Jump to content

ការវិត្តន៏របស់មនុស្សលោក

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ការវិត្តន៏របស់មនុស្សលោក លោក ដារវិន, អ្នកប្រាជ្ញជនជាតិអង់គ្លេស បានធ្វការសិក្សាស្រាវជ្រាវឃើញថា មនុស្សយើងមានសណ្ឋានប្រហាក់ប្រហែលគ្នាទៅនឹងសត្វចិញ្ចឹមកូនដោយទឹកដោះ។ ជាពិសេសលោកបានពិនិត្យឃើញថា ឆ្អឹងឆ្អែង, ខួរក្បាល, សាច់ឈាម, សរសៃវិញ្ញាណ និង ក្រពះពោះវៀន -ល- មានសភាប ស្រដៀងទៅនឹង សត្វស្វា, សត្វទោច, សត្វខ្លាឃ្មុំ -ល- ។ ម៉្យាងវិញទៀតការវិត្តន៏នៃ ទារកនិងកូនសត្វផ្សេងៗ ទៀតក៏មានដំនើរស្រដៀងគ្នាដែរ ព្រោះទារកនឹងកូនសត្វជាដំបូងគឺកើតមកពីពងក៏ដូចជាពងសត្វឯ ទៀតៗដែរ ។ លុះពងនោះរីកចំរើនកើតជាទារក គេ ឃើញមានកន្ទុយបន្តិចនៅត្រង់ចុងគូថពីក្រោយ កន្ទុយនេះវានឹងរួញបន្តិចម្ដងៗរហូតដល់ពេលកើត​ចេញពីពោះម្ដាយទើបបាត់ ។ ប៉ុត្តែមានមនុស្សខ្លះ កើតមកហើយមានរោមដុះពេញខ្លួននិងកន្ទុយមួយយ៉ាងបង្គួរនេះបញ្ជាក់អោយឃើញថា មនុស្សយើសព្វថ្ងៃនេះ គឺវិវត្តន៏មកពីសត្វចិញ្ចឹមកូននិងទឹកដោះម្យ៉ាងដែលមានរោម ហើយនឹងកន្ទុយ ។ តាមទ្រឹស្ដីរបស់លោកដារ វិន ថាបុព្វសម័យកាលជាតិកំណើតមនុស្សដើម នៅជាសត្វជើងបួន នៅឡើយពេលនោះ មានជីវភាពសែនទុក្ខវេទនា រស់នៅលើដើមឈើ យកផ្លែឈើធ្វើជាអាហារ ទ្រទ្រង់ជីវិត ។ លុះកន្លងបានជាច្រើនលានឆ្នាំក្រោយមក​ដោយមានការប្រែប្រួលពីធម្មជាតិ ធ្វើអោយមានការខ្វះចំណីអាហារ សត្វទាំងនោះត្រូវបង្ខំខ្លួនចុះពីលើដើមឈើ មករស់នៅលើដីទំនាបក្នុងចលនាបែបនេះ សត្វទាំងឡាយត្រូបប្រើ​កម្លាំងដៃ, ជើង,​កម្លាំងចង្កេះ,កម្លាំងខ្នង ។ ដើម្បីនឹងឈោងបេះផ្លែឈើ និងងាយស្រួលធ្វើដំណើរ ។ ការធ្វើចលនា លើដីយូរៗទៅ ជើងទាំងពីរក៏ចេះ តែរីកចំរើន ហើយបាតជើងក៏រីកធំ រីឯម្រាមជើងដែលមិនត្រូវការ ចាប់ កាន់ អ្វីសោះនោះក៏ចេះតែរួញខ្លីទៅៗ តកូនតចៅ ។ ចំណែកឯកន្ទុយទៀតសោត ក៏ដូច្នេះដែរ ឯចំណែកម្រាមដៃនិងបាតដៃ វិញក៏រីកចំរើតៅតាមពលកម្ម ។ ការក្ដាប់ចាប់កាន់ច្របាច់ ឈោង,ទាញ......​ដែលជាចលនាសម្រាប់ប្រចាំជីវភាពបានធ្វើអោយម្រាមដៃខ្លះរលូតវែង ខ្លះខ្លី ខ្លះធំមាំ , ខ្លះតូចឆ្មារ ។ ការវិវត្តិន៏ពីសត្វ ដល់មានសណ្ឋានដូចជារូបមនុស្សទោចនេះ ពុំមែនកើតឡើងនៅក្នុងរយៈពេលមួយដំណរ ពីរ បីដំណរឫបីបួនសតវត្ស បន្តគ្នានោះទេ គឺត្រូវឆ្លងកាត់ រយៈកាលរាប់រយលានឆ្នាំ ដូច្នោះក៏វាត្រូវវិវត្តន៏សន្សឹមៗ បន្តិចម្ដងៗ ទៅតាមគន្លាក់ជីវភាព​ទៅតាមឥទ្ធិពលធម្មជាតិ និងពលកម្ម ។