Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Socheat SC Kep

Page contents not supported in other languages.
ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ឯកសារយោង

ព្រះរាជណាចក្រកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា ​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ទៀប​កោះ​ឥណ្ឌូ​ចិននៅ​អាស៊ីអាគ្នេយ៍។ ដែលមាន​ផ្ទៃដី​សរុប​រួម ១៨១ ០៣៥ សហាតិមាត្រ​ការ៉េ (គីឡូម៉ែត្រ​ការ៉េ) ប្រទេស​នេះ​មាន​ព្រំដែន​ជាប់​ថៃ​នៅ​ខាង​លិច​ឆៀង​ខាង​ជើង លាវ​ខាង​កើត​ឆៀង​ខាង​ជើង វៀតណាម​នៅ​ខាង​កើត និង​ឈូងសមុទ្រថៃ​នៅខាង​លិច​ឆៀង​ខាង​ត្បូង។មាន​ប្រជាជន​ជាង ១៤,៨ លាន​នាក់ សាសនា​ផ្លូវការ​គឺ​ព្រះពុទ្ធសាសនាថេរវាទ ដែល​ត្រូវ​បាន​កាន់​ដោយ​ប្រជាជន​កម្ពុជា​ប្រហែល ៩៥%។ ក្រុម​ជន​ជាតិ​ភាគ​តិច​នៃ​ប្រទេស​នេះ​រួម​មាន​វៀតណាម ចិនហាន ចាម និង​កុលសម្ព័ន្ធភ្នំ ៣០ ផ្សេងៗ​ទៀត។[៧] រាជធានី​ និង ​ទីក្រុង​ធំ​បំផុត​គឺ ​ភ្នំពេញ ដែលជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង ​វប្បធម៌​នៃ​កម្ពុជា។ ប្រមុខ​រដ្ឋាភិបាល​គឺ ហ៊ុន-សែន ដែល​លោក​ថ្មីៗ​នេះ​គឺ​ជា​មេ​ដឹកនាំ​ដែល​ស្ថិតក្នុងតំណែង​យូរ​បំផុត នៅ​អាស៊ី​អាគ្នេយ៍​និង​បាន​ដឹកនាំ​កម្ពុជា​អស់​រយៈពេល​ជាង ​២៥ ឆ្នាំមក​ហើយ។

ឈ្មោះ​បុរាណ​របស់​កម្ពុជា​គឺ "កម្ពុជៈ" (សំស្ក្រឹត: कंबुज)។[៨] នៅ​ឆ្នាំ​ ៨០២ ​នៃ ​គ.ស. ព្រះ​បាទ​ជ័យវម៌្មទី២​បាន​ប្រកាស​ព្រះ​អង្គ​ឯង​ជា​ព្រះ​មហាក្សត្រ ដែល​កត់សម្គាល់ឱ្យឃើញនូវ​ការ​ចាប់កកើត​នៃ​អធិរាជាណាចក្រ​ខ្មែរដ៏រុងរឿង​អស់​រយៈពេល​ជាង​ ៦០០​ ប្លាយឆ្នាំ និង​នាំឱ្យ​ព្រះ​មហាក្សត្រ​សោយ​រាជ្យ​បន្ត​បន្ទាប់​ត្រួតត្រា​ភាគដ៏ធំ​នៃ​អាស៊ី​អាគ្នេយ៍ និង​​ប្រមូលផ្ដុំ​អំណាច ព្រម​ទាំង​ភោគ​ទ្រព្យ​ដ៏​ច្រើន​លើស​លប់។ កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មក​វិញ​នៅ​ឆ្នាំ ១៩៥៣។

កម្ពុជា​បាន​ងើប​មុខ​ឡើង​វិញ​ប៉ុន្មានឆ្នាំ​ក្រោយ​មក​ក្នុង​មណ្ឌល​នៃ​ឥទ្ធិពល​សង្គមនិយម ជា​សាធារណរដ្ឋប្រជាមានិតកម្ពុជា​រហូត​ដល់​ឆ្នាំ​ ១៩៩៣។ បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​នៃ​គម្លាត​ឆ្ងាយ ប្រជាជាតិ​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សារ​សង្គ្រាមមួយនេះ បាន​បង្រួប​បង្រួម​គ្នាឡើង​វិញ​ក្រោម​របប​រាជាធិបតេយ្យ​នៅ​ឆ្នាំ ១៩៩៣ និង​បាន​ស្គាល់នូវ​ការ​រីក​ចម្រើន​យ៉ាង​លឿន​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ធនធានមនុស្ស ដែល​ពេល​នោះកំពុង​តែ​រស់រានឡើង​វិញក្រោយ​ពី​ប៉ុន្មាន​ទសវត្ស​នៃ​សង្គ្រាមរដ្ឋប្បវេណី​មក។

អត្ថបទចំណងជើង

ឈ្មោះផ្លូវការនៃប្រទេសនេះជាភាសាខ្មែរគឺ ព្រះរាជាណាចក្រកម្ពុជា ជារឿយៗត្រូវបានគេកាត់ខ្លីថាកម្ពុជា។ តាមគ្រាមភាសា ខ្មែរភាគច្រើនតែងហៅប្រទេសរបស់ខ្លួនថា ស្រុកខ្មែរ ដែលមានន័យថា ដែនដីនៃពួកខ្មែរ រឺ តាមការប្រើប្រាស់ទម្រង់មិនសូវផ្លូវការមួយទៀត ប្រទេសកម្ពុជា ។ បើតាមវចនានុក្រមសម្ដេចសង្ឃរាជជួន-ណាតបានពិពណ៌នាថា ពាក្យ​នេះ​ជា​ឈ្មោះ​នៃ ប្រទេស​ខ្មែរ​យើង យើង​ហៅ​ប្រទេស​របស់​យើង​ថា កម្ពុជ​រដ្ឋ ក៏​បាន ថា កម្ពុជ​ប្រទេស ក៏​បាន, ថា ប្រទេស​កម្ពុជា ក៏​បាន ថា ប្រទេស​ខ្មែរ ក៏​បាន ថា ខេមរ​ប្រទេស ក៏​បាន ថា ខេមរ​រដ្ឋ ក៏​បាន កាល​ណា​បើ​កវី​ជាតិ​យើង​ត្រូវ​ការ​ប្រើ​ក្នុង​កាព្យ ឬ​ក្នុង​ការ​តែង​សេចក្ដី​ជា​ពាក្យ​រាយ​ខ្លះ យើង​អាច​ហៅ​ប្រទេស​យើង​បាន​តាម​ត្រូវ​ការ ប៉ុន្តែ​ពាក្យ​ប្រើ​ក្នុង​ផ្លូវ​ការ យើង​សរសេរ យើង​ហៅ កម្ពុជ​រដ្ឋ ឬ ប្រទេស​កម្ពុជា; ឯ​ជន​បរទេស គេ​ហៅ​តាម​យើង​ដែរ​ក៏​មាន គេ​ហៅ​តាម​ការ​សន្មតិ​របស់​គេ​ក៏​មាន ដូច​ជា​បារាំងសែស គេ​ហៅ​ប្រទេស​យើង​ថា​ Cambodge, អង្គ្លេស ហៅ​ថា Cambodia, អ្នក​បរទេស​ខ្លះ​ទៀត​ហៅ​ថា Cambodja, ខ្លះ​ហៅ Kambuja ។ល។

ប្រវត្តសាស្រ្ត

បុរេប្រវតិ្តសាស្រ្តនៅឥណ្ឌូចិនមានរយៈពេលប្រហែល ១០០០ ០០០ ឆ្នាំហើយ។ មនុស្សនៅពេលនោះធ្លាប់ជាពួកអ្នកប្រមាញ់ និងបរកជន។ បុរាណវត្ថុវិទ្យា គិតថាមនុស្សមុនគេបំផុតគឺជាពួកម៉ាឡេ តែឥណ្ឌូចិនបានទទួលមនុស្សដែលមកពីខាងជើង និងជាជាតិពន្ធុខែ្មរ។

ភូមិសាស្រ្ត

ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១០៣៥ គីឡូម៉ែត្រការ៉េ ក្នុងចំណោមប្រទេសទាំង១០​។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាងនិង លើពិភពលោក។

កម្ពុជាមានក្រឡាផ្ទៃ ១៨១០៣៥ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ) (៦៩៨៩៨ ម៉ាយ ការ៉េ) និងសណ្ដូកទាំងមូលចូលក្នុងតំបន់និវត្តន៍ រវាងរយៈទទឹងជ១០°និង១៥° និងរយៈបណ្ដោយក១០២°និង១០៨°។ កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲ្យឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិច គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សម្បូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។

មានភស្តុតាងស្ដួចស្ដើងចំពោះការកាន់កាប់របស់មនុស្សជំនាន់អតិកញ្ញៈ (Pleistocene) នៃកម្ពុជាសម័យបច្ចុប្បន្ន ដែលរួមមានឧបករណ៍ក្រួសហនុមានខៀវ (quartz)និងក្វាតហ៊្សីត ដែលបានរកឃើញក្នុងស្រែថ្នាក់ៗជាច្រើនតាមបណ្ដោយទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ និងក្នុងខេត្តកំពត ទោះបីជាយ៉ាងណាការចុះកាលបរិច្ឆេទរបស់ទាំងនោះមិនអាចយកជាការបានទេ។ [១២]

ភស្តុតាងបុរាណវិទ្យាតិចតួចខ្លះបង្ហាញឱ្យឃើញសហគមន៍នៃពួកអ្នកប្រមាញ់-អ្នកបេះផ្លែឈើ​បានតាំងលំនៅនៅកម្ពុជាកំឡុងជំនាន់​សវ៌កញ្ញៈ (Holocene): ស្ថានីយបុរាណវត្ថុវិទ្យាកម្ពុជាដ៏ចំណាស់បំផុតត្រូវគេគិតទុកថាជារូងភ្នំល្អាងស្ពាន នៅខេត្តបាត់ដំបង ដែលត្រូវនឹងសម័យហ្វាប៊ីញ។ កំណាយក្នុងស្រទាប់ក្រោមដីបានផលិតនូវតំណបន្តនៃវិទ្យុកាបូនមួយដែលចុះកាលបរិច្ឆេទថានៅឆ្នាំ ៦០០០ ម.គ.។[១២][១៣] []


ប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។ ប្រាសាទ​ព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំខ្សាន្ត​។ នៅ​ឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងរបស់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​។

ប្រវត្តិរបស់ប្រសាទប្រះវិហារ

ប្រវត្តិ​នៃ​ការកសាង​ប្រាសាទ​ព្រះវិហារ មាន​នៅ​លើ​សិលា​ចារឹក​ខ្មែរ នៅឯ​ប្រាសាទ​បាពួន ក្នុង​ខេត្ត​សៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នក​ដែល​សរសេរ​សិលាចារឹក​ហ្នឹង ឈ្មោះ​ហរិ វាហៈ នៅក្នុង​រជ្ជកាល​ព្រះបាទ​រាជិន្រ្ទ​វរ័ន្ម គ្រិស្ត​សករាជ ៩៤៤ ដល់ ៩៦៨ ។ គេ​សរសេរ​ជា​ភាសា​សំស្រ្កឹត​និង​ជា​ភាសា​ខ្មែរ ។ គេ​សរសេរ​ថា មាន​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​ព្រះនាម ឥន្រ្ទាយុទ្ធ លោក​បាន​យក​លិង្គ​មួយ ឈ្មោះ​ស្រីសិខៈ រិស្វារៈ មកតាំង​មក​ប្រតិស្ឋ​នៅ​ទីនេះ​ៗ​គឺ​ប្រាសាទ​ព្រះវិហារ​នេះ​ឯង ។ គេ​សរសេរ​ថា ព្រះអង្គ​លោក​ខ្លាំង​ពូកែ​ខ្លាំង​ណាស់ ។ លោក​មាន​មហិទ្ធឫទ្ធិ ទៅ​ច្បាំង​ជាមួយ​នឹង​ស្តេច​ចាម ហើយ​ចាប់​ស្តេច​ចាម​នោះ​បាន​ទៀត ។ ចំពោះ​សេចក្តី​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​គិត​ថា មិន​មាន​សិលាចារឹក​ឯណា​ទៀត និយាយ​ពី​ចម្បាំង​ទៅ​ចាប់​ស្តេច​ចាម​នោះ​ទេ ក៏​ប៉ុន្តែ​ស្តេច​ដែល​លោក​ចាប់​បាន​នោះ ប្រហែល​ជា​មិនមែន​ជា​ស្តេច​ចាម ដែល​ត្រួត​ប្រទេស​ចាម​ទាំង​មូល​នោះ​ទេ ។ ប្រហែល​ជា​ស្តេច​អង្គ​តូច​មួយ ដែល​ត្រួត​នៅ​នគរ​មួយ ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​នឹង​ប្រទេស​ខ្មែរ​។

ដំណាក់កាលនៃការកសាង

ការសាងសង់​ប្រាសាទ​ព្រះវិហារ មាន​បី​ដំណាក់កាល​ធំ​ៗ ដែល​ក្រុម​អ្នក​ប្រវត្តិ​វិទូ​គិត​សង្ស័យ​ថា កាលពី​ជំនាន់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​អាស្រម​ប្រហែល​ធ្វើ​អំពី​ឈើ តែ​មក​ដល់​រជ្ជកាល ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ គឺ​គេ​ឈូស​ភ្នំ​យក​ថ្ម​ភ្នំ ធ្វើ​ជា​កាំជណ្តើរ​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​និង​យក​ថ្ម​ភ្នំ ទៅ​កសាង​ជា​ទីតាំង​ប្រាសាទ​ផ្សេង​ៗ នៅក្នុង​ដែន​ដី​នៃ​ប្រាសាទ​ព្រះវិហារ ។ បន្ទាប់មក គឺ​ក្នុង​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ពេល​នោះ​ហើយ​ដែល​គេ​គិត​ថា ប្រាសាទ​ភ្នំ​ព្រះវិហារ គឺ​បាន​ស្ថាបនា​ឲ្យ​កាន់តែ​ល្អ​ឡើង នៅពាក់​កណ្តាល​សតវត្សរ៍​ទី​១២ ។ ព្រះបាទ សុរិយវរ្ម័ន​ទី​២ នោះ​ហើយ ដែល​ព្រះអង្គ​បាន​សាង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប សព្វថ្ងៃ​នេះ ។

[]

Slow speed.jpg
ទេសភាព

Sleeping Pups.jpg
Dog
កូអរដោនេ: 10°29′N 104°18′E / 10.483°N 104.300°E / 10.483; 104.300
Matthew Pavlich Marking Contest.jpg
កីឡា
កីឡាគីដើម្បីសុខភាព
កីឡាគីដើម្បីសុខភាព
កូអរដោនេ: 010°59′N 104°47′E / 10.983°N 104.783°E / 10.983; 104.783


Round above.jpg
ខេត្តកំពត
រង្វង់មូលក្រុងកំពត
រង្វង់មូលក្រុងកំពត
កូអរដោនេ: 10°36′N 104°10′E / 10.600°N 104.167°E / 10.600; 104.167


កាមេរ៉ា

កាមេរ៉ាគឺជាឧបករណ៏រឺគ្រឿងម៉ាស៊ីន ដែលគេយកមកដើម្បី​ ចលនារូបភាព កា​រអភិវឌ្ឍន៍ ដោយឧស្សាហកម្ម ប៉ុន្ដែវាមានអ្វីជាច្រើនទៀត សំរាប់ថត ដើម្បីការអ្នកការសែត យកព័ត៌មាន ហើយមានអ្វីជាច្រើនទៀតដែល កាមេរ៉ាអាចធ្វើបាន។ កាមេរ៉ាលើកដំបូងដែលបានបង្តីតគឺឈ្មោះថា៖ កាមេរ៉ា ស ខ្មៅ ហើយវាបានត្រូវយកទៅថតអោយមានរូបភាពជាលើដំបូងផងដែរ។ នៅចុងស.វទី២១​​ កាមឺរ៉ា គឺជាកាមឺរ៉ាប្រើដោយដៃ​ ដែលផ្លាស់ជាសញ្ញាយ៉ាងត្រង់ទៅលើទិន្ធផល ម្ដងហើយ កាមឺរ៉ាមានលក្ខណៈតូច ស្ដើងជាង សុវត្ដិភាពនៃកាមឺរ៉ា ហើយប្រើប្រាស់ វ៉ែបខេម ឬក៏កាមឺរ៉ាទំនើប .​ មានការរួមបញ្ចូលគ្នា នៅក្នុងកុំព្យូទ័រ ឬក៏ការទំនាក់ទំនងគ្រឿងដែក ​​ ជាពិសេសទូរស័ព្វថ្វីបើកាមេរ៉ាមានងាយស្រួលក្នុងការប្រើប្រាស់យ៉ាងណាក្តី ។ ប្រព័ន្ធដែលពិសេស ចូលចិត្ដ ងការប្រើទាំងនោះ ប្រើសំរាប់ការស្រាវជា្រវវិទ្យាសាស្រ្ដ ។ កាមេរ៉ា ជារឿយៗ​ ក្នុងការប្រគុំនៃ ការគ្មានការមើលឃើញ ការចេញនៃដែលមានការថតរូប (សំរាប់ការឃើញជាប្រយោល ​​ ហើយមានការផ្ញើរ )​ ឬក៏ អិចសារេ (សំរាប់​ វិទ្យាពេទ្យ ហើយមានការប្រើប្រាស់ កាមេរ៉ាវិទ្យា ៕

  1. [១]ឯកសារ​ខាង​លើ​​នេះ​​បាន​ផ្ដល់​ឲ្យ​ដោយសៀវភៅ​​​ ប្រវត្តិសាស្ត្រខ្មែរដើមសតវត្ស៍ទី២១ ​ចេញផ្សាយលើកទី១។cks។២០០៥ ដោយ​លោកដេវីឌ-ឈែនដ្លឺរ។​ បោះពុម្ពផ្សាយនៅស្ថានបណ្ដាញស្តីអំពីព័ត៌មានទេសចរណ៍នៃប្រទេសកម្ពុជា
  2. [២]ដកស្រសងចេញពី សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារនិពន្ធ ដោយលោក មឿង ទុម នៅឆ្នាំ២០០៨ សៀវភៅទេសចរណ៍ប្រាសាទព្រះវិហារ និពន្ធនៅ​ ប្រទេសកម្ពុជា។