាជាស្ថាបនិក
  • ឆ្នាំ១៥១១ ៖ តេម៉ាសេកក្លាយជាផ្នែកមួយនៃរាជាណាចក្រស៊ុលតង់នៃចូហរ​បន្ទាប់ពីម៉ាឡាកាធ្លាក់ក្រោមកណ្ដាប់ដៃព័រទុយហ្គាល់
  • ឆ្នាំ១៦១៣ ៖​ ពួកព័រទុយហ្គាល់​បានដុតកំទេចចោលប៉ុស្ដ៍ជំនួញមួយនៅចុងស្ទឹងសិង្ហបុរី

ពីឆ្នាំ១៨០០ដល់ឆ្នាំ១៨៩៩

  • ២៩ មករា ឆ្នាំ១៨១៩ ៖ លោក ស្តេមហ្វដ រ៉ាហ្វហ្វល បានមកដល់សិង្ហបុរី​ជាមួយលោក វិល្លៀម ហ្វារខ្វា​ ដើម្បីបង្កើតប៉ុស្តជំនួញ British East India Company
  • ៦ កុម្ភៈ ១៨១៩ ៖ សន្ឋិសញ្ញាមួយត្រូវបានចុះហត្ថលេខារវាង ព្រះចៅស៊ុលតង់ហ៊ុសសេន នៃរាជាណាចក្រស៊ុលតង់នៃចូហរ ជាមួល លោក តេមេងហ្គុង អាប់ឌុល រ៉ាម៉ាន់ និង លោក​ ស្តេមហ្វដ រ៉ាហ្វហ្វល។ លោក វិល្លៀម ហ្វារខ្វា​ត្រូវបានតំលើងជារ៉េស៊ីដង់
  • ឆ្នាំ១៨២២ ៖ លោក រ៉ាហ្វហ្វល បានព្រៀង គំរោងរ៉ាហ្វហ្វលសំរាប់សិង្ហបុរី ដើម្បីរៀបចំកោះនេះឡើងវិញ
  • ឆ្នាំ១៨២៣ ៖ លោក រ៉ាហ្វហ្វល បានស្ថាបនា ស្ថាប័នសិង្ហបុរី ដែលក្រោយមកប្ដូរឈ្មោះជា ស្ថាប័នរ៉ាហ្វហ្វល
  • ឆ្នាំ១៨២៤ ៖ សន្ឋិសញ្ញាអង់គ្លេស-ហុល្លង់ឆ្នាំ១៨២៤ ស្ដីពីការដកសេចក្ដីជំទាស់របស់ហុល្លង់ចំពោះការត្រួតត្រាសិង្ហបុរីពីសំនាក់អង់គ្លេស ត្រូវបានចុះហត្ថលេខា
  • ឆ្នាំ១៨២៦ ៖ សិង្ហបុរីក៏ដូចគ្នាម៉ាឡាកា និងប៉េណាងដែរ បានក្លាយជាដែនដីអាណានិគមច្រកសមុទ្រ ក្រោមការកាន់កាប់របស់ East India Company
  • ឆ្នាំ១៨៣០ ៖ សិង្ហបុរីស្ថិតក្រោមអធិបតេយ្យភាពរបស់ខេត្តបេងហ្គាល់ របស់ឥណ្ឌា
  • ឆ្នាំ១៨៣២ ៖ សិង្ហបុរីក្លាយជាស្នូលនៃ ដែនដីអាណានិគមច្រកសមុទ្រ
  • ឆ្នាំ១៨៤២ ៖ សាលាសំរាប់នារីចំនាស់ជាងគេនៅសិង្ហបុរីឈ្មោះ St. Margaret's Girls School ត្រូវបានស្ថាបនាដោយ ម៉ារៀ ថាន ដាយើរ
  • ឆ្នាំ១៩៤៣៖ លោក ថូម៉ាស់ ដាន់មែន (ស្នងការនគរបាលពេញម៉ោងដំបូងគេរបស់សិង្ហបុរី) បានជំរុញគុណភាពកំលាំងប៉ូលីស​ក៏ដូចជាប្រាក់ខែនិងម៉ោងធ្វើការរបស់ប៉ូលីស
  • ឆ្នាំ១៩៤៤៖ មន្ទីរពេទ្រ​ តាន តុក សេង ចានចាប់ដំនើរការ
  • ៤ មិនា ១៩៤៤ ៖ Raffles Girls' School ត្រូវបានបង្កើត
  • ឆ្នាំ១៨៥២ ៖ កន្លែងចតនាវាថ្មីឈ្មោះ ញូហារប៊ឺ (ក្រោមមកប្ដូរឈ្មោះជា កេបប៉ែលហារប៊ឺ) ត្រូវបានសាងសង់
  • ឆ្នាំ១៨៥៨ ៖ សិង្ហបុរីត្រូវបានដាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលឥណ្ឌា ដោយស្ថិតនៅជាផ្នែករបស់ដែនដីអាណានិគមច្រកសមុទ្រ ដដែល
  • ឆ្នាំ១៨៥៩៖ ឧទ្យានជីវចំរុះសិង្ហបុរី ត្រូវបានបង្កើត
  • ១ មេសា ១៩៦៧៖ ដែនដីអាណានិគមច្រកសមុទ្រ ក្លាយជាដែនដីអាណានិគមរបស់​ចក្រភពអង់គ្លេស
  • ឆ្នាំ១៨៦៩ ៖ ព្រែកជីកស៊ុយអេ ត្រូវបានបើក ហើយសិង្ហបុរីរីករាយនឹកការកើនឡើងផ្នែកជំនួញ
  • ឆ្នាំ១៨៧៧ ៖ អាណាព្យាបាលចិន​ត្រូវបានតំលើង ដោយមានលោក វិល្លៀម ភីកឃើរីង ជាប្រមុខ

ពីឆ្នាំ១៩០០ដល់ឆ្នាំ១៩៩៩

  • ១៥ ដល់​ ២៥ កុម្ភៈ ១៩១៥ ៖ ការបះបោរ​របស់ជនមូស្លីមឥណ្ឌាប្រឆាំងនឹងអង់គ្លេស
  • ៧ ធ្នូ ១៩៤១ ៖ ជប៉ុន ប្រកាសភាពអមិត្តចំពោះពួកសំព័ន្ឋមិត្តនិងប្រទេសអាណានិគម​របស់វា។ សិង្ហបុរីស្ថិតក្រោមការទំលាក់គ្រាប់បែកយ៉ាងដំណំ​ចាប់ពីពេលនោះរហូតដល់ថ្ងៃទី១៥ កុម្ភៈ។ កងទ័ពអធិរាជជប៉ុនបានលុកលុយម៉ាឡាយ៉ា
  • ១០ ធ្នូ ១៩៤១ ៖ នាវាចំបាំងអង់គ្លេស២គ្រឿងត្រូវបានពន្លិចដោយគ្រាប់បែកជប៉ុន
  • ៣១ មករា ១៩៤២ ៖ ម៉ាឡាយ៉ាធ្លាក់ក្រោមកណ្ដាប់ដៃជប៉ុន។ ផ្លូវឆ្លងសមុទ្រ ត្រូវបានដាក់គ្រាប់បែកបំផ្ទុះដើម្បីពន្យឺតការចូលលុកលុយរបស់ជប៉ុនមកសិង្ហបុរី
  • ៨ កុម្ភៈ ១៩៤២ ៖ ទាហ៊ានជប៉ុននៅតាម​ច្រកចូហរបើកការបាញ់រះមកលើសិង្ហបុរី
  • ៩ កុម្ភៈ ១៩៤២ ៖ ជប៉ុនជិះទូកឆ្លងច្រកចូហរមកសិង្ហបុរីក្នុងសមរភូមិសិង្ហបុរី
  • ១១ កុម្ភៈ ១៩៤២ ៖ ឆាកប្រយុទ្ឋយ៉ាងសាហាវរវាងកងទ័ពជប៉ុននិងកងទ័ពសំព័ន្ឋមិត្ត​នៅ ប៊ូគីត ទីម៉ាស់
  • ១៣ កុម្ភៈ ១៩៤២ ៖ សមភូមិប៉ាស៊ាប៉ាន់ចាង
  • ១៤ កុម្ភៈ ១៩៤២ ៖ ជប៉ុនដណ្ដើមបានសិង្ហបុរីមួយភាគធំ
  • ១៥ កុម្ភៈ ១៩៤២ ៖ អង់គ្លេសបានចុះចាញ់ ហើយសម័យនៃការកាន់កាប់សិង្ហបុរីពីសំនាក់ជប៉ុនបានចាប់ផ្ដើម។ សិង្ហបុរីត្រូវបានដាក់ឈ្មោះជប៉ុនថា ស្សូណាន់តូ
  • ខែកុម្ភៈដល់មិនា ១៩៤២ ៖ ប៉ូលីសយោធាជប៉ុន (ខេមពេតៃ) បានសំលាប់ប្រជាជនប្រមាណពី ២៥ ០០០ នាក់ទៅ ៥០ ០០០ នាក់ ក្នុងអ្វីដែលគេហៅថាអំពើប្រល័យពូជសាសន៍ ស៊ូកជីង
  • ខែមិនា ១៩៤៤ ៖ លោក លីម បូសេង ត្រូវបានជប៉ុនចាប់ខ្លួន និង ស្លាប់ដោយការធ្វើទារុណកម្ម៣ខែក្រោយមក
  • ១៤ សីហា ១៩៤៥ ៖ ជប៉ុនបានចុះចាញ់។ សិង្ហបុរីនៅទំនេរមួយរយៈ
  • ៥ កញ្ញា ១៩៤៥ ៖ អង់គ្លេសបានវិលត្រលប់មកសិង្ហបុរីវិញ​ក្រោយពីចប់សង្គ្រាមលោកលើកទី២ ហើយបានបាប់ផ្ដើមធ្វើការគ្រប់គ្រងដោយយោធា​លើដែនដីអាណានិគមច្រកសមុទ្រ
  • ១ មេសា ១៩៤៦ ៖ ដែនដីអាណានិគមច្រកសមុទ្រ ត្រូវបានរំលាយ ហើយសិង្ហបុរីបានក្លាយជាដែនដីអាណានិគមដាច់ដោយឡែក
  • ខែឧសភា ១៨៤៧ ៖ កង្វះខាតម្ហូបអាហារយ៉ាងធ្ងន់ធ្ងរ​បង្កជាជំងឺ អំពើហឹង្សានិងឧក្រិដ្ឋកម្ម
  • ១៩៤៧ ៖ កូដកម្មខ្នាតធំធ្វើអោយមានការ​ផ្អាកដំនើរការមធ្យោបាយដឹកជញ្ជូនសាធារណៈ សេវ៉ាកម្មសាធារណៈ និង កំពង់ផែ
  • ឆ្នាំ១៩៤៨ ៖ រោងចក្រកៅស៊ូនិងរ៉ែសំនប៉ាហាំង​នៅម៉ាឡាយ៉ាត្រូវបានបំផ្លិចបំផ្លាញដោយពួកកុំម៉ុយនីស ហើយអង់គ្លេសបានប្រាកាសដាក់សិង្ហបុរីនិងម៉ាឡាយ៉ាក្រោមភាពអាសន្ន
  • ២០ មិនា ១៩៤៨ ៖ ការបោះឆ្នោតកំនត់លើកទី១របស់សិង្ហបុរីត្រូវបានធ្វើឡើង។ គណបក្សសិង្ហបុរីឆ្ពោះទៅមុខឈ្នះ៣កៅអីក្នុងចំនោម៦កីអី​ក្នុងក្រុមប្រឹក្សានីតិបញ្ញត្តិ
  • ១៨ មិថុនា ១៩៤៨ ៖ ភាពអាសន្នម៉ាឡាយ៉ាន បានចាប់ផ្ដើម។ សិង្ហបុរីប្រកាសភាពអាសន្នមួយសប្ដាហ៍ក្រោយមក

  • ១១ដល់១៣ ធ្នូ១៩៥០ ៖ មនុស្ស១៨នាក់ស្លាប់ ក្នុងកុបកម្មម៉ារៀហ៊ើថូហ្វ
  • ឆ្នាំ១៩៥១ ៖ ចំនួនកៅអីក្នុងការបោះឆ្នោតកើនឡើងដល់៩កៅអី​នៅការបោះឆ្នោតលើកទី២
  • ឆ្នាំ១៩៥៣ ៖ លោកស្នងការ រិនដែល ត្រូវបានបញ្ជាអោយរៀបចំដំនើរការ​ ធ្វើសិង្ហបុរីជារដ្ឋស្វ័យគ្រប់គ្រង
  • ខែមិនា ១៩៥៤ ៖ សិស្សសាលាចិន​បានធ្វើបាតុកម្មប្រឆាំងនឹងអង់គ្លេសដែលបានដាក់​សំនើអំពីច្បាប់កាតព្វកិច្ចយោធា
  • ១២ ឧសភា ១៩៥៥ ៖ មនុស្ស៤នាក់ស្លាប់ក្នុងកុបកម្មហុកលី
  • ២ មេសា ១៩៥៦ ៖ រណសិរ្សកម្មករ​ឈ្នះឆ្នោត ហើយលោក ដាវីដ សល ម៉ារស្សល ក្លាយជាអគ្គរដ្ឋមន្ត្រីនៃសិង្ហបុរី
  • ខែមិថុនា ១៩៥៦ ៖ លោក ដាវីដ សល ម៉ារស្សល បានលាលែងពីដំនែងក្រោយពីមិនបានសំរេច​ការទាមទារអោយសិង្ហបុរីធ្វើជារដ្ឋស្វ័យគ្រប់គ្រងបានពីអង់គ្លេស។ លោក លីម យូហុក បានបន្តតំនែង
  • ខែតុលា ១៩៥៦ ៖ សិស្សសាលាចិនដែលនិយមកុំម្មុយនីស​បានធ្វើកុបកម្មប្រឆាំង​រដ្ឋាភិបាលដែលបានបិទ​សហព័ន្ឋនិស្សិតមួយ
  • ខែមិនា ១៩៥៧ ៖ លោក លីម យូហុក សំរេចបានការធ្វើអោយសិង្ហបុរីក្លាយជារដ្ឋស្វ័យគ្រប់គ្រង
  • ខែឧសភា ១៩៥៩ ៖ គណបក្សសកម្មភាពប្រជាជន (People's Action Party ហៅកាត់ថា PAP) ឈ្នះការបោះឆ្នោតសកល ហើយលោក លី ក្វាន់យូ បានក្លាយជានាយករដ្ឋមន្ត្រីដំបូងគេ
  • ឆ្នាំ១៩៥៩ ៖ លោក អិនស៊ីក យូសូហ្វ ប៊ីន អ៊ីស្សាក ក្លាយជាប្រមុខរដ្ឋសិង្ហបុរី
  • ៣ មិថុនា ១៩៥៩ ៖ ពិធីអបអរសាទរ​សិង្ហបុរីបានស្វ័យភាព
  • ៣ ធ្នូ ១៩៥៩ ៖ ភ្លេងជាតិ ម៉ាជូឡាស់ ស៊ីងហ្គាពូរ៉ា ត្រូវបានបង្ហាញ



  • ឆ្នាំ១៩៦០ ៖ ក្រុមប្រឹក្សាផ្ទះសម្បែងនិងអភិវឌ្ឍន៍ត្រូវបានបង្កើត
  • ២៧ ឧសភា ១៩៦១ ៖ លោក ទុនគូ អាប់ឌុល រ៉ាម៉ាន់ (នាយករដ្ឋមន្ត្រីម៉ាឡាយ៉ា) បានស្នើអោយមានការច្របាច់បញ្ចូលគ្នារវាង សិង្ហបុរី ម៉ាឡាយ៉ា សាបា និង សារ៉ាវ៉ាក់
  • ១ កញ្ញា ១៩៦២ ៖ ប្រជាមតិជាតិសិង្ហបុរីស្ដីពីការបញ្ជូលជាមួយម៉ាឡាយ៉ា
  • ៩ កក្កដា ១៩៦៣ ៖ កិច្ចព្រមព្រៀងម៉ាឡេស៊ី ត្រូវបានចុះហត្ថលេខាដោយ ម៉ាឡាយ៉ា សិង្ហបុរី សាបា និង សារ៉ាវ៉ាក់
  • ៣១ សីហា ១៩៦៣ ៖ លោក លី ក្វាន់យូ បានប្រកាសឯករាជ្យសិង្ហបុរីពីអង់គ្លេស
  • ២១ សីហា ១៩៦៣ ៖ PAP ឈ្នះការបោះឆ្នោតជាតិឆ្នាំ១៩៦៣
  • ឆ្នាំ១៩៦៤ ៖ PAP ឈ្នះ១កៅអីក្នុងការបោះឆ្នោតសហព័ន្ឋម៉ាឡេស៊ី
  • ២១ កក្កដា ១៩៦៤ ៖ មនុស្ស២៣នាក់ស្លាប់​ក្នុងកុបកម្មជាតិសាសន៍ រវាងជនជាតិម៉ាឡេ និងជនជាតិចិន
  • ខែឧសភា ១៩៦៥ ៖ លី ក្វាន់យូ ចាប់ផ្ដើមយុទ្ឋនាការ Malaysian Malaysia
  • ៧ សីហា ១៩៦៥ ៖ សិង្ហបុរីនិងម៉ាឡេស៊ីចុះហត្ថលេខា​បំបែកខ្លួន
  • ៩ សីហា ១៩៦៥ ៖ សភាម៉ាឡេស៊ីបោះឆ្នោត​ច្រានចោលសិង្ហបុរីពីសហព័ន្ឋ។ សិង្ហបុរីក្លាយជារដ្ឋឯករាជ្យក្រោយពីបែកចេញពីម៉ាឡេស៊ី
  • ២១ សីហា ១៩៦៥ ៖ សិង្ហបុរីក្លាយជាសមាជិកទី១១៧របស់ អង្គការសហប្រជាជាតិ
  • ខែតុលា ១៩៦៥ ៖ សិង្ហបុរីក្លាយជាសមាជិកទី២២របស់ ខំមិនវ៉ែល
  • ២២ ធ្នូ ១៩៦៥ ៖ វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានអនុម័ត ហើយលោក យូសូហ្វ ប៊ីន អ៊ីស្សាក បានក្លាយជាប្រធានាធិបតីដំបូងគេរបស់សិង្ហបរី
  • ១៤ មិនា ១៩៦៧ ៖ ច្បាប់ស្ដីពីកាតព្វកិច្ចយោធា​ត្រូវបានសភាអនុម័ត
  • ១២ មិថុនា ១៨៦៧ ៖ បញ្ហាដុល្លាសិង្ហបុរីដំបូង
  • ៨ សីហា ១៩៦៧ ៖ សិង្ហបុរីជាសមាជិកស្ថាបនិករបស់អាស៊ាន
  • ខែមករា ១៩៦៨ ៖ អង់គ្លេសប្រកាសពីឆន្ទៈក្នុងការដកយោធារបស់ខ្លួនពីសិង្ហបុរី
  • ខែមេសា ១៩៦៨ ៖ PAP ឈ្នះកៅអីទាំងអស់ក្នុងការបោះឆ្នោតសកលឆ្នាំ១៩៦៨
  • ៣១ ឧសភា ១៩៦៩ ៖ កុបកម្មជាតិសាសន៍ឆ្នាំ១៩៦៩នៅសិង្ហបុរី

  • ២ មករា ១៩៧១ ៖ បណ្ឌិត បេនចាមីន ហិនរី សៀរ ក្លាយជាប្រធានាធិបតីទី២របស់សិង្ហបុរី
  • ៣១ តុលា ១៩៧១ ៖ អង់គ្លេសដកយោធាទាំងស្រុងពីសិង្ហបុរី
  • ២ កញ្ញា ១៩៧២ ៖ PAP ឈ្នះការបោះឆ្នោតសកលឆ្នាំ១៩៧២
  • ឆ្នាំ១៩៧២ ៖ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ចាប់បដិសន្ឋិ
  • ឆ្នាំ១៩៧៣ ៖ ពហុកីឡាដ្ឋានជាតិសាងសង់រួចរាល់
  • ឆ្នាំ១៩៧៦ ៖ PAP ឈ្នះកៅអីទាំងអស់ក្នុងការបោះឆ្នោតសកលឆ្នាំ១៩៧៦
  • ១២ តុលា ១៩៧៨ ៖ មហន្តរាយស្ប៉ាយរ៉ូស
  • ឆ្នាំ១៩៧៩ ៖ សិង្ហបុរីក្លាយជាកំពង់ផែមមាញឹក (គិតពីទំងន់ដឹក) ទី២ក្នុងពិភពលោក

  • ឆ្នាំ១៩៨០ ៖ PAP ឈ្នះកៅអីទាំងអស់ក្នុងការបោះឆ្នោតសកលឆ្នាំ១៩៨០
  • ១ កក្កដា ១៩៨១ ៖ អាកាសយានដ្ឋានចាងហ្គីសិង្ហបុរីចាប់ដំនើរការ
  • ២៤ តុលា ១៩៨១ ៖ C V Devan Nair ក្លាយជាប្រធានាធិបតីទី៣របស់សិង្ហបុរី
  • ឆ្នាំ១៩៨៤ ៖ PAP ឈ្នះការបោះឆ្នោតសកលឆ្នាំ១៩៨៤
  • ឆ្នាំ១៩៨៤ ៖ បង្កើតអោយមាន សមាជិកសភាមិនមែនតំណាងរាស្ត្រ
  • ២ កញ្ញា ១៩៨៥ ៖ លោក វី គីមវី បានក្លាយជាប្រធានាធិបតីទី៤របស់សិង្ហបុរី
  • ឆ្នាំ១៩៨៨ ៖ PAP ឈ្នះការបោះឆ្នោតសកលឆ្នាំ១៩៨៨

  • ៦ កក្កដា ១៩៩០ ៖ ផ្លូវដែក East West Line របស់ MRT ត្រូវបានស្ថាបនារួចរាល់
  • ២៨ វិច្ឆិកា ១៩៩០ ៖ លោក ហ្គោស ចុកតុង បានក្លាយជានាយករដ្ឋមន្ត្រីទី២របស់សិង្ហបុរី
  • ១ សីហា ១៩៩៣ ៖ លោក អុង តេងជើង ក្លាយជាប្រធានាធិបតី ដោយមិនបាច់ឆ្លងការបោះឆ្នោត
  • ឆ្នាំ១៩៩៦ ៖ សភាបានអនុម័តច្បាប់ស្ដីពី ការថែទាំឪពុកម្ដាយ
  • ១៥ មករា ១៩៩៨ ៖ សិង្ហបុរីនិងសហរដ្ឋអាមេរិក​ព្រមព្រៀងគ្នាក្នុងការអនុញ្ញាតអោយ​នាវាអាមេរិកប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកមួយកន្លែង​ចាប់ពីឆ្នាំ២០០០ទៅ
  • ឆ្នាំ១៩៩៩ ៖ លោក សែល្លាប៉ាន រ៉ាម៉ាណាថាន ក្លានជាប្រធានាធិបតីសិង្ហបុរី
  • ឆ្នាំ១៩៩៩ ៖ សិង្ហបុរីរអិលធ្លាក់ទៅក្នុងវិបត្តិហិរញ្ញវត្ថុអាស៊ី

  • ពីឆ្នាំ២០០១ដល់២០០៣ ៖ ការដើរថយក្រោយនៃសេដ្ឋកិច្ចសិង្ហបុរី
  • ខែមករា ២០០១ ៖ បំពង់ឧស្ម័នធម្មជាតិពីវាលប្រេងណាទូណា(របស់ឥណ្ឌូនេស៊ី)មកសិង្ហបុរី បានបើក
  • ៣ វិច្ឆិកា ២០០១ ៖ PAP ឈ្នះបាន៨២កៅអីក្នុងចំនោម៨៤កៅអី ក្នុងការបោះឆ្នោតសកលឆ្នាំ២០០១
  • ១៤ មករា ២០០២ ៖ សិង្ហបុរីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងផ្នែកសេដ្ឋកិច្ចជប៉ុន-សិង្ហបុរី ជាមួយជប៉ុន
  • ខែមេសា ២០០៣ ៖ ការរីករាលដាលនៃជំងឺសារស៍ នៅសិង្ហបុរីនិងអាស៊ី
  • ៦ ឧសភា ២០០៣ ៖ សិង្ហបុរីនិងសហរដ្ឋអាមេរិក​ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហរដ្ឋអាមេរិក-សិង្ហបុរី
  • ឆ្នាំ២០០៤ ៖ ច្បាប់ស្ដីពីកាតព្វកិច្ចយោធា​បានបន្ឋូរបន្ថយពីរយៈពេល២ឆ្នាំកន្លះ​មកត្រឹមតែ២ឆ្នាំ
  • ១២ សីហា ២០០៤ ៖ លោក លី សៀនលូង បានក្លាយជានាយករដ្ឋមន្ត្រីទី៣
  • ១៨ កក្កដា ២០០៥ ៖​ រដ្ឋាភិបាលសិង្ហបុរីបាន​យល់ព្រមលើ​កការធ្វើអោយការលែងល្បែងស៊ីសង​ និង កាស៊ីណូ ក្លាយជាស្របច្បាប់
  • ១៧ សីហា ២០០៥ ៖ លោក សែល្លាប៉ាន រ៉ាម៉ាណាថាន បន្ដតំនែងជាប្រធានាធិបតីអាណត្តិទី២
  • ៦ ឧសភា ២០០៦ ៖ PAP ឈ្នះបាន៨២កៅអីក្នុងចំនោម៨៤កៅអី ក្នុងការបោះឆ្នោតសកលឆ្នាំ២០០៦