Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:អេង សុភាព

Page contents not supported in other languages.
ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.

ប្រវត្ដិសាស្ដ្រចិនតាមលំដាប់រាជវង្សក្សត្រផ្សេងៗ

“នៅសម័យមុនប្រវត្ដិសាស្ដ្រ មានវិធីប្រតិបត្ដិដែលគេហៅថា “ការដាក់រាជ្យបល្ល័ង្ក” ដែលនៅសម័យនោះមនុស្សនៅមានភាពស្មើគ្នា។ ទ្រព្យសម្បត្ដិទាំងអស់ចាត់ទុកជារបស់រួម។ ដូច្នេះហើយទើបមិនមានការដណ្ដើមទ្រព្យសម្បត្ដិឬចោរខ្មូយ។ បុរាណវិទូហៅសង្គមសម័យនោះថា “សង្គមឯកភាព” ” ។

ប្រជាជនពីប្រទេសផ្សេងៗ ទូទាំងពិភពលោកសុទ្ធតែមានវិធីក្នុងការអធិប្បាយអំពីប្រភពកំណើតនៃមេឃដីនិងមនុស្សដែលមានលក្ខណៈខុស​ ៗ គ្នា។ ប្រទេសចិនក៏មានរឿងតំណាលរបស់ផានគូបើកមេឃជ្រែកដីនិងអាទិទេពនីអួបង្កើតមនុស្សដែលគេនិយាយតៗ គ្នា។ ការរីកចម្រើនផ្នែកវិទ្យាសាស្ដ្រនៅសម័យក្រោយមក ជាពិសេសការរីកចម្រើនខាងផ្នែកបុរាណវិទ្យានិងមនុស្សបុរាណ និងធរណីវិទ្យាបានបកស្រាយអាថ៌កំបាំងស្ដីអំពីដើមកំណើតរបស់ផែនដី និងការវិវត្ដន៍នៃវត្ថុមានជីវិតលើផែនដីនេះ។ កត្ដាទាំងនេះបណ្ដាអ្នកជំនាញផ្នែកបុរាណវិទ្យានិងមនុស្សបុរាណ បានធ្វើកំណាយរកឃើញផូស៊ីលមនុស្ស ដែលមានអាយុជាង ៣ ០០០ ០០០ ឆ្នាំនៅទ្វីបអាព្រិច។ ដូច្នេះហើយទើបគេជឿថាទ្វីបអាព្រិចជាទីកន្លែងកំណើតនៃពូជមនុស្ស។

ចំណែកឯនៅប្រទេសចិនវិញ នៅស្រុកអ៊ូសាននៃតំបន់ឆុងឈិងមានការធ្វើកំណាយរកឃើញផូស៊ីលមនុស្សបុរាណ “មនុស្សអ៊ូសាន” ដែលមានអាយុប្រមាណជាង ២ ០០០ ០០០ ឆ្នាំ។ ក្រៅពីនេះនៅមានការធ្វើកំណាយរកឃើញផូស៊ីលមនុស្សបុរាណចំនួនជាច្រើនទៀតក្នុងតំបន់ដែលមានផ្ទៃដីធំទូលាយ ដូចជា មនុស្សយួនម៉ើយ មនុស្សឡាន់ធៀន មនុស្សប៉េកាំង និងមនុស្សរូងភ្នំ​ ជាដើម។ ដូច្នេះហើយទើបបានជាបុរាណវិទូសន្និដ្ឋានថា តំបន់អាស៊ីអាគ្នេយ៍ ក៏ជាកន្លែងកំណើតរបស់មនុស្សដូចគ្នាដែរ។

ការមានវត្ដមាននៃមនុស្សជាលទ្ធផលដែលកើតចេញពីការវិវត្ដន៍នៃភាវមានជីវិតម៉្យាង ដែលបានវិវត្ដន៍ខ្លួនចេញពីពូជនៃអំបូរស្វាមួយប្រភេទ។ តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកបុរាណវិទ្យានិងអ្នកជំនាញអំពីមនុស្សបុរាណក្នុងកំឡុងប៉ុន្មានសិបឆ្នាំមុនបានបង្ហាញឲ្យឃើញថា ពូជស្វាសម័យបុរាណនិងមនុស្សសម័យដំបូងចាប់ផ្ដើមមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត ដែលជាការចាប់ផ្ដើមនៃទស្សនៈស្ដីអំពី “ការវិវត្ដន៍ពីស្វាមកជាមនុស្ស” នេះ មានភស្ដុតាងបញ្ជាក់កាន់តែច្បាស់ឡើង។ ការវិវត្ដន៍របស់មនុស្សមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងការប្រើកម្លាំងពលកម្ម តាមរយៈឧបករណ៍ប្រើប្រាស់ដែលមនុស្សសម័យបុរេប្រវត្ដិបង្កើតឡើងនេះឯង ដូចជា ឧបករណ៍ធ្វើពីថ្មបំបែក ដែលបុរាណវិទូបង្ហាញឲ្យឃើញពីភាពខុសគ្នារវាងឧបករណ៍ធ្វើអំពីថ្មនៅយុគសម័យក្រោយមកទៀតដែលជាឧបករណ៍ដែលកើតពីការរំលីងឬសំលៀង។ ដូច្នេះហើយទើបគេអាចបែងចែកយុគសម័យនៃការប្រើឧបករណ៍ធ្វើអំពីថ្មដែលកើតពីការបំបែកនេះថា យុគថ្មបំបែក។ ចំណែកកំឡុងពេលដែលមានការប្រើវិធីរំលីងថ្មដើម្បីបង្កើតជាឧបករណ៍ធ្វើអំពីថ្មគេហៅថា យុគថ្មរំលីង។

យុគថ្មបំបែក ដើម្បីងាយស្រួលក្នុងការសិក្សាផ្នែកបុរាណវិទ្យា បុរាណវិទូបានបែងចែកយុគសម័យនីមួយៗ ជា ៣ យុគសម័យ ដូចជា សម័យដំបូង សម័យកណ្ដាល និងចុងសម័យ ដោយយុគថ្មបំបែកដែលបែងចែកជា ៣ យុគសម័យនោះត្រូវបានបែងចែកតាមលក្ខណៈពិសេសនៃការឈរត្រង់របស់មនុស្ស ដូចជា មនុស្សពានរ មនុស្សបុរាណ និងមនុស្សសម័យថ្មី។ ឧបករណ៍ធ្វើអំពីថ្មដែលបង្កើតឡើងនៅសម័យថ្មបំបែកពេលនោះ មានលក្ខណៈធម្មតា គគ្រើម ក្រាស់ហើយធ្ងន់ ថែមទាំងមានលក្ខណៈពិសេសដែលអាចប្រើជាឧបករណ៍បានច្រើនប្រភេទ ពេលមកដល់ចុងសម័យថ្មបំបែក ឧបករណ៍ដែលធ្វើអំពីថ្មមានលក្ខណៈតូចជាងមុននិងមានច្រើសណ្ដានជាងមុន ដោយគេបែងចែកជាប្រភេទផ្សេងៗ ដូចជា ធ្នូ លំពែង ជាដើម ដែលត្រូវប្រើបច្ចេកទេសនៃការខួងឬចោះ ថែមទាំងមានជួបឧបករណ៍ធ្វើអំពីថ្មមួយចំនួនទៀតដែលកើតពីការរំលីងឬសំលៀងថ្មទៀតផង។


“តាមរយៈការស៊ីអាហារឆ្អិននៅសម័យថ្មបំបែក បានជួយកាត់បន្ថយដំណើរការនៃការរំលាយអាហារ ធ្វើឲ្យរាងកាយមនុស្សបានទទួលសារធាតុអាហារច្រើនឡើង និងធ្វើឲ្យប្រព័ន្ធលំហូរឈាមមានការផ្លាស់ប្ដូរ និងជម្រុញការរីកធំធាត់នៃខួរក្បាលកាន់តែខ្លាំងឡើង មនុស្សប៉េកាំងកាលពី ៣០០ ០០០ ឆ្នាំមុន មានចំណុះខួរក្បាលជាមធ្យម ១ ០៥៩ មីលីលីត្រ ក្នុងពេលដែលមនុស្សរូងភ្នំដែលរស់នៅក្នុងកំឡុងពេល ១០០ ០០០ ឆ្នាំមុន មានចំណុះខួរក្បាលជាមធ្យម ១ ២០០-១ ៥០០ មីលីលីត្រ ដែលប្រហាក់ប្រហែលនឹងបរិមាណចំណុះខួរក្បាលរបស់មនុស្សសម័យបច្ចុប្បន្ន” ។ នៅសម័យថ្មបំបែក មនុស្សចិញ្ចឹមជីវិតដោយការបេះផ្លែឈើព្រៃនិងការចាប់ត្រីប្រម៉ាញ់សត្វ។ ពួកគេមិនចេះសង់ផ្ទះទេ ភាគច្រើនរស់នៅរួមគ្នាតាមល្អាងភ្នំ។ នៅដើមសម័យថ្មបំបែក មនុស្សចេះប្រើភ្លើងហើយ ដោយចាប់ផ្ដើមពីការប្រមូលមែកឈើដែលកើតមកពីភ្លើងឆេះព្រៃ ក្រោយមកទើបចេះរបៀបបង្កាត់ភ្លើងដោយខ្លួនឯង ដូចជាការវាយថ្មឲ្យកើតជាផ្កាភ្លើង ការត្រដុសឈើឲ្យកើតកម្ដៅ ជាដើម ហើយការចេះប្រើភ្លើងនេះហើយដែលជាផ្នែកមួយសំខាន់នៃការវិវត្ដន៍របស់មនុស្សយ៉ាងខ្លាំង ពួកគេចាប់ផ្ដើមចេះប្រើភ្លើងព្រាងផ្លូវ បណ្ដេញសត្វព្រៃសាហាវ បណ្ដេញភាពត្រជាក់ ហើយបានផ្លាស់ប្ដូរទម្លាប់ពីការបរិភោគអាហារឆៅមកជាអាហារឆ្អិនវិញ។ ដោយសារការទទួលទានអាហារឆ្អិននេះ វាបានជួយកាត់បន្ថយដំណើរការក្នុងការរំលាយអាហារ ធ្វើឲ្យរាងកាយមនុស្សបានទទួលសារធាតុចិញ្ចឹមច្រើនឡើង និងធ្វើឲ្យប្រពន្ធរបត់ឈាមមានការប្រែប្រួល ជួយពង្រឹងភាពរឹងមាំចំពោះរាងកាយ និងជម្រុញការរីកលូតលាស់ផ្នែកខួរក្បាលខ្លាំងឡើង។ ឧទាហរណ៍ដូចជា មនុស្សប៉េកាំងកាលពី ៣០០ ០០០ ឆ្នាំមុនមានចំណុះខួរក្បាលជាមធ្យម ១ ០៥៩ មីលីលីត្រ ក្នុងខណៈពេលដែលមនុស្សរូងភ្នំកាលពី ១០០ ០០០ ឆ្នាំមុនមានចំណុះខួរក្បាលជាមធ្យមពី ១ ២០០-១ ៥០០ មីលីលីត្រ ដែលប្រហាក់ប្រហែលនឹងបរិមាណចំណុះខួរក្បាលរបស់មនុស្សសម័យបច្ចុប្បន្ន។ ក្រៅពីនេះនៅមានខ្នាតកម្ពស់ដែលប្រហាក់ប្រហែលនឹងជនជាតិចិនភាគខាងជើងទៀតផង។ បច្ចុប្បន្ននេះ មានការជីកំណាយផូស៊ីលនៅសម័យថ្មបំបែកមានរាយប៉ាយតាមតំបន់ក្បែរខាងចំនួនជាង ២០ កន្លែងនៅទូទាំងប្រទេស ដែលបង្ហាញឲ្យឃើញពីព្រំដែននៃតំបន់រស់នៅរបស់មនុស្សសម័យនោះ ដែលមានបរិវេណធំទូលាយ។

យុគថ្មរំលីង កាលពីកំឡុងពេល ១០ ០០០ ឆ្នាំមុន មនុស្សចូលដល់យុគថ្មរំលីង ដែលក្នុងយុគនេះសីតុណ្ហភាពលើផែនដីមានភាពកក់ក្ដៅជាងមុន។ មនុស្សចាប់ផ្ដើមធ្វើដំណើរចេញពីតំបន់ព្រៃភ្នំ ផ្លាស់ទីទៅតំបន់ទំនាប។ ដើម្បីសម្របខ្លួនឲ្យស្របនឹងបរិស្ថានជុំវិញ មនុស្សជ្រើសរើសយកការរស់នៅរួមគ្នាជាក្រុមក្បែរតំបន់ប្រភពទឹក សង់ផ្ទះសំបែង ចាប់ផ្ដើមផលិតឧបករណ៍ធ្វើពីដីដុត កើតជាសង្គមកសិកម្មសម័យដំបូង ចាប់ផ្ដើមការរស់នៅក្នុងកន្លែងអចិន្ដ្រៃយ៍ មានជំនាញបច្ចេកទេសក្នុងការជីក ចោះ និងរំលីងឧបករណ៍ធ្វើអំពីថ្មកាន់តែប្រើសើរឡើង។ ឧបករណ៍ប្រើប្រាស់ចាប់ផ្ដើមមានសណ្ឋានប្លែកៗ ទៅតាមតម្រូវការនៃការប្រើប្រាស់។

តាមរយៈការសិក្សារបស់បុរាណវិទូរកឃើញថាបរិវេណនៃការរស់នៅរបស់មនុស្សយុគថ្មរំលីងក្នុងប្រទេសចិនមានទំហំកាន់តែធំទូលាយ មានលក្ខណៈស្រដៀងនឹងទម្រង់ប្រជាសាស្រ្ដរបស់ចិនសម័យនេះច្រើន ដោយមានការរស់នៅកកកុញនៅតំបន់មាត់ច្រាំងទន្លេភាគខាងកើត។ ចំពោះអាហារដែលប្រើសម្រាប់បរិភោគ បើនៅភាគខាងត្បូងគេដំាដំណាំស្រូវ ភាគខាងជើងគេដាំពោត ដែលកាលពី ៩ ០០០ ឆ្នាំមុនចាប់ផ្ដើមមានការដាំស្រូវហើយ។ ដូច្នេះវាជាការបង្ហាញឲ្យឃើញថាដើមកំណើតរបស់ស្រូវកើតនៅចិន ពុំមែននៅឥណ្ឌាឡើយ។ កាលពី ៨ ០០០ ឆ្នាំមុនពួកគេចាប់ផ្ដើមចេះឆ្លាក់ថ្មគុជ ចេះត្បាញ បង្កើតឧបករណ៍តន្ដ្រី មានការចែកសំឡេងជា ៧ កម្រិត ដោយអាចលេងតន្ដ្រីក្នុងកម្រិតសំឡេងផ្សេងៗ បានហើយ ថែមទាំងរកឃើញថាមានការឆ្លាក់ជារូបចម្លាក់ផ្សេងៗ ទៀតផង។ ក្រៅពីនេះ ក្នុងចំណោមវត្ថុបុរាណកាលពីសម័យ ៧ ០០០ ឆ្នាំមុនដែលបានធ្វើកំណាយឃើញនោះ ឃើញមានទូកបុរាណនិងច្រវ៉ាធ្វើអំពីឈើ ដែលបង្ហាញឲ្យឃើញថាមនុស្សសម័យនោះចេះបង្កើតយានជំនិះក្នុងការធ្វើដំណើរតាមផ្លូវទឹកនិងមានការចិញ្ចឹមគោដើម្បីប្រើប្រាស់។ ពេលដល់យុគសម័យវប្បធម៌យ៉ាំងសៅកាលពី ៦ ០០០ ឆ្នាំមុន មានការផលិតគ្រឿងគុឡាភាជន៍ដែលលំអដោយក្បាច់ផ្សេងៗ ថែមទាំងមានការសង់កំពែងទីក្រុងខ្នាតតូចដោយបច្ចេកទេសការបង្ហាប់ដីឲ្យណែនទៀតផង។ កាលពីសម័យ ៥ ០០០ ឆ្នាំមុនពួកគេចេះចិញ្ចឹមដង្កូវនាង ហើយប្រើសរសៃសូត្រមកត្បាញជាក្រណាត់បាន ថែមទាំងមានសមត្ថភាពក្នុងការផលិតទង់ដែង និងបង្កើតឧបករណ៍ប្រើប្រាស់ធ្វើពីសំរិទ្ធខ្នាតតូចៗ បានទៀតផង។

ក្រៅពីនេះ បរិវេណទីក្រុងបុរាណក្នុងតំបន់ទំនាបទន្លេយ៉ង់សេនិងទន្លេហងហឺ ត្រូវបានគេធ្វើកំណាយរកឃើញតួអក្សរដែលមានអាយុប្រហែល ៤ ០០០ ឆ្នាំមុន។ អក្សរបុរាណទាំងនេះចារឹករឿងរ៉ាវផ្សេងៗ ទាក់ទងនឹងអាទិទេពនៃកសិកម្មដែលបានដំាដុះដំណាំ រឿងរ៉ាវរបស់ព្រះជាយានៃចក្រពត្ដិលឿងឬហួងទី នាមលើយជូ ដែលជាអ្នករកឃើញពីរបៀបត្បាញក្រណាត់ រឿងរ៉ាវទាក់ទងនឹងមន្ដ្រីរបស់ហួងទីដែលបង្កើតតួអក្សរ រថ ទូកនិងសង្គ្រាមរវាងហួងទីជាមួយឈឺយ៉ូវ ជាដើម។ របកគំហើញទាំងអស់នេះបានបង្ហាញឲ្យឃើញថារឿងរ៉ាវទាំងអស់នេះពុំមែនជារឿងរ៉ាវដែលនិយាយតៗ ទេ តែវាបង្ហាញឲ្យឃើញពីប្រវត្ដិសាស្ដ្រនិងវប្បធម៌ចិនដែលមានតាំងពីបុរាណកាលមក។​ មនុស្សកាលពីបុរាណរស់នៅជាមួយគ្នាជាក្រុម ដូច្នេះការធ្វើកំណាយឃើញស្ថានីយ៍បុរាណក្នុងពេលបច្ចុប្បន្នបង្ហាញឲ្យឃើញពីសភាពលក្ខណៈនៃសង្គមបុរាណទាំងនោះ ដូចជា តាមរយៈការកប់សពអាចឲ្យយើងដឹងពីលំដាប់នៃការកប់ ពេលវេលាចេះតែកន្លងផុតទៅ ចំនួនប្រជាជនក្នុងសង្គមចេះតែកើនឡើង គឺដូចគ្នានឹងការបែងប្រភេទនៃកោសិកា ដែលត្រូវបំបែកខ្លួនចេញទៅតាំងទីថ្មីរបស់ក្រុមជាតិពន្ធុ ក្នុងពេលដែលពួកគេមានទំនាក់ទំនងគ្នាខាងខ្សែលោហិត បង្កើតជាសង្គមដែលមានទំហំកាន់តែធំឡើងៗ ។


“ឥទ្ធិពលនៃកុលសម្ព័ន្ធហួសៀរីកសាយទៅដល់តំបន់សានទុងបច្ចុប្បន្ន ក្រោយមក ដោយសារការដណ្ដើមអំណាចគ្នា ហួងទីនិងយៀនទីបានធ្វើសង្គ្រាមនឹងគ្នានៅប៉ានឆ្វៀន។ ចុងក្រោយយៀនទីចាញ់សង្គ្រាម។ ហួងទីដែលពីមុនគ្រប់គ្រងតំបន់ភាគខាងជើងក៏ពង្រីកឥទ្ធិពលរបស់ខ្លួនចុះមកភូមិភាគខាងត្បូង រហូតសល់ទំនាបទន្លេយ៉ង់សេនិងហាន់ស៊ុយ។ ក្នុងតំណាក់កាលនេះក្រុមកុលសម្ព័ន្ធហួសៀបានពង្រីកអំណាចរបស់ខ្លួនយ៉ាងទូលំទូលាយ។ រាជវង្សវី សៀ និងចូវនៅសម័យក្រោយមកសុទ្ធតែជាខ្សែស្រឡាយបន្ដពីហួងទីទាំងអស់” ។ កាលចុងសម័យសង្គមបុរាណ មានលេចឡើងនូវកុលសម្ព័ន្ធផ្សេងៗ និងទីប្រជុំជនជាច្រើនទៀតស្ថិតនៅលើទឹកដីចិន បុរាណវិទូបានបែងចែកកុលសម្ព័ន្ធទាំងនេះជា “កុលសម្ព័ន្ធហួសៀ” “កុលសម្ព័ន្ធតុងអ៊ី” និង “កុលសម្ព័ន្ធមៀវម៉ាន” ដោយកុលសម្ព័ន្ធហួសៀនៅក្រោមការដឹកនាំរបស់ហួងទីនិងយៀនទី ដែលពីដើមក្រុមទាំងអស់នេះរស់នៅត្រង់តំបន់សៀស៊ីបច្ចុប្បន្ន។ ក្រោយមកពង្រីកអាណាខែត្រចេញទៅភាគខាងកើត។ ពួកគេត្រូវធ្វើសង្គ្រាមជាញឹកញាប់ជាមួយកុលសម្ព័ន្ធតុងអ៊ីដែលមកពីខាងលិចនិងកុលសម្ព័នមៀវម៉ានដែលមកពីខាងជើង។

តាមរយៈរឿងព្រេងនិយាយអំពីសង្គ្រាមចួលូ ហួងទីនិងយៀនទីច្បាំងឈ្នះកុលសម្ព័ន្ធតុងអ៊ីដែលដឹកនាំដោយស៊ឺយូវ ធ្វើឲ្យឥទ្ធិពលរបស់កុលសម្ព័នហួសៀសាយភាយទៅដល់តំបន់សានទុងបច្ចុប្បន្ន។ ក្រោយមកដោយសារការដណ្ដើមអំណាចគ្នា ហួងទីនិងយៀនទីបានធ្វើសង្គ្រាមគ្នាឯងនៅប៉ាន់ឆ្វៀន។ ចុងក្រោយៀនទីចាញ់សង្គ្រាម។ ហួងទីដែលគ្រប់គ្រងតំបន់ភាគខាងជើងក៏ពង្រីងអំណាចចុះមកខាងត្បូង រហូតដល់ទន្លេយ៉ងសេនិងហាន់ស៊ុយ ក្នុងតំណាក់កាលនេះក្រុមកុលសម្ព័ន្ធសៀបានពង្រីកអំណាចរបស់ខ្លួនយ៉ាងទូលំទូលាយ។ រាជវង្សវី សៀ និងចូវនៅសម័យក្រោយមកសុទ្ធតែជាខ្សែស្រឡាយបន្ដពីហួងទីទាំងអស់។

សង្គមសម័យបុរេប្រវត្ដិនោះ ដោយសារកម្លាំងការផលិតទាប ទើបមនុស្សត្រូវពឹងអាស្រ័យលើការរួមកម្លាំងគ្នាដើម្បីអាចរស់នៅបាន។ ដូច្នេះពួកគេត្រូវរួមកម្លាំងកាយកម្លាំងចិត្ដគ្នាធ្វើការនិងមានការចែករំលែកអាហារដល់គ្នា។ ដើម្បីការរស់នៅពួកគេត្រូវធ្វើការអភិវឌ្ឍន៍ជាបន្ដទៀត ដោយតម្រូវឲ្យមានការជ្រើលរើសមេដឹកនាំដែលឆ្លាត មានសមត្ថភាពនិងយុត្ដិធម៌ ដើម្បីក្លាយជាអ្នកដឹកនាំការផលិត និងទប់ទល់នឹងសត្រូវពីខាងក្រៅបាន។

រឿងតំណាលប្រវត្ដិសាស្ដ្របុរាណបានកត់ត្រាថា យ៉ៅ បន្ដតំណែងឲ្យស៊ុន ស៊ុនបន្ដតំណែងឲ្យវី វីបន្ដតំណែងឲ្យកៅថៅ ហើយពេលកៅថៅស្លាប់ អ៊ីដែលបានទទួលការជ្រើសរើសជាទាយាទបន្ដតំណែងដឹកនាំកុលសម្ព័ន្ធបន្ដ។ មេកុលសម្ព័ន្ធដ៏ខ្លាំងក្លានេះ មិនមានទំនាក់ទំនងខ្សែលោហិតនឹងគ្នាឡើយ ពួកគេម្នាក់ៗ បានទទួលការជ្រើសតាំងដោយសារសមត្ថភាពពិតៗ​ ។ តាមប្រវត្ដិសាស្ដ្រយើងហៅការអនុវត្ដបែបនេះថា “ការលះបង់រាជបល្ល័ង្ក” ដែលសម័យនេះមនុស្សនៅមានភាពស្មើគ្នា ទ្រព្យសម្បត្ដិទាំងអស់ជារបស់រួម។ ដូច្នេះហើយទើបបានជាមិនមានការដណ្ដើមទ្រព្យសម្បត្ដិឬចោរខ្មូយ។ បុរាណវិទូហៅសង្គមបែបនេះថា “សង្គមឯកភាព”។

សង្គមក្នុងយុគសម័យនេះ ត្រូវប្រយុទ្ធប្រឆាំងនឹងគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរក្នុងស្ថានភាពបរិស្ថានដ៏គ្រោះថ្នាក់ ដើម្បីការរស់នៅនិងការអភិវឌ្ឍន៍ខ្លួនឯង ដូចដែលបានដឹងតាមរយៈរឿងតំណាលបុរាណទាក់ទងនឹងតាវុប្រយុទ្ធនឹងគ្រោះធម្មជាតិ ដោយចាប់ផ្ដើមពីសម័យយ៉ៅដែលត្រូវប្រឈមនឹងគ្រោះធម្មជាតិដ៏សាហាវ ទើបបញ្ជាឲ្យគុន ដែលជាបិតារបស់វីរកវិធីដោះស្រាយ។ គុនបានប្រើវិធីសង់ទំនប់ទប់ទឹកដើម្បីដោះស្រាយបញ្ហាទឹកជំនន់ ដែលត្រូវចំណាយពេលធ្វើរយៈពេល ៩ ឆ្នាំតែពុំបានជោគជ័យ។ ដូច្នេះ ពេលស៊ុនបញ្ជាឲ្យវីទប់ទឹក វីបានទទួលបទពិសោធន៍ពីគុន ទើបប្ដូរមកប្រើវិធីជីកប្រឡាយដើម្បីបង្វែមុខទឹក ដោយគេពុះពារនាំកងកម្លាំងប្រជារាស្ដ្រឲ្យរួមគ្នាដោះស្រាយបញ្ហាទឹកជំនន់ ដល់ថ្នាក់មិនត្រឡប់ទៅផ្ទះអស់រយៈពេល ៨ ឆ្នាំ (ខ្លះថា ១៣ ឆ្នាំ)។ នៅទីបំផុតក៏អាចដោះស្រាយបញ្ហាទឹកជំនន់បានសម្រេច។ រឿងតំណាលនេះបានបង្ហាញឲ្យឃើញពីសភាពចិត្ដរបស់សង្គមដែលមិនខ្លាចរអារចំពោះគ្រោះធម្មជាតិ។

ពេលកម្លាំងការផលិតមានកាន់តែច្រើនឡើង រមែងមានផលិតផលដែលសល់ពីតម្រូវការ។ ពពួកឈ្លើយសឹកដែលត្រូវចាប់បានមិនត្រូវបានប្រហារជីវិតឡើយ តែត្រូវបញ្ជូនមកធ្វើជាទាសករដើម្បីជម្រុញការផលិត។ ផលិតផលដែលទទួលបាននឹងក្លាយជាកម្មសិទ្ធិរបស់នាយទាសករទាំងនោះ។ ស្ថានភាពបែបនេះ បានបង្កជាហេតុការណ៍សំខាន់ៗ ដូចជា ការដណ្ដើមកម្មសិទ្ធគ្រប់គ្រងទ្រព្យសម្បត្ដិ។ បុរាណវិទូបានរកឃើញថាក្នុងវប្បធម៌ឡុងសាន ការកប់សព ក្រៅពីមជ្ឈូសដែលបញ្ចុះហើយនោះ នៅមានរបស់របរគ្រឿងប្រើប្រាស់ដែលជាសញ្ញាបង្ហាញពីឋានៈស្ដុកស្ដម្ភក្នុងសង្គម។ រណ្ដៅសពខ្លះមានគ្រឿងគុឡាភាជន៍ធ្វើពីដីដុតជាច្រើន ថ្មគុជលំអដោយភ្លុកដំរីនិងចែជ្រូក ជាដើម។ រណ្ដៅសពខ្លះមានទំហំមិនសូវធំនិងមានគ្រឿងគុឡាភាជន៍តិចតួចប៉ុណ្ណោះ។ ក្រៅពីនេះ នៅមានសពដែលកប់ដោយពុំមានមជ្ឈូស ថែមទាំងពុំមានរបស់របរកប់ជាមួយនឹងសព។ មានសពខ្លះដល់ថ្នាក់ត្រូវបានបោះចោលតាមរូងក្រោមដីឬតាមជ្រោះភ្នំ។

ទាំងអស់នេះ ដោយសារមានក្រុមអ្នកដឹកនាំមួយចំនួនប្រើអំណាចផ្ដាចការ ប្រមូលទ្រព្យសម្បត្ដិសម្រាប់តែខ្លួនឯង ធ្វើឲ្យមានភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រ រហូតដល់ក្លាយជាការរំលោភអំណាចសង្គមដ៏ធ្ងន់ធ្ងរ។ សភាពរចនាសម្ព័ន្ធសង្គមដែលនៅជាសម័យបុរេប្រវត្ដិនេះចាប់ផ្ដើមក្លាយជាសង្គមដែលប្រកាន់វណ្ណៈ ដែលជាសញ្ញានៃការបញ្ចប់យុគសម័យនីមួយៗ ។ ក្នុងកំឡុងពេលដូច្នេះ ការធ្វើសង្គ្រាមដណ្ដើមទ្រព្យសម្បត្ដិមាសប្រាក់និងកម្លាំងទាសកររវាងកុលសម្ព័ន្ធត្រូវបានចាប់ផ្ដើមកើតឡើង និងដើម្បីការពារការរុករានពីសំណាក់សត្រូវ ក៏បានមានការកសាងកំពែងទីក្រុង មានការផលិតអាវុធដើម្បីត្រៀមប្រយុទ្ធគ្រប់ពេលទៀតផង។ ក្រៅពីនេះ នៅមានការកំណត់ច្បាប់ទម្លាប់ថ្មីៗ ដើម្បីការពារផលប្រយោជន៍របស់ក្រុមមេដឹកនាំកុលសម្ព័ន្ធដែលបានទទួលសិទ្ធិពិសេស។ ពួកគេបោះបង់ចោលគោលការណ៍របស់សង្គមឯងភាព។ “ការលះបង់រាជបល្ល័ង្ក” ត្រូវរបបថ្មីលេបត្របាក់និងរលាយបាត់បង់នៅទីបំផុត។

សង្គមឯកភាពរលត់សាបសូន្យពេលសៀវីស្លាប់។ កូនប្រុសរបស់វីក៏ប្រហារអ៊ីដើម្បីដណ្ដើមតំណែងមេដឹកនាំ ដែលចាប់ផ្ដើមឈានចូលក្នុងយុគសម័យនៃការបន្ដតំណែងមេដឹកនាំដោយខ្សែលោហិតក្នុងប្រព័ន្ធវង្សានុវង្ស។ គេហៅសង្គមបែបនេះថាជាសង្គមរស់ស្រួលស៊ីស្រួលតាំងពីពេលនោះមក។ ប្រវត្ដិសាស្ដ្រចិនក៏ឈានចូលដល់រាជវង្សដំបូងដែលមានការបន្ដរាជបល្ល័ង្កនិងអំណាចដោយខ្សែលោហិត នោះគឺ សម័យរាជវង្សសៀ។ (សូមរង់ចំាអានសម័យរាជ្យវង្សសៀដែលជាភាគបន្ដ)

សេដ្ឋកិច្ចគ្រប់គ្រាន

ទ្រឹស្ដីសេដ្ឋកិច្ចគ្រប់គ្រាន់ ចំណុចចាប់ផ្ដើមនៃគោលគំនិតសេដ្ឋកិច្ចគ្រប់គ្រាន់ លទ្ធផលដែលកើតពីការប្រើគោលគំនិតអភិវឌ្ឍប្រទេសឆ្ពោះទៅរកភាពទាន់សម័យ បានបង្កឲ្យកើតការផ្លាស់ប្ដូរនូវស្ថានភាពសង្គមយ៉ាងច្រើនគ្រប់ផ្នែក មិនថាក្នុងផ្នែកសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គមនិងបរិស្ថានឡើយ។ ដំណើរការនៃការផ្លាស់ប្ដូរមានសភាពស្មុគស្មាញពិបាកនឹងអធិប្បាយពីមូលហេតុនិងផលវិបាករបស់វា ព្ដោយសារការផ្លាស់ប្ដូរនីមួយៗ ជាបច្ច័យពាក់ព័ន្ធគ្នាទាំងអស់។ ចំពោះលទ្ធផលនៃការអភិវឌ្ឍក្នុងផ្នែកវិជ្ជមានវិញមានដូចជា ការកើតឡើងនូវអត្រាកំណើនសេដ្ឋកិច្ច ការរីកចម្រើនខាងផ្នែកវត្ថុ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ប្រព័ន្ធទំនាក់ទំនងទាន់សម័យ ការពង្រីកខ្លួននៃប្រព័ន្ធសិក្សាអប់រំ ។ល។ តែលទ្ធផលវិជ្ជមានទាំងអស់នេះមួយសាយភាយទៅដល់អ្នកនៅជនបទឬអ្នកគ្មានឱកាសក្នុងសង្គមតិចណាស់។ ប៉ុន្ដែចរន្ដនៃការផ្លាស់ប្ដូរសង្គមក៏មានផលអវិជ្ជមានតាមមកជាមួយដែរ ដូចជា បញ្ហាទីផ្សារលក់កសិផល បញ្ហាឈ្មួញកណ្ដាល បញ្ហាការបាត់បង់ធនធានធម្មជាតិ ។ល។ ការរួមក្រុមគ្នាជាលក្ខណៈប្រព័ន្ធរបស់កសិករនៅទីជនបទអាចជួយទប់ស្កាត់ការបាត់បង់ធនធានធម្មជាតិដែលនៅសេសសល់។ អ្វីដែលសំខាន់នោះគឺ ភាពគ្រប់គ្រាន់នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់កសិករ ដែលជាលក្ខខ័ណ្ឌមូលដ្ឋានធ្វើឲ្យពួកគាត់អាចពឹងពាក់ខ្លួនឯង និងតម្រង់ដំណើរជីវិតប្រកបដោយកិត្ដិយស និងសេរីភាពក្នុងការកំណត់ជោគជតាជីវិតរបស់ខ្លួន។ មានសមត្ថភាពក្នុងការគ្រប់គ្រងនិងរៀបចំខ្លួនឯងដើម្បីទទួលបាននូវការឆ្លើយតបចំពោះតម្រូវការផ្សេងៗ រួមទាំងសមត្ថភាពក្នុងការគ្រប់គ្រងបញ្ហាផ្សេងៗ បានដោយខ្លួនឯង។ ប្រការទាំងអស់នេះចាត់ទុកជាសក្ដានុពលមូលដ្ឋានដែលមនុស្សក្នុងសង្គមធ្លាប់មានពីមុនមក តែត្រូវរង្គោះរង្គើរ ដោយសារវិបត្ដិសេដ្ឋកិច្ច និងបញ្ហាផ្សេងៗ ទៀតគួបផ្សំ។ សេដ្ឋកិច្ចគ្រប់គ្រាន់ “សេដ្ឋកិច្ចគ្រប់គ្រាន់” ជាទស្សនវិជ្ជាដែលព្រះបាទសម្ដេចព្រះចៅភូមិពលអាប់ឌុលយ៉ាដេតទ្រង់បានចង្អុលបង្ហាញផ្លូវ តម្រង់ទិសដំណើរជីវិតប្រជារាស្ដ្ររបស់ព្រះអង្គអស់រយៈពេលជា ២៥ ឆ្នាំមកហើយ ពោសគឺតាំងពីមុនពេលកើតវិបត្ដិសេដ្ឋកិច្ច ហើយពេលក្រោយមកទ្រង់បានផ្ដោតលើគោលការណ៍ការដោះស្រាយដើម្បីការរួចផុត និងការអាចរស់នៅបានយ៉ាងគង់វង្សនិងស្ថេរភាពក្រោមចរន្ដសាកលភាវូបនីយកម្មនិងចរន្ដនៃការប្រែប្រួលផ្សេងៗ។

សេដ្ឋកិច្ចគ្រប់គ្រាន់

ទ្រឹស្ដីសេដ្ឋកិច្ចគ្រប់គ្រាន់

ចំណុចចាប់ផ្ដើមនៃគោលគំនិតសេដ្ឋកិច្ចគ្រប់គ្រាន់ លទ្ធផលដែលកើតពីការប្រើគោលគំនិតអភិវឌ្ឍប្រទេសឆ្ពោះទៅរកភាពទាន់សម័យ បានបង្កឲ្យកើតការផ្លាស់ប្ដូរនូវស្ថានភាពសង្គមយ៉ាងច្រើនគ្រប់ផ្នែក មិនថាក្នុងផ្នែកសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គមនិងបរិស្ថានឡើយ។ ដំណើរការនៃការផ្លាស់ប្ដូរមានសភាពស្មុគស្មាញពិបាកនឹងអធិប្បាយពីមូលហេតុនិងផលវិបាករបស់វា ព្ដោយសារការផ្លាស់ប្ដូរនីមួយៗ ជាបច្ច័យពាក់ព័ន្ធគ្នាទាំងអស់។ ចំពោះលទ្ធផលនៃការអភិវឌ្ឍក្នុងផ្នែកវិជ្ជមានវិញមានដូចជា ការកើតឡើងនូវអត្រាកំណើនសេដ្ឋកិច្ច ការរីកចម្រើនខាងផ្នែកវត្ថុ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ប្រព័ន្ធទំនាក់ទំនងទាន់សម័យ ការពង្រីកខ្លួននៃប្រព័ន្ធសិក្សាអប់រំ ។ល។ តែលទ្ធផលវិជ្ជមានទាំងអស់នេះមួយសាយភាយទៅដល់អ្នកនៅជនបទឬអ្នកគ្មានឱកាសក្នុងសង្គមតិចណាស់។ ប៉ុន្ដែចរន្ដនៃការផ្លាស់ប្ដូរសង្គមក៏មានផលអវិជ្ជមានតាមមកជាមួយដែរ ដូចជា បញ្ហាទីផ្សារលក់កសិផល បញ្ហាឈ្មួញកណ្ដាល បញ្ហាការបាត់បង់ធនធានធម្មជាតិ ។ល។ ការរួមក្រុមគ្នាជាលក្ខណៈប្រព័ន្ធរបស់កសិករនៅទីជនបទអាចជួយទប់ស្កាត់ការបាត់បង់ធនធានធម្មជាតិដែលនៅសេសសល់។ អ្វីដែលសំខាន់នោះគឺ ភាពគ្រប់គ្រាន់នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់កសិករ ដែលជាលក្ខខ័ណ្ឌមូលដ្ឋានធ្វើឲ្យពួកគាត់អាចពឹងពាក់ខ្លួនឯង និងតម្រង់ដំណើរជីវិតប្រកបដោយកិត្ដិយស និងសេរីភាពក្នុងការកំណត់ជោគជតាជីវិតរបស់ខ្លួន។ មានសមត្ថភាពក្នុងការគ្រប់គ្រងនិងរៀបចំខ្លួនឯងដើម្បីទទួលបាននូវការឆ្លើយតបចំពោះតម្រូវការផ្សេងៗ រួមទាំងសមត្ថភាពក្នុងការគ្រប់គ្រងបញ្ហាផ្សេងៗ បានដោយខ្លួនឯង។ ប្រការទាំងអស់នេះចាត់ទុកជាសក្ដានុពលមូលដ្ឋានដែលមនុស្សក្នុងសង្គមធ្លាប់មានពីមុនមក តែត្រូវរង្គោះរង្គើរ ដោយសារវិបត្ដិសេដ្ឋកិច្ច និងបញ្ហាផ្សេងៗ ទៀតគួបផ្សំ។ សេដ្ឋកិច្ចគ្រប់គ្រាន់ “សេដ្ឋកិច្ចគ្រប់គ្រាន់” ជាទស្សនវិជ្ជាដែលព្រះបាទសម្ដេចព្រះចៅភូមិពលអាប់ឌុលយ៉ាដេតទ្រង់បានចង្អុលបង្ហាញផ្លូវ តម្រង់ទិសដំណើរជីវិតប្រជារាស្ដ្ររបស់ព្រះអង្គអស់រយៈពេលជា ២៥ ឆ្នាំមកហើយ ពោសគឺតាំងពីមុនពេលកើតវិបត្ដិសេដ្ឋកិច្ច ហើយពេលក្រោយមកទ្រង់បានផ្ដោតលើគោលការណ៍ការដោះស្រាយដើម្បីការរួចផុត និងការអាចរស់នៅបានយ៉ាងគង់វង្សនិងស្ថេរភាពក្រោមចរន្ដសាកលភាវូបនីយកម្មនិងចរន្ដនៃការប្រែប្រួលផ្សេងៗ។