Jump to content

កាលប្បវត្តិព្រះពុទ្ធសាសនា

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

គ្មាន​ឯកសារ​ផ្លូវការ​ណា​មួយ​ដែល​អាច​បញ្ជាក់​អំពី​ប្រវត្តិ​ពិត​នៃ​ថ្ងៃ​កំណើត​ ថ្ងៃ​ចេញ​បួស ថ្ងៃ​​ត្រាស់ដឹង និង​ ថ្ងៃ​មរណភាព​របស់​ព្រះពុទ្ធទេ ។ ភាគច្រើន​នៃ​ឯកសារ​ពុទ្ធសាសនា​គឺ​ជា​របស់​និកាយ​ថេរវាទ ដែល​ជា​ឯកសារ​ត្រូវ​បាន​បង្កើត​ឡើង​រាប់រយ​ឆ្នាំ​ក្រោយ​ព្រះ​ពុទ្ធ​លា​ចាក​ផែនដី ។ ​កាលប្បវត្តិ​នៃ​ពុទ្ធសាសនា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​​ពុទ្ធសាសនិក​​​ងាយ​​ចំណាំ​​នូវ​​កាល​បរិច្ឆេទ​ប្រវត្តិរបស់​ព្រះ​ពុទ្ធ និង​ពុទ្ធសាសនា​ ។ នៅ​​​ប្រទេស​កម្ពុជា ជនជាតិ​ខ្មែរ​កំណត់​យក​ក្រោយថ្ងៃ​ដែល​​ព្រះ​ពុទ្ធ​ទ្រង់​បរិនិព្វាន​មួយថ្ងៃ (ក្រោយ​ថ្ងៃ​១៥​កើត​ខែ​វិសាខ) ធ្វើ​ជា​ថ្ងៃ​ទី​១​ នៃ​​ឆ្នាំ​ទី១។ ដូច្នេះ​ពុទ្ធសករាជ​ត្រូវ​​បាន​​រាប់​ចាប់​ពី​​៨០​ឆ្នាំ​ក្រោយ​ព្រះ​ពុទ្ធ​ប្រសូត្រ ។

  • ថ្ងៃ ព្រហស្បតិ៍ ១៥​កើត ខែ​អាសាឍ ឆ្នាំ រកា ៦២៥​ មុន គ.ស. ព្រះ​អង្គ​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នៃ​ព្រះ​នាង​សិរិ​មហា​មាយាទេវី។ (ក្នុងផ្ទៃ ១០ខែ)
  • ថ្ងៃ សុក្រ ១៥​កើត ខែ វិសាខ ឆ្នាំ​ ច ៦២៤ មុន គ.ស. ព្រះ​សិទ្ធត្ថ​កុមារ​​ទ្រង់​បាន​ប្រសូត្រ​ចាក​ឧទរ​នៃ​ព្រះ​មាតា​នៅ​នា​ឧទ្យាន​លុម្ពិនី ព្រំប្រទល់​នគរ​ទេវទហៈ និង​កបិល​វត្ថុ ស្ថិតនៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា ជាប់​ជើង​ភ្នំ​ហិមពាន្ត ដែល​សព្វ​ថ្ងៃ​ត្រូវ​បាន​ស្គាល់​ថា​ប្រទេស​នេប៉ាល់។
  • ថ្ងៃ សៅរ៍ ១៥​កើត ខែអាសាឍ ឆ្នាំ ឆ្លូវ ៦០៨ មុន គ.ស. ទ្រង់បាន​ទទួល​រាជា​ភិសេក​គ្រង​រាជ​សម្បត្តិ​ និង​រៀប​អភិសេក​ជាមួយ​នឹង​ព្រះ​នាង​ពិម្ពារយសោធរា ក្នុង​ព្រះជន្ម​១៦​ព្រះ​វស្សា។
  • ថ្ងៃ ព្រហស្បតិ៍ ១៥​កើត ខែ​អាសាឍ ឆ្នាំ ថោះ ៥៩៥ មុខ គ.ស. ព្រះអង្គចេញសាងផ្នួស ក្នុង​ព្រះ​ជន្ម​២៩​ព្រះ​វស្សា ក៏​ជា​ថ្ងៃ​ដែលព្រះរាជ​បុត្រ​ព្រះអង្គ​ព្រះនាម​​រាហុល​កុមារ​បាន​ប្រសូត្រ។ (តាម"គោតមប្រវត្តិ"​ និង​" សៀវភៅ​ ដែនកោះ​លង្កា សរសេរ​ថា ឆ្នាំ​​ថោះ​ ប៉ុន្តែ ក្នុងគ្រប់ឯកសារយោងទាំងអស់​បញ្ជាក់ពី​ឆ្នំា​ព្រះអង្គ​អភិសេក​ដូចៗគ្នា ហេតុនេះ បើ​រាប់​ទៅ​គឺ​ត្រូវ​នឹង​ឆ្នាំ​ខាល តាម " សៀវភៅ មាគ៌ាជីវិត" និង " ថ្ងៃបូជា")។
  • ទុក្ករកិរិយា
  • ថ្ងៃ ពុធ ១៥​កើត ខែ​ពិសាខ ឆ្នាំ រកា ៥៨៩ មុន គ.ស. ទ្រង់បាន​ត្រាស់ដឹង​នូវ​អនុត្តរ​សម្មា​សម្ពោធិញាណ ក្រោម​ម្លប់​ពោធិព្រឹក្ស​នៅ​ភ្នំ​គយា​សីស (Gayasisa) (សព្វថ្ងៃ​ហៅ​ថា ព្រហ្មយោនី Brahmayoni) នៃ​ក្រុង​គយា (Gaya) ប្រទេស​ឥណ្ឌា ក្នុង​ព្រះ​ជន្ម​ ៣៥ ​ព្រះ​វស្សា ។ យោង​តាម​សៀវភៅ "គោតមប្រវត្តិ"​ និង ​សៀវភៅ "ដែនកោះ​លង្កា" សរសេរ​ថា ឆ្នាំ​ រកា​ ប៉ុន្តែ ក្នុងព្រះត្រៃបិដកលេខ ១៦ បាន​បញ្ជាក់​ពី​ព្រះជន្ម​ព្រះ​អង្គ​ចេញ​សាង​ផ្នួស និង​ថ្ងៃ​បរិនិព្វាន ហេតុនេះ បើ​រាប់​ទៅ​គឺ​ត្រូវ​នឹង​ឆ្នាំ វក (យោងតាម​សៀវភៅ "មាគ៌ាជីវិត" និង "ថ្ងៃបូជា")។
  • ថ្ងៃ សៅរិ៍ ១៥​កើត ខែ អាសាឍ ឆ្នាំ រកា ៥៨៩ មុន គ.ស. ជិត២ខែក្រោយពេលត្រាស់ដឹង ព្រះអង្គបានសម្តែង​ព្រះ​ធម៌ជាលើកដំបូង ក៏ជាថ្ងៃដែលព្រះ​សម្មាសម្ពុទ្ធ​ស្ថាបនា​សង្ឃ។ ព្រះ​អញ្ញាកោណ្ឌញ្ញៈ ជាភក្ខុសង្ឃដំបូង​ក្នុង​ព្រះ​ពុទ្ធ​សាសនា។
  • ៩​ខែ បន្ទាប់ពី​ព្រះ​អង្គ​ត្រាស់ដឹងសម្មាសម្ពោធិញ្ញណក្រោមម្លប់​ពោធិ ព្រះ​អង្គ​បាន​យាងទៅកោះ​លង្កាលើកទី១ នៅ​មហិយង្គណៈ (Mahiyagana) ប្រតិស្ថាន​ស្នាម​ព្រះ​បាទ និង​ព្យាករណ៍ថា ព្រះ​ពុទ្ធ​សាសនា​នឹង​តាំង​មាំ​នៅ​ទី​នេះ។ តាមពិត ព្រះ​ពុទ្ធ​មិន​ធ្លាប់ស្គាល់​ប្រទេស​ស្រីលង្កា​ទេ ។ ព្រះ​អង្គ​យាង​ទេសនា​នៅ​តំបន់​មួយចំនួន​នៅ​ក្នុង​រង្វង់​ដែនដី​ប្រហែល​ ២០០ គីឡូម៉ែត្រ​ជុំវិញ​ទឹកដី​កំណើត​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ ។
  • ក្នុង​វស្សា​ទី​៥ ទ្រង់​បាន​យាងទៅ​កោះ​លង្កា​លើក​ទី​២ នៅ​នាគទីប(Nagadipa)
  • ក្នុងវស្សា​ទី​៨ ទ្រង់យាង​ទៅ​កោះ​លង្កាជា​លើក​ទី​៣ នៅ​វត្ត​កល្យាណី (Kelani Vihara) និងទីឋាន​ដទៃទៀត។
  • ថ្ងៃ អាទិត្យ ១៥កើត ខែ មាឃ ឆ្នាំ​ ម្សាញ់ ៥៤៤ មុន គ.ស ព្រះបរម​គ្រូ​នៃ​យើង​ ទ្រង់​បាន​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​នៅ​ចំពោះ​មុខ​មារ នា​បាវាលចិយ។​
  • ថ្ងៃ អង្គារ៍ ១៥​កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ ៥៤៤ មុន គ.ស ព្រះអង្គ​ទ្រង់បរិនិព្វាន​នៅ​ក្រោមចន្លោះ​ដើម​សាល​ព្រឹក្ស (​ដើម​រាំង) ​ទាំង​គូ នា​ទីក្រុង​​កុសិនារា។
  • ក្រោយ​ពេល​ព្រះ​សម្ពុទ្ធ​បរិនិព្វាន​៣​ខែ សង្គាយនាលើកទី១​ដែល​ដឹក​នាំ​ដោយ​ព្រះ​មហា​កស្សបត្ថេរបាន​ចាប់​ផ្តើម​ឡើង​​នៅ​គុហា​សត្តបន្និ Sattapanni​ដែល​ស្ថិត​នៅ​ខាង​ក្រៅ​រាជ​គហៈ​Rajagaha ក្រោម​ការ​ឧបត្ថម្ភ​ពី​ព្រះ​បាទ​អជាតសត្រូវ​គ្រប់​គ្រង​ក្នុង​ដែន​មគធៈ ក្រុង​រាជ​គ្រឹះ។
  • ១០០​ឆ្នាំ​ក្រោយ​ព្រះ​បរមគ្រូ​នៃ​យើង​បរិនិព្វាន សង្គាយនាលើកទី២​​នៅវឡការាម​ត្រូវ​ប្រជុំ​ឡើង​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ខ្លាំង​ក្នុង​ការ​កែ​ប្រែ​សិក្ខាបទ​ខ្លះៗ។
  • សង្គាយនាលើកទី៣ បានប្រជុំនៅក្នុងឆ្នាំ៣២៦មុនគ្រឹស្តសករាជ​នៅ​អាសោការាម ក្នុងបដលិបុត្ត Pataliputta ក្រោមកិច្ចឧបត្ថម្ភនៃព្រះចៅអធិរាជអាសោកនៃឥណ្ឌា
  • ព្រះពុទ្ធសាសនា​នាំ​ចូល​មក​ក្នុង​ដែន​ដី​សុវណ្ណ​ភូមិ
  • សង្គាយនាលើកទី៤បានធ្វើឡើងនៅ តម្ពបន្និ ស្រីលង្កា ក្នុងឆ្នាំ២៩មុនគ្រឹស្តសករាជ ក្រោមកិច្ចឧបត្ថម្ភរបស់ស្តេច វដ្តគាមនិ Vattagamani។
  • សង្គាយនាលើកទី៥ធ្វើឡើងនៅក្នុង មាន្ទល័យ Mandalay ប្រទេសភូមា ក្នុងគ្រឹស្តសករាជ១,៨៧១ ក្នុងរជ្ជកាលស្តេចមិនទោន Mindon ។
  • សង្គាយនាលើកទី៦បានត្រូវធ្វើឡើងនៅ កពអយេ ក្នុងយងគោន Yangon ដែលជារងគូន Rangoon ពីជំនាន់ដើម ក្នុងឆ្នាំ១,៩៥៤, ៨៣ឆ្នាំបន្ទាប់ពីសង្គាយនាលើកទី៥ ដែលបានធ្វើឡើងនៅមាន្ទល័យ ។
  • ព្រះ​មហិន្ទ​ត្ថេរ​នាំ​សាសនា​ចូល​ប្រទេស​ស្រី​លង្កា នៅ​ក្នុង​កំឡុង​ពេល​សង្គាយនា​លើក​ទី​៣

ឯកសារយោង

http://en.wikipedia.org/wiki/Mahinda