Jump to content

ការស្ដារវិបត្តិថវិការជាតិឆ្នាំ១៩៦៦

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

១៦.តើសម្ដេចសីហនុប្រើប្រាស់វិធានការដូចម្ដេចដើម្បីស្ដារវិបត្តិថវិការជាតិចាប់ពីឆ្នាំ១៩៦៦?

-      នៅឆ្នាំ១៩៦៦  រដ្ឋាភិបាលបានសម្រេចបោះពុម្ភលុយថ្មីបន្ថែមទៀត តែមិនសម្រេច

-      សម្រេចដាក់ទុនវិនិយោគលើវិស័យភាពយន្តរដ្ឋ ៖ រដ្ឋាភិបាលបានសំឡឹងឃើញពីការដាក់អោយទៅជាកាវិនិយោគទន់លើវិស័យភាពយន្តរដ្ឋម្តង។ ដោយតួឯកប្រមុខរដ្ឋ ព្រះជាយា និងបុត្រ។ដំបូងហាក់បីមានភាពជោគជ័យក្នុងការរកស៊ី រដ្ឋទទួលបានចំណូលយ៉ាងច្រើន។ ពីព្រោះសម័យសង្គមរាស្រ្ត ប្រជាជនពេញចិត្តនិងចង់ឃើញព្រះភ័ក្រ្ត និងសកម្មភាពកាយវិការរបស់ក្សត្រ ទើបនាំគ្នាទៅទស្សនាយ៉ាងច្រើនកុះករ។ យូរៗទៅមនុស្សចាប់ផ្តើមនឿយណាយ នាំអោយបរិមាណ អ្នកទៅទិញសំបុត្រកាន់តែតិចទៅៗ បរិមាណចូលថវិការជាតិចាប់ផ្តើមធ្លាក់ចុះ ចុងក្រោយវិស័យភាពយន្តត្រូវដួលរលំ។[]

-      ការបើកកាស៊ីណូរដ្ឋ៖ មធ្យោបាយមួយទៀតសម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញនោះ គឺ ការបើកកាស៊ីណូរដ្ឋ ពីពេលមុនមានលក្ខណៈតិចតួច។ ក្រោយពេលបើក កាស៊ីណូរដ្ឋជាច្រើនកន្លែងមក មានការចាប់ផ្តើមប្រមូលប្រាក់តុងទីនដើម្បីចូលការិយាល័យ។​ ទីបំផុតនៅក្រោយសម្តេច នរោត្តម សីហនុ បានបង្កើតបនល្បែង ជាច្រើនដែលនាំអោយមានការជំពាក់លុយមានវិបត្តិសង្គមកាន់តែខ្លាំងឡើងៗ ដូចពាក្យថា”ខាតចុងលុងខាតដើម”ដែលមិនអាចស្តារបានឡើយរហូតកើតមានភាពវឹកវរ។

ចុងក្រោយមានវិបត្តិសង្គម នាំអោយមានរដ្ឋប្រហា១៨ មីនា ១៩៧០កើតឡើងព្រោះសម្តេច នរោត្តម សីហនុ បានរត់ចេញទៅក្រៅស្រុក ហើយ លន់ នល់ រៀបចំដើម្បីបំបែកជនជាតិដែលនៅក្នុងប្រទេស ដែលជាវិធីសាស្រ្តមួយដោះស្រាយសង្គមរហូតបើកការទទួល ជំនួយពីសហរដ្ឋអាមេរិកជាថ្មីម្តងទៀត។

  1. វង់ សុធារ៉ា និងណុបសុខា.(២០១៧).ប្រវត្តិសាស្ត្រខ្មែរសម្រាប់ថ្នាក់មូលដ្ឋាន.ភ្នំពេញ